Go to full page →

ការគោរពថ្ងៃអាទិត្យ GrHKh 92

ការគោរពថ្ងៃអាទិត្យគឺជាទំនៀមទម្លាប់ដែលបានចាប់ផ្ដើមដោយពួកជំនុំរ៉ូម ដែលគេអះអាងថាជាសញ្ញានៃអំណាចគ្រប់គ្រងរបស់គេ។ អាកប្បកិរិយា និងការបង្រៀននៃប្រព័ន្ធកាតូលិកស្ដីពីការចុះសម្រុងគ្នាជាមួយនឹងទំនៀមទម្លាប់លោកិយ និងការគោរពប្រពៃណីរបស់មនុស្សលើបញ្ញត្ដិរបស់ព្រះ កំពុងតែជ្រាបចូលទៅក្នុងពួកជំនុំប្រូតេស្ដង់ ហើយនាំឲ្យគេលើកតម្កើង ថ្ងៃអាទិត្យ ដូចដែលប្រព័ន្ធកាតូលិកបានធ្វើកាលពីមុនមកដែរ។ GrHKh 92.2

ព្រះរាជក្រឹត្យ ក្រុមប្រឹក្សាទូទៅ និងបញ្ញត្តិច្បាប់របស់ព្រះវិហារ ដែលបានគាំទ្រដោយអំណាចលោកិយ គឺជាជំហានដែលពិធីបុណ្យនៃសាសនាដទៃ បានទទួលកិត្តិយសក្នុងពិភពគ្រីស្ទាន។ វិធានការសាធារណៈទីមួយ ដែលជំរុញឲ្យគោរពថ្ងៃអាទិត្យ គឺជាព្រះរាជក្រឹត្យ ដែលចេញដោយព្រះចៅអធិរាជកុងស្ដង់ទីន។ ទោះបីជាច្បាប់នោះមានធាតុពិតជាសាសនាដទៃ ក៏ដោយ ក៏ព្រះចៅអធិរាជនៅតែចេញច្បាប់នេះឲ្យគេប្រតិបត្ដិតាម បន្ទាប់ពីទ្រង់បានទទួលជឿគ្រីស្ទសាសនាតែសំបកក្រៅមក។ GrHKh 93.1

លោកយូស៊ីបៀស ជាបូជាចារ្យម្នាក់ ដែលបានស្វែងរកការគាំទ្រពីស្តេច និងដែលជាមិត្តសំឡាញ់ពិសេសរបស់ស្តេចកុងស្ដង់ទីន បានថ្លែងអះអាងថា ព្រះគ្រីស្ទបានប្ដូរថ្ងៃឈប់សម្រាកទៅថ្ងៃអាទិត្យវិញ។ គ្មានទីបន្ទាល់ពីបទគម្ពីរដើម្បីបញ្ជាក់ ពីការផ្លាស់ប្តូរនេះសោះឡើយ។ យូស៊ីបៀសផ្ទាល់បានទទួលស្គាល់កំហុសនេះ ដោយមិនដឹងខ្លួន។ គាត់មានប្រសាសន៍ថា៖ «អ្វីៗគ្រប់ទាំងអស់ ដែលជាភារកិច្ចសម្រាប់ធ្វើនៅថ្ងៃឈប់សម្រាក យើងបានប្ដូរមកថ្ងៃនៃព្រះអម្ចាស់វិញហើយ 3Robert Cox, Sabbath Laws and Sabbath Duties, p.538.»។ GrHKh 93.2

នៅពេលគេបង្កើតប្រព័ន្ធកាតូលិកឡើង ការលើកតម្កើងថ្ងៃអាទិត្យក៏បានបន្ដទៅទៀត។ ថ្ងៃទីប្រាំពីរត្រូវបានគេចាត់ទុកថាជាថ្ងៃឈប់សម្រាកអស់មួយរយៈ ប៉ុន្ដែការផ្លាស់ប្ដូរបានទទួល ជោគជ័យ។ ក្រោយមកសម្តេចប៉ាបបានបញ្ជាឲ្យសង្ឃដែលនៅក្នុងតំបន់ត្រួតត្រា ទូន្មានដល់អ្នកបំពានលើថ្ងៃអាទិត្យ ក្រែងគេ នឹងនាំមកនូវគ្រោះកាចដ៏ធំដល់ខ្លួនគេនិងអ្នកជិតខាងរបស់គេ។ GrHKh 94.1

ក្រឹត្យរបស់ក្រុមប្រឹក្សាឃើញថាមិនមានឥទ្ធិពលគ្រប់គ្រាន់ ឡើយ អាជ្ញាធរក្រៅសាសនាបានសុំឲ្យចេញបញ្ញត្ដិមួយ ដែលនឹងបំភិតបំភ័យដល់មនុស្សទាំងពួង ហើយនិងបង្ខំឲ្យគេឈប់ធ្វើការនៅថ្ងៃអាទិត្យ។ នៅក្នុងអង្គប្រជុំនៃគណៈព្រះវិហារមួយដែលបានប្រព្រឹត្ដឡើងេនៅទីក្រុងរ៉ូម អស់ទាំងការសម្រេចពីមុនទាំងប៉ុន្មាន ត្រូវបានធ្វើឡើងជាថ្មី ហើយត្រូវបានបញ្ចូលទៅក្នុងច្បាប់ខាងសាសនា ទាំងបានចេញឲ្យប្រតិបត្តិដោយអាជ្ញាធរស៊ីវិលផង។ 4Helyn, Histrory of the Sabbath Duties, pt. 2, ch.5, sec. 7. GrHKh 94.2

ដោយមិនមានអំណាចពីព្រះគម្ពីរគាំទ្រដល់ការគោរពថ្ងៃអាទិត្យបានធ្វើឲ្យពួកគេមានការអាម៉ាស់ជាខ្លាំង។ ពួកបណ្តាជន បានចោទសូរអំពីសិទ្ធិនៃគ្រូរបស់គេ ក្នុងការផាត់ចោលបញ្ញត្តិនេះ គឺ «ថ្ងៃទីប្រាំពីរជាថ្ងៃឈប់សម្រាកថ្វាយព្រះយេហូវ៉ា ជាព្រះនៃឯង» ហើយបែរមកគោរពថ្ងៃអាទិត្យទៅវិញ។ ដើម្បីបំពេញការខ្វះខាតនៃទីបន្ទាល់ក្នុងព្រះគម្ពីរ មធ្យោបាយផ្សេងទៀតគឺជាការចាំបាច់។ GrHKh 94.3

អ្នកគាំទ្រថ្ងៃអាទិត្យដ៏ខ្ជាប់ខ្ជួនម្នាក់ ដែលបន្ទាប់ពីបានអញ្ជើញទៅធ្វើទស្សនកិច្ចនៅព្រះវិហារ នៅប្រទេសអង់គ្លេស នៅចុងសតវត្សរ៍ទី១២មក ត្រូវបានពួកស្មរបន្ទាល់ស្មោះត្រង់ចំពោះសេចក្តីពិតប្រឆាំងតវ៉ា ម្ល៉ោះហើយការខិតខំចាកចេញពីស្រុកទេសដោយមានមូលហេតុមួយនោះ បានក្លាយទៅជាឥតផលប្រយោជន៍អ្វីទៅវិញ។ នៅពេលគាត់ត្រឡប់មកវិញ គាត់បានយកសំណុំរឿងមួយ ទាំងអះអាងថាបានមកពីព្រះផ្ទាល់ ហើយនៅក្នុងនោះមានសេចក្តីបញ្ជាឲ្យគោរពថ្ងៃអាទិត្យ ហើយគាត់ថែមទាំងបានគំរាមកំហែងដ៏ធ្ងន់ធ្ងរ ដើម្បីបំភិតបំភ័យដល់អ្នកដែលមិនស្តាប់ឱវាទគាត់។ គាត់បានថ្លែងថាឯកសារដ៏មានតម្លៃនេះ ធ្លាក់មកពីស្ថានសួគ៌ ហើយថាគាត់បានរកឃើញនៅក្នុងក្រុងយេរូសាឡិម លើអាសនារបស់សន្តបុគ្គលស៊ីម៉ូន នៅភូមិគាល់កូថា។ តែតាមពិតឯកសារនោះគឺបានមកពីបល្ល័ង្កនៃសង្ឃរាជនៅឯក្រុងរ៉ូមឯណោះទៅវិញទេ។ ការក្លែងបន្លំត្រូវបានពួកអ្នកមានតំណែងខ្ពស់ នៃព្រះវិហារកាតូលិករ៉ូមចាត់ទុកថាជាការត្រឹមត្រូវតាមច្បាប់ជាយូរមកហើយ។ (សូមមើលទំព័រយោងនិងកំណត់ចំណាំលេខ ៣៧)។ GrHKh 95.1

ប៉ុន្តែ ទោះបីជាមានការខំប្រឹងប្រែងតាំងភាពបរិសុទ្ធនៃថ្ងៃអាទិត្យយ៉ាងណាក៏ដោយ ក៏ពួកប៉ាបនិយមបានទទួលស្គាល់ដោយផ្ទាល់ជាសាធារណៈនូវអំណាចនៃថ្ងៃបរិសុទ្ធដែរ។ GrHKh 95.2

នៅសតវត្សរ៍ទី១៦ ក្រុមប្រឹក្សាកាតូលិករ៉ូមបានថ្លែងថា «ចូរឲ្យអស់ទាំងពួកគ្រីស្ទានចងចាំថា នៅថ្ងៃទីប្រាំពីរត្រូវបានឧទ្ទិសដល់ព្រះ ហើយត្រូវបានទទួលស្គាល់ និងគោរពផង មិនមែនត្រឹមតែដោយពួកយូដាទេ តែដោយអស់អ្នកដទៃទៀត ដែលធ្វើពុតជាគោរពព្រះផងដែរ តែយើងជាពួកគ្រីស្ទានបានប្តូរថ្ងៃឈប់សម្រាករបស់គេមកជាថ្ងៃនៃព្រះអម្ចាស់ហើយ5See Thomas Morer, Discourse in Six Dialogues on the Name, Nation, and Observation of the Lord’s Day, pp.281, 282. »។ អ្នកដែលជាន់ឈ្លីក្រឹត្យវិន័យពីឋានសូគ៌គឺមិនមែនមិនដឹងពីកិរិយានៃការប្រព្រឹត្តិរបស់ខ្លួនគេនោះទេ។ GrHKh 96.1