Go to full page →

ការលើកតម្កើងអំណាចគ្រប់គ្រងរបស់មនុស្ស GrHKh 117

ព្រះគ្រីស្ទបានជ្រាបជាមុននូវកិច្ចការដែលលើកតម្កើងអំណាចគ្រប់គ្រងរបស់មនុស្សឲ្យគ្រប់គ្រងសម្បជញ្ញៈ ដែលជាបណ្ដាសាដ៏ធ្ងន់ធ្ងរកៃ្រលែងដល់មនុស្សគ្រប់សម័យកាល។ ការ ព្រមានរបស់ទ្រង់ដែលមិនឲ្យដើរតាមអ្នកដឹកនាំដ៏កង្វាក់ ត្រូវបាន កត់ទុកក្នុងកំណត់ត្រា ទុកជាសេចក្ដីដាស់តឿនដល់អស់ទាំង តំណមនុស្ស នៅពេលអនាគត។ GrHKh 117.1

ពួកជំនុំរ៉ូមបានផ្ដល់សិទ្ធិដល់ក្រុមគ្រូគង្វាលឲ្យបកស្រាយ បទគម្ពីរ។ ថ្វីដ្បិតតែកំណែទម្រង់បានប្រគល់បទគម្ពីរដល់ជនគ្រប់រូបក៏ដោយ ក៏គោលការដែលពួកជំនុំរ៉ូមប្រកាន់យកនោះ នៅតែទប់ស្កាត់មនុស្សទាំងឡាយក្នុងពួកជំនុំប្រូតេស្ដង់ មិនឲ្យសិក្សាព្រះគម្ពីរដោយខ្លួនឯងដែរ។ ពួកគេបានទទួលការបង្រៀន ឲ្យទទួលយកការបង្រៀនទាំងឡាយតាមតែព្រះវិហារបកស្រាយ ឲ្យ។ មនុស្សរាប់ពាន់នាក់មិនហ៊ានទទួលជឿអ្វីដែលផ្ទុយនឹងគោលជំនឿរបស់ខ្លួនឡើយ ទោះជាបទគម្ពីរបង្ហាញយ៉ាងច្បាស់ ក៏ដោយ។ GrHKh 117.2

មនុស្សជាច្រើនត្រៀមខ្លួនជាស្រេចនឹងប្រគល់ព្រលឹងរបស់ខ្លួនទៅឲ្យក្រុមគ្រូគង្វាល។ ពួកគេបានមើលរំលងសេចក្ដីបង្រៀនរបស់ព្រះអង្គសង្រ្គោះ សឹងតែដោយមិនដឹងខ្លួន។ ប៉ុន្ដែតើគ្រូគង្វាលទាំងឡាយអាចត្រូវទាំងអស់មិនចេះភ្លាំងភ្លាត់ទេឬអី? តើយើងអាចទុកចិត្ដលើការដឹកនាំរបស់គេដូចម្ដេចបាន បើយើងមិនដឹងថាគេជាអ្នកទ្រទ្រង់ពន្លឺដោយសារព្រះបន្ទូលរបស់ ព្រះឬអត់ផងនោះ? ការខ្វះខាតសេចក្តីក្លាហានខាងសីលធម៌បាននាំឲ្យមនុស្សជាច្រើន ដើរតាមអ្នកដែលមានចំណេះដឹងខ្ពង់ខ្ពស់ហើយគេក៏ក្លាយទៅជាអ្នកជាប់ស្អិតនឹងការខុសឆ្គង យ៉ាងអស់សង្ឃឹម។ ពួកគេបានឃើញសេចក្ដីពិតនៃសម័យនោះ នៅក្នុងព្រះគម្ពីរ ហើយដឹងពីអំណាចនៃព្រះវិញ្ញាណបិរសុទ្ធដែលគង់នៅជាមួយនឹងការប្រកាសសេចក្ដីពិតនោះផង តែពួកគេនៅតែអនុញ្ញាតឲ្យគ្រូគង្វាលបង្វែរខ្លួនចេញពីពន្លឺនេះទៅវិញ។ GrHKh 117.3

សាតាំងការពារហ្វូងមនុស្ស ដោយសរសៃសូត្រនៃការថ្នាក់ថ្នម ដល់អ្នកដែលជាសត្រូវនៃឈើឆ្កាងរបស់ព្រះគ្រីស្ទ។ ចំណងយ៉ាងតឹងនេះអាចជា ឪពុកម្ដាយ បងប្អូន ប្ដីប្រពន្ធ ឬសង្គមជាដើម។ មនុស្សដែលស្ថិតនៅក្រោមឥទ្ធិពលរបស់គេ ពុំមានសេចក្តីក្លាហាននឹងស្ដាប់តាមសតិសម្បជញ្ញៈរបស់ខ្លួនឡើយ។ GrHKh 118.1

មនុស្សជាច្រើនអះអាងថា អ្នកណាជឿអ្វីក៏ជឿទៅ មិនជាបញ្ហាអ្វីទេ ឲ្យតែជីវិតរបស់គេត្រឹមត្រូវ។ ប៉ុន្ដែ សេចក្តីជំនឿគឺជាពុម្ពនៃជីវិត។ ប្រសិនបើល្មមឈោងចាប់សេចក្ដីពិតបាន តែយើងបែរជាមិនអើពើវិញ គឺហាក់ដូចជាបដិសេធសេចក្ដីពិត ហើយយកភាពងងឹត ជំនួសពន្លឺហើយ។ GrHKh 118.2

ភាពល្ងង់ខ្លៅមិនមែនជាលេសសម្រាប់ដោះសាចំពោះការខុសឆ្គង ឬអំពើបាបឡើយ នៅពេលដែលមានឱកាសគ្រប់គ្រាន់អាចនឹងដឹងពីព្រះហឫទ័យរបស់ព្រះនោះ។ មានបុរសម្នាក់ បានធ្វើដំណើរមកដល់កន្លែងដែលមានផ្លូវបំបែក ជាច្រើនហើយមានសញ្ញាមួយប្រាប់ថាផ្លូវទាំងនោះនឹងនាំទៅទីណា ប្រសិនបើគាត់មិនមើលសញ្ញាហើយធ្វើដំណើរទៅតាមផ្លូវដែលគាត់គិតថាជាផ្លូវត្រូវនោះ គាត់អាចធ្វើទៅដោយមានទំនុកចិត្ត តែប្រហែលជានឹងទៅខាងផ្លូវខុសជាមិនខាន។ GrHKh 118.3