Go to full page →

១៤ មករា PPKh1 29

រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលទៅពស់ថា “‘ដោយព្រោះឯងបានធ្វើដូច្នេះ នោះនៅក្នុងអស់ទាំងពួកសត្វស្រុក សត្វព្រៃ ឯងជាសត្វត្រូវ បណ្តាសាហើយ គឺឯងត្រូវលូនតែនឹងពោះ ហើយត្រូវស៊ីធូលីដីអស់មួយជីវិត’”។ ពស់ក៏ផ្លាស់ប្រែពីសត្វដ៏ល្អបំផុតនៅទីវាល ត្រឡប់ទៅជាសត្វដែលលូននឹងពោះ និងជាទីស្អប់ខ្ពើមបំផុត ពីសំណាក់មនុស្សនិងសត្វទាំងឡាយ។ ព្រះបន្ទូលជាបន្ទាប់ សំដៅចំៗទៅលើសាតាំងផ្ទាល់ ដោយចង្អុលទៅឯបរាជ័យ និងការវិនាសចុងក្រោយបង្អស់របស់វា “‘អញនឹងធ្វើឱ្យឯង ហើយនិងស្ត្រី គឺទាំងពូជឯងនិងពូជនាងមានសេចក្តីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯងហើយឯងនឹងចឹកកែងជើងគេ’”។ PPKh1 29.1

ព្រះបានមានបន្ទូលប្រាប់ដល់នាងអេវ៉ាអំពីទុក្ខព្រួយនិងការឈឺចាប់ដែលនាងត្រូវទទួល “‘ឯងនឹងប្រាថ្នាខាងឯប្តី ហើយប្តីនឹងត្រួតត្រាលើឯង’”។ ព្រះបានបង្កើតនាងមកឱ្យស្មើជាមួយនឹងលោកអ័ដាម ប៉ុន្តែ អំពើបាបបាននាំមកនូវការរង្កៀសចិត្តគ្នា ហើយឥឡូវនេះភាពចុះសម្រុងគ្នារបស់ពួកគាត់អាចនឹងស្ថិតស្ថេរ និងមានភាពសុខដុមរមនាបានដោយសារតែមានម្នាក់ត្រូវតែចុះចូលជាមួយនឹងម្នាក់ទៀតប៉ុណ្ណោះ (បើមិនប្តីចុះចូលនឹងប្រពន្ធទេ គឺប្រពន្ធចុះចូលនឹងប្តីវិញ)។ នាងអេវ៉ាជាមនុស្សដែលបានបំពាននឹងច្បាប់របស់ព្រះមុនគេបង្អស់។ ដោយសារការជំរុញលោកអ័ដាមឱ្យប្រព្រឹត្តបាប ឥឡូវនេះនាងត្រូវនៅក្រោមអំណាចនៃប្តីរបស់នាង។ ការបំពានទៅលើបរមានុភាព )ភាពខ្ពស់ដាច់គេ) របស់បុរសដូច្នេះធ្វើឱ្យគាត់តែងតែធ្វើឱ្យស្ត្រីមានការជូរចត់និងមានបន្ទុកនៅក្នុងជីវិត។ PPKh1 29.2

នាងអេវ៉ាសប្បាយរីករាយនឹងនៅទឹមស្មាជាមួយលោកអ័ដាមណាស់ ប៉ុន្តែ នាងមានអំនួតជាមួយនឹងសេចក្តីសង្ឃឹមនៃការឈានចូលទៅក្នុងចំណែក មួយ ដែលខ្ពស់ជាងការរៀបចំរបស់ព្រះសម្រាប់រូបនាង។ ដោយប៉ុនប៉ងចង់លើកតម្កើងខ្លួនឱ្យខ្ពស់ជាងតួនាទីដើមរបស់នាង នាងអេវ៉ាត្រូវបានធ្លាប់ចុះ ទាបជាងអ្វីដែលនាងមានពីមុនមក។ ដោយការខំប្រឹងប្រែងឈានឱ្យដល់តួរនាទីដែលព្រះមិនបានរៀបចំនេះ សព្វថ្ងៃនេះមានមនុស្សជាច្រើនបានទុកកន្លែង ដែលពួកគេគួរតែទទួលព្រះពរនេះឱ្យនៅទំនេរ។ PPKh1 30.1

ព្រះទ្រង់មានបន្ទូលទៅលោកអ័ដាមថា “‘ដោយព្រោះឯងបានស្តាប់តាមប្រពន្ធឯង ហើយស៊ីផ្លែឈើនោះ ដែលអញបានហាមមិនឱ្យស៊ីឡើយ នោះដីត្រូវបណ្តាសាដោយព្រោះឯង ឯងត្រូវរកស៊ីពីដី ដោយនឿយហត់អស់១ជីវិត ដីនឹងដុះជាបន្លាហើយនិងអញ្ចាញឱ្យឯង ឯងត្រូវស៊ីអស់ទាំងតិណជាតិ ដែលដុះនៅស្រែចំការ ឯងនឹងបានអាហារស៊ីដោយការបែកញើស ដរាបដល់ឯងត្រឡប់ទៅជាដីវិញ ពីព្រោះអញបានយកឯងពីដីមក ដ្បិតឯងជាធូលី ក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ’”។ PPKh1 30.2

ព្រះបានប្រទាននូវសេចក្តីល្អដល់ពួកគាត់ដោយឥតគិតថ្លៃ ហើយទ្រង់បានលាក់ការអាក្រក់ទុកពីពួកគាត់។ ប៉ុន្តែ ពួកគាត់បានបរិភោគផ្លែដឹងខុសត្រូវ ពួកគាត់ត្រូវមានចំណេះដឹងនៃការអាក្រក់ពេញមួយជីវិតរបស់គាត់។ ជំនួសឱ្យការធ្វើការដោយសប្បាយរីករាយ ការលំបាកនិងការនឿយហត់ក៏បានធ្លាក់មកលើពួកគាត់។ ពួកគាត់ត្រូវទទួលនូវការខកចិត្ត ទុក្ខកង្វល់ ការឈឺចាប់ ហើយទីបំផុត គឺសេចក្តីស្លាប់។ PPKh1 30.3

ព្រះបានបង្កើតអ្នកដឹកនាំមួយគូដំបូងឱ្យគ្រប់គ្រងលើផែនដីនេះ និងសត្វមានជីវិតទាំងឡាយនៅលើផែនដី។ ប៉ុន្តែ នៅពេលដែលពួកគាត់ប្រឆាំងទៅនឹងច្បាប់នៃឋានសួគ៌ សត្វដែលនៅក្រោមបង្គាប់របស់គាត់ក៏ប្រឆាំងនឹងច្បាប់របស់គាត់ដែរ។ ដូច្នេះ ដោយសេចក្តីមេត្តាករុណា ព្រះបានបង្ហាញដល់មនុស្សនូវពិសិដ្ឋភាពនៃច្បាប់របស់ទ្រង់ ហើយដឹកនាំពួកគាត់ឱ្យមើលឃើញនូវគ្រោះថ្នាក់នៃការយកច្បាប់នោះចេញ ទោះបីជាបញ្ញតិ្តតូចមួយក៏ដោយ។ PPKh1 30.4

ផែនការនៃការស្តារមនុស្សជាតិឱ្យបានដូចដើមឡើងវិញ PPKh1 31

ជីវិតនៃការលំបាកនិងខ្វល់ខ្វាយបានក្លាយជាបន្ទុកនៃវាសនារបស់មនុស្ស ចាប់ពីពេលនោះតរៀងមក ហើយត្រូវបានកំណត់ដោយសេចក្តីស្រឡាញ់ រីឯការដាក់វិន័យដែលត្រូវការជាចាំបាច់ដោយសារអំពើបាប ធ្វើឱ្យមានការត្រួតពិនិត្យទៅលើចំណង់នៃការទទួលទានអាហារ និងតណ្ហា ដើម្បីបង្កើនទម្លាប់នៃការដឹងខ្នាត។ ការស្តារមនុស្សជាតិឱ្យបានដូចដើមឡើងវិញ គឺជាផែនការរបស់ព្រះ។ PPKh1 31.1

ការព្រមានដែលព្រះបានប្រទានដល់ឪពុកម្តាយដំបូងរបស់យើងថា “នៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន” មិនមែនមានន័យថាពួកគាត់នឹងត្រូវស្លាប់ភ្លាមនៅថ្ងៃដែលពួកគាត់បរិភោគផ្លែឈើដែលព្រះបានហាមឃាត់នោះទេ។ ប៉ុន្តែ នៅថ្ងៃនោះ សាលក្រមដែលមិនអាចដកហូតចេញវិញបានត្រូវបានប្រកាស។ នៅថ្ងៃនោះឯងពួកគាត់បានទទួលវាសនាអាក្រក់ដល់ស្លាប់។ PPKh1 31.2

ដើម្បីឱ្យមានជីវិតរស់នៅរហូត មនុស្សត្រូវតែទទួលទានផ្លែនៃដើមជីវិត។ បើដកហូតយកវិធីនេះចេញ កម្លាំងរបស់គេនឹងត្រូវរលាយបាត់បន្តិចម្តងជាបន្តបន្ទាប់ រហូតដល់ជីវិតដល់នូវក្តីវិនាសសាបសូន្យ។ សាតាំងមានផែនការឱ្យលោកអ័ដាមនិងនាងអេវ៉ាទទួលទានផ្លែនៃដើមជីវិតនេះ ហើយធ្វើឱ្យអំពើបាបនិងសេចក្តីវេទនានោះនៅស្ថិតស្ថេររហូតតទៅ។ ប៉ុន្តែ ព្រះបានបង្គាប់ឱ្យពួកទេវតាបរិសុទ្ធថែរក្សាដើមជីវិតនោះ។ ទេវតាបានដាក់ដាវភ្លើងនៅជុំវិញដើមនោះ។ គ្មាននរណាម្នាក់នៅក្នុងគ្រូសារលោកអ័ដាមអាចឆ្លងរនាំងនោះចូលទៅបានឡើយ ហេតុដូច្នេះហើយបានជាមិនមានអ្នកមានបាបណាមួយដែលអាចមានជីវិតរស់នៅជារៀងរហូត មិនត្រូវស្លាប់នោះឡើយ។ PPKh1 31.3