Go to full page →

១៧ កុម្ភៈ PPKh1 97

តើអ្នកណាទៅដែលបានរៀបចំខ្លួនរួចជាស្រេច ដើម្បីលះបង់ផែនការដ៏ប្រសើររបស់ខ្លួនហើយទទួលភារកិច្ចថ្មី រួចចូលទៅកាន់កន្លែងដែលខ្លួនមិនបានស្គាល់ នៅចំពោះការត្រាស់ហៅរបស់ព្រះនោះ? អស់អ្នកដែលធ្វើដូច្នេះ គឺមានជំនឿរបស់លោកអ័ប្រាហាំ និងបានទទួលចំណែកជាមួយលោក នូវ “សិរីល្អយ៉ាងធ្ងន់ លើសលុបដ៏នៅអស់កល្បជានិច្ច” (កួរិនថូសទី២ ៤:១៧) ហើយ។ សូមមើលគម្ពីររ៉ូម ៨:១៨ ថែមទៀត។ PPKh1 97.3

ការត្រាស់ហៅលោកអ័ប្រាហាំដំបូងបានមកដល់នៅ “ក្រុងអើរ ក្នុងស្រុកខាល់ដេ” ហើយដោយការស្តាប់បង្គាប់ គាត់បានទៅឯខារ៉ាន។ នៅរយៈចម្ងាយនោះគ្រួសារខាងឪពុករបស់គាត់នៅរួមដំណើរជាមួយនឹងគាត់នៅ ឡើយ។ លោកអ័ប្រាហាំបានរស់នៅទីនោះរហូតដល់លោកថេរ៉ាជាឪពុកបានស្លាប់។ PPKh1 97.4

ការចូលទៅកាន់ទឹកដីដែលមិនដែលស្គាល់ PPKh1 97

ប៉ុន្តែ នៅពេលដែលឪពុករបស់គាត់បានស្លាប់ ព្រះសូរសៀងរបស់ព្រះបានត្រាស់ហៅគាត់ឱ្យបន្តដំណើរទៅមុខទៀត។ ក្រៅពីនាងសារ៉ា ប្រពន្ធរបស់លោកអ័ប្រាហាំ មានតែឡុតប៉ុណ្ណោះដែលសុខចិត្តរួមដំណើរផ្សងព្រេងនេះ។ លោកអ័ប្រាហាំមានហ្វូងសត្វនិងអ្នកបម្រើជាច្រើន។ គាត់នឹងមិន ត្រឡប់ទៅវិញឡើយ គឺគាត់យកអ្វីដែលគាត់មានទាំងអស់ទៅជាមួយ។ “ព្រមទាំងរបស់ទ្រព្យទាំងប៉ុន្មាន ដែលបានប្រមូលទុក និងមនុស្សទាំងអស់ ដែលបានកាលនៅខារ៉ានផង នាំគ្នាចេញពីទីនោះ”។ នៅឯខារ៉ាន លោកអ័ប្រាហាំនិងនាងសារ៉ាបានដឹកនាំមនុស្សដទៃថ្វាយបង្គំព្រះដ៏ពិត។ ការនេះបានធ្វើដំណើរជាមួយគាត់ ទៅកាន់ទឹកដីដែលព្រះបានសន្យាជាមួយនឹងគាត់ គឺ “ទឹកដីកាណាន”។ PPKh1 97.5

កន្លែងទីមួយដែលគាត់បានស្នាក់នៅគឺស៊ីគែម។ លោកអ័ប្រាហាំបានបោះជំរំនៅជើងភ្នំ ដែលមានស្មៅខៀវខ្ចីដ៏ធំល្វឹងល្វើយ ពោរពេញទៅដោយដើមអូលីវនិងមានប្រភពទឹកដ៏បរិបូរ។ ទីនោះជាទីជនបទដ៏ស្រស់ស្អាត និងមានជីជាតិ “ជាស្រុកដែលមានស្ទឹង មានរន្ធទឹក ហើយនិងក្បាលទឹក ហូរចេញ ជាស្រុកដែលមាន . . . ស្រូវសាលីនិងស្រូវឱក ក៏មានទំពាំងបាយជូរ មានល្វា និងទទឹម ហើយមានដើម អូលីវ និងទឹកឃ្មុំផង” ចោទិយកថា ៨:៧, ៨។ ប៉ុន្តែ ម្លប់ទ្រឈឹងទ្រឈៃបានស្ថិតនៅលើព្រៃឈើនិងទឹកដីដ៏មានភោគផលនេះ។ នៅតាមចម្ការនានា ដែលគេបានតាំងអាសនានៃព្រះតូចៗ (ព្រះក្លែងក្លាយ) ហើយគេបានថ្វាយមនុស្សជាតង្វាយយញ្ញបូជានៅលើភ្នំក្បែរៗនោះ។ PPKh1 98.1

ពេលនោះ “ព្រះយេហូវ៉ាបានមានបន្ទូលនឹងអាប់រ៉ាមថា ស្រុកទាំងប៉ុន្មានដែលឯងមើលឃើញ នោះអញនឹងឱ្យដល់ឯង និងពូជឯងជាដរាបតទៅ” ជំនឿរបស់គាត់ត្រូវបានពង្រឹងដោយសេចក្តីសន្យានេះ។ “ហើយគាត់ស្អាងអាសនា១ថ្វាយព្រះយេហូវ៉ានៅទីនោះ”។ មិនយូរប៉ុន្មាន ជនពនេចរ រូបនេះបានបន្តដំណើរទៅកាន់កន្លែងមួយទៀត នៅជិតបេតអែល ហើយបានសាងអាសនាមួយ រួចអំពាវនាវដល់ព្រះនាមរបស់ព្រះ។ PPKh1 98.2