Go to full page →

៥ មីនា PPKh1 134

ទេវតាបានប្រាប់ឡុតឱ្យដឹងពីគោលបំណងនៃបេសកកម្មរបស់លោក “យើងនឹងបំផ្លាញទីនេះ ពីព្រោះសម្រែករបស់គេបានឮកាន់តែខ្លាំងឡើង នៅចំពោះព្រះយេហូវ៉ា ហើយនេះគឺព្រះយេហូវ៉ាទ្រង់បានចាត់ឱ្យយើងមកបំផ្លាញ ចេញ”។ ជនចម្លែកដែលឡុតបានជួយការពារ ឥឡូវនេះបានសន្យាថានឹងការពារគាត់និងគ្រួសាររបស់គាត់ដែលនឹងរត់គេចទៅជាមួយពួកលោក ចេញពីទីក្រុងដ៏អាក្រក់នេះ។ ហ្វូងមនុស្សបានភ័យខ្លួន ហើយបានចាកចេញទៅ ចំណែកឡុតក៏បានចេញទៅប្រាប់ដល់កូនៗរបស់គាត់ថា “ចូរក្រោកឡើង ចេញពីទីនេះទៅ ពីព្រោះព្រះយេហូវ៉ារៀបនឹងបំផ្លាញទីក្រុងចោល” ហើយ។ ពួកគេបានសើចចំអកឱ្យអ្វីដែលពួកគេហៅថាការភ័យខ្លាចដែលគ្មានហេតុផល នេះ។ កូនស្រីៗរបស់គាត់បានទទួលឥទ្ធិពលពីប្តីរបស់នាង។ ពួកគេមានទ្រព្យសម្បត្តិជាច្រើន ហើយគេមិនជឿថាទីក្រុងសូដុំមដ៏ល្អនេះនឹងត្រូវបំផ្លាញឡើយ។ PPKh1 134.1

ឡុតត្រូវបាត់បង់អ្វីៗទាំងអស់ សល់តែប្រពន្ធប៉ុណ្ណោះ PPKh1 135

ឡុតបានត្រឡប់មកផ្ទះវិញទាំងទុក្ខព្រួយ ហើយបានរាយការណ៍ថាការអំពាវនាវរបស់គាត់មិនបានជោគជ័យទេ។ ពេលនោះទេវតាបានប្រាប់គាត់ឱ្យនាំប្រពន្ធនិងកូនស្រីពីរនាក់ ដែលនៅជាមួយនឹងគាត់ចាកចេញទៅ ប៉ុន្តែ ឡុតនៅបង្អែបង្អង់បន្តិចសិន។ គាត់មិនបានយល់ច្បាស់ពីការប្រព្រឹត្តិអាក្រក់ដ៏ថោកទាបរបស់មនុស្សនៅក្នុងទីក្រុងដ៏អាក្រក់នេះឡើយ។ គាត់ក៏មិនបានដឹងអំពីភាពចាំបាច់នៃការជំនុំជម្រះរបស់ព្រះ ដែលត្រូវតែបញ្ឈប់អំពើបាបនៅក្នុងទីក្រុងនោះដែរ។ កូនៗរបស់គាត់ខ្លះមិនព្រមចាកចេញពីទីក្រុងសូដុំមនៅឡើយ ហើយគំនិតដែលថាការចាកចេញពីអ្នកដែលខ្លួនស្រឡាញ់បំផុតនៅលើផែនដីនេះហាក់ដូចជាមិនអាចធ្វើទៅបានឡើយ។ គាត់ពិបាកនឹងលះបង់ផ្ទះសម្បែងដ៏ស្តុកស្តម្ភរបស់គាត់ និងទ្រព្យសម្បត្តិទាំងឡាយរបស់គាត់ ហើយធ្វើដំណើរត្រេចចរជាជនក្រីក្រអនាថានោះ ខ្លាំង ណាស់។ ដោយវិលវល់ជាមួយនឹងទុក្ខកង្វល់ គាត់បានបង្អែបង្អង់។ ប្រសិនបើមិនមានទេវតាទេ នោះពួកគាត់មុខជាត្រូវវិនាសមិនខាន។ ទេវតាក៏បានចាប់ដៃគាត់និងប្រពន្ធ ហើយនិងកូនស្រីគាត់ទាំងពីរនាំចេញទៅលែងនៅក្រៅទីក្រុង។ PPKh1 135.1

ក្នុងចំណោមមនុស្សទាំងអស់នៅក្នុងទីក្រុងទាំងមូល គេមិនអាចរកមនុស្សសុចរិតសូម្បីតែដប់នាក់បានផង។ ប៉ុន្តែ ជាចម្លើយទៅនឹងការអធិស្ឋានរបស់លោកអ័ប្រាហាំ បុរសម្នាក់ដែលកោតខ្លាចដល់ព្រះ ត្រូវបានកញ្ឆក់យកចេញពីសេចក្តីវិនាស។ ទេវតាបានបង្គាប់យ៉ាងដាច់ខាតថា “ចូររត់ទៅឱ្យបានរួចជីវិតចុះ កុំឱ្យមើលមកក្រោយឡើយ ក៏កុំឱ្យឈប់នៅស្រុកវាលឯណានីមួយផង ចូររត់ទៅភ្នំវិញ ក្រែងឯងត្រូវវិនាសដែរ”។ ការចោលភ្នែក សំម្លឹងមើលទៅទីក្រុងដោយនៅបង្អែបង្អង់ ពន្យារពេលតែបន្តិចពីការចាកចេញពីទីក្រុងយ៉ាងស្អាត ដែលជាផ្ទះសម្បែងរបស់ពួកគេ ដោយស្តាយស្រណោះនោះ ពួកគេនឹងត្រូវបាត់បង់ជីវិតជាក់ជាមិនខាន។ ព្យុះនៃការជំនុំជម្រះរបស់ព្រះកំពុងរង់ចាំ ឱ្យតែអ្នកភៀសខ្លួនដ៏កម្សត់ទាំងនេះចាកចេញទៅផុតប៉ុណ្ណោះ។ PPKh1 135.2

ប៉ុន្តែ ឡុតដែលកំពុងវង្វេងវង្វាន់និងភ័យខ្លាច បានអង្វរករថាគាត់មិនអាចធ្វើតាមអ្វីដែលភ្ញៀវទាំងពីរនេះបង្គាប់បានទេ។ ការរស់នៅក្នុងទីក្រុងដ៏អាក្រក់នេះធ្វើឱ្យជំនឿរបស់គាត់បានចុះខ្សោយ។ ព្រះអម្ចាស់នៃឋានសួគ៌បាននៅក្បែរគាត់ តែគាត់បែរជាសុំអង្វរឱ្យរួចជីវិត ហាក់ដូចជាបានគិតថាព្រះដែលបានបង្ហាញសេចក្តីស្រឡាញ់យ៉ាងខ្លាំងដល់គាត់មិនបានខ្វាយខ្វល់នឹងគាត់សោះទៅវិញ។ គាត់គួរតែទុកចិត្តទាំងស្រុងទៅលើទេវតារបស់ព្រះ “មើល៍មានទីក្រុង១ ស្ថិតនៅជិតបង្កើយ ហើយក៏តូចផង (តាមពិតទីក្រុងនោះមិនតូចទេ) នឹងល្មមរត់ទៅឱ្យរួចបាន សូមឱ្យខ្ញុំរត់ទៅឯណោះវិញ នោះខ្ញុំនឹងបានរួចជីវិតហើយ”។ទីក្រុងសូអារនៅចម្ងាយប៉ុន្មានគីឡូម៉ែត្រពីទីក្រុងសូដុំម ប៉ុណ្ណោះ ហើយទីក្រុងនោះក៏អាក្រក់ ដែលត្រូវតែបំផ្លាញចោលដូចជាទីក្រុងសូដុំមដែរ។ ប៉ុន្តែឡុតបានសុំអង្វរកុំឱ្យទេវតាបំផ្លាញ ទីក្រុងនោះ ដោយទទូចថានេះគឺជាសំណូមពរដ៏តូចមួយប៉ុណ្ណោះ។ ទេវតាក៏បានអនុញ្ញាត តាមបំណងរបស់គាត់។ ព្រះបានបញ្ជាក់គាត់ថា “មើល អញបានព្រមតាមឯងក្នុងការនេះដែរ ឯទីក្រុង១ដែលឯងនិយាយនោះ អញមិនបំផ្លាញទេ”។ PPKh1 136.1