Go to full page →

៨ សីហា PPKh2 190

ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ចូររង់ចាំព្រះយេហូវ៉ា ហើយកាន់តាមផ្លូវទ្រង់ចុះ នោះទ្រង់នឹងដំកើងអ្នក ឲ្យបានផែនដីជាមរដក នៅគ្រាដែលមនុស្សអាក្រក់ត្រូវកាត់ចេញ នោះអ្នកនឹងបានឃើញហើយ ។ ទំនុកតម្កើង៣៧:៣៤ PPKh2 190.2

ពិសពុលបានរីករាលដាលពេញជំរំរបស់សាសន៍អ៊ីស្រាអែលដូចជាជំងឺឆ្លងដ៏កាចសាហាវ។ អស់អ្នកដែលធ្លាប់មានជ័យជម្នះក្នុងសមរភូមិប្រយុទ្ធ បានបរាជ័យដោយសារឧបាយកលរបស់ស្ត្រី មនុស្សហាក់ដូចជាបានបាត់បង់ការវិនិច្ឆ័យ។ ពួកអ្នកគ្រប់គ្រងនិងមេធំៗត្រូវធ្លាក់ចូលទៅក្នុងចំណោមពួកអ្នកដែលបានបំពានទៅនឹងបញ្ញត្តិរបស់ព្រះជាលើកដំបូង ហើយមនុស្សជាច្រើនត្រូវមានទោស ដែលការក្បត់ជំនឿសាសនានេះបានក្លាយទៅជាបញ្ហាលំដាប់ជាតិ។ “អ៊ីស្រាអែលបានចូលក្នុងព្រះបាលពេអរ”។ ពេលលោកម៉ូសេបានដឹងពីការអាក្រក់នេះ ប្រជារាស្រ្តអ៊ីស្រាអែលមិនគ្រាន់តែបានចូលរួមក្នុងការថ្វាយបង្គំព្រះបាល នៅលើភ្នំពេអ៊រប៉ុណ្ណោះទេ ប៉ុន្តែពិធីសាសនានៃព្រះដទៃនេះត្រូវបានគេនាំចូលមកក្នុងជំរំនៃសាសន៍អ៊ីស្រាអែលថែមទៀតផង។ មេដឹកនាំដ៏ចំណាស់នេះមានការទាស់ចិត្ដជាខ្លាំង ហើយសេចក្ដីក្រោធនៃព្រះក៏បានឆួលឡើង។ PPKh2 190.3

ការប្រព្រឹត្ដិអាក្រក់ដែលពួកគេបានប្រព្រឹត្តមកលើជនជាតិអ៊ីស្រាអែល គឺជាការដែលវេទមន្តទាំងអស់របស់បាឡាមមិនអាចធ្វើបាន ពួកគេបានបំបែក ខ្លួនឯងចេញពីព្រះជាម្ចាស់។ សេចក្តីវេទនាដ៏ធំបានធ្លាក់មកលើជំរំ ដែលបានធ្វើឱ្យមនុស្សស្លាប់រាប់ម៉ឺននាក់។ ព្រះបានបង្គាប់ឱ្យប្រហារជីវិតពួកមេដឹកនាំទាំងឡាយដែលបានក្បត់ជំនឿនេះ ហើយសេចក្តីបង្គាប់នេះត្រូវបានចាត់ការជាបន្ទាន់។ បន្ទាប់មក សាកសពរបស់ពួកគេត្រូវបានគេគរជាគំនរ នៅចំពោះមុខជនជាតិអ៊ីស្រាអែលទាំងអស់ ឱ្យពួកគេបានឃើញថាព្រះបានចាត់ការជាមួយនឹងមេដឹកនាំរបស់ពួកគេយ៉ាងធ្ងន់ធ្ងរ ឱ្យគេមើលឃើញយ៉ាងច្បាស់អំពីការស្អប់ខ្ពើមរបស់ព្រះចំពោះអំពើបាបរបស់ពួកគេ។ មនុស្សគ្រប់គ្នាបានដឹងថាការផ្តន្ទាទោសនេះគឺយុត្តិធម៌ត្រឹមត្រូវ ហើយពួកគេបានលន់តួអំពើបាបរបស់ខ្លួនទាំងទឹកភ្នែកនិងការបន្ទាបខ្លួន។ PPKh2 191.1

ខណៈដែលពួកគេកំពុងយំសោកនៅចំពោះព្រះ នៅមាត់ទ្វារត្រសាល ជំនុំស៊ីមរីជាអ្នកកំពូលលើវង្សានុវង្សអ៊ីស្រាអែលម្នាក់បាននាំស្រ្តីពេស្យាសាសន៍ម៉ាឌានម្នាក់ចូលមកក្នុងជំរំ ហើយបាននាំយកទៅកាន់ត្រសាលរបស់ ខ្លួន។ ពីមុនមកមិនដែលមានអ្នកណាក្លាហានឬរឹងរូសដូច្នេះឡើយ។ ស៊ីមរីបានប្រកាសអំពើបាបរបស់គាត់ថាជា “អំពើបាបដូចជាក្រុងសូដុំម” (អេសាយ ៣:៩) ហើយបានពេញចិត្តនឹងភាពអាម៉ាស់របស់ខ្លួន។ ពួកសង្ឃនិងមេដឹកនាំបានឱនក្រាបដោយទុក្ខព្រួយនិងការបន្ទាបខ្លួន អង្វរករសូមឱ្យព្រះជាម្ចាស់ទុកជីវិតឱ្យពួកបណ្តាជន នៅពេលដែលមេដឹកនាំនៅក្នុងពួកអ៊ីស្រាអែលនេះបានបង្ហាញពីអំពើបាបរបស់ខ្លួន នៅចំពោះមុខក្រុម ជំនុំ ហាក់បីដូចជាប្រឆាំងទៅនឹងការសងសឹករបស់ព្រះជាម្ចាស់ និងសើចចំអក ដល់ពួកចៅហ្វាយនៃប្រទេសនេះ។ កាលភីនេហាស ជាកូនអេលាសារ ដ៏ជាសង្ឃបានឃើញ នោះក៏ក្រោកឡើងនៅកណ្តាលពួកជំនុំ ចាប់យកលំពែងនៅដៃ “ចូលទៅក្នុងត្រសាលតាមក្រោយអ្នកនោះ” ហើយក៏ចាក់ទម្លុះសម្លាប់អ្នកទាំង២នោះទៅ នោះសេចក្តីវេទនាបានបាត់ពីពួកកូនចៅអ៊ីស្រាអែលទៅ។ PPKh2 191.2

លោកភីនេហាសធ្វើឱ្យធួននឹងបាបរបស់សាសន៍អ៊ីស្រាអែល PPKh2 192

លោកភីនេហាស “បានបំបែកសេចក្តីឃោរឃៅរបស់អញពីពួកកូនចៅអ៊ីស្រាអែលចេញ ដោយព្រោះមានសេចក្តីឈឺឆ្អាលជំនួសអញ ប្រយោជន៍កុំឱ្យអញបានបំផ្លាញគេ ក្នុងសេចក្តីប្រចណ្ឌរបស់អញឡើយ”។ PPKh2 192.1

ការជំនុំជម្រះដែលបានធ្លាក់មកលើសាសន៍អ៊ីស្រាអែល បានបំផ្លាញអ្នកដែលបង្កើតឱ្យមានការជំនុំជម្រះនេះ តាំងពីជិតសែសិបឆ្នាំមុនការកាត់ទោសនេះថា “វារាល់គ្នានឹងត្រូវស្លាប់នៅទីរហោស្ថានជាមិនខាន”។ នៅក្នុងអំឡុងពេលនៃការបោះជំរំរបស់ពួកគេនៅតំបន់វាលទំនាបយ័រដាន់ “ប៉ុន្តែក្នុងបណ្តាអ្នកទាំងនោះ គ្មានអ្នកណាមួយដែលម៉ូសេ និងអើរ៉ុនដ៏ជាសង្ឃ បានរាប់នៅត្រង់ទីរហោស្ថានស៊ីណាយនោះទេ . . . គ្មានអ្នកណាក្នុងពួកអ្នកទាំងនោះនៅសល់ឡើយ មានតែកាលែបជាកូនយេភូនេ១ ហើយនិងយ៉ូស្វេ ជាកូននុន១ប៉ុណ្ណោះ” (ជនគណនា ២៦:៦៤, ៦៥)។ PPKh2 192.2