Go to full page →

១៧ ឧសភា PPKh2 8

ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ព្រះយេស៊ូមានព្រះបន្ទូលថា ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំ ក៏មិនត្រូវស្រេកដែរ។ យ៉ូហាន ៦ : ៣៥ PPKh2 8.1

ថ្ងៃសប្ប័ទមុនភ្នំស៊ីណាយ PPKh2 8

នៅក្នុងវិធីដែលព្រះបានប្រទាននំម៉ាណា យើងមានភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថាថ្ងៃសប្ប័ទមិនមែនមានដើមកំណើតនៅត្រឹមពេលដែលព្រះ បានប្រទានក្រឹត្យវិន័យដប់ប្រការនៅភ្នំស៊ីណាយទេ។ ពួកគេបានយល់ថាព្រះជាម្ចាស់បានតម្រូវឱ្យពួកគេរក្សាថ្ងៃសប្ប័ទតាំងពីមុនសាសន៍អ៊ីស្រាអែលបានមកដល់ភ្នំស៊ីណាយទៅទៀត។ នៅពេលដែលពួកគេបានរើសនំម៉ាណាលើសពីថ្ងៃធម្មតាពីរដង នៅថ្ងៃសុក្រ ដើម្បីរៀបចំសម្រាប់ថ្ងៃសប្ប័ទនិស្ស័យដ៏ពិសិដ្ឋនៃថ្ងៃឈប់សម្រាកនេះ បានរំឭកដល់ពួកគេជាបន្ត។ ហើយនៅពេលដែលពួកបណ្តាជនខ្លះបានចេញទៅរករើសនំម៉ាណានៅថ្ងៃសប្ប័ទ ព្រះអម្ចាស់បានសួរថា “តើឯងរាល់គ្នាមិនព្រមធ្វើតាមបញ្ញត្តិ ហើយនិងច្បាប់អញដល់កាលណាទៀត”។ PPKh2 8.2

“ហើយបង្អុរនំម៉ាណាឱ្យធ្លាក់មកលើគេ (កូនចៅអ៊ីស្រាអែល) ដូចជាភ្លៀងសម្រាប់គេបរិភោគ គឺទ្រង់ប្រទានអាហារពីឋានសួគ៌ដល់គេ គេបានបរិភោគនំរបស់ពួកទេវតាទាំងអស់គ្នា ទ្រង់បានផ្ញើអាហារមកគេ ឱ្យបានឆ្អែត” (ទំនុកតម្កើង ៧៨:២៤, ២៥) នោះគឺជាចំណីអាហារដែលពួកទេវតាបានប្រទានដល់គេ។ ព្រះបានបង្រៀនដល់ពួកគេរៀងរាល់ថ្ងៃថា ពួកគេនឹងមានអ្វីៗគ្រប់យ៉ាង តាមសេចក្តីត្រូវការរបស់គេ នៅក្នុងទឹកដីកាណានដែលបានហ៊ុមព័ទ្ធដោយស្រែចម្ការដែលមានភោគផលដ៏បរិបូរ។ PPKh2 8.3

នំម៉ាណាគឺជានិមិត្តរូបតំណាងឱ្យព្រះអង្គ ដែលបានយាងចុះមកពីព្រះជាម្ចាស់ ដើម្បីប្រទានជីវិតដល់មនុស្សនៅក្នុងពិភពលោក។ ព្រះយេស៊ូមានបន្ទូលថា “ខ្ញុំជានំប៉័ងជីវិត ពួកអយ្យកោអ្នករាល់គ្នាបានបរិភោគនំម៉ាណានៅទីរហោស្ថាន ហើយក៏ស្លាប់អស់ទៅ ឯនំប៉័ងដែលខ្ញុំនិយាយនេះ គឺជានំប៉័ង ដែលចុះពីឋានសួគ៌មក។ . . . បើអ្នកណាបរិភោគនំប៉័ងនេះ នោះនឹងរស់នៅអស់កល្បជានិច្ច ឯនំប៉័ងដែលខ្ញុំឱ្យ គឺជារូបសាច់ខ្ញុំ ដែលខ្ញុំនឹងឱ្យជំនួសជីវិតមនុស្សលោក” យ៉ូហាន ៦:៤៨-៥១។ PPKh2 9.1

បន្ទាប់ពីចាកចេញពីវាលរហោស្ថានស៊ីនមក ពួកបណ្តាជនអ៊ីស្រាអែល បោះជំរំនៅរេផិឌីម។ នៅទីនោះគ្មានទឹកឱ្យគេផឹកសោះ ពួកគេក៏បានចាប់ផ្តើម លែងទុកចិត្តនឹងការផ្គត់ផ្គង់របស់ព្រះម្តងទៀត។ ពួកបណ្តាជនរករឿងឈ្លោះនឹងម៉ូសេ ដោយពាក្យថា “ចូរឱ្យទឹកមកយើងរាល់គ្នាផឹកផង”។ ពួកគេបានស្រែកដោយកំហឹងថា “ហេតុអ្វីបានជាលោកនាំពួកយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមកដើម្បីសម្លាប់យើង ព្រមទាំងកូនចៅ និងហ្វូងសត្វយើងផង ដោយស្រេកទឹកដូច្នេះ”។ នៅពេលដែលព្រះបានផ្គត់ផ្គង់អាហារដ៏បរិបូរដល់ពួកគេ គេបាននឹកចាំដោយអៀនខ្មាសពីភាពខ្វះជំនឿរបស់គេ ហើយគេបានសន្យាថានឹងទុកចិត្តលើព្រះអម្ចាស់ នៅពេលអនាគតតទៅ ប៉ុន្តែ ពួកគេបានបរាជ័យចំពោះការសាកល្បងសេចក្តីជំនឿ លើកដំបូងរបស់ពួកគេ។ ដុំពពកដែលកំពុងនាំមុខគេ ហាក់ដូចជាអាថ៌កំបាំងដ៏គួរឱ្យភ័យខ្លាច។ ហើយតើលោកម៉ូសេជានរណា? តើគាត់មានគោលបំណងអ្វីបានជានាំពួកគេចេញពីស្រុកអេស៊ីព្ទមកដូច្នេះ? ការសង្ស័យនិងការមិនទុកចិត្តបានពុះពោរពេញដួងចិត្តរបស់ពួកគេ ហើយគេបម្រុងនឹងគប់សម្លាប់គាត់នឹងថ្ម ដោយកំហឹងយ៉ាងច្រឡោត។ PPKh2 9.2

ទឹកហូរចេញពីថ្ម PPKh2 9

លោកម៉ូសេបានស្រែកអំពាវនាវទៅព្រះទាំងទុក្ខព្រួយ “តើឱ្យពួកទូលបង្គំធ្វើដូចម្តេចនឹងពួកនេះ?” ព្រះបានបង្គាប់គាត់ឱ្យដើរទៅខាងមុខគេ ទាំងនាំពួកចាស់ទុំសាសន៍អ៊ីស្រាអែលទៅជាមួយ ហើយយកដំបងដែលបានធ្វើការអស្ចារ្យនៅស្រុកអេស៊ីព្ទនោះ ជាប់នឹងដៃទៅជាមួយផង។ ហើយព្រះអម្ចាស់ មានបន្ទូលទៅគាត់ថា “មើល អញនឹងឈរនៅមុខឯង នៅលើថ្មដាហូរ៉ែប ត្រូវឱ្យឯងវាយថ្មនោះ រួចនឹងមានទឹកចេញមកឱ្យគេផឹក”។ គាត់បានធ្វើតាមបង្គាប់របស់ព្រះ ហើយទឹកក៏ហូរចេញជាប្រឡាយទឹករស់ ដែលបានចម្អែតដល់មនុស្សក្នុងជំរំទាំងអស់គ្នាជាបរិបូរ។ ដោយក្តីមេត្តាករុណារបស់ទ្រង់ ព្រះអម្ចាស់បានយកដំបងធ្វើជាឧបករណ៍របស់ទ្រង់ ដើម្បីសម្រេចការរំដោះរបស់ពួកគេ។ PPKh2 9.3