Go to full page →

២៨ វិច្ឆិកា PPKh3 192

ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ឱព្រះយេហូវ៉ាអើយសូមបង្រៀនទូលបង្គំ ឲ្យស្គាល់ផ្លូវនៃទ្រង់ ទូលបង្គំនឹងដើរក្នុងសេចក្តីពិតរបស់ទ្រង់ សូមបំព្រួមចិត្តទូលបង្គំ មកឲ្យកោតខ្លាចដល់ព្រះនាមទ្រង់។ ទំនុកដំកើង ៨៦:១១ PPKh3 192.1

នោះស្តេចអ័គីសបានហៅដាវីឌមក រួចមានបន្ទូលថា “ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់នៅថា អ្នកជាមនុស្សស្មោះត្រង់ ហើយដែលអ្នកចេញចូលក្នុងពលទ័ពជាមួយនឹងខ្ញុំ នោះក៏ជាទីពេញចិត្តខ្ញុំណាស់ ដោយខ្ញុំមិនឃើញជាមានទោសអ្វីនៅក្នុងអ្នកឡើយ ចាប់តាំងពីវេលាដែលអ្នកមកឯខ្ញុំដរាបដល់ថ្ងៃនេះ ប៉ុន្តែ ពួកមេរបស់យើងគេមិនចូលចិត្តនឹងអ្នកទេ ដូច្នេះ សូមអ្នកត្រឡប់វិលទៅវិញដោយសុខសាន្តចុះ ក្រែងនាំឱ្យបង្អាក់ដល់ចិត្តនៃពួកមេសាសន៍ភីលីស្ទីនទាំងប៉ុន្មាន”។ ដូច្នេះអន្ទាក់ដែលរារាំងដាវីឌ ត្រូវបានកាត់ផ្តាច់។ PPKh3 192.2

បន្ទាប់ពីបានធ្វើដំណើរអស់បីថ្ងៃមក ដាវីឌនិងកងទ័ពប្រាំមួយរយនាក់ របស់លោកបានមកដល់ក្រុងស៊ីកឡាក់ ជាផ្ទះរបស់ពួកគេនៅស្រុកភីលីស្ទីន។ ប៉ុន្តែ ពួកគេបានជួបនឹងទិដ្ឋភាពដ៏ស្រពាប់ស្រពោននៅក្នុងចិត្ត។ កងទ័ព អាម៉ាលេកបានចូលមកសងសឹកជាមួយនឹងពួកគេ ព្រោះការឈ្លានពានរបស់ដាវីឌ ចូលទៅក្នុងទឹកដីរបស់គេ ហើយបានឆ្មក់វាយទីក្រុងនេះ ខណៈពេលមិនមានការការពារ។ ពួកគេបានលួចប្លន់ និងបានដុតបំផ្លាញទីក្រុងនេះ ហើយចាកចេញបាត់ទៅ ដោយបានចាប់យកពួកស្រីៗនិងក្មេងយកទៅជាឈ្លើយ និងបានលួចទ្រព្យសម្បត្តិយកទៅជាមួយជាច្រើនផង។ PPKh3 192.3

ដោយការភ័យរន្ធត់និងការភ្ញាក់ផ្អើល ដាវីឌនិងពួកលោកសម្លឹងមើលកម្ទេចបាក់បែកយ៉ាងស្ងៀមស្ងាត់។ បន្ទាប់មក កំហឹងនៃការបាត់បង់បានផ្ទុះឡើងនៅក្នុងចិត្តពួកគេ ស្លាកស្នាមនៃសង្រ្គាមបានធ្វើឱ្យពួកគេ “យំជាខ្លាំង ដរាបដល់គ្មានកម្លាំងនឹងយំទៀត”។ PPKh3 193.1

ទីនេះបានរំឭកដាវីឌម្តងទៀតអំពីលទ្ធផលយ៉ាងក្រៀមក្រំនៃការខ្វះជំនឿរបស់គាត់ ដែលនាំឱ្យគាត់ផ្ញើខ្លួនជាមួយនឹងសត្រូវរបស់ព្រះ និងរាស្រ្តរបស់ទ្រង់ដូច្នេះ។ អ្នកដែលដើរតាមដាវីឌបានចាត់ទុកគាត់ថាជាដើមហេតុនៃទុក្ខវេទនារបស់ពួកគេ។ គាត់បានធ្វើឱ្យពួកអាម៉ាលេកខឹង ដោយការវាយប្រហារទៅលើពួកគេ និងដោយការទុកចិត្តទៅលើសុវត្ថិភាព នៅកណ្ដាលពួកខ្មាំងសត្រូវរបស់ខ្លួន គាត់បានចាកចេញពីទីក្រុងដោយមិនបានការពារឱ្យបានរឹងមាំ។ ដោយចិត្តក្តៅក្រហាយលាយឡំនឹងទុក្ខព្រួយនិងកំហឹង ពួកទាហានរបស់គាត់បានគំរាមគប់មេដឹកនាំរបស់គេនឹងថ្ម។ PPKh3 193.2

សេចក្តីល្បួងឱ្យធ្លាក់ទឹកចិត្ដ ដ៏ធំរបស់ដាវីឌ PPKh3 193

អ្វីៗទាំងអស់ដែលដាវីឌបានស្រឡាញ់នៅលើផែនដីនេះ ត្រូវបានគេដកហូតយកចេញពីគាត់បាត់អស់ហើយ។ ស្តេចសូលបានដេញគាត់ចេញពីប្រទេស កងទ័ពអាម៉ាលេកបានប្លន់ទីក្រុងរបស់គាត់ ប្រពន្ធនិងកូនរបស់គាត់ត្រូវបានគេចាប់ដាក់គុក និងមិត្តភក្តិរបស់គាត់បានគំរាមសម្លាប់គាត់។ PPKh3 193.3

នៅក្នុងស្ថានភាពនៃការអស់សង្ឃឹមបំផុតនេះ ដាវីឌបានសម្លឹងរកជំនួយ ពីព្រះយ៉ាងស្មោះ អស់អំពីចិត្ត។ ទ្រង់ “បានកម្លាចិត្តខ្លួនឡើង ដោយនូវព្រះយេហូវ៉ា ជាព្រះនៃលោកវិញ”។ ដោយរំឭកឡើងវិញនូវភស្តុតាងជាច្រើន នៃការសព្វព្រះទ័យរបស់ព្រះ។ “តែវេលាណាដែលទូលបង្គំភ័យ នោះទូលបង្គំនឹងទុកចិត្តដល់ទ្រង់” (ទំនុកតម្កើង ៥៦:៣) គឺជាសំដីដែលចេញមកពីដួងចិត្តរបស់គាត់។ ទោះបីជាគាត់មិនអាចមើលឃើញផ្លូវគេចចេញពីការលំបាកក៏ដោយ ក៏ព្រះទ្រង់នឹងបង្រៀនគាត់ថា ត្រូវធ្វើយ៉ាងណាដែរ។ PPKh3 193.4

ដោយបានឱ្យគេទៅហៅអ័បៀថើរដ៏ជាសង្ឃ “ដាវីឌទូលសួរដល់ព្រះយេហូវ៉ាថា ‘តើត្រូវឱ្យទូលបង្គំដេញតាមពួកនោះឬអី តើនឹងបានទាន់គេឬទេ?’” ទ្រង់មានព្រះបន្ទូលឆ្លើយថា “ចូរដេញតាមចុះ ដ្បិតនឹងបានទាន់គេជាពិតប្រាកដ ហើយនឹងចាប់បានមកវិញទាំងអស់ជាមិនខានផង”។ PPKh3 194.1