Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី៩ - ព្រះរាជបុត្រាត្រូវបានគេឆ្កាង

    ព្រះរាជបុត្រារបស់ព្រះត្រូវបានប្រគល់ទៅអោយហ្វូងមនុស្សយកទៅឆ្កាង។ពួកគេបាននាំព្រះអង្គសង្គ្រោះជាទីស្រឡាញ់ចេញទៅ។ ទ្រង់ហេវហត់និងទន់ខ្សោយដោយការឈឺចាប់ដែលបណ្តាលឡើងដោយការធ្វើទុក្ខទោសនិងការដែលទ្រង់បានទទួល ហើយគេបានអោយទ្រង់លីឈើឆ្កាងយ៉ាងធ្ងន់ដែលគេនឹងបោះដែកគោលទ្រង់ នៅពេលឆាប់ៗនោះ។ ប៉ុន្តែព្រះយេស៊ូវបានសន្លប់នៅក្រោមបន្ទុកធ្ងន់។ គេបានដាក់ឈើឆ្កាងលើ ទ្រង់បីដង ហើយទ្រង់បានសន្លប់បីដង។ ពេលនោះគេបានឃើញអ្នកដើរតាមទ្រង់ម្នាក់ជាមនុស្សដែលមិនបានបង្ហាញសេចក្ដីជំនឿដោយចំហចំពោះព្រះគ្រីស្ទទេ តែគាត់បានជឿទ្រង់។ គេបានអោយគាត់លីឈើឆ្កាង ហើយគាត់បានលីសំដៅទៅកន្លែងប្រហារ ជីវិត។ ហ្វូងទេវតាបានសំដៅនៅលើកន្លែងនោះ។ សិស្សរបស់ព្រះអង្គមួយចំនួនបានធ្វើដំណើរទៅកាន់កាល់វ៉ារីទាំងក្រៀមក្រំ និងយំសោកយ៉ាងជូរចត់។ ពួកគេបាននឹក ឃើញព្រះយេស៊ូវជិះសេះយ៉ាងមានជោគជ័យចូលទៅក្រុងយេរ៉ូសាឡិម ហើយពួកគេបានដង្ហែទ្រង់ដោយស្រែកឡើងថា ហូសាណាព្រះដ៏ខ្ពស់បំផុត ហើយបានក្រាលអាវគេ និងធាងចាកនៅតាមផ្លូវ។ ពួកគេបានគិតថាពេលនោះព្រះអង្គនឹងសោយរាជ្យជាស្តេចលើនគរអ៊ីស្រាអែល។ ទស្សនីយភាពផ្លាស់ប្ដូរជាខ្លាំង។ ក្តីសង្ឃឹមរបស់គេបានរលាយសូន្យ។ គេបានដើរតាមព្រះយេស៊ូវ មិនមែនដោយអំណរទេ មិនមែនដោយចិត្តរីករាយ លោតកញ្ឆោងនិងក្តីសង្ឃឹមទេ ប៉ុន្តែដោយចិត្តខ្ទេចខ្ទាំជាមួយនឹងការភ័យខ្លាច និងអស់សង្ឃឹម។ ពួកគេបានដើរយ៉ាងយឺតៗនិងក្រៀមក្រំតាមទ្រង់ដែលពោរពេញដោយភាពអាម៉ាស់ និងការបន្ទាបខ្លួន ហើយដែលនឹងត្រូវសុគតនៅពេលបន្តិចទៀតនេះ។ ម្តាយរបស់ព្រះយេស៊ូវបាននៅទីនោះដែរ។ ចិត្តរបស់នាងត្រូវបានចាក់ទំលុះដោយការឈឺចាប់ ដែលគ្មានម្តាយណាមួយធ្លាប់បានជួបប្រទះឡើយ។ ចិត្តដ៏ខ្ទេចខ្ទាំរបស់នាងនៅតែមាន សង្ឃឹមជាមួយនឹងពួកសាវកថា កូនរបស់នាងនឹងបញ្ចេញឫទ្ធិបារមីដើម្បីរំដោះខ្លួនចេញពីឃាតករបស់ទ្រង់ជាមិនខាន។ នាងមិនអាចទ្រាំទ្រនឹងគំនិតថាព្រះយេស៊ូវនឹងសុខចិត្តរងទ្រាំនូវការជាប់ឆ្កាងបែបនេះឡើយ។ ប៉ុន្តែការរៀបចំបានរួចរាល់ជាស្រេច គេបានដាក់ព្រះយេស៊ូវផ្តេកលើឈើឆ្កាង គេបានយកញញួរនិងដែកគោលមក។ ចិត្តរបស់ពួកសាវកស្លុតរន្ធត់។ ម្តាយរបស់ព្រះយេស៊ូវតានតឹងយ៉ាងខ្លាំង សឹងតែមិនអាចទ្រាំបាន ហើយនៅពេលដែលគេសន្ធឹងព្រះយេស៊ូវនៅលើឈើឆ្កាង ហៀបនឹងដំដែកគោល ព្រះហស្តទ្រង់ភ្ជាប់ទៅនឹងឈើឆ្កាង ពួកសាវកបាននាំម្តាយព្រះយេស៊ូវចេញដើម្បីកុំអោយគាត់សំឡឹងឃើញគេដំដែកគោលទំលុះឆ្អឹងនិងសាច់ដៃ និងជើងដ៏ទន់របស់ទ្រង់។ ព្រះយេស៊ូវមិនបានត្អូញត្អែរឡើយ តែទ្រង់គ្រហឹមដោយការឈឺចាប់។ ព្រះភ័ក្ត្ររបស់ ទ្រង់ឡើងស្លាំង ហើយតំណក់ឈាមធំៗហូរកាត់ចិញ្ចើមទ្រង់។ សាតាំងបានប្រមាថទៅលើការឈឺចាប់ដែលព្រះរាជបុត្រានៃព្រះបានឆ្លងកាត់ ទាំងព្រួយបារម្ភខ្លាចទ្រង់សុគត ហើយនគររបស់វាត្រូវបាត់បង់។GCKh 42.3

    គេបានលើកឈើឆ្កាងបន្ទាប់ពីគេបានបោះដែកគោលព្រះយេស៊ូវភ្ជាប់រួចមកហើយបញ្ចូលទៅក្នុងរណ្តៅដែលបានជីកទុក ដោយកម្លាំងយ៉ាងខ្លាំង ដោយទាញសាច់ព្រះយេស៊ូវបណ្តាលអោយមានការឈឺចាប់យ៉ាងខ្លាំង។ គេបានធ្វើអោយការសុគតរបស់ទ្រង់មានភាពអាម៉ាស់ជាទីបំផុត។ គេបានឆ្កាងចោរពីរនាក់នៅសងខាងព្រះយេស៊ូវូម្នាក់ម្ខាង។ គេបានចាប់ចោរដោយបង្ខំ ហើយបន្ទាប់ពីវាបានរើបំរះយ៉ាងខ្លាំងមក គេបានទាញដៃរបស់វាមកបោះដែកគោលភ្ជាប់នឹងឈើឆ្កាង។ ប៉ុន្តែព្រះយេស៊ូវទ្រង់បាន ប្រគល់ដៃទៅអោយគេបោះដែកគោលយ៉ាងសុភាព។ ទ្រង់មិនចាំបាច់អោយអ្នកណាចាប់ទាញព្រះហស្តទ្រង់ដាក់លើឈើឆ្កាងឡើយ។ ព្រះយេស៊ូវបានអធិស្ឋានអោយសត្រូវរបស់ទ្រង់ “ព្រះវរបិតាអើយ សូមទ្រង់អត់ទោសអោយគេផង ដ្បិតគេមិនដឹងថាគេកំពុងធ្វើអ្វីទេ” នៅពេលដែលចោរទាំងពីរកំពុងជេរប្រទេចអ្នកធ្វើបាបវា។GCKh 44.1

    ព្រះយេស៊ូវមិនគ្រាន់តែទ្រាំទ្រនូវការឈឺចាប់ខាងរាងកាយប៉ុណ្ណោះទេ តែអំពើបាបរបស់លោកីយ៍ទាំងមូលបានត្រូវផ្ទុកមកលើទ្រង់។GCKh 44.2

    នៅពេលដែលព្រះយេស៊ូវត្រូវបានគេព្យួរនៅលើឈើឆ្កាង គេបានដើរមកជិត ទ្រង់ដោយជេរប្រមាថទ្រង់ ដោយឱនក្បាលគេដូចជាគោរពស្តេចដោយនិយាយថាឯងដែលអាចបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញក្នុងរវាងបីថ្ងៃអើយ ចូរសង្គ្រោះខ្លួនឯងចុះ។ បើឯងជាព្រះរាជបុត្រានៃព្រះមែន ចូរចុះពីលើឈើឆ្កាងមក។ សាតាំងបានប្រើពាក្យដូចគ្នានេះទៅលើព្រះគ្រីស្ទនៅទីរហោស្ថានថា បើឯងជាព្រះរាជបុត្រានៃព្រះមែន។ ពួកសម្តេចសង្ឃ អ្នកដឹកនាំនិងពួកអាចារ្យនិយាយដោយចំអកថាវាអាចសង្គ្រោះ អ្នកដទៃ តែវាមិនអាចជួយខ្លួនឯងបានទេ។ ប្រសិនបើវាជាស្តេចនៃសាសន៍អ៊ីស្រាអែល ពិតមែន ចូរអោយវាចុះពីលើឈើឆ្កាងឥឡូវនេះចុះ នោះយើងនឹងជឿវា។ ពពួកទេវតាដែលសំកាំងនៅពីលើទស្សនីយភាពនៃការឆ្កាងព្រះយេស៊ូវ បានតូចព្រះទ័យយ៉ាងខ្លាំង នៅពេលដែលអ្នកដឹកនាំបានចំអកមើលងាយទ្រង់ដោយនិយាយថា បើវាជាព្រះរាជបុត្រានៃព្រះមែន ចូរអោយវាជួយខ្លួនឯងទៅ។ ពួកលោកចង់ចុះទៅជួយរំដោះព្រះយេស៊ូវ តែពួកលោកមិនត្រូវបានអនុញ្ញាតអោយធ្វើដូច្នេះឡើយ។ នៅពេលដែលព្រះយេស៊ូវបានជាប់នៅលើឈើឆ្កាងដោយការឈឺចាប់ ទ្រង់មិនបានបំភ្លេចម្តាយរបស់ទ្រង់ឡើយ។ មេរៀនចុងក្រោយបង្អស់របស់ព្រះយេស៊ូវគឺការអាណិតអាសូរ និងការ បន្ទាបខ្លួន។ ទ្រង់ទតមើលទៅម្តាយទ្រង់ដែលមានចិត្តពោរពេញដោយការទុក្ខព្រួយ ហើយដែលនៅលើដៃសាវកយ៉ូហានជាទីស្រឡាញ់របស់ទ្រង់។ ទ្រង់មានបន្ទូលទៅកាន់មាតាទ្រង់ថា មាតាអើយ ន៎ុះន៍កូនរបស់មាតា។ រួចទ្រង់មានបន្ទូលទៅយ៉ូហានថា ន៎ុះន៍ម្តាយរបស់អ្នក តាំងពីពេលនោះមក លោកយ៉ូហានបាននាំគាត់ទៅផ្ទះរបស់ខ្លួន។GCKh 44.3

    នៅក្នុងការឈឺចាប់ ព្រះយេស៊ូវស្រេកទឹកជាខ្លាំង ប៉ុន្តែគេបានគរលើទ្រង់នូវការប្រមាថ បន្ថែមដោយយកទឹកខ្មេះ និងសារាយរំហួតមកថ្វាយទ្រង់សោយ។ ពួកទេវតាបានទតមើលនូវការឈឺចាប់នៅលើឈើឆ្កាងរបស់មេបញ្ជាការដ៏ជាទីស្រឡាញ់របស់លោករហូតដល់លោកមិនអាចមើលតទៅទៀតបាន រួចក៏បែរព្រះភ័ក្ត្រលោកចេញពីទស្សនីយភាពនោះ។ ព្រះអាទិត្យមិនព្រមសំឡឹងមើលទស្សនីយភាពដ៏រន្ធត់នេះឡើយ។ ព្រះយេស៊ូវបានស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងៗដែលបានវាយសំពង ដល់ចិត្តរបស់ឃាតកទ្រង់ឱ្យភ័យញ័រដោយពាក្យថា “ការស្រេចហើយ”។ គ្រានោះវាំងនននៅក្នុងព្រះវិហារ ក៏រហែកជាពីរភាគចាប់តាំងពីលើចុះដល់ក្រោម ក៏មានកក្រើកដីហើយថ្មប្រេះដាច់ពីគ្នា។ មានងងឹតដាបគ្របមកលើផែនដី។ សេចក្ដីសង្ឃឹមចុង ក្រោយរបស់ពួកសាវកហាក់បីដូចជារសាត់បាត់អស់ នៅគ្រាដែលព្រះយេស៊ូវសុគត។ ពួកសិស្សរបស់ព្រះអង្គជាច្រើនបានឃើញឆាកឈឺចាប់និងការសុគតរបស់ទ្រង់ ហើយពែងនៃសេចក្ដីទុក្ខព្រួយរបស់ទ្រង់បានពេញហៀរ។GCKh 45.1

    គ្រានោះសាតាំងមិនបានប្រមាថដូចដែលវាធ្លាប់ធ្វើនោះទេ។ វាបានសង្ឃឹមថាវាអាចបំផ្លាញផែនការនៃការសង្គ្រោះ ប៉ុន្តែផែនការនោះបានចាក់គ្រឹះយ៉ាងជ្រៅ។ ហើយឥឡូវនេះ ដោយការសុគតរបស់ព្រះយេស៊ូវ វាដឹងថា វាពិតជាត្រូវស្លាប់ជាចុងក្រោយបំផុត ហើយនគររបស់វានឹងត្រូវបានដកហូត ហើយប្រគល់ទៅឱ្យព្រះយេស៊ូវវិញ។ វាបានប្រជុំពិភាក្សាជាមួយនឹងទេវតារបស់វា។ វាមិនមានជ័យជំនះអ្វីទៅលើ ព្រះរាជបុត្រានៃព្រះបន្តិចសោះឡើយ ហើយឥឡូវនេះវាត្រូវតែបន្ថែមកម្លាំង ជាមួយនឹងកលល្បិច និងអំណាចរបស់វាបង្វែរមកលើអ្នកដែលដើរតាមព្រះយេស៊ូវវិញ។ ពួកវាត្រូវតែការពារមនុស្សទាំងអស់ពីការទទួលសេចក្ដីសង្គ្រោះដែលព្រះយេស៊ូវបានចេញថ្លៃលោះជំនួសពួកគេ។ ដោយធ្វើដូច្នេះ សាតាំងនៅតែអាចធ្វើការប្រឆាំងនឹងនគររបស់ព្រះបាន។ ហើយការនេះ វាក៏អាចរក្សាអ្នកដែលចាប់អារម្មណ៍លើវាបានយ៉ាងគង់វង្សល្អ។ ដ្បិតអំពើបាបរបស់អ្នកដែលព្រះបានចេញថ្លៃលោះដោយលោហិតរបស់ព្រះគ្រីស្ទ ហើយមានជ័យជំនះ នៅទីបញ្ចប់នឹងត្រឡប់ទៅលើមេនៃអំពើបាបគឺអារក្សវិញ ហើយវានឹងត្រូវទទួលនូវអំពើបាបនោះនៅពេលដែលអ្នកមិនបានទទួលសេចក្ដីសង្គ្រោះ ដោយព្រះយេស៊ូវនឹងទទួលអំពើបាបរបស់គេ។GCKh 46.1

    ព្រះជន្មរបស់ព្រះយេស៊ូវ មិនបានបង្ហាញភាពរុងរឿង និងពិសេសពិសាលនៃលោកីយ៍ឡើយ។ ព្រះជន្មដ៏លះបង់និងបន្ទាបព្រះកាយរបស់ព្រះអង្គ ផ្ទុយគ្នាស្រឡះអំពីជីវិតរបស់ពួកសង្គ្រាជនិងអ្នកដឹកនាំ ដែលស្រឡាញ់តែការងាយស្រួលនិងកិត្តិយសនៃលោកីយ៍ ហើយព្រះជន្មដ៏ត្រឹមត្រូវ និងបរិសុទ្ធរបស់ព្រះយេស៊ូវ គឺជាការស្ដីបន្ទោស ដល់ពួកគេជាបន្ត ចំពោះអំពើបាបរបស់ពួកគេ។ ពួកគេស្អប់ទ្រង់ដោយសារការបន្ទាប ខ្លួន និងភាពបរិសុទ្ធរបស់ទ្រង់។ ប៉ុន្តែអ្នកដែលស្អប់ទ្រង់នៅទីនេះ ថ្ងៃណាមួយនឹងឃើញទ្រង់នៅក្នុងភាពដ៏រុងរឿងនៃស្ថានសួគ៌ និងសិរីល្អដ៏លើសលប់របស់ព្រះវរបិតា។ ទ្រង់ត្រូវបានព័ទ្ធជុំវិញដោយសត្រូវរបស់ទ្រង់នៅក្នុងបន្ទប់ជំនុំជំរះ ដែលជាអ្នកស្រេកឃ្លានលោហិតរបស់ទ្រង់ ប៉ុន្តែអ្នកមានចិត្តរឹងដែលបានស្រែកឡើងថា ចូរឱ្យឈាមរបស់វាធ្លាក់លើយើងនិងកូនចៅយើងចុះ នឹងឃើញទ្រង់ជាស្តេចដ៏មានកិត្តិយស។ ពួកទេវតានឹងហែហមទ្រង់ដោយចំរៀងនៃជ័យជំនះ ឧត្តមភាព និងព្រះចេស្ដា។ អ្នកដែល ត្រូវបានសម្លាប់ ត្រូវតែរស់ឡើងវិញ គឺជាអ្នកឈ្នះដ៏ឧត្តម។ អ្នកក្រ អ្នកខ្សោយ និងអ្នកពិការដែលបានស្តោះដាក់ព្រះភ័ក្ត្រទ្រង់ក្នុងសំរែកនៃសេចក្ដីឃោរឃៅយ៉ាងមានជោគជ័យកាត់ហ្វូងទាហាន នាពេលជេរប្រមាថយ៉ាងថោកទាប។ គេបង្ខូចព្រះភ័ក្ត្រនោះដោយវាយដំ និងអំពើឃោរឃៅដែលធ្វើអោយស្ថានសួគ៌ពេញទៅដោយសេចក្ដីកោតសរសើរ។ គេនឹងឃើញព្រះភ័ក្ត្រនោះម្ដងទៀត ភ្លឺដូចព្រះអាទិត្យនៅពេលថ្ងៃត្រង់ រួចគេប្រុងនឹងរត់គេចចេញពីព្រះភ័ក្ត្រនោះ។ ជំនួសអោយសំរែកនៃជ័យជំនះដ៏ឃោរឃៅក្នុងការភ័យស្លន់ស្លោដែលគេទ្រហោយំដោយសារទ្រង់។ ព្រះយេស៊ូវនឹងបង្ហាញព្រះហស្តដែលមានស្នាមដែកគោល។ សញ្ញានៃអំពើឃោរឃៅដែលទ្រង់បានរងទ្រាំ។ ស្នាមដែកគោលប្រាប់អំពីរឿងរ៉ាវនៃការប្រោសលោះមនុស្សលោកដ៏អស្ចារ្យ និងតម្លៃពិសេសដែលបានចេញថ្លៃលោះនោះ។ ទាហានដែលបានចាក់លំពែងទំលុះចំហៀងព្រះអម្ចាស់នៃជីវិត នឹងឃើញស្នាមលំពែង ហើយនិងសោកស្តាយដោយទង្គឹះចិត្ត នឹងអំពើដែលខ្លួនបានប្រព្រឹត្តធ្វើអោយរាងកាយទ្រង់ឈឺចាប់។ ទាហានបានធ្វើអោយទ្រង់រឹតតែអាម៉ាស់ដោយយកពាក្យស្លោកថា ស្តេចនៃសាសន៍យូដា ទៅព្យួរនៅលើឈើឆ្កាងពីលើព្រះសិរទ្រង់។ ប៉ុន្តែនៅពេលនោះ ពួកគេនឹងតម្រូវអោយមើលទ្រង់ក្នុងសិរី ល្អទាំងអស់របស់ទ្រង់ និងអំណាចដ៏ជាស្តេច។ ពួកគេនឹងឃើញមានព្រះនាមកត់ទុកនៅលើព្រះពស្ត្រនិងព្រះឱរារបស់ទ្រង់ថា ស្តេចលើអស់ទាំងស្តេច ព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់។ អ្នកដែលស្រែកចំអកដាក់ទ្រង់នៅពេលដែលទ្រង់ជាប់នៅលើឈើឆ្កាងថា ចូរអោយស្តេចលើសាសន៍អ៊ីស្រាអែលចុះពីលើឈើឆ្កាងមកចុះ ដើម្បីអោយយើងបានឃើញ និងជឿដល់ទ្រង់។ ពេលនោះ គេនឹងឃើញទ្រង់ដោយអំណាច និងកម្លាំង ជាស្តេចរបស់ទ្រង់។ ពេលនោះ គេនឹងមិនទាមទារអ្វីដើម្បីជាភស្តុតាងបញ្ជាក់ថាទ្រង់ជាស្តេចនៃសាសន៍អ៊ីស្រាអែលទៀតឡើយ ប៉ុន្តែនឹងរំភើបជាខ្លាំងដោយទស្សនីយភាពនៃព្រះចេស្ដា និងសិរីល្អដ៏លើសលប់របស់ទ្រង់។ ពេលនោះ ពួកគេនឹងត្រូវបានបង្ខិតបង្ខំអោយទទួលស្គាល់ថា មានពរហើយអ្នកដែលបានយាងមកក្នុងព្រះនាមរបស់ព្រះអម្ចាស់។ ការរញ្ជួយផែនដី ថ្មរបេះពីគ្នា ភាពងងឹតគ្របដណ្ដប់លើផែនដីនិងសំរែកយ៉ាងខ្លាំងរបស់ព្រះយេស៊ូវថា “ការស្រេចហើយ” នឹងឮនៅពេលដែលទ្រង់ ប្រគល់ព្រះជន្មទ្រង់ទៅឯព្រះវរបិតា បានធ្វើអោយសត្រូវរបស់ទ្រង់ភិតភ័យ និងធ្វើអោយពួកទាហានដែលធ្វើគតទ្រង់ញ័ររន្ធត់។ ពួកសាវករំពឹងថានឹងមានការអស្ចារ្យណាមួយកើតឡើង ប៉ុន្តែ សេចក្ដីសង្ឃឹមរបស់គេត្រូវបានរលាយសាបសូន្យទាំងអស់។ ពួកគេភ័យខ្លាចក្រែងពួកយូដាតាមរកបំផ្លាញដល់គេផងដែរ។ គេបានគិតថាសម្អប់ទាស់នឹងព្រះរាជបុត្រានៃព្រះបែបនេះ នឹងមិនបញ្ចប់នៅត្រឹមនោះឡើយ។ នៅគ្រាឯកោ ពួកសាវកបានចំណាយពេលយំសោកយ៉ាងក្រៀមក្រំចំពោះការអស់សង្ឃឹមរបស់ ពួកគេ។ ពួកគេរំពឹងថាទ្រង់នឹងសោយរាជ្យលើនគរនៃលោកីយ៍នេះ ប៉ុន្តែសេចក្ដីសង្ឃឹមរបស់គេបានស្លាប់ទៅជាមួយនឹងព្រះយេស៊ូវទៅវិញ។ ពួកគេសង្ស័យនៅក្នុងចិត្តដ៏ក្រៀមក្រំ និងអស់សង្ឃឹមរបស់គេថា ក្រែងព្រះគ្រីស្ទបំភ័ន្តគេទេដឹង។ មាតារបស់ទ្រង់បានបន្ទាបខ្លួន ហើយសូម្បីតែសេចក្ដីជំនឿថាព្រះយេស៊ូវជាព្រះមែស៊ីរបស់នាង ក៏ នាងនៅអល់ឯកដែរ។GCKh 46.2

    ប៉ុន្តែទោះបីជាពួកសាវកមានការខកចិត្តចំពោះសេចក្ដីសង្ឃឹមរបស់ពួកគេទាក់ទងនឹងព្រះយេស៊ូវក៏ដោយ ក៏ពួកគេនៅតែស្រឡាញ់ទ្រង់ គោរព និងសរសើរដំកើងព្រះសពរបស់ទ្រង់ដែរ។ តែគេមិនដឹងជាធ្វើយ៉ាងណា។ លោកយ៉ូសែបជាអ្នកស្រុកអារីម៉ាថេ និងជាអ្នកដែលមានកេរ្តិ៍ឈ្មោះក្នុងពួកជំនុំដ៏មានឥទ្ធិពល និងសិស្សរបស់ព្រះយេស៊ូវជាសម្ងាត់ម្នាក់។ គាត់បានទៅជួបលោកពីឡាត់ដោយសម្ងាត់ និងអង់អាចក្លាហានដើម្បីសុំព្រះសពព្រះយេស៊ូវ។ គាត់មិនបានទៅដោយចំហទេ ព្រោះកំហឹងរបស់ ពួកយូដាពុះពោរខ្លាំងពេក ទើបពួកសាវកបារម្ភក្រែងគេប្រើកម្លាំងដើម្បីការពារព្រះសពព្រះយេស៊ូវ ទុកជាកន្លែងដ៏មានកិត្តិយសមួយ។ ប៉ុន្តែ លោកពីឡាត់បានប្រគល់សាកសពតាមសំណូមពរ ហើយនៅពេលដែលគេដាក់ព្រះសពព្រះយេស៊ូវចុះពីឈើឆ្កាង ការសោកសង្រេងរបស់គេក៏បានរំឭកឡើងវិញ ហើយគេបានយំសោកទៅលើសេចក្ដីសង្ឃឹមដ៏និរាសព្រាត់ប្រាសរបស់គេ នៅក្នុងការទង្គឹះចិត្តយ៉ាងជ្រាលជ្រៅ។ គេបានរុំព្រះសពព្រះយេស៊ូវដោយសំពត់ទេសឯក ហើយលោកយ៉ូសែបបានបញ្ចុះព្រះសពទ្រង់ នៅក្នុងផ្នូរថ្មីរបស់គាត់។ ពួកស្រីៗដែលជាសិស្សដ៏ទន់ទាបរបស់ទ្រង់កាលដែលទ្រង់មានព្រះជន្មរស់នៅឡើយ ក៏បាននៅជិតទ្រង់ដែរពេលដែលទ្រង់សុគត ហើយគេមិនចាកចេញពីទ្រង់ឡើយ រហូតទាល់តែពួកគេបានឃើញព្រះសពដ៏ពិសិដ្ឋរបស់ទ្រង់ត្រូវបានគេ ដាក់ក្នុងផ្នូរ ហើយបានប្រមៀលដុំថ្មដ៏ធ្ងន់មួយមកខ្ទប់នៅមាត់ផ្នូរ ក្រែងលោពួកសត្រូវរបស់ទ្រង់ស្វែងរកយកព្រះសពទ្រង់បាត់។ មានទេវតាបានយាមផ្នូរដោយយកចិត្តទុកដាក់ រង់ចាំបញ្ជា និងអនុវត្តនូវតួនាទីរបស់លោក ដើម្បីដោះលែងស្តេចនៃសិរីរុងរឿងពីការសុគតរបស់ទ្រង់។GCKh 49.1

    ពួកអ្នកដែលធ្វើគុតព្រះគ្រីស្ទបានភ័យខ្លាចក្រែងទ្រង់រស់ឡើងវិញ ហើយគេច ចេញពីពួកគេ។ គេបានសុំលោកពីឡាត់អោយចាត់ទាហានមកយាមផ្នូររហូតដល់ថ្ងៃទីបី។ លោកពីឡាត់ក៏បានប្រគល់ទាហានដល់គេដើម្បីយាមផ្នូរ ថែមទាំងបោះត្រានៅ លើថ្មផ្នូរផង ក្រែងសិស្សរបស់ទ្រង់នឹងលួចព្រះសពយកទៅ ហើយនិយាយថាទ្រង់មានព្រះជន្មរស់ឡើងវិញ។GCKh 49.2

    ________________________________________
    សូមអាន ម៉ាថាយ ២១:១-១១, ២៧:៣២-៦៦ ម៉ាកុស ១៥:២១-៤៧ លូកា ២៣:២៦-៥៦ យ៉ូហាន ១៩:១៧-៤២ វិវរណៈ ១៩:១១-១៦។
    GCKh 50.1