Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី១១ - ការយាងឡើងរបស់ព្រះគ្រីស្ទ

    ស្ថានសួគ៌បានរង់ចាំឱកាស ដែលព្រះយេស៊ូវបានយាងឡើងទៅឯព្រះវរបិតាដោយជោគជ័យ។ ទេវតាទាំងឡាយបានយាងមកទទួលស្តេចនៃសិរីល្អ ហើយបានហែហមព្រះអង្គដោយជោគជ័យទៅកាន់ស្ថានសួគ៌។ បន្ទាប់ពីព្រះយេស៊ូវបានប្រទានពរដល់ពួកសាវករួចមក ទ្រង់បានចាកចេញពីគេ ហើយត្រូវបានព្រះវរបិតាយកទៅកាន់ស្ថានសួគ៌។ ហើយនៅពេលដែលទ្រង់បាននាំមុខគេឡើងទៅ ពួកមនុស្សដែលបានរស់ពីស្លាប់ ឡើងវិញ បានទៅតាមទ្រង់។ ទេវតានៃស្ថានសួគ៌ដ៏ច្រើនកុះករបាននៅទីនោះ នៅពេលដែលទេវតាជាច្រើនបានរង់ចាំការយាងមករបស់ទ្រង់។ នៅពេលដែលបានទៅដល់ទីក្រុងបរិសុទ្ធ មានទេវតាបានហែហមទ្រង់ ព្រះយេស៊ូវបានស្រែកថា ឱទ្វារទាំងឡាយអើយ ចូរងើបក្បាលឡើង ឱទ្វាដ៏អស់កល្បអើយ ចូរនៅចំហចុះ នោះមហាក្សត្រាដ៏មានសិរីល្អទ្រង់នឹងយាងចូលមក។ តើមហាក្សត្រដ៏មានសិរីល្អនោះជាអ្នកណា? ទេវតាដែលបានហែហមស្រែកថា គឺព្រះយេហូវ៉ាដ៏មានព្រះចេស្ដា និងឥទ្ធិឫទ្ធិ ជាព្រះ យេហូវ៉ាដ៏មានឫទ្ធិក្នុងចំបាំង។ ឱទ្វារទាំងឡាយអើយ ចូរងើបក្បាលឡើង ឱទ្វារដ៏អស់កល្បជានិច្ចអើយ ចូរនៅចំហចុះ នោះមហាក្សត្រដ៏មានសិរីល្អ ទ្រង់នឹងយាងចូលមក។ ទេវតានៃស្ថានសួគ៌បានបន្លឺឡើងទៀតថា តើព្រះមហាក្សត្រាដ៏មានសិរីល្អនេះជាអ្នកណា? គឺព្រះយេហូវ៉ានៃពួកពលបរិវា ទ្រង់ជាមហាក្សត្រដ៏មានសិរីល្អ ហើយក្បួនដំណើរក៏បានចូលទៅក្នុងស្ថានសួគ៌។ ពេលនោះពពួកទេវតានៃស្ថានសួគ៌បានចោមរោមព្រះរាជ បុត្រានៃព្រះ ជាមេបញ្ជាការដ៏មានព្រះចេស្ដារបស់គេ ហើយបានឱនក្រាបដោយកោតសរសើរ ធ្វើអោយពន្លឺចេញពីមកុដរបស់លោក ចាំងទៅលើព្រះបាទទ្រង់។ ហើយបន្ទាប់មកបានដេញពិណរបស់លោក ហើយបទភ្លេងដ៏ពិរោះរណ្ដំ បានបំពេញស្ថានសួគ៌ទាំងមូល អមដោយចំរៀងសរសើរដំកើង កូនចៀមដែលត្រូវបានគេសម្លាប់ ហើយមានជីវិតឡើង វិញប្រកបដោយព្រះបារមី និងសិរីរុងរឿង។GCKh 62.2

    បន្ទាប់មក ខ្ញុំត្រូវបានគេបង្ហាញអោយឃើញពួកសាវក នៅពេលដែលគេបានសំឡឹងមើលទៅលើមេឃ ដើម្បីមើលព្រះអម្ចាស់របស់គេឡើងទៅស្ថានសួគ៌ នៅក្នុងក្រសែភ្នែកចុងក្រោយបង្អស់។ ទេវតាពីរអង្គដែលមានសំលៀកបំពាក់ស បានឈរនៅក្បែរគេ ហើយបានមានបន្ទូលទៅកាន់ពួកគេថា ពួកអ្នកស្រុកកាលីឡេអើយ ហេតុអ្វីបានជាឈរមើលទៅលើមេឃដូច្នេះ? ព្រះយេស៊ូវនេះឯង ដែលព្រះបានលើកពីអ្នករាល់ គ្នាឡើងទៅស្ថានសួគ៌ ទ្រង់នឹងយាងមកវិញតាមបែបដដែល ដូចជាអ្នករាល់គ្នាបានឃើញទ្រង់ទៅនោះដែរ។ ពួកសាវកនិងមាតារបស់ព្រះយេស៊ូវបានធ្វើទីបន្ទាល់ពីការយាងឡើងទៅកាន់ស្ថានសួគ៌របស់ព្រះរាជបុត្រានៃព្រះ ហើយគេបានចំណាយពេលពេញមួយយប់និយាយគ្នាអំពីសកម្មភាពដ៏អស្ចារ្យរបស់ទ្រង់ និងរឿងដ៏មានសិរីរុងរឿង ដែលបានកើតឡើងនៅក្នុងពេលដ៏ខ្លី។GCKh 63.1

    សាតាំងបានពិភាក្សាជាមួយទេវតារបស់វា និងប្រើសម្អប់យ៉ាងជូរចត់ទាស់ នឹងនគររបស់ព្រះ វាបានប្រាប់ទេវតារបស់វាថា នៅពេលដែលទ្រង់បានប្រគល់អំណាច និងកម្លាំងរបស់ទ្រង់មកផែនដី វាត្រូវតែបន្ថែមការខំប្រឹងប្រែងរបស់វាអោយកាន់តែខ្លាំងទាស់នឹងអ្នកដើរតាមព្រះយេស៊ូវ។ វាមិនអាចយកឈ្នះលើព្រះយេស៊ូវបានឡើយ តែវាត្រូវតែផ្តួលរំលំសាវករបស់ព្រះយេស៊ូវ ប្រសិនបើអាចធ្វើបាន ហើយបន្តការងាររបស់វាដល់មនុស្សគ្រប់ជំនាន់ ដើម្បីទាក់ទាញអ្នកដែលនឹងជឿទៅលើព្រះយេស៊ូវ ការមានព្រះជន្មរស់ឡើងវិញ និងការយាងឡើងទៅកាន់ស្ថានសួគ៌របស់ទ្រង់។ សាតាំងបាន ប្រាប់ដល់ទេវតារបស់វាថា ព្រះយេស៊ូវបានប្រទានអំណាចដល់ពួកសាវក ឱ្យបណ្តេញពួកវា គំរាមពួកវា និងព្យាបាលដល់អ្នកដែលពួកវាបានបៀតបៀន។ រួចទេវតារបស់សាតាំងបានចេញទៅដូចជាសិង្ហគ្រហឹមដើម្បីស្វែងរកបំផ្លាញសិស្សរបស់ព្រះយេស៊ូវ។GCKh 63.2

    ________________________________________
    សូមអាន ទំនុកដំកើង ២៤:៧-១០ កិច្ចការ ១:១-១១។
    GCKh 64.1