Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី១២ - សាវករបស់ព្រះគ្រីស្ទ

    ពួកសាវកបានផ្សព្វផ្សាយអំពីព្រះអង្គសង្គ្រោះដែលត្រូវបានគេឆ្កាង និងមានព្រះជន្មរស់ឡើងវិញដោយសារព្រះចេស្ដា។ ពួកគេបានព្យាបាលអ្នកឈឺ សូម្បីតែអ្នកខ្វិនពីកំណើតក៏ត្រូវបានព្យាបាលអោយជាស្អាតឡើងវិញដែរ ហើយដើរចូលទៅក្នុងព្រះវិហារជាមួយពួកគេ ទាំងលោតកញ្ឆោងនិងសរសើរដំកើង ដល់ព្រះនៅចំពោះមនុស្សទាំងឡាយ។ ដំណឹងនេះបានឮសុសសាយ ហើយមនុស្សម្នាចាប់ផ្តើមចូលរួមជាមួយពួកសាវក។ មនុស្សជាច្រើនបានរួបរួមគ្នាទាំងមានការអស្ចារ្យនិងរន្ធត់ជាខ្លាំងចំពោះការ ព្យាបាលដែលបានកើតឡើង។GCKh 64.2

    នៅពេលដែលព្រះយេស៊ូវបានសុគត ពួកសង្គ្រាជបានគិតថា នឹងគ្មានការអស្ចារ្យណាមួយកើតឡើងនៅចំពោះគេឡើយ ដែលធ្វើអោយការរំជើបរំជួលស្ងប់រំងាប់ ហើយមនុស្សទាំងឡាយគេនឹងបែរមករកប្រពៃណីរបស់មនុស្សវិញ។ ប៉ុន្តែ នៅចំកណ្ដាលពួកគេ ពួកសាវកបានធ្វើការអស្ចារ្យ ហើយមនុស្សម្នាពោរពេញទៅដោយការភ្ញាក់ផ្អើលនិងការអស្ចារ្យចំពោះគេ។ព្រះយេស៊ូវបានត្រូវគេឆ្កាងទៅហើយ ហើយពួកគេបានឆ្ងល់ថា តើពួកសាវកគេបានអំណាចពីណាមក។ នៅពេលដែលទ្រង់នៅមានព្រះជន្មនៅឡើយ គេបានគិតថាទ្រង់បានចែកអំណាចអោយពួកសាវក ហើយនៅពេលដែល ព្រះយេស៊ូវបានសុគត ពួកគេបានរំពឹងថា ការអស្ចារ្យទាំងនោះនឹងត្រូវចប់។ លោកពេត្រុសបានយល់អំពីការស្ទាក់ស្ទើររបស់ពួកគេ ហើយបាននិយាយថាឱសាសន៍អ៊ីស្រាអែលរាល់គ្នាអើយ ហេតុអ្វីបានជាមានសេចក្ដីប្លែកក្នុងចិត្តពីការនេះ ហើយសំឡឹងមើលមកយើងខ្ញុំហាក់ដូចជាយើងខ្ញុំបានធ្វើអោយមនុស្សនេះដើររួចដោយអាងអំណាចឬគុណភាពរបស់ខ្លួនខ្ញុំដូច្នេះ? ព្រះនៃលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុបជាព្រះនៃពួក ឰយុកោនៃយើងរាល់គ្នា ទ្រង់បានដំកើងអ្នកបំរើទ្រង់ នោះគឺព្រះយេស៊ូវដែលអ្នករាល់គ្នាបានបញ្ជូនទៅ ហើយក្នុងកាលដែលលោកពីឡាត់សំរេចសេចក្ដីថានឹងលែងទ្រង់ នោះអ្នករាល់គ្នាបានប្រកែកបដិសេធនៅមុខលោកមិនព្រមទទួលទ្រង់ទេ គឺថាមិនព្រមទទួលព្រះដ៏បរិសុទ្ធហើយសុចរិតនោះឯង បែរជាសូមអោយលោកលែងមនុស្សដែលសម្លាប់គេដល់អ្នករាល់គ្នាវិញ។ អ្នករាល់គ្នាបានសម្លាប់ព្រះអម្ចាស់នៃជីវិតនោះទៅ តែព្រះបានប្រោសអោយទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ យើងខ្ញុំនេះជាទីបន្ទាល់ពីការនេះឯង។ លោកពេត្រុសបានប្រាប់គេថា ដោយសារសេចក្ដីជំនឿលើព្រះយេស៊ូវ ដែលធ្វើអោយមនុស្សពិការនេះបានជាស្រឡះនៅមុខអ្នករាល់គ្នាដូច្នេះ។GCKh 65.1

    ពួកសម្តេចសង្ឃនិងពួកនាហ្មឺនមិនទទួលពាក្យទាំងនោះឡើយ។ គេបានចាប់ ពួកសាវក ហើយយកពួកគេទៅដាក់គុក។ ប៉ុន្តែមនុស្សរាប់ពាន់នាក់បានផ្លាស់ប្ដូរជំនឿ និងបានជឿលើការមានព្រះជន្មរស់ឡើងវិញ និងការយាងទៅកាន់ស្ថានសួគ៌របស់ព្រះគ្រីស្ទដោយបានឮសេចក្ដីបរិយាយតែមួយរបស់ពួកសាវកតែប៉ុណ្ណោះ។ ពួកសង្គ្រាជនិងពួកនាហ្មឺនមានអំពល់ជាខ្លាំង។ គេបានធ្វើគុតព្រះយេស៊ូវដើម្បីអោយមនុស្សទាំងឡាយ បែរគំនិតមករកពួកគេ ប៉ុន្តែឥឡូវនេះបញ្ហាវាធ្ងន់ធ្ងរជាងពីមុនទៅទៀត។ ពួកសាវក បានចោទប្រកាន់គេដោយចំហថា ជាឃាតកដែលធ្វើគុតព្រះរាជបុត្រានៃព្រះ ហើយគេមិនអាចទប់ស្កាត់មិនអោយរឿងនេះឮសុសសាយបានទេ ហើយគេក៏មិនដឹងជាមនុស្សទាំងឡាយនឹងចាត់ទុកគេជាយ៉ាងណានោះឡើយ។ ពួកគេអាចសម្លាប់ពួកសាវកចោល ប៉ុន្តែមិនហានព្រោះខ្លាចពួកមនុស្សគប់គេនឹងថ្មសម្លាប់។ គេក៏បានហៅពួកសាវកមកឯពួកចៅក្រម។ អ្នកដែលទាមទារលោហិតរបស់ព្រះយេស៊ូវដោយអន្ទះសារនោះ ក៏នៅទី នោះដែរ។ គេបានឮពេត្រុសប្រកែកដោយភ័យខ្លាចមិនស្គាល់ព្រះយេស៊ូវ ទាំងស្បថផង នៅពេលដែលគេចោទគាត់ថាជាសាវកម្នាក់របស់ព្រះយេស៊ូវ។ គេបានគិតថា នឹងបំភ័យ ពេត្រុស ប៉ុន្តែឥឡូវនេះ គាត់បានកែប្រែចិត្តទៅហើយ។ ឱកាសដែលត្រូវប្រមាថដល់ព្រះ បានកន្លងបាត់ពីពេត្រុសហើយ។ គាត់បានបដិសេធទ្រង់ម្ដង ប៉ុន្តែឥឡូវនេះ គាត់ អាចដកយកសេចក្ដីសៅហ្មងនៃការបដិសេធនយ៉ាងកំសាក និងយ៉ាងប្រញាប់ប្រញាល់ចេញ ហើយសរសើរដំកើងព្រះនាមដែលគាត់បានបដិសេធនោះវិញ។ ពេលនោះ គ្មានការភ័យខ្លាចយ៉ាងតក់ក្រហល់គ្រប់គ្រងលើដង្ហើមរបស់ពេត្រុសទៀតឡើយ ប៉ុន្តែគាត់បានប្រកែកដោយអង់អាចក្លាហាន គ្មានភ័យខ្លាចនិងដោយអំណាចរបស់ព្រះវិញ្ញាណ បរិសុទ្ធប្រាប់ពួកគេថា ដោយសារព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទពីស្រុកណាសារ៉ែត ដែលអ្នករាល់គ្នាបានឆ្កាងដែលព្រះវរបិតាបានលើកទ្រង់ពីសុគតឡើងវិញ ហើយដោយសារទ្រង់ មនុស្សនេះឈរនៅចំពោះមុខអ្នករាល់គ្នា។ នេះគឺជាថ្មដែលពួកជាងបានបោះ ចោល បានក្លាយជាថ្មជ្រុងយ៉ាងឯកវិញ។ ក៏គ្មានសេចក្ដីសង្គ្រោះដោយឈ្មោះណាឡើយ ដ្បិត នឹងគ្មានឈ្មោះណានៅក្រោមមេឃនេះដែលត្រូវបានប្រទានមកមនុស្សអោយបានសង្គ្រោះឡើយ។GCKh 65.2

    ពួកមនុស្សគេមានការស្ញប់ស្ញែងចំពោះសេចក្ដីក្លាហានរបស់ពេត្រុសនិងយ៉ូហាន។ គេបានដឹងថា ពួកគេនៅជាមួយព្រះយេស៊ូវ បានជាភាពថ្លៃថ្នូរនិងអង់អាចរបស់គេរឹងមាំដូចជាព្រះយេស៊ូវនៅពេលដែលទ្រង់ត្រូវឃាតករបស់ទ្រង់គំរាមកំហែង។ ព្រះយេស៊ូវបានទតមើលទៅលោកពេត្រុសទាំងអាណិតអាសូរនិងក្រៀមក្រំដោយបន្ទោសគាត់ពីការដែលគាត់បានបដិសេធទ្រង់ ប៉ុន្តែឥឡូវនេះ គាត់បានទទួលស្គាល់ព្រះអម្ចាស់របស់គាត់យ៉ាងអង់អាច ព្រះបានទទួលយកលោកពេត្រុស ហើយបានប្រទានពរដល់គាត់។ ជាសញ្ញានៃការរង់ចាំព្រះយេស៊ូវ ព្រះវិញ្ញាណបរិសុទ្ធបានបំពេញគាត់។GCKh 67.1

    ពួកសម្តេចសង្ឃមិនហានបង្ហាញកំហឹងរបស់គេដែលមានទៅលើពួកសាវកឡើយ។ ពួកគេក៏បានបញ្ជាអោយពួកសាវកចេញពីមុខពួកចៅក្រម គេបានសន្ទនាគ្នាថា តើយើងត្រូវធ្វើអ្វីជាមួយនឹងមនុស្សនេះ? ព្រោះថាការអស្ចារ្យដ៏គួរអោយកត់សំគាល់ ដែលពួកគេបានធ្វើត្រូវបានបង្ហាញដល់មនុស្សនៅទីក្រុងយេរូសាឡិមគ្រប់គ្នាទៅហើយ។ ហើយយើងមិនអាចបដិសេធបានឡើយ។ ពួកគេមិនចង់អោយការងារដ៏ល្អនេះបានរីករាលដាលទេ។ ប្រសិនបើរឿងនេះបានឮសុសសាយ អំណាចរបស់គេនឹងត្រូវបាត់បង់ ហើយមនុស្សទាំងឡាយនឹងមើលមកពួកគេថា ជាឃាតកធ្វើគុតព្រះយេស៊ូវ។ គេហានត្រឹមតែគំរាមកំហែងដល់ពួកសាវក និងបង្គាប់កុំអោយនិយាយពីព្រះនាមរបស់ព្រះយេស៊ូវទៀតតែប៉ុណ្ណោះ បើពុំនោះទេ ពួកគេនឹងត្រូវស្លាប់ជាមិនខាន។ ប៉ុន្តែពេត្រុសបានប្រកាសដោយអង់អាចក្លាហានថា ពួកខ្ញុំនឹងលែងនិយាយពីការដែលគាត់បានឃើញហើយឮពុំបានឡើយ។GCKh 67.2

    ដោយសារអំណាចរបស់ព្រះយេស៊ូវ ពួកសាវកបានបន្តព្យាបាលអ្នកជំងឺនិងអ្នកមានទុក្ខដែលគេបាននាំទៅឯពួកគាត់។ សម្តេចសង្ឃនិងមេពួកអ្នកដឹកនាំព្រមទាំងដៃជើងរបស់គេបានភ្ញាក់ផ្អើលជាខ្លាំង។ មនុស្សរាប់រយនាក់បានបញ្ចូលទៅក្រោមផ្ទាំងបដានៃសេចក្ដីសង្គ្រោះរបស់ព្រះដែលគេបានឆ្កាងដែលមានព្រះជន្មរស់ឡើងវិញនិង ដែលបានយាងឡើងទៅកាន់ស្ថានសួគ៌ជារៀងរាល់ថ្ងៃ។ ពួកគេបានចាប់ពួកសាវកដាក់គុកដោយសង្ឃឹមថាការរំជើបរំជួលនឹងត្រូវស្ងប់។ សាតាំងមានជោគជ័យ ហើយទេវតាGCKh 68.1

    របស់វាបានប្រមាថពួកសាវក ប៉ុន្តែព្រះបានចាត់ពួកទេវតារបស់ទ្រង់ឱ្យទៅបើកទ្វារគុក ហើយបណ្តាលអោយពួកគេទៅឯព្រះវិហារ និងនិយាយអំពីពាក្យពេចន៍នៃជីវិតរបស់គេ ផ្ទុយពីការបញ្ជារបស់ពួកសង្គ្រាជនិងពួកនាហ្មឺន។ គេបានប្រជុំក្រុមប្រឹក្សាអោយគេនាំអ្នកជាប់គុកចូលមក។ ឆ្មាំគុកបានបើកទ្វារគុក ប៉ុន្តែអ្នកគុកដែលគេបានរកនោះពុំបាននៅទីនោះទេ។ គេបានវិលត្រឡប់ទៅឯសម្តេចសង្ឃនិងពួកនាហ្មឺនវិញ ហើយនិយាយ ទៅកាន់គាត់ថា យើងខ្ញុំបានឃើញគុកនៅបិទទ្វារជាប់ទាំងប្រយ័ត្នគ្រប់ជំពូកព្រមទាំងមានពួកយាមល្បាតឈរនៅមាត់ទ្វារផង តែកាលបានបើកទៅ នោះមិនឃើញមានអ្នកណាមួយនៅក្នុងទីនោះសោះ។ ស្រាប់តែមានមនុស្សម្នាក់ទៀតមកប្រាប់ថា មើលពួកមនុស្សដែលលោកបានដាក់គុកនោះ ឥឡូវនេះគេកំពុងតែឈរបង្រៀនដល់ពួកជននៅក្នុងព្រះវិហារវិញ។ នោះមេទ័ពនិងពួកអាជ្ញាក៏ទៅនាំគេមកដោយឥតមានគំហកកំហែងសោះ ដ្បិតគេខ្លាចក្រែងបណ្តាជនចោលខ្លួននឹងថ្ម។ កាលបាននាំមកដាក់នៅមុខក្រុមជំនុំ ហើយ នោះសម្តេចសង្ឃស្តីថា តើយើងមិនបានហាមផ្តាច់មិនអោយឯងរាល់គ្នាបង្រៀនសេចក្ដីនោះនៅពេញក្រុងយេរូសាឡិមទាំងមូលវិញ ព្រមទាំងគិតទម្លាក់ទោសពីឈាមមនុស្សនោះមកលើយើងផង។GCKh 68.2

    ពួកគេជាអ្នកមានពុត ហើយចូលចិត្តនឹងការសរសើររបស់មនុស្សជាជាងស្រឡាញ់ព្រះ។ សកម្មភាពដ៏មានព្រះចេស្ដាដែលពួកសាវកបានធ្វើឡើងនោះ រឹតតែធ្វើអោយពួកគេខឹងខ្លាំងឡើង។ ពួកគេបានដឹងថា ប្រសិនបើពួកសាវកផ្សព្វផ្សាយអំពីព្រះយេស៊ូវ ការឆ្កាងទ្រង់ ការមានព្រះជន្មរស់ឡើងវិញនិងការយាងឡើងទៅកាន់ស្ថានសួគ៌របស់ទ្រង់ វានឹងធ្វើអោយកំហុសធ្លាក់ទៅលើពួកគេ និងប្រកាសថា ពួកគេជាឃាតក គេមិនចង់ទទួលលោហិតរបស់ព្រះយេស៊ូវដូចជាកាលដែលគេបានស្រែកជាឱឡារិកថាGCKh 68.3

    ចូរអោយឈាមវាធ្លាក់មកលើយើងនិងកូនចៅយើងចុះនោះឡើយ។ ពួកសាវកបានប្រកាសយ៉ាងអង់អាចក្លាហានថាពួកគេត្រូវតែស្ដាប់បង្គាប់ព្រះជាជាងមនុស្ស។ ពេត្រុសបាននិយាយថា រីឯព្រះនៃពួកឰយុកោយើងរាល់គ្នា ទ្រង់បានប្រោសព្រះយេស៊ូវដែលលោករាល់គ្នាបានសម្លាប់ដោយព្យួរនៅលើឈើឆ្កាង ទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយព្រះបានដំកើងទ្រង់ឡើងដោយសារព្រះហស្តស្តាំអោយធ្វើជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះដើម្បីនឹងប្រោសប្រទានការកែប្រែចិត្តដល់សាសន៍អ៊ីស្រាអែលប្រយោជន៍អោយបានរួចពីបាប។ យើងខ្ញុំនេះព្រមទាំងព្រះវិញ្ញាណបរិសុទ្ធដែលព្រះបានប្រទានដល់អស់អ្នកដែលស្ដាប់បង្គាប់ទ្រង់ដែលជាស្មរបន្ទាល់របស់ទ្រង់ពីការទាំងនោះ។ ពេលនោះ ពួកឃាតកមានចិត្តក្តៅក្រហាយជាខ្លាំង។ គេបានចង់សំអាតដៃរបស់គេកុំអោយប្រឡាក់ឈាមដោយសម្លាប់ពួកសាវក។ គេបានរៀបចំផែនការដើម្បីធ្វើការសម្ងាត់នោះ នៅពេលនោះព្រះបានចាត់ទេវតារបស់ទ្រង់ទៅឯអ្នកផារិស៊ីម្នាក់ ឈ្មោះកាម៉ាណុល ដើម្បីជំរុញចិត្តគាត់ចំពោះក្រុមជំនុំសម្តេចសង្ឃនិងពួកនាហ្មឺនដោយនិយាយថា ចូរដកខ្លួនចេញពីមនុស្សទាំងនេះកុំអោយធ្វើអ្វីដល់គេឡើយ ដ្បិតបើសិនជាគំនិតគេឬ ការគេធ្វើនេះកើតឡើងពីមនុស្សនោះ នឹងត្រូវវិនាសជាមិនខាន តែបើកើតមកពីព្រះវិញ នោះអ្នករាល់គ្នាពុំអាចធ្វើអោយវិនាសបានទេ ក្រែងអ្នករាល់គ្នាជាប់ទោសជាពួកអ្នកតយុទ្ធនឹងព្រះដែរ។ ទេវតារបស់អារក្ស វាបានធ្វើការក្នុងចិត្តរបស់សម្តេចសង្ឃដើម្បី អោយសម្លាប់ពួកសាវក ប៉ុន្តែព្រះបានចាត់ទេវតារបស់ទ្រង់អោយការពារគេដោយធ្វើអោយមានសំឡេងគាំទ្រដល់ពួកសាវកពីក្នុងចំណោមពួកគេ។GCKh 69.1

    ការងាររបស់ពួកសាវកមិនទាន់ចប់ទេ។ ពួកគេត្រូវតែធ្វើទីបន្ទាល់ពីព្រះយេស៊ូវ នៅចំពោះស្តេចដើម្បីបង្ហាញពីការដែលគេបានឃើញនិងបានឮ។ ប៉ុន្តែមុននឹងពួកសម្តេចសង្ឃនិងពួកនាហ្មឺនដោះលែងពួកសាវក គេបានវាយដោយរំពាត់ព្រមទាំងហាមឃាត់មិនអោយនិយាយពីព្រះនាមព្រះយេស៊ូវទៀត។ ពួកសាវកក៏ចេញពីក្រុមជំនុំទៅ ដោយសប្បាយពីព្រោះព្រះបានរាប់ជាអ្នកគួរនឹងទ្រាំសេចក្ដីដំនៀលដោយព្រះនាមGCKh 70.1

    ទ្រង់។ ហើយអ្នកទាំងនោះ ចេះតែបង្រៀននិងប្រាប់ដំណឹងល្អពីព្រះយេស៊ូវនៅក្នុងព្រះវិហារ ហើយនៅអស់ទាំងផ្ទះរាល់តែថ្ងៃ។ ព្រះបន្ទូលរបស់ព្រះបានរីកលូតលាស់និងបានចំរើនឡើង។ សាតាំងបានធ្វើការក្នុងចិត្តសម្តេចសង្ឃនិងពួកនាហ្មឺនអោយជួលទាហានរ៉ូមដែលយាមផ្នូរអោយនិយាយកុហកថា ពួកសាវកបានចូលទៅលួចព្រះសពព្រះយេស៊ូវនៅពេលដែលគេដេកលក់។ តាមរយៈការកុហកនេះ ពួកគេសង្ឃឹមថានឹងអាចបិទបាំងរឿងពិតបាន ប៉ុន្តែមើលន៎ ភស្តុតាងដ៏មានចេស្ដានៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវបានផុសឡើងដូចផ្សិតនៅជុំវិញគេ។ ពួកសាវកបានប្រកាសពីការនោះយ៉ាងអង់អាចក្លាហានព្រមទាំងបានបញ្ជាក់ពីអ្វីដែលគេបានឃើញនិងបានឮព្រមទាំងបានធ្វើការអស្ចារ្យជាច្រើនដោយនូវព្រះនាមរបស់ព្រះយេស៊ូវ។ ពួកគេបានដាក់លោហិតរបស់ព្រះយេស៊ូវទៅលើអ្នកដែលចង់ទទួលនៅពេលដែលគេបានទទួលការអនុញ្ញាត អោយមានអំណាចលើព្រះយេស៊ូវដោយអង់អាចក្លាហាន។GCKh 70.2

    ខ្ញុំបានឃើញថាព្រះបានត្រាស់បង្គាប់ដល់ទេវតារបស់ទ្រង់អោយថែរក្សា និងការពារជាពិសេសដល់សេចក្ដីពិតដ៏ពិសិដ្ឋដែលជាយុថ្កាទ្រទ្រង់ពួកសាវករបស់ព្រះគ្រីស្ទនៅគ្រប់ជំនាន់។GCKh 70.3

    ព្រះវិញ្ញាណបរិសុទ្ធបានសណ្ឋិតយ៉ាងពិសេសលើពួកសាវកដែលជាអ្នកធ្វើទីបន្ទាល់ពីការឆ្កាង ពីការមានព្រះជន្មរស់ឡើងវិញ និងការយាងទៅកាន់ស្ថានសួគ៌របស់ព្រះគ្រីស្ទ ជាសេចក្ដីពិតដ៏សំខាន់ដែលទ្រទ្រង់សេចក្ដីជំនឿរបស់សាសន៍អ៊ីស្រាអែល។ ទាំងអស់គ្នាត្រូវតែសំឡឹងមើលទៅឯព្រះអង្គសង្គ្រោះនៃលោកីយ៍ថាជាសេចក្ដីសង្ឃឹមរបស់គេតែមួយគត់និងដើរតាមផ្លូវដែលព្រះយេស៊ូវបានបើកទុកអោយដោយលះបង់ព្រះជន្មរបស់ទ្រង់ផ្ទាល់ហើយ និងរក្សាបញ្ញត្តិរបស់ព្រះក្នុងជីវិត។ ខ្ញុំបានឃើញគតិបណ្ឌិត និងសេចក្ដីល្អរបស់ព្រះយេស៊ូវក្នុងការប្រទានអំណាចដល់ពួកសាវកអោយបន្តការងារដដែល ដែលបណ្តាលអោយពួកយូដាស្អប់ទ្រង់និងធ្វើគុតទ្រង់។ គេបានទទួលអំណាចអោយធ្វើការលើការងាររបស់សាតាំង។ គេបានបង្ហាញសញ្ញា និងការអស្ចារ្យដោយព្រះនាមព្រះយេស៊ូវដែលត្រូវបានមើលងាយ និងធ្វើគុតដោយដៃជនកំណាច។ វង់រស្មីនៃពន្លឺ និងសិរីល្អបានចាំងពីពេលនៃការសុគតនិងការមានព្រះជន្មរស់របស់ព្រះគ្រីស្ទ ធ្វើអោយ រឿងពិតថាទ្រង់ជាព្រះអង្គសង្គ្រោះនៃលោកីយ៍ នៅស្ថិតស្ថេរជានិច្ច។GCKh 71.1

    ________________________________________
    សូមអាន កិច្ចការជំពូក ៣-៥។
    GCKh 71.2