Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី១៣ - ការស្លាប់របស់ស្ទេផាន

    ពួកសាវកបានកើនឡើងយ៉ាងខ្លាំងនៅទីក្រុងយេរូសាឡិម។ ព្រះបន្ទូលរបស់ព្រះបានកើនឡើង ហើយមានពួកសង្ឃជាច្រើនគោរពតាមនៅក្នុងសេចក្ដីជំនឿរបស់គេ។ លោកស្ទេផាន ពោរពេញដោយសេចក្ដីជំនឿ ហើយបានធ្វើការអស្ចារ្យ និងសំដែងឫទ្ធិបារមីជាច្រើននៅក្នុងចំណោមពួកសាវក។ មានមនុស្សជាច្រើនបានខឹងសំបាដោយ មានពួកសង្ឃបានបែរចេញពីប្រពៃណី និងបែរចេញពីការថ្វាយយញ្ញបូជាដ៏ឧត្តម។GCKh 71.3

    ដោយអំណាចដ៏ខ្ពស់ លោកស្ទេផានបានស្ដីបន្ទោសដល់ពួកសង្ឃនិងនិងពួកនាហ្មឺន និង បានសរសើរព្រះយេស៊ូវនៅចំពោះមុខគេ។ ពួកគេមិនអាចតសូនឹងប្រាជ្ញានិងអំណាចដែលគាត់បាននិយាយនោះឡើយ ហើយនៅពេលដែលគេឃើញថា គេមិនអាចយកឈ្នះលើគាត់បាន គេបានជួលមនុស្សឱ្យពោលបង្ខុសថា គេបានឮគាត់និយាយប្រមាថទាស់នឹងលោកម៉ូសេ និងទាស់នឹងព្រះ។ គេបានបំផុសមនុស្សឡើង ហើយដោយធ្វើទីបន្ទាល់ក្លែង គេបានចាប់លោកស្ទេផាន និងបានចោទប្រកាន់គាត់ពីបទនិយាយទាស់នឹងព្រះវិហារ និងទាស់នឹងច្បាប់។GCKh 72.1

    ពួកគេបានបញ្ជាក់ថា គេបានឮស្ទេផាននិយាយថាព្រះយេស៊ូវពីស្រុកណាសារ៉ែតនេះនឹងបំផ្លាញទំនៀមទម្លាប់ដែលលោកម៉ូសេបានទុកឱ្យ។GCKh 72.2

    អ្នកដែលបានអង្គុយនៅក្នុងបន្ទប់ជំនុំជំរះស្ទេផានទាំងអស់ បានឃើញពន្លឺនៃសិរីល្អរបស់ព្រះនៅលើផ្ទៃមុខរបស់គាត់។ មុខរបស់គាត់បានភ្លឺឡើងដូចជាព្រះភ័ក្ត្ររបស់ទេវតា។ គាត់បានក្រោកឈរឡើងពេញដោយសេចក្ដីជំនឿ និងព្រះវិញ្ញាណបរិសុទ្ធក៏ចាប់ផ្តើមនិយាយពីពួកហោរាគាត់បាននាំគេទៅឯព្រឹត្តិការណ៍នៃព្រះយេស៊ូវ ការឆ្កាងរបស់ទ្រង់ការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ និងការយាងឡើងទៅកាន់ស្ថានសួគ៌ របស់ទ្រង់ និងបានបង្ហាញគេថា ព្រះអម្ចាស់មិនបានគង់នៅក្នុងព្រះវិហារដែលដៃមនុស្សធ្វើនោះទេ។ ពួកគេបានថ្វាយបង្គំព្រះវិហារ។ អ្វីដែលអ្នកណានិយាយទាស់នឹងព្រះវិហារធ្វើអោយគេឈឺចិត្តខ្លាំងជាងការនិយាយទាស់នឹងព្រះទៅទៀត។ វិញ្ញាណរបស់ស្ទេផានបានជំរុញដោយការឈឺចាប់នៃស្ថានសួគ៌នៅពេលដែលគាត់បានស្រែកប្រឆាំងនឹងពួកគេព្រោះការកាចសាហាវនិងមិនកាត់ស្បែកចិត្ត។ អ្នករាល់គ្នាចេះតែទាស់ទទឹងនឹងព្រះវិញ្ញាណបរិសុទ្ធជាដរាប។ ពួកគេបានសំឡឹងមើលតែអាការៈខាងក្រៅ’ នៅពេលដែលចិត្តរបស់គេពុករលួយនិងពោរពេញដោយការអាក្រក់ហួសប្រមាណ។ ស្ទេផានបានប្រដូចពួកគេទៅនឹងឰយុកោរបស់គេដែលបានបៀតបៀនពួកហោរាដោយនិយាយថា ឥឡូវនេះអ្នករាល់គ្នាក៏បានក្បត់ហើយសម្លាប់ព្រះអង្គនោះ។GCKh 72.3

    ពួកសម្តេចសង្ឃ និងពួកនាហ្មឺន មានការក្តៅក្រហាយយ៉ាងខ្លាំងនៅពេលដែលស្ទេផានបាននិយាយពីសេចក្ដីពិតយ៉ាងចំៗ ហើយគេក៏ស្ទុះទៅរកស្ទេផាន។ ពន្លឺនៃស្ថានសួគ៌បានចាំងមកលើគាត់ ហើយនៅពេលដែលគាត់បានសំឡឹងមើលមេឃ ព្រះបានប្រទានការបើកសំដែងអោយគាត់ឃើញសិរីល្អនៃទ្រង់ ហើយទេវតាបានចោមរោមនៅជុំវិញគាត់។ គាត់បានស្រែកថាមើលខ្ញុំបានឃើញមេឃចំហនិងកូនមនុស្សនៅខាងស្តាំ ព្រះ។ មនុស្សមិនបានឮគាត់ឡើយ។ ពួកគេបានស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងទាំងចុកត្រចៀករបស់គេ ទាំងរត់ទៅរកគាត់ទាំងអស់គ្នា ហើយបណ្តេញគាត់ចេញពីទីក្រុងនិងគប់គាត់នឹងថ្ម។ ហើយស្ទេផានបានលុតជង្គង់ចុះ ព្រមទាំងស្រែកដោយសំឡេងខ្លាំងៗថា ឱព្រះអម្ចាស់អើយ សូមកុំរាប់បាបនេះដល់គេឡើយ។GCKh 73.1

    ខ្ញុំបានឃើញថាស្ទេផានគឺជាមនុស្សដែលមានបារមីរបស់ព្រះ ជាពិសេសត្រូវបានលើកឡើងដើម្បីបំពេញកន្លែងដ៏សំខាន់មួយក្នុងពួកជំនុំ។ សាតាំងបានសំដែងសេចក្ដីរីករាយយ៉ាងក្រៃលែងនៅពេលដែលស្ទេផានត្រូវស្លាប់ដោយគេគប់នឹងថ្ម ព្រោះវាដឹងថាពួកសាវកបានទទួលការបរាជ័យយ៉ាងធំ។ ប៉ុន្តែជោគជ័យរបស់សាតាំងបានតែមួយភ្លែតប៉ុណ្ណោះ ព្រោះមានម្នាក់ដែលបានឈរនៅក្នុងហ្វូងមនុស្ស បានឃើញការស្លាប់របស់ ស្ទេផាន ជាអ្នកដែលព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ដល់គាត់។ ទោះបីជាគាត់មិនបានរួមចំណែកក្នុងការគប់ស្ទេផាននឹងថ្មក៏ដោយ ក៏គាត់បានយល់ព្រមក្នុងការស្លាប់របស់ស្ទេផានដែរ។ សុលបានច្រណែននឹងការបៀតបៀនដល់ព្រះវិហាររបស់ព្រះ គាត់បានស្វែងរកចាប់ខ្លួនពួកគេ បណ្តេញគេចេញពីផ្ទះ ហើយបានប្រគល់ពួកគេយកទៅសម្លាប់។ សាតាំងបានប្រើសុលយ៉ាងមានប្រសិទ្ធិភាព។ ប៉ុន្តែព្រះអាចបំផ្លាញអំណាចរបស់សាតាំង ហើយដោះលែងអ្នកដែលវាចាប់ចង។ សុលជាមនុស្សដែលមានការចេះដឹង ហើយសាតាំងបានប្រើប្រាស់អំណោយទានគាត់ដោយជោគជ័យអោយធ្វើការប្រឆាំងនឹងព្រះរាជបុត្រានៃព្រះ និងអ្នកដែលជឿលើទ្រង់។ ប៉ុន្តែព្រះយេស៊ូវបានជ្រើសរើសសុលជាអ្នកដែលបានរើសតាំងអោយផ្សព្វផ្សាយព្រះនាមរបស់ទ្រង់ អោយពង្រឹងពួកសាវកក្នុងការងាររបស់គេលើសពីលោកស្ទេផានទៅទៀត។ សុលគឺជាមនុស្សដែលសាសន៍យូដា អោយតម្លៃយ៉ាងខ្ពស់។ គុណសម្បត្តិនិងការសិក្សារបស់គាត់ ធ្វើឱ្យគេពេញចិត្តណាស់ហើយគាត់គឺជាមនុស្សដែលពួកសាវកភ័យខ្លាចជាខ្លាំង។GCKh 73.2

    ________________________________________
    សូមអានកិច្ចការជំពូកទី៦និង៧។
    GCKh 74.1