Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី១៤ - ការសន្ទនារបស់សុល

    ពេលដែលសុលបានធ្វើដំណើរទៅកាន់ទីក្រុងដាម៉ាស ជាមួយនឹងលិខិតអនុញ្ញាតដើម្បីចាប់មនុស្សប្រុសស្រីទាំងឡាយដែលផ្សព្វផ្សាយពីព្រះយេស៊ូវហើយចាប់គេយកមកទីក្រុងយេរ៉ូសាឡិម។ ទេវតារបស់អារក្សបានត្រេកអរយ៉ាងខ្លាំងនៅជុំវិញគាត់។ប៉ុន្តែនៅពេលដែលគាត់កំពុងធ្វើដំណើរ ស្រាប់តែមានពន្លឺមកពីលើមេឃភ្លឺមក នៅជុំវិញខ្លួនគាត់ដែលធ្វើអោយទេវតារបស់អារក្សបានរត់គេចខ្លួន ហើយធ្វើអោយ សុលដួលទៅនឹងដីមួយរំពេច។ គាត់បានឮសំឡេងថា សុល នែសុល ហេតុអ្វីបានជាអ្នកបៀតបៀនដល់ខ្ញុំដូច្នេះ? សុលទូលឆ្លើយថា ព្រះអម្ចាស់អើយ ព្រះអង្គណានុះន៎? រួចព្រះអម្ចាស់ទ្រង់តបថា ខ្ញុំនេះជាព្រះយេស៊ូវដែលអ្នកបៀតបៀន អ្នកធាក់ជល់នឹង ជន្លួញដូច្នេះ នោះពិបាកដល់អ្នកណាស់។ នោះសុលក៏ញាប់ញ័រ ទាំងអស្ចារ្យក្នុងចិត្ត ព្រះអម្ចាស់អើយ តើទ្រង់សព្វព្រះហឫទ័យអោយទូលបង្គំធ្វើដូចម្តេច? ព្រះអម្ចាស់ទ្រង់មានបន្ទូលថា ចូរក្រោកឡើងទៅក្នុងទីក្រុងទៅ នោះគេនឹងប្រាប់អ្នកអោយដឹងពីការដែលអ្នកត្រូវធ្វើ។GCKh 74.2

    ឯពួកអ្នកដែលធ្វើដំណើរជាមួយគាត់ គេក៏ឈរស្រឡាំងកាំងដោយបានឮសូរសំឡេងមែន តែមិនបានឃើញអ្នកណាសោះ។ រួចសុលក៏ក្រោកពីដីឡើង តែកាលគាត់បើកភ្នែកហើយ នោះមើលមិនឃើញអ្វីទេ។ គេក៏ដឹកដៃគាត់នាំទៅឯដាម៉ាស ក្នុងរវាងបីថ្ងៃគាត់មើលមិនឃើញឡើយ ក៏មិនបរិភោគអ្វីផង។ ពេលនោះព្រះបានចាត់ទេវតារបស់ទ្រង់ទៅឯបុរសម្នាក់ដែលសុលបានសង្ឃឹមថានឹងចាប់ខ្លួន ហើយបង្ហាញអោយគាត់ឃើញក្នុងការជាក់ស្តែងមួយថាគាត់ត្រូវធ្វើដំណើរទៅឯផ្លូវដែលហៅថាផ្លូវត្រង់ ហើយសួររកមនុស្សម្នាក់ឈ្មោះសុលជាអ្នកស្រុកតើសុសនៅផ្ទះយូដាស ដ្បិតមើលគាត់កំពុងអធិស្ឋានហើយក្នុងការជាក់ស្តែង គាត់បានឃើញថាមានមនុស្សម្នាក់ឈ្មោះអាន្ន៉ានាសចូលមកដាក់ដៃលើគាត់អោយបានភ្លឺភ្នែកឡើង។GCKh 75.1

    អាន្ន៉ានាសបានភ័យខ្លាចមានបញ្ហាចំពោះរឿងនេះ ហើយចាប់ផ្តើមទូលទៅ ព្រះពីអ្វីដែលគាត់បានឮពីសុល។ ប៉ុន្តែព្រះអម្ចាស់មានបន្ទូលទៅអាន្ន៉ានាសថា ចូរទៅចុះពីព្រោះអ្នកនោះជាប្រដាប់រើសតាំងដល់ខ្ញុំសំរាប់នឹងប្រកាស់ឈ្មោះខ្ញុំដល់ពួកសាសន៍ដទៃនិងពួកស្តេច ហើយនិងពួកកូនចៅអ៊ីស្រាអែលផង។ ដ្បិតខ្ញុំនឹងបង្ហាញអោយគាត់ដឹងថា ត្រូវរងទុក្ខលំបាកទាំងអប្បាលម៉ានដោយព្រោះឈ្មោះខ្ញុំ។ ដូច្នេះអាន្ន៉ានាសក៏ទៅហើយចូលក្នុងផ្ទះនោះដាក់ដៃលើគាត់និយាយថា អ្នកសុលអើយ ព្រះអម្ចាស់គឺព្រះយេស៊ូវដែលលេចមកអោយអ្នកឃើញតាមផ្លូវ ទ្រង់បានចាត់ខ្ញុំមកដើម្បីអោយអ្នកបានភ្លឺ ភ្នែក ហើយអោយអ្នកបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ។GCKh 75.2

    សុលក៏ភ្លឺភ្នែកភ្លាម ហើយក្រោកឡើងទទួលបុណ្យជ្រមុជទឹក។ ពេលនោះគាត់បានប្រកាសនៅក្នុងសាលាប្រជុំអំពីព្រះគ្រីស្ទថាទ្រង់គឺជាព្រះរាជបុត្រានៃព្រះ។ ឯអស់អ្នកដែលឮ ក៏មានសេចក្ដីងឿងឆ្ងល់ ហើយគេនិយាយថា តើមិនមែនអ្នកនេះទេឬអីដែលបំផ្លាញពួកអ្នកដែលអំពាវនាវដល់ព្រះនាមនោះនៅក្រុងយេរ៉ូសាឡិម។ ហើយគាត់មកទីនេះដើម្បីនឹងចាប់ចងបញ្ជូនទៅអោយពួកសង្គ្រាជដែរ។ តែសុលគាត់មានកម្លាំងកាន់តែខ្លាំងឡើងក៏ផ្ទុញផ្ទាល់ដល់ពួកសាសន៍យូដាវិញ។ ពួកគេមានបញ្ហាម្ដងទៀតហើយ។ សុលបានប្រាប់គេពីបទពិសោធន៍របស់គាត់ជាមួយព្រះវិញ្ញាណបរិសុទ្ធ។GCKh 76.1

    មនុស្សទាំងអស់គេបានដឹងអំពីរឿងដែលសុលបានប្រឆាំងនឹងព្រះយេស៊ូវព្រមទាំងតាមចាប់និងសម្លាប់ដល់អ្នកដែលជឿលើព្រះនាមទ្រង់។ ការសន្ទនាដ៏អស្ចារ្យរបស់គាត់ ធ្វើឱ្យមនុស្សជាច្រើនបានជឿថាព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ។ សុលបានបង្ហាញអំពីបទពិសោធន៍របស់គាត់ថានៅពេលដែលគាត់បានតាមបៀតបៀន ធ្វើទុក្ខបុកម្នេញ និងកាប់សម្លាប់ ចាប់ដាក់គុកដល់បុរសស្ត្រីទាំងឡាយ មានគ្រាមួយ ពេលគាត់កំពុងGCKh 76.2

    ធ្វើដំណើរទៅកាន់ទីក្រុងដាម៉ាស រំពេចនោះមានពន្លឺមកពីលើមេឃចាំងជុំវិញខ្លួនគាត់ ហើយព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ដល់គាត់ ហើយបង្រៀនគាត់ថាទ្រង់គឺជាព្រះរាជបុត្រានៃព្រះ។ នៅពេលដែលសុលបានប្រកាសពីព្រះយេស៊ូវដោយក្លាហាន គាត់មានឥទ្ធិពលយ៉ាងខ្លាំង។ គាត់មានចំណេះដឹងខាងព្រះគម្ពីរ ហើយបន្ទាប់ពីគាត់បានផ្លាស់ប្ដូរជំនឿ ពន្លឺនៃព្រះបានចាំងទៅលើបទទំនាយទាំងឡាយទាក់ទងនឹងព្រះយេស៊ូវដែលធ្វើGCKh 76.3

    អោយគាត់អាចបង្ហាញពីសេចក្ដីពិតយ៉ាងច្បាស់និងយ៉ាងអង់អាច និងកែលំអនូវការកែប្រែបទគម្ពីរទាំងឡាយ។ ដោយព្រះវិញ្ញាណរបស់ព្រះបានគង់នៅជាមួយគាត់ គាត់បាននាំអ្នកស្ដាប់របស់គាត់អោយដឹងពីបទទំនាយតាំងពីការយាងមកជាលើកទីមួយរបស់ព្រះយេស៊ូវ និងបង្ហាញគេថាបទគម្ពីរត្រូវបានសំរេចហើយដែលយោងទៅលើការរងទុក្ខ របស់ព្រះគ្រីស្ទ ការសុគតនិងការរស់ឡើងវិញរបស់ទ្រង់។GCKh 76.4

    ________________________________________
    សូមអានគម្ពីរកិច្ចការ ជំពូកទី៩
    GCKh 76.5