Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី១៩ - សេចក្ដីស្លាប់មិនមែនជាជីវិតអស់កល្ប ក្នុងសេចក្ដីវេទនាទេ

    សាតាំងបានចាប់ផ្តើមការបោកបញ្ឆោតរបស់វានៅឯសួនច្បារអេដែន។វាបាននិយាយទៅកាន់នាងអេវ៉ាថានាងនឹងមិនស្លាប់ជាពិតមែន។ នេះគឺជាមេរៀនទីមួយរបស់សាតាំងមកលើភាពមិនស្លាប់របស់មនុស្ស ហើយវាបានបន្តការបោកបញ្ឆោតនេះរហូតមកដល់សព្វថ្ងៃ និងបន្តរហូតដល់សម័យដែលកូនព្រះត្រូវបានបង្វែរទៅក្នុង ទាសភាពដែរ។ គេបានចង្អុលបង្ហាញខ្ញុំនូវអ័ដាមនិងអេវ៉ានៅក្នុងសួនច្បារអេដែន។ គេបានចូលទៅជិតដើមឈើដែលព្រះបានហាមឃាត់ ហើយពេលនោះ មានដាវជាអណ្តាត ភ្លើងបានដាក់នៅជុំវិញដើមជីវិត ហើយមានគេនាំគាត់ចេញពីសួនច្បារអេដែន ក្រែងគាត់បេះផ្លែនៃដើមជីវិត ហើយក្លាយជាអ្នកមានបាបមិនស្លាប់ជារៀងរហូត។ ដើមជីវិតគឺមិនត្រូវស្លាប់ឡើយ។ ខ្ញុំបានឮសំឡេងទេវតាមួយអង្គសួរថា តើអ្នកណាមួយនៃគ្រួសារអ័ដាមនឹងត្រូវដើរកាត់ដាវនៃអណ្ដាតភ្លើងនោះទៅឯដើមជីវិត។ ខ្ញុំបានឮទេវតាមួយទៀតឆ្លើយថា គ្មានអ្នកណាម្នាក់ក្នុងគ្រួសារអ័ដាមបានឆ្លងកាត់ដាវនៃអណ្ដាតភ្លើង និងចូលរួមនឹងដើមនោះឡើយ ដ្បិតគ្មានអ្នកមានបាបដែលមិនស្លាប់ឡើយ។ ព្រលឹងដែលមានបាប វាត្រូវតែស្លាប់ ដោយការស្លាប់ដ៏អស់កល្ប ជាសេចកី្តស្លាប់ដែលឋិតនៅ រៀងរហូតដែលគ្មានសេចក្ដីសង្ឃឹមនៃការរស់ឡើងវិញឡើយ ហើយពេលនោះ សេចក្ដីក្រោធរបស់ព្រះនឹងត្រូវបានស្រាកស្រាន្ត។GCKh 96.3

    វាជាការអស្ចារ្យណាស់ដល់ខ្ញុំ ដែលសាតាំងមានជោគជ័យយ៉ាងល្អក្នុងការធ្វើអោយមនុស្សជឿថា ព្រះបន្ទូលរបស់ព្រះបានចែងថា មនុស្សដែលមានបាបត្រូវតែស្លាប់ប្រែទៅជាមនុស្សដែលមានបាបនឹងមិនស្លាប់ទេ ប៉ុន្តែរស់នៅរៀងរហូតក្នុងការវេទនានោះ។ ទេវតាបានមានបន្ទូលថា ជីវិតគឺជីវិត ទោះបីជាឈឺចាប់ឬសប្បាយក៏ដោយ។GCKh 97.1

    ស្លាប់គឺគ្មានការឈឺចាប់ គ្មានអំណរ គ្មានសម្អប់។ សាតាំងបានប្រាប់ដល់ទេវតារបស់វាអោយខំប្រឹងប្រែងអោយខ្លាំងដើម្បីផ្សព្វផ្សាយការបោកបញ្ឆោតនិងភូតកុហក ដូចដែលវាបាននិយាយទៅកាន់អេវ៉ាដំបូងនៅក្នុងសួនច្បារអេដែនថានាងមិនស្លាប់ជាពិតមែន។GCKh 97.2

    ហើយនៅពេលដែលមនុស្សចាញ់បោកការបញ្ឆោតនោះ ហើយជឿថាមនុស្សមិនស្លាប់ទេ សាតាំងបានដឹកនាំគេអោយជឿតទៅទៀតថា មនុស្សនឹងរស់នៅដោយវេទនាជារៀងរហូត។ ហើយផ្លូវត្រូវបានរៀបចំសំរាប់សាតាំងដើម្បីធ្វើការតាមរយៈតំណាងរបស់ វា ហើយបង្ហាញនៅចំពោះមនុស្សថា ព្រះជាអ្នកប្រើអំណាចផ្ដាច់ការ គួរអោយសងសឹក ថាអ្នកណាដែលមិនបានធ្វើអោយទ្រង់សព្វព្រះហឫទ័យ ទ្រង់នឹងទម្លាក់ទៅក្នុងនរក នឹងធ្វើអោយអ្នកទាំងនោះទទួលសេចក្ដីក្រោធរបស់ទ្រង់រហូត ហើយថាគេនឹងទទួលរងការឈឺចាប់គ្មានទីបញ្ចប់នៅពេលដែលទ្រង់នឹងទតមើលមកលើពួកគេដោយពេញព្រះទ័យ នៅពេលដែលពួកគេឈឺចុកចាប់នៅក្នុងទុក្ខវេទនានិងភ្លើងដ៏អស់កល្ប។ សាតាំងបានដឹងថា ប្រសិនបើមនុស្សទទួលការខុសឆ្គងនេះ គេនឹងស្អប់ព្រះជាជាងស្រឡាញ់និង កោតសរសើរទ្រង់ ហើយមនុស្សជាច្រើននឹងត្រូវបានដឹកនាំអោយជឿថា ការភ័យខ្លាចព្រះបន្ទូលរបស់ព្រះនឹងមិនត្រឹមត្រូវឡើយ ព្រោះការទម្លាក់មនុស្សដែលទ្រង់បានបង្កើតទៅក្នុងការឈឺចាប់អស់កល្ប វាផ្ទុយនឹងលក្ខណៈនៃសេចក្ដីប្រណីសន្តោស និងសេចក្ដីស្រឡាញ់របស់ទ្រង់។ សាតាំងបានដឹកនាំគេទៅកាន់ចំណុចខ្លាំងក្លាមួយទៀត ឱ្យមើល មិនឃើញសេចក្ដីយុត្តិធម៌របស់ព្រះទាំងស្រុង និងការបំភ័យក្នុងព្រះបន្ទូលរបស់ទ្រង់និងតំណាងអោយទ្រង់ជាសេចក្ដីមេត្តាករុណា និងថា នឹងគ្មានអ្នកណាត្រូវវិនាសឡើយតែទាំងពួកបរិសុទ្ធ និងអ្នកមានបាប នឹងត្រូវបានសង្គ្រោះនៅក្នុងនគររបស់វា។ ជាលទ្ធផលនៃការខុសឆ្គងដ៏មានប្រជាប្រិយនៃការមិនស្លាប់របស់ព្រលឹងមនុស្សនិងការរងទុក្ខវេទនាដ៏គ្មានទីបញ្ចប់នេះ សាតាំងមានប្រៀបមួយកំរិតទៀត ហើយដឹកនាំគេអោយយល់ថាព្រះគម្ពីរគឺជាសៀវភៅដែលមិនមានការបណ្តាលចិត្តអោយសរសេរទេ។ គេគិតថាព្រះគម្ពីរបង្រៀនរឿងល្អជាច្រើន តែរឿងទាំងនោះមិនអាចទីពឹងនិងស្រឡាញ់បានទេ ព្រោះវាបានបង្រៀនថាវាប្រកាសពីគោលលទ្ធិនៃការរងទុក្ខវេទនារហូត។GCKh 97.3

    សាតាំងយកប្រៀបមួយកំរិតទៀត ហើយដឹកនាំគេបន្តទៅទៀតឱ្យបដិសេធការមានព្រះ។ គេមិនអាចឃើញមានព្រះនៅក្នុងលក្ខណៈព្រះនៃព្រះគម្ពីរឡើយ ប្រសិនបើទ្រង់នឹងធ្វើទារុណកម្មគ្រួសារ មនុស្សមួយចំនួនទៅក្នុងការធ្វើទារុណកម្មយ៉ាងវេទនា ដ៏អស់កល្បនិងបដិសេធព្រះគម្ពីរនិងអ្នកនិពន្ធព្រះគម្ពីរនិងបដិសេធការស្លាប់ជាការដេកលក់។GCKh 98.1

    បន្ទាប់មកសាតាំងដឹកនាំមនុស្សមួយស្រទាប់ទៀតដែលភ័យខ្លាចនិងកំសាកអោយប្រព្រឹត្តបាប ហើយបន្ទាប់ពីគេមានបាបវាបានបង្ហាញពួកគេថា ឈ្នួលនៃអំពើបាបគឺមិនស្លាប់ទេ ប៉ុន្តែគឺជាជីវិតអស់កល្បក្នុងទារុណកម្មយ៉ាងរន្ធត់ដែលត្រូវរងទ្រាំក្នុងពេលដែលគ្មានទីបញ្ចប់។ សាតាំងបង្កើនឱកាសរបស់វានិងបំផ្លើសនៅមុខគំនិតដ៏ទន់ខ្សោយរបស់គេអំពីការខុសឆ្គងនៃស្ថាននរកដែលគ្មានទីបញ្ចប់ ហើយគ្រប់គ្រងគំនិតពួក គេ ហើយគេក៏បាត់បង់ហេតុផលរបស់គេ។ ពេលនោះសាតាំងនិងទេវតារបស់វាសំដែងសេចក្ដីរីករាយយ៉ាងក្រៃលែង ព្រមទាំងរួបរួមជាមួយនឹងមនុស្សដែលមិនជឿសាសនា និងអ្នកមិនជឿថា មានព្រះដែលជាអ្នកជំនុំជំរះនៃគ្រីស្ទសាសនា។ គេយល់ឃើញថាលទ្ធផលនៃការបោកបញ្ឆោតគំនិតដ៏មានប្រជាប្រិយរបស់សាតាំងគឺជាលទ្ធផលធម្មជាតិនៃការជឿលើព្រះគម្ពីរនិងអ្នកនិពន្ធព្រះគម្ពីរ។GCKh 99.1

    ខ្ញុំបានឃើញថា ទេវតានៃស្ថានសួគ៌ត្រូវបានបំពេញដោយការឈឺចិត្ត ដោយព្រោះការងារដ៏អង់អាចរបស់សាតាំង។ ខ្ញុំបានសួរថា តហេតុអ្វីបានជាសេចក្ដីភ័ន្តភាំងទាំងនេះមានអនុភាពលើគំនិតមនុស្សនៅពេលដែលទេវតារបស់ព្រះមានអំណាចនិងថា តើការត្រាស់បង្គាប់អាចបំបែកអំណាចរបស់សត្រូវបានឬទេ? ហើយខ្ញុំបានឃើញថាព្រះបានជ្រាបថា សាតាំងនឹងខំប្រឹងប្រែងគ្រប់ល្បិចកលដើម្បីបំផ្លាញមនុស្ស ហេតុដូច្នេះហើយទ្រង់បានបណ្តាលឱ្យគេសរសេរព្រះបន្ទូលរបស់ទ្រង់និងបានធ្វើផែនការរបស់ទ្រង់ ចំពោះមនុស្សយ៉ាងច្បាស់ដែលអ្នកទន់ខ្សោយបំផុតមិនខុសឆ្គងឡើយ។ ហើយបន្ទាប់ពីទ្រង់បានប្រទានព្រះបន្ទូលទ្រង់ដល់មនុស្សមក ទ្រង់បានថែរក្សាព្រះបន្ទូលនោះដោយប្រុងប្រយ័ត្នដើម្បីមិនអោយសាតាំងនិងទេវតារបស់វាតាមរយៈភ្នាក់ងារឬតំណាងរបស់ វាអាចបំផ្លាញបានឡើយ។ នៅពេលដែលសៀវភៅផ្សេងៗទៀតត្រូវបានគេបំផ្លាញ ព្រះគម្ពីរបរិសុទ្ធមិនពុករលួយឡើយ។ ហើយនៅជិតសម័យចុងក្រោយនៅពេលដែលការ បំភ័ន្តរបស់សាតាំងបានកើនឡើង សៀវភៅនេះបានកើនឡើងយ៉ាងសំបូរសំរាប់អ្នកចង់បានទាំងឡាយ មានការបើកសំដែងនៃព្រះទ័យរបស់ព្រះចំពោះមនុស្ស ប្រសិនបើគេចង់ប្រដាប់កាយរបស់គេទប់ទល់នឹងការបោកបញ្ឆោត និងការកុហកដ៏អស្ចារ្យរបស់សាតាំង។GCKh 99.2

    ខ្ញុំបានឃើញថា ព្រះបានថែរក្សាព្រះគម្ពីរជាពិសេសតែមនុស្សចេះដឹងបានផ្លាស់ប្ដូរព្រះបន្ទូលព្រះ នៅពេលខ្លះគ្រាដែលព្រះគម្ពីរមានចំនួនតិចដោយគិតថា ធ្វើអោយវាកាន់តែច្បាស់លាស់ឡើងនៅពេលដែលព្រះបន្ទូលបានធ្វើអោយគេឆ្ងល់ថា តើមួយណាច្បាស់លាស់ ដើម្បីអោយគេរៀនតាមព្រះគម្ពីរ ឬគំនិតដែលគេបង្កើតតាមប្រពៃណីរបស់គេ។GCKh 100.1

    ប៉ុន្តែខ្ញុំបានឃើញថា ព្រះបន្ទូលរបស់ព្រះទាំងមូលជាបណ្ដាញយ៉ាងល្អឥតខ្ចោះដែលបទគម្ពីរមួយចំណែកពន្យល់ដល់ចំណែកមួយទៀត។ អ្នកស្វែងរកសេចក្ដីពិតមិនចាំបាច់ខុសឡើយ ព្រោះព្រះបន្ទូលរបស់ព្រះមិនគ្រាន់តែច្បាស់ និងងាយស្រួលសំរាប់ប្រកាសផ្លូវទៅជីវិតទេ ប៉ុន្តែព្រះបានប្រទានព្រះវិញ្ញាណបរិសុទ្ធ ដើម្បីដឹកនាំអោយយល់ផ្លូវនៃជីវិតដែលបានបង្ហាញនៅក្នុងព្រះបន្ទូលរបស់ទ្រង់ទៀតផង។GCKh 100.2

    ខ្ញុំបានឃើញសេចក្ដីមេត្តាករុណា និងការអាណិតអាសូររបស់ព្រះក្នុងការប្រទានព្រះរាជបុត្រារបស់ទ្រង់ឱ្យមកសុគតសំរាប់មនុស្សមានទោស។ អ្នកដែលជ្រើសរើសមិនទទួលសេចក្ដីសង្គ្រោះដែលត្រូវបានចេញថ្លៃលោះដោយស្រឡាញ់ ពួកគេត្រូវតែទទួលទណ្ឌកម្ម។ ជាមនុស្សដែលព្រះបានបង្កើត បានជ្រើសរើសបះបោរប្រឆាំងនឹងនគររបស់ទ្រង់។ ប៉ុន្តែខ្ញុំបានឃើញថា ព្រះមិនបានបិទទ្វារទុកពួកគេនៅក្នុងស្ថាននរកអោយ ទទួលរងទុក្ខវេទនាគ្មានទីបញ្ចប់ឡើយ។ ទ្រង់មិនអាចយកវាទៅស្ថានសួគ៌ឡើយ ដ្បិតការនាំគេទៅជាមួយនឹងពួកបរិសុទ្ធនឹងធ្វើអោយពួកគេវេទនាយ៉ាងក្រៃលែង។ ព្រះនឹង មិនយកគេទៅស្ថានសួគ៌ឡើយ ឬក៏មិនទុកអោយគេរងទុក្ខរហូតនោះដែរ។ ទ្រង់នឹងបំផ្លាញគេជាពិតប្រាកដនឹងធ្វើអោយពួកគេដូចជាគំនិតដែលគេមិនធ្លាប់គិតរួចទើបសេចក្ដីយុត្តិធម៌របស់ទ្រង់នឹងបានស្កប់ព្រះទ័យ។ ទ្រង់បានសូនមនុស្សពីធូលីដី ហើយអ្នកមិនបរិសុទ្ធនឹងមិនស្ដាប់បង្គាប់ នឹងឆេះដោយភ្លើង ហើយក៏ក្លាយទៅជាធូលីដីវិញ។ ខ្ញុំបានឃើញថា សេចក្ដីមេត្តាកុរណា និងការអាណិតអាសូររបស់ព្រះក្នុងរឿងនេះនឹងដឹកនាំគេទាំងអស់គ្នាអោយសរសើរតំកើងទ្រង់និងស្រឡាញ់ទ្រង់ ហើយបន្ទាប់ពីមនុស្សអាក្រក់ត្រូវបានបំផ្លាញចេញពីផែនដីមក ទេវតានៃស្ថានសួគ៌ទាំងអស់នឹងមានបន្ទូលថាអាម៉ែន។GCKh 100.3

    សាតាំងបានមើលដោយពេញចិត្តមកអ្នកដែលអះអាងនូវព្រះនាមរបស់ព្រះគ្រីស្ទ និងបានប្រកាន់ខ្ជាប់ខ្ជួននូវការភ័ន្តច្រឡំដែលវាបានបង្កើតឡើង។ ការងាររបស់វាគឺបង្កើតការភ័ន្តច្រឡំថ្មីៗ។ អំណាចរបស់វាកើនឡើង ហើយវាបានបង្កើតកលល្បិចជាច្រើន។ វាបានដឹកនាំអ្នកតំណាងរបស់វា ប៉ាបនិងពួកសង្ឃអោយលើកដំកើងខ្លួនឯង និងបំផុសបំផុលមនុស្សអោយបៀតបៀនដល់អ្នកដែលស្រឡាញ់ព្រះនិងមិនព្រមទទួលយកការភ័ន្តច្រឡំដែលវាបាននាំមកយ៉ាងជូរចត់។ សាតាំងបានធ្វើការតាមរយៈភ្នាក់ងារ របស់វាដើម្បីបំផ្លាញសិស្សដែលដាច់ខាតជាមួយព្រះយេស៊ូវ។ ឱ គេបានធ្វើអោយពួកជាទីស្រឡាញ់របស់ព្រះរងទុក្ខវេទនានិងឈឺចាប់ជាទីបំផុត។ ទេវតាបានកត់ត្រាការរងទុក្ខនោះយ៉ាងម៉ត់ចត់។ ប៉ុន្តែសាតាំងនិងទេវតាអាក្រក់របស់វាបានសំដែងការរីករាយ និងប្រាប់ដល់ទេវតាដែលគ្រប់គ្រងអោយគំរាមដល់ពួកបរិសុទ្ធដែលរងទុក្ខលំបាក វានឹងសម្លាប់ពួកគេដើម្បីនឹងមិនអោយមានគ្រីស្ទានពិតប្រាកដនៅលើផែនដីនេះឡើយ។ ពេលនោះខ្ញុំបានឃើញថា ពួកជំនុំរបស់ព្រះបានបរិសុទ្ធ។ ពេលនោះនឹងគ្មានគ្រោះថ្នាក់ដោយមនុស្សអាក្រក់ដែលមានចិត្តពុករលួយចូលមកពួកជំនុំនៃព្រះឡើយ ដ្បិតគ្រីស្ទានពិតប្រាដកដែលហានប្រកាសជំនឿរបស់ខ្លួននៅក្នុងគ្រោះថ្នាក់នៃឈើឆ្កាង បង្គោលសរសរ និងទារុណកម្មផ្សេងៗទៀតជាច្រើន ដែលសាតាំងនិងទេវតាអាក្រក់របស់វាបានបង្កើតឡើង និងដាក់ទៅក្នុងគំនិតមនុស្ស។GCKh 101.1

    ________________________________________
    សូមអាន លោកុប្បត្តិ ជំពូកទី៣ សាស្តា ៩:៥, ១២:៧ លូកា ២១: ៣៣ យ៉ូហាន ៣:១៦ ធីម៉ូថេទី២ ៣:១៦ វិវរណៈ ២០:១៤-១៥ ២១:១, ២២:១២-១៩។
    GCKh 102.1