Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី២២ - វីលៀមមីលើរ

    ខ្ញុំបានឃើញថា ព្រះយេស៊ូវបានចាត់ទេវតារបស់ទ្រង់អោយធ្វើការក្នុងចិត្តកសិករម្នាក់ដែលមិនបានជឿព្រះគម្ពីរ ហើយបានដឹកនាំអោយគាត់ស្វែងយល់អំពីបទទំនាយ។ ទេវតារបស់ព្រះបានជួបអ្នកដែលព្រះបានជ្រើសរើសនោះម្ដងហើយម្ដងទៀត និងបានដឹកនាំគំនិតរបស់គាត់ ព្រមទាំងបានបើកអោយគាត់យល់អំពីបទទំនាយដែលធ្លាប់តែងងឹតដល់រាស្ត្ររបស់ព្រះ។ ការចាប់ផ្តើមអំពីច្រវាក់នៃសេចក្ដីពិតត្រូវបានប្រទានអោយគាត់ ហើយទេវតាបាននាំគាត់អោយស្វែងរកពីការតភ្ជាប់ពីមួយទៅមួយ ទៀតរហូតទាល់តែគាត់បានពិនិត្យមើលដោយអស្ចារ្យ និងកោតសរសើរដល់ព្រះបន្ទូលរបស់ព្រះ។ នៅទីនោះគាត់បានឃើញច្រវាក់នៃសេចក្ដីពិតដ៏គ្រប់លក្ខណ។ ពាក្យពេចន៍ដែលគាត់ចាត់ទុកថា គ្មានអ្នកណាបណ្តាលអោយសរសេរ ឥឡូវនេះបានបើកនៅចំពោះការជាក់ស្តែងរបស់គាត់នូវសម្រស់និងសិរីល្អ។ គាត់បានឃើញថាបទគម្ពីរមួយផ្នែកពន្យល់ដល់មួយផ្នែកផ្សេងទៀត ហើយនៅពេលដែលបទគម្ពីរមួយផ្នែកបានបិទការ យល់របស់គាត់ គាត់បានរកឃើញនៅក្នុងព្រះបន្ទូល មួយវគ្គទៀតបានពន្យល់គាត់អំពីផ្នែកនោះ។ គាត់គោរពព្រះបន្ទូលដ៏ពិសិដ្ឋដោយអំណរ និងដោយការគោរពនិងស្ងើចសរសើរដ៏ជ្រាលជ្រៅបំផុត។GCKh 111.1

    នៅពេលដែលគាត់បានតាមដានបទទំនាយគាត់បានឃើញថា អ្នកដែលរស់នៅលើផែនដីនេះកំពុងរស់នៅជិតចុងបញ្ចប់នៃប្រវត្តិសាស្ត្ររបស់លោកិយហើយ ហើយពួកគេមិនបានដឹងពីការនោះឡើយ។ គាត់បានមើលទៅឯការពុករលួយរបស់ពួកជំនុំហើយបានឃើញថា សេចក្ដីស្រឡាញ់របស់គេត្រូវបានយកចេញពីព្រះយេស៊ូវហើយ ហើយបានប្រគល់ទៅអោយលោកីយ៍ និងថាគេកំពុងស្វែងរកកិត្តិយសនៃលោកីយ៍ ជាជាងកិត្តិយសដែលមកពីខាងលើត្រេកអរនឹងការមានបាបនៃលោកីយ៍ ជាជាងប្រមូល ទ្រព្យសម្បត្តិទុកនៅឯនគរស្ថានសួគ៌។ គាត់អាចឃើញភាពកំពុត ភាពងងឹតនិងសេចក្ដីស្លាប់គ្រប់ទីកន្លែង។ វិញ្ញាណរបស់គាត់បានពុះកញ្ជ្រោលឡើង។ ព្រះបានត្រាស់ហៅគាត់អោយចាកចេញពីចំការដូចជាទ្រង់បានហៅអេលីសេអោយចាកចេញពីគោ និងស្រែដែលគាត់កំពុងភ្ជួរឱ្យទៅតាមអេលីយ៉ាដូច្នេះដែរ។ ជាមួយនឹងការញ័ររន្ធត់ វីលៀមមីលើរបានចាប់ផ្តើមបើកអាថ៌កំបាំងនៃនគររបស់ព្រះបង្ហាញមនុស្សម្នា។ គាត់បានទទួល កម្លាំងពីគ្រប់ការខំប្រឹងប្រែងទាំងឡាយ។ គាត់បាននាំមនុស្សរហូតទៅដល់បទទំនាយនៃព្រឹត្តិការណ៍នៃការយាងមកវិញរបស់ព្រះយេស៊ូវគ្រីស្ទ។ ដូចជាលោកយ៉ូហានបាទីស្ទបាននាំដំណឹងនៃព្រឹត្តិការណ៍លើកទីមួយរបស់ព្រះយេស៊ូវ និងរៀបចំផ្លូវថ្វាយទ្រង់យាងមកដែរ។ លោកវីលៀមមីលើរនិងអ្នកដែលរួបរួមជាមួយគាត់បានប្រកាសអំពីព្រឹត្តិការណ៍ទីពីររបស់ ព្រះរាជបុត្រានៃព្រះ។GCKh 111.2

    គេបាននាំខ្ញុំត្រឡប់ទៅឯសម័យនៃពួកសាវកហើយបានបង្ហាញសាវកយ៉ូហានជាទីស្រឡាញ់ដែលព្រះមានការងារពិសេសឱ្យគាត់បំពេញ។ សាតាំងបានប្ដេជ្ញាបំផ្លាញកិច្ចការនោះ ហើយបានដឹកនាំអ្នកបំរើរបស់វាអោយសម្លាប់យ៉ូហាន។ ប៉ុន្តែព្រះបានចាត់ទេវតារបស់ទ្រង់ទៅការពារគាត់យ៉ាងអស្ចារ្យ។ អ្នកដែលបានឃើញអំណាចដ៏ខ្លាំងរបស់ព្រះដែលបានសំដែងក្នុងការរំដោះលោកយ៉ូហាន មានការភ្ញាក់ផ្អើល ហើយមាន មនុស្សជាច្រើនបានជឿថា ព្រះបានគង់នៅជាមួយគាត់និងថាទីបន្ទាល់ដែលគាត់បាននាំមកទាក់ទងនឹងព្រះយេស៊ូវគឺត្រឹមត្រូវ។ អ្នកដែលស្វែងរកបំផ្លាញគាត់ភ័យខ្លាចមិនហានប៉ុនប៉ងសម្លាប់គាត់ម្ដងទៀតឡើយ ហើយព្រះបានអនុញ្ញាតឱ្យគាត់រងទុក្ខ ព្រោះព្រះយេស៊ូវ។ គាត់ត្រូវបានខ្មាំងសត្រូវចោទប្រកាន់ខុសរឿងពិត និងមិនយូរប៉ុន្មាន ត្រូវបាន បំបរបង់ទៅកាន់កោះមួយយ៉ាងឯកោ នៅទីនោះ ព្រះបានចាត់ទេវតារបស់ទ្រង់ទៅ បង្ហាញដល់គាត់អំពីរឿងរ៉ាវ ដែលនឹងកើតឡើងដល់ផែនដីនេះ និងសណ្ឋាននៃពួកជំនុំព្រមទាំងតួនាទីដែលពួកជំនុំនឹងគ្រប់គ្រង ប្រសិនបើគេធ្វើអោយព្រះសព្វព្រះហឫទ័យនឹងជ័យជំនះចុងក្រោយ។ ទេវតានៃស្ថានសួគ៌ បានចុះមកឯលោកយ៉ូហានដោយចេស្ដា។ ព្រះភ័ក្ត្ររបស់លោកចាំងដោយពន្លឺសិរីល្អនៃស្ថានសួគ៌។ លោកបានបង្ហាញដល់លោកយ៉ូហាននូវទស្សនីយភាពដ៏គួរអោយចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ និងរំភើបទាក់ទងនឹងពួកជំនុំរបស់ព្រះ និងបាននាំមកនៅចំពោះមុខគាត់នូវជម្លោះដ៏មានគ្រោះថ្នាក់ដែលពួកគេត្រូវរងទ្រាំ។ លោកយ៉ូហានបានឃើញគេឆ្លងកាត់ការកាត់ទោសដោយភ្លើងធ្វើឱ្យស្លេកស្លាំង និងត្រូវគេកាត់ទោស ហើយទីបំផុត ក្លាយជាអ្នកឈ្នះដ៏មានជោគជ័យ បានសង្គ្រោះក្នុងនគររបស់ព្រះដោយមានសិរីល្អ។ ព្រះភ័ក្ត្ររបស់ទេវតាបានឡើងភ្លឺចាំងដោយអំណរ និងមានសិរីរុងរឿងអស្ចារ្យបំផុត នៅពេលដែលលោកបានបង្ហាញដល់លោកយ៉ូហានអំពីជោគជ័យចុងក្រោយនៃពួកជំនុំរបស់ព្រះ។ លោកយ៉ូហានត្រូវបានធ្វើអោយអណ្ដែតអណ្ដូងនៅពេលដែលគាត់បានឃើញការរំដោះចុងក្រោយរបស់ពួកជំនុំ និងនៅពេលដែលគាត់ត្រូវបានទេវតានាំចេញទៅជាមួយនឹងសិរីល្អនៃទស្សនីយភាពជាមួយនឹងការគោរព និងកោតសរសើរយ៉ាងជ្រាលជ្រៅ គាត់បានក្រាបចុះថ្វាយបង្គំ ទៀបជើងរបស់ទេវតា។ ទេវតាក៏បានលើកគាត់ឡើង ហើយបន្ទោសគាត់ដោយថ្នមៗថា កុំអោយធ្វើដូច្នេះឡើយ ដ្បិតខ្ញុំជាបាវបំរើជាមួយនឹងអ្នក ហើយនឹងបងប្អូនអ្នកដែលមានសេចក្ដីបន្ទាល់ពីព្រះយេស៊ូវដែរ ចូរថ្វាយបង្គំដល់ព្រះវិញ ដ្បិតការធ្វើបន្ទាល់ពីព្រះយេស៊ូវ នោះហើយជាវិញ្ញាណនៃសេចក្ដីទំនាយ។ ពេលនោះទេវតាបានបង្ហាញដល់លោកយ៉ូហាននូវទីក្រុងនៃស្ថានសួគ៌ ជាមួយនឹងភាពរុងរឿង និងសិរីល្អចាំងចែងរបស់នគរនោះ។ លោកយ៉ូហានត្រូវបានធ្វើអោយអណ្ដែតអណ្ដូង និងរំភើបយ៉ាងខ្លាំងដោយ សិរីល្អនៃទីក្រុងនោះ។ គាត់មិនបាននឹកចាំពីការបន្ទោសរបស់ទេវតាពីមុន ក៏ក្រាបថ្វាយបង្គំនៅទៀបព្រះបាទទេវតាម្ដងទៀត ដែលបានបន្ទោសដល់គាត់ ដែលមានបន្ទូលទៅគាត់ដោយថ្នមៗថា កុំអោយធ្វើដូច្នេះឡើយ ខ្ញុំក៏ជាបាវបំរើជាមួយនឹងអ្នកដែរ ហើយជាមួយនឹងពួកហោរា ជាបងប្អូនអ្នក និងពួកអ្នកដែលកាន់តាមព្រះបន្ទូលក្នុងគម្ពីរនេះផង ចូរថ្វាយបង្គំដល់ព្រះវិញចុះ។GCKh 112.1

    គ្រូអធិប្បាយនិងមនុស្សទាំងឡាយបានមើលគម្ពីរវិវរណៈថាជាគម្ពីរដែលមាន អាថ៌កំបាំងនិងមានសារសំខាន់តិចជាងផ្នែកផ្សេងៗទៀតនៃបទគម្ពីរ។ ប៉ុន្តែខ្ញុំបានឃើញថា សៀវភៅនេះ គឺពិតជាការបើកសំដែងដែលព្រះបានប្រទានសំរាប់ជាផលប្រយោជន៍ដ៏ពិសេសរបស់អ្នកដែលរស់នៅនាសម័យចុងក្រោយដើម្បីដឹកនាំពួកគេក្នុងការធ្វើអោយគេដឹងជាប្រាកដអំពីតួនាទី និងការងារដ៏ពិតរបស់គេ។ ព្រះបាននាំគំនិតរបស់លោកវីលៀមមីលើរទៅក្នុងបទទំនាយ និងប្រទានពន្លឺដ៏ឧត្តមដល់គាត់លើសៀវភៅវិវរណៈ។GCKh 114.1

    ប្រសិនបើគេបានយល់អំពីការបើកសំដែងរបស់ដានីយ៉ែល មនុស្សអាចយល់ពីការជាក់ស្តែងរបស់យ៉ូហានបានកាន់តែច្បាស់។ ប៉ុន្តែនៅពេលដ៏ត្រឹមត្រូវ ព្រះបានបណ្តាលចិត្តអ្នកបំរើរើសតាំងរបស់ទ្រង់ដែលយល់ច្បាស់និងនៅក្នុងអំណាចនៃព្រះវិញ្ញាណបរិសុទ្ធអោយបើកបទទំនាយ និងបានបង្ហាញពីភាពស្របគ្នារវាងការជាក់ស្តែងរបស់ដានីយ៉ែល និងរបស់យ៉ូហាន និងផ្នែកផ្សេងៗទៀតនៃព្រះគម្ពីរ និងអោយដក់ជាប់នៅក្នុងចិត្តមនុស្សនូវព្រះបន្ទូលដ៏ពិសិដ្ឋ និងគួរអោយភ័យខ្លាចដើម្បីរៀបចំសំរាប់ការយាង មករបស់កូនមនុស្ស។ ការជឿសប់យ៉ាងជ្រៅ និងមុតមាំបានធ្លាក់មកលើគំនិតរបស់អ្នកដែលបានឮទ្រង់ ហើយគ្រូគង្វាលមនុស្សម្នា អ្នកមានបាប និងមនុស្សមិនជឿសាសនាបានងាកមករកព្រះអម្ចាស់សម្រាប់ស្វែងរកការរៀបចំមួយ ដើម្បីឈរនៅក្នុងការជំនុំជំរះ។GCKh 114.2

    ទេវតារបស់ព្រះបានអមដំណើរវីលៀមមីលើរ នៅក្នុងបេសកកម្មរបស់គាត់។ គាត់មានចិត្តមោះមុតនិងមិនរុញរាឡើយ។ គាត់បានប្រកាសដំណឹងដោយគ្មានភ័យខ្លាចទាំងប្ដេជ្ញាចិត្តទៅនឹងសេចក្ដីជំនឿរបស់គាត់។ លោកីយ៍កំពុងស្ថិតនៅក្នុងភាពកំណាច និងអាក្រក់ ពួកជំនុំនៃលោកីយ៍ល្មមហៅចូលទៅក្នុងសកម្មភាពនៃកម្លាំងរបស់ទ្រង់ ហើយដឹកនាំពួកគេទៅក្នុងការរងទ្រាំនៃសេចក្ដីលំបាក ការខ្វះខាត និងទុក្ខវេទនាដោយស្ម័គ្រចិត្ត។ ទោះបីជាត្រូវប្រឆាំងដោយពួកគ្រីស្ទាននិងដោយលោកីយ៍ព្រមទាំងប៉ះទង្គិច ដោយសាតាំងនិងទេវតារបស់វាក៏ដោយ គាត់មិនបញ្ឈប់ការប្រកាសដំណឹងល្អដ៏អស់កល្បដល់ហ្វូងមនុស្សឡើយ។ នៅគ្រប់ទីកន្លែង គាត់បានធ្វើការអញ្ជើញដោយសំឡេងស្រែកថា ចូរកោតខ្លាចដល់ព្រះនិងថ្វាយសិរីល្អដល់ទ្រង់ចុះ ដ្បិតពេលជំនុំជំរះបានមកដល់ហើយ។GCKh 115.1

    ________________________________________
    សូមអាន ពង្សាវតាក្សត្រទី១ ១៩:១៦-២១ ដានីយ៉ែល ជំពូក ៧-១២ វិវរណៈ ជំពូកទី១, ១៤:៧, ១៩:៨-១០, ២២:៦-១០។
    GCKh 115.2