Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ជំពូកទី២៣ - សាររបស់ទេវតាទីមួយ

    ខ្ញុំបានឃើញថា ព្រះបាននៅក្នុងការប្រកាសនៃពេលវេលាក្នុងឆ្នាំ១៨៤៣។វាគឺជាផែនការរបស់ទ្រង់ ដែលដាស់មនុស្សនិងនាំគេទៅកាន់ចំណុចសាកល្បងដែលគេត្រូវសំរេចចិត្ត។ មន្ត្រីសាសនាទាំងឡាយត្រូវបានវិនិច្ឆ័យនិងជឿលើភាពត្រឹមត្រូវនៃតួនាទីដែលកើតឡើងនៅក្នុងរយៈពេលនៃបទទំនាយ ហើយគេបានទុកចោលនូវអំនួត និងប្រាក់ខែរបស់គេ និងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ហើយប្រកាសដំណឹង នោះ។ ប៉ុន្តែនៅពេលដែលដំណឹងពីស្ថានសួគ៌ មិនអាចរកកន្លែងនៅក្នុងចិត្តនៃអ្នកបំរើ របស់ព្រះគ្រីស្ទដ៏តិចតួចបាន ការងារនេះត្រូវបានប្រគល់អោយអ្នកដែលមិនមែនជាអ្នកផ្សាយដំណឹងល្អច្រើននាក់។ អ្នកខ្លះបានចាកចេញពីស្រែចំការរបស់គេដើម្បីប្រកាសដំណឹងល្អ នៅពេលដែលអ្នកខ្លះទៀតត្រូវបានត្រាស់ហៅអោយចាញចេញពីហាងលក់ទំនិញ និងមុខជំនួញរបស់ខ្លួនចេញទៅបំពេញការងារដែលមិនសូវមានប្រជាប្រិយ គឺការ ប្រកាសសាររបស់ទេវតាទីមួយ។ គ្រូគង្វាលបានទុកគំនិតនិកាយនិងអារម្មណ៍របស់ខ្លួនចោលមួយឡែក ហើយរួបរួមក្នុងការប្រកាសអំពីការយាងមកវិញរបស់ព្រះយេស៊ូវ។ មនុស្សម្នាបានផ្លាស់ប្ដូរទីកន្លែងគ្រប់ទិសទីដំណឹងនោះបានទៅដល់ពួកគេ។ អ្នកមានបាបបានកែប្រែចិត្ត ហើយបានអធិដ្ឋានសុំការអត់ឱនទោស ហើយអ្នកដែលរស់នៅបានកត់សំគាល់ដោយការមិនធ្វើការសងសឹកវិញដោយទង្គឹះចិត្ត។GCKh 115.3

    មាតាបិតាយកចិត្តទុកដាក់ចំពោះកូនជាខ្លាំង។ អ្នកដែលបានទទួលដំណឹងនេះបានចែកចាយជាមួយនឹងមិត្តភ័ក្ដិ និងបងប្អូននិងដោយព្រលឹងរបស់គេក្រាបចំពោះទម្ងន់នៃដំណឹងល្អ ប្រកាសប្រាប់និងទទូចអង្វរ ពួកគេរៀបចំខ្លួនសំរាប់ការយាងមករបស់កូនមនុស្ស។ ករណីទាំងនេះគឺជាការរឹងរូសបំផុតដែលទាមទាររកដោយការប្រមាណដែលផុសចេញពីក្នុងចិត្ត។ ការងារសំអាតព្រលឹងមនុស្សបែបនេះបានដឹកនាំសេចក្ដីស្រឡាញ់ អោយចេញពីរឿងរ៉ាវខាងលោកិយទៅឯការលះបង់ដែលមិនធ្លាប់មានពីមុនមក។ មនុស្សរាប់ពាន់នាក់បានជឿសេចក្ដីពិត ដែលប្រកាសដោយលោកវីលៀមមីលើរ និងអ្នកបំរើរបស់ព្រះដែលបានលើកឡើងក្នុងវិញ្ញាណនិងអំណាចរបស់អេលីយ៉ាដើម្បីប្រកាសដំណឹងល្អ។ អ្នកដែលប្រកាសពីដំណឹងដ៏ឧត្តមនេះដូចជាលោកយ៉ូហាន ជាអ្នកនាំមុខរបស់ព្រះយេស៊ូវជាដើម បានបង្ខំអោយដាក់ពូថៅនៅឫសឈើនិងបានត្រាស់ហៅពីហ្វូងមនុស្សឱ្យបង្កើតផលផ្លែនៃការកែប្រែចិត្ត។ ទីបន្ទាល់របស់គេត្រូវបានគន់គូរអោយ កើតឡើង និងមានប្រសិទ្ធភាពយ៉ាងមានអំណាច ដល់ពួកជំនុំនិងបង្ហាញអំពីអត្តចរិតពិតប្រាកដរបស់ខ្លួន។ ហើយនៅពេលដែលគេបានលើកឡើងនូវការព្រមានដ៏ឧត្តមអោយគេចេញពីការក្រោធដែលនឹងមកដល់មនុស្សជាច្រើនដែលបានរួបរួមជាមួយពួកជំនុំ បានទទួលដំណឹងនៃការព្យាបាល គេបានឃើញការប្រព្រឹត្តិខុសរបស់គេ ហើយបានបន្ទាបខ្លួនគេនៅចំពោះព្រះ ដោយទឹកភ្នែកដ៏ជូរចត់នៃការកែប្រែចិត្ត និងការឈឺចាប់ខាងព្រលឹង យ៉ាងជ្រាលជ្រៅ។ ហើយនៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបានសណ្ឋិតលើពួកគេ គេបានជួយប្រកាសនូវសំរែកថា ចូរកោតខ្លាចព្រះ និងថ្វាយសិរីល្អដល់ទ្រង់ចុះ ដ្បិតការជំនុំជំរះរបស់ទ្រង់បានមកដល់ហើយ។GCKh 116.1

    ការអធិប្បាយអំពីពេលវេលាច្បាស់លាស់ បានធ្វើឱ្យមានការប្រឆាំងយ៉ាងធំកើតឡើងពីគ្រប់ស្រទាប់ ពីគ្រូគង្វាលនៃអាសនារហូតដល់មនុស្សល្ងិតល្ងង់បំផុតជាអ្នកមានបាបដែលខ្លាចស្ថានសួគ៌។ ឯត្រង់ថ្ងៃនិងពេលកំណត់នោះគ្មានអ្នកណាដឹងទេ ត្រូវបានឮតាំងពីអ្នកមានបាបដ៏កំពុត និងអ្នកចំអកមើលងាយដែលឥតកោតខ្លាច។ ក៏មិនដែលត្រូវបានបង្រៀនឬកែតម្រូវលើការប្រើប្រាស់មានធ្វើនៅក្នុងខគម្ពីរដោយអ្នកដែល បានចង្អុលបង្ហាញឆ្នាំដែលគេបានជឿថា ពេលវេលានៃបទទំនាយនឹងបានបញ្ចប់និងដល់ពេលវេលាដែលបង្ហាញថា ព្រះគ្រីស្ទជិតមកដល់គឺដល់មាត់ទ្វារហើយ។ អ្នកគង្វាលចៀមជាច្រើនដែលអះអាងថាគេស្រឡាញ់ព្រះយេស៊ូវ បាននិយាយថា គេគ្មានការប្រឆាំងនិងការអធិស្ឋានអំពីការយាងមកវិញរបស់ព្រះគ្រីស្ទឡើយ ប៉ុន្តែគេទាត់ចោលពេលវេលាច្បាស់លាស់។ ព្រះនេត្រដែលឃើញធ្លុះរបស់ព្រះយេស៊ូវបានស្គាល់ចិត្តរបស់គេ។ គេមិនចូលចិត្តព្រះយេស៊ូវនៅជិតទេ គេបានដឹងថា ជីវិតមិនមែនគ្រីស្ទានរបស់គេ មិនអាចនៅបាននឹងការសាកល្បងបានទេ ព្រោះគេមិនបានដើរតាមផ្លូវនៃការបន្ទាបខ្លួនដែលព្រះបានរៀបចំអោយនោះឡើយ។ អ្នកគង្វាលក្លែងក្លាយទាំងនេះបានឈរនៅ តាមផ្លូវនៃការងាររបស់ព្រះ។ ស្តេចនេះបាននិយាយក្នុងអំណាចនៃជំនឿរបស់វាទៅកាន់ មនុស្សទាំងឡាយ ដាស់គេអោយក្រោកឡើង ហើយដូចជាឆ្មាំគុកដែលបានសួរថា តើខ្ញុំត្រូវធ្វើយ៉ាងណាដើម្បីអោយបានសង្គ្រោះ។ ប៉ុន្តែអ្នកគង្វាលទាំងនេះបានឈរនៅចំពោះសេចក្ដីពិត ហើយមនុស្សបានប្រកាសដោយរលូននូវរឿងរ៉ាវទាំងឡាយដែលនាំគេចេញពីសេចក្ដីពិត។ ពួកគេបានរួបរួមជាមួយសាតាំង និងទេវតារបស់វា ហើយស្រែកថាសេចក្ដីសុខសាន្ត សេចក្ដីសុខសាន្ត នៅពេលដែលគ្មានសេចក្ដីសុខសាន្ត។ ខ្ញុំបានឃើញថា ទេវតានៃព្រះបានកត់សំគាល់ទាំងអស់ ហើយអាវផាយរបស់អ្នកគង្វាលដែលមិនលះបង់ត្រូវបានគ្របដណ្ដប់ដោយឈាមមនុស្ស អ្នកដែលចូលចិត្តការសប្បាយរបស់ខ្លួននឹងនៅឆ្ងាយពីព្រះ និងងើបចេញពីសេចក្ដីវេទនាខាងលោកិយមិនរួចឡើយ។GCKh 117.1

    គ្រូគង្វាលជាច្រើនមិនបានទទួលដំណឹងនេះឡើយ ហើយអ្នកដែលទទួលដំណឹងនេះ គេបានរារាំង។ ឈាមរបស់មនុស្សធ្លាក់មកលើពួកគេ។ គ្រូអធិប្បាយ និងមនុស្សបានរួបរួមគ្នាប្រឆាំងនឹងដំណឹងពីស្ថានសួគ៌នេះ។ ពួកគេបានបៀតបៀនវីលៀមមីលើរ និងអ្នកដែលបានរួបរួមជាមួយគាត់ធ្វើការងារនេះ។ ពាក្យកុហកត្រូវបានគេផ្សព្វផ្សាយ ដើម្បីធ្វើអោយខូចប្រយោជន៍ដល់ឥទ្ធិពលរបស់គាត់ ហើយមានពេលជាច្រើនបន្ទាប់ពីបានប្រកាសយ៉ាងត្រង់ៗ នូវអ្វីដែលជាឱវាទរបស់ព្រះ ដោយអនុវត្តសេចក្ដី ពិតដ៏មុះមុត ទៅកាន់ចិត្តនៃអ្នកស្ដាប់របស់គាត់ គេបានបង្កកំហឹងឡើងទាស់នឹងគាត់ហើយនៅពេលដែលគាត់បានចាកចេញពីកន្លែងប្រជុំ មានមនុស្សខ្លះបាន ស្ទាក់ផ្លូវគាត់ដើម្បីសម្លាប់គាត់។ ប៉ុន្តែព្រះបានចាត់ទេវតារបស់ទ្រង់ អោយមកការពារអាយុជីវិតរបស់គាត់ អោយរួចពីពួកមនុស្សដែលមានកំហឹង។ ការងាររបស់គាត់មិនទាន់ចប់ទេ។GCKh 118.1

    អ្នកជឿជាច្រើនបានទទួលដំណឹងនេះដោយរីករាយ។ ពួកគេបានដឹងថាដំណឹងនេះមកពីព្រះ ហើយត្រូវបានគេចែកចាយចំពេលវេលា។ ទេវតាបានទតមើលដោយការ ចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅនូវលទ្ធផលនៃដំណឹងពីស្ថានសួគ៌ និងនៅពេលដែលពួកជំនុំបានងាកចេញនិងបដិសេធដំណឹងនោះ។ លោកបានពិភាក្សាជាមួយព្រះយេស៊ូវយ៉ាងក្រៀមក្រំ។ ព្រះយេស៊ូវបានបែរព្រះភ័ក្ត្រចេញពីពួកជំនុំ ហើយបង្គាប់ទៅទេវតាអោយ ថែរក្សាអ្នកមានតម្លៃណាដែលបានបដិសេធនូវទីបន្ទាល់នោះ ដ្បិតពន្លឺមួយទៀតមិនបានចាំងទៅលើពួកគេនៅឡើយទេ។GCKh 118.2

    ខ្ញុំបានឃើញថា ប្រសិនបើអ្នកដែលអះអាងថាជាគ្រីស្ទាន បានស្រឡាញ់ការលេចមកនៃព្រះអង្គសង្គ្រោះរបស់គេ ប្រសិនបើគេបានដាក់សេចក្ដីស្រឡាញ់របស់គេទៅលើទ្រង់ ប្រសិនបើគេបានដឹងថាគ្មានអ្នកណាមួយនៅលើផែនដីនេះអាចប្រៀបផ្ទឹមជាមួយទ្រង់បានទេ គេនឹងមានអំណរដូចធ្លាក់ព្រិលនៅគ្រានៃការយាងមកយ៉ាងស្និទ្ធស្នាលលើកទីមួយទៅហើយ។ ប៉ុន្តែគេបានបង្ហាញការមិនពេញចិត្តទៅវិញ នៅពេលដែលគេឮ អំពីការយាងមកនៃព្រះអម្ចាស់របស់គេ មានភស្តុតាងនៃការសំរេចចិត្តថា គេមិនបានស្រឡាញ់ទ្រង់ឡើយ។ សាតាំងនិងទេវតារបស់វាមានជ័យជំនះ ហើយគ្រវែងជ័យជំនះរបស់វាទៅលើព្រះភ័ក្ត្ររបស់ព្រះគ្រីស្ទ និងទេវតាបរិសុទ្ធរបស់ទ្រង់ថាអ្នកដែលជឿរបស់ទ្រង់មានសេចក្ដីស្រឡាញ់ទៅលើព្រះយេស៊ូវតិចណាស់ ដែលទ្រង់មិនចាំបាច់ប្រាថ្នាយាងមកជាលើកទីពីរឡើយ។GCKh 119.1

    ខ្ញុំបានឃើញរាស្ត្ររបស់ព្រះរីករាយក្នុងការត្រួតពិនិត្យសំឡឹងរកព្រះអម្ចាស់របស់គេ។ ហើយព្រះបានរៀបចំបញ្ជាក់ដល់ពួកគេ។ ព្រះហស្តរបស់ទ្រង់កាន់ការគន់គូរខុសនៃរយៈពេលនៃបទទំនាយ។ អ្នកដែលកំពុងរង់ចាំព្រះអម្ចាស់មិនបានដឹងពីរឿងនោះឡើយ ហើយអ្នករៀនច្រើនបំផុតដែលប្រឆាំងនឹងពេលវេលា ក៏មិនបានឃើញកំហុសនោះដែរ។ ព្រះបានរៀបចំថារាស្ត្ររបស់ទ្រង់ត្រូវជួបការខកចិត្ត។ ពេលវេលាបានកន្លងផុតទៅ ហើយអ្នកដែលបានសំឡឹងដោយការរំពឹងយ៉ាងអំណរនូវព្រះអង្គ សង្គ្រោះរបស់គេ បានក្រៀមក្រំ និងធ្លាក់ទឹកចិត្តនៅពេលដែលអ្នកដែលគេមិនស្រឡាញ់ការលេចមករបស់ព្រះយេស៊ូវ ប៉ុន្តែទទួលដំណឹងនោះ ដោយភ័យខ្លាចបានអរសប្បាយដោយទ្រង់មិនបានយាងមកតាមពេលដែលគេបានរំពឹងទុក។ ជំនឿរបស់គេមិនបានប៉ះពាល់ដល់ចិត្តរបស់គេ និងសំអាតជីវិតគេទេ។ ការកន្លងផុតទៅនៃពេលវេលា ត្រូវបានគេគិតគូរយ៉ាងត្រឹមត្រូវដើម្បីបង្ហាញពីចិត្តបែបនេះ។ ពួកគេជាមនុស្សដំបូងដែលបែរចេញ និងចំអកអោយអ្នកដែលក្រៀមក្រំ និងខកចិត្តដែលពិតជាស្រឡាញ់ការលេចមក នៃព្រះអង្គសង្គ្រោះរបស់គេ។ ខ្ញុំបានឃើញព្រះតម្រិះរបស់ព្រះក្នុងការបញ្ជាក់ដល់រាស្ត្ររបស់ទ្រង់ និងបានប្រទានដល់គេនូវការសាកល្បងរកអ្នកដែលនឹងគេច និងបែរក្រោយនៅក្នុងគ្រាលំបាក។GCKh 119.2

    ព្រះយេស៊ូវនិងទេវតានៃស្ថានសួគ៌ទាំងអស់បានទតមើលដោយអាណិតអាសូរ និងស្រឡាញ់មកលើអ្នក ដែលទន្ទឹងរង់ចាំដោយក្តី រំពឹងដ៏ផ្អែមល្ហែម ចាំជួបអ្នកដែលគេស្រឡាញ់។ ទេវតាបានហោះសំកាំងនៅពីលើពួកគេ និងទ្រទ្រង់គេនៅក្នុងគ្រាលំបាករបស់គេ។ អ្នកដែលមិនរវីរវល់នឹងដំណឹងនៃស្ថានសួគ៌ ត្រូវបានទុកនៅក្នុងភាពងងឹតហើយសេចក្ដីក្រោធរបស់ព្រះបានពុះពោរឡើងទាស់នឹងពួកគេ ព្រោះគេមិនបានទទួលពន្លឺដែលទ្រង់បានប្រទានអោយគេពីស្ថានសួគ៌មក។ អ្នកស្មោះត្រង់ជាអ្នកខកចិត្តដែល មិនបានយល់អំពីថា តើហេតុអ្វីដែលព្រះមិនបានយាងមក មិនត្រូវបានទុកនៅក្នុងងងឹតឡើយ។ ព្រះបាននាំគេទៅរកព្រះគម្ពីរម្ដងទៀតដើម្បីស្វែងរករយៈពេលនៃបទទំនាយ។ ព្រះហស្តរបស់ព្រះអម្ចាស់ត្រូវបានរំកិលចេញពីលេខ និងកំហុសបានពន្យល់។ គេបានឃើញថា រយៈពេលនៃបទទំនាយបានចប់នៅឆ្នាំ១៨៤៣ បង្ហាញថាវានឹងត្រូវបញ្ចប់នៅឆ្នាំ១៨៤៤។ ពន្លឺពីព្រះបន្ទូលនៃព្រះបានចាំងមកលើទីតាំងរបស់គេ ហើយគេបានរក ឃើញពេលវេលានៃការបង្អែបង្អង់ ប្រសិនបើការបើកសំដែងបង្អែបង្អង់ ចូររង់ចាំចុះ នៅក្នុងសេចក្ដីស្រឡាញ់ចំពោះការយាងមកវិញភ្លាមៗរបស់ព្រះយេស៊ូវ គេបានពិនិត្យមើលការពន្យាពេលនៃការបើកសំដែង ដែលត្រូវបានគេគន់គូរដើម្បីបញ្ជាក់ពីពេលដែលគេបានរង់ចាំ។ គេក៏មានចំណុចនៃពេលវេលាមួយទៀត។ ខ្ញុំនៅតែបានឃើញថា ពួកគេជាច្រើនមិនអាចងើបរួចពីការធ្លាក់ទឹកចិត្តដ៏ធ្ងន់នោះ ដើម្បីមានកម្រិតថាមពលដែល បានកត់សំគាល់អំពីសេចក្ដីជំនឿរបស់គេ នៅឆ្នាំ ១៨៤៣ នោះឡើយ។GCKh 120.1

    សាតាំងនិងទេវតារបស់វា មានជ័យជំនះមកលើពួកគេ ហើយអស់អ្នកដែលមិនបានទទួលដំណឹងនោះ បានអបអរសាទរដោយខ្លួនឯងជាមួយនឹងការជំនុំជំរះដ៏មានជោគជ័យនិងប្រាជ្ញារបស់គេក្នុងការមិនទទួលគំនិតភ័ន្តភាំងដែលគេបានហៅ។ ពួកគេមិនបានដឹងថា គេកំពុងបដិសេធឱវាទរបស់ព្រះទាស់នឹងខ្លួនឯងទេ ហើយនិងមិនដឹងថា គេកំពុងតែធ្វើការរួបរួមជាមួយនឹងសាតាំងនិងទេវតារបស់វាដើម្បីធ្វើអោយរាស្ត្ររបស់ ព្រះបានចាកចេញពីដំណឹងដែលចេញពីស្ថានសួគ៌នោះដែរ។GCKh 121.1

    អ្នកដែលជឿទៅលើដំណឹងនេះ ត្រូវបានគេសង្កត់សង្កិននៅក្នុងពួកជំនុំ។ ការភ័យខ្លាចបានគ្របសង្កត់ពួកជំនុំមួយរយៈ ដូច្នេះគេមិនបានបញ្ចេញសកម្មភាពដូចជាការ ដែលគេបានគិតនៅក្នុងចិត្តឡើយ ប៉ុន្តែការកន្លងទៅនៃពេលវេលា បានបង្ហាញពីអារម្មណ៍នៃសេចក្ដីពិតរបស់គេ។ គេមានបំណងលាក់បាំងទីបន្ទាល់ដែលអ្នកជឿបានបញ្ចេញថារយៈពេលនៃបទទំនាយ បានពន្យារហូតដល់ឆ្នាំ១៨៤៤។ គេបានពន្យល់នូវកំហុសរបស់គេយ៉ាងច្បាស់លាស់ និងប្រាប់ហេតុផលថា តើហេតុអ្វីបានជាគេរំពឹងថា ព្រះអម្ចាស់របស់គេនឹងយាងមក នៅឆ្នាំ១៨៤៤។ ពួកអ្នកប្រឆាំងមិនអាចបញ្ចេញការប្រកែកណាមួយទាស់នឹងហេតុផលដ៏មានអំណាចដែលគេបានផ្តល់អោយនោះទេ។GCKh 121.2

    កំហឹងរបស់ពួកជំនុំក៏បានបង្កឡើងទាស់នឹងពួកគេ។ គេបានប្ដេជ្ញាចិត្តថានឹងមិនស្តាប់ភស្តុតាងណាមួយឡើយ និងត្រូវបិទទីបន្ទាល់នេះពីពួកជំនុំ ដើម្បីកុំអោយអ្នកដទៃទៀត បានឮ។ អ្នកដែលមិនហានទទួលយកពីអ្នកដទៃនូវពន្លឺដែលព្រះបានប្រទានអោយគេត្រូវបានបណ្តេញចេញពីពួកជំនុំ ប៉ុន្តែព្រះយេស៊ូវបានគង់នៅជាមួយពួកគេ ហើយគេរីករាយក្នុងពន្លឺនៃព្រះភ័ក្ត្ររបស់ទ្រង់។ ពួកគេបានរៀបរយខ្លួនទទួលសាររបស់ទេវតាទីពីរ។GCKh 121.3

    ________________________________________
    សូមអាន ដានីយ៉ែល ៨:១៤ ហាបាគុក ២:១-៤ ម៉ាឡាគី ជំពូក៣ និង៤ ម៉ាថាយ ២៤:៣៦ វិវរណៈ ១៤:៦-៧។
    GCKh 122.1

    Larger font
    Smaller font
    Copy
    Print
    Contents