Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី២៤ - សាររបស់ទេវតាទីពីរ

    ពួកជំនុំមិនបានទទួលពន្លឺនៃសាររបស់ទេវតាទីមួយឡើយ ហើយនៅពេលដែលពួកគេបដិសេធពន្លឺមកពីស្ថានសួគ៌ គេបានធ្លាក់ពីសេចក្ដីស្រឡាញ់របស់ព្រះ។ គេបានទុកចិត្តលើកម្លាំងរបស់គេផ្ទាល់ ហើយបានដាក់ខ្លួនគេជាអ្នកប្រឆាំងនឹងសាររបស់ទេវតាទីមួយដែលគេមិនអាចឃើញពន្លឺនៃសាររបស់ទេវតាទីពីរឡើយ។ ប៉ុន្តែអ្នកជាទីស្រឡាញ់របស់ព្រះដែលត្រូវគេជិះជាន់ បានឆ្លើយទៅនឹងសារនេះថា បាបីឡូនបានរលំ ហើយ ហើយបានចាកចេញពីពួកជំនុំដែលដួលរលំនោះទៅ។GCKh 122.2

    នៅជិតចុងបញ្ចប់នៃសាររបស់ទេវតាទីពីរ ខ្ញុំបានឃើញពន្លឺដ៏ធំពីស្ថានសួគ៌ចាំងមកលើរាស្ត្ររបស់ព្រះ។ កាំរស្មីនៃពន្លឺនេះភ្លឺដូចព្រះអាទិត្យ។ ហើយខ្ញុំបានឮសំឡេង របស់ទេវតាស្រែកឡើងថា ន៎ុះន៏! កូនកំឡោះមកហើយ ចូរចេញទៅជួបលោកចុះ។GCKh 122.3

    សម្រែកពាក់កណ្តាលអាធ្រាត្រ ត្រូវបានផ្តល់មក ដើម្បីផ្តល់អំណាចដល់សារ របស់ទេវតាទីពីរ។ ព្រះបានចាត់ទេវតាពីស្ថានសួគ៌ ដើម្បីដាក់ពួកបរិសុទ្ធដែលបាត់បង់សេចក្ដីក្លាហាន និងរៀបចំគេសំរាប់ការងារដ៏ធំនៅចំពោះមុខគេ។ អ្នកដែលមានទេពកោសល្យខ្ពស់បំផុត មិនមែនជាអ្នកទីមួយដែលទទួលសារនេះទេ។ ព្រះបានចាត់ទេវតាអោយទៅឯអ្នកបន្ទាបខ្លួន អ្នកដែលជឿសប់ ហើយបង្ខំគេអោយស្រែកថា ន៎ុះន៏! កូនកំឡោះ ចូរចេញទៅទទួលលោកចុះ។ អ្នកដែលបានឮ ក៏ទទួលសម្រែកនេះ ហើយ ប្រញាប់ប្រញាប់ផ្សព្វផ្សាយសម្រែកនេះនៅក្នុងអំណាចរបស់ព្រះវិញ្ញាណបរិសុទ្ធ និងដាស់បងប្អូនដែលបាក់ទឹកចិត្តអោយក្រោកឡើង។ សម្រែកនេះ មិនបានឈរនៅលើប្រាជ្ញានិងការសិក្សារបស់មនុស្សទេ ប៉ុន្តែនៅលើអំណាចរបស់ព្រះ និងពួកបរិសុទ្ធដែលបានឮសម្រែកនេះហើយ ក៏ទទួលយក។ អ្នកដែលមានព្រលឹងវិញ្ញាណខ្ពស់បំផុតទទួលសារនេះមុនគេ ហើយអ្នកដែលធ្លាប់ត្រូវគេដឹកនាំក្នុងការងារនេះ គឺជាអ្នកទទួលក្រោយ បង្អស់និងជួយអោយសម្រែកថា ន៎ុះន៏! កូនកំឡោះបានមកដល់ហើយ ចូរចេញទៅទទួលលោកចុះ បានល្អប្រសើរហើយ។GCKh 122.4

    នៅគ្រប់ទីកន្លែងនៃផែនដី ព្រះបានប្រទានពន្លឺមកលើសាររបស់ទេវតាទីពីរហើយសម្រែកនោះបានរលាយទៅក្នុងមនុស្សរាប់ពាន់នាក់។ វាបានធ្វើដំណើរពីទីក្រុងមួយទៅទីក្រុងមួយ ពីភូមិមួយទៅភូមិមួយ រហូតដល់អ្នករង់ចាំរបស់ព្រះបានក្រោកឡើងយ៉ាងពេញលេញ។ មានមនុស្សជាច្រើនមិនបានអនុញ្ញាតអោយដំណឹងនេះចូលទៅក្នុងពួកជំនុំឡើយ ហើយមនុស្សមួយក្រុមធំដែលមានទីបន្ទាល់រស់នៅក្នុងចិត្តគេបានចាកចេញពីពួកជំនុំដែលធ្លាក់ចុះនោះ។ ការងារដ៏មានព្រះចេស្ដាត្រូវបានបញ្ចប់ដោយសម្រែកនាពេលកណ្តាលអាធ្រាត្រ។ ដំណឹងនេះត្រូវបានគេស្វែងរកអស់ពីចិត្ត ហើយបានដឹកនាំពួកអ្នកជឿអោយស្វែងរកបទពិសោធន៍ដ៏រស់នោះដោយខ្លួនឯង។ គេបានដឹងថា គេមិនអាចរៀនពីគ្នាទៅវិញទៅមកបានឡើយ។GCKh 123.1

    ពួកបរិសុទ្ធបានរង់ចាំយ៉ាងអន្ទះសារនូវព្រះអម្ចាស់របស់គេ ទាំងតមអាហារចាំយាម និងអធិស្ឋានសឹងតែឥតឈប់ឈរ។ ទោះបីជាអ្នកមានបាបខ្លះបានរង់ចាំនូវពេលវេលាខុសដោយទន្ទឹងក៏ដោយ នៅពេលដែលពិធីម៉ាស់ដ៏ធំហាក់ដូចជាត្រូវបានគេកកូរកកាយដំណឹងនេះឡើងវិញ និងបានបញ្ចេញអោយឃើញវិញ្ញាណរបស់សាតាំង។ គេបានចំអក និងបញ្ឈឺ ហើយគេបានឮនៅគ្រប់ទីកន្លែងទាំងអស់ ឯត្រង់ថ្ងៃនិងពេលកំណត់នោះ គ្មានអ្នកណាដឹងទេ។ ទេវតារបស់អារក្សបានសំដែងសេចក្ដីអរសប្បាយនៅជុំវិញគេ ជំរុញគេ ធ្វើអោយចិត្តគេរឹង ហើយបដិសេធនូវរាល់កម្មរស្មីនៃពន្លឺមកពីស្ថានសួគ៌ដែលនឹងទម្លាក់គេទៅក្នុងអន្ទាក់។ មនុស្សជាច្រើនបានតាំងចិត្តរង់ចាំព្រះអម្ចាស់របស់គេដែលមិនមានទាំងចំណែកនិងវាសនានៅក្នុងរឿងនេះឡើយ សិរីល្អរបស់ព្រះ ដែលគេបានធ្វើទីបន្ទាល់ ការបន្ទាបខ្លួន និងការលះបង់យ៉ាងជ្រាលជ្រៅរបស់អ្នករង់ចាំនិងទម្ងន់ដ៏ធ្ងន់នៃភស្តុតាងដែលបណ្តាលអោយគេព្រមទទួលសេចក្ដីពិត។ ប៉ុន្តែគេមិនបានជឿឡើយ។ គេមិនបានរៀបចំខ្លួនឡើយ។ វិញ្ញាណនៃការអធិស្ឋានដ៏ស្មោះត្រង់និងមុះមុត និងគ្រប់ទិសទីដោយពួកបរិសុទ្ធ។ ភាពមុះមុតដ៏បរិសុទ្ធបាននៅលើគេ។ ទេវតាដែលមានការចាប់អារម្មណ៍ដ៏ជ្រាលជ្រៅ បានទតមើលលទ្ធផល និងបានលើកអ្នកដែលបានទទួលសារនៃស្ថានសួគ៌ និងបានទាញគេនាំចេញពីរឿងរ៉ាវនៃលោកិយអោយទទួលជំនួយដ៏ធំធេងពីរន្ធទឹកនៃសេចក្ដីសង្គ្រោះ។ ពេលនោះរាស្ត្ររបស់ព្រះ ត្រូវបានព្រះទទួលជាមួយនឹងទ្រង់។ ព្រះយេស៊ូវបានទតមើលទៅពួកគេដោយរីករាយ។ រូបរបស់ទ្រង់ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងពួកគេ។ គេបានថ្វាយដង្វាយគ្រប់គ្រាន់ជាការឧទ្ទិស និងរំពឹងថាត្រូវបានផ្លាស់ប្ដូរទៅជាមិនស្លាប់។ ប៉ុន្តែទ្រង់បានរៀបចំដើម្បីអោយត្រូវខកចិត្តយ៉ាងក្រៀមក្រំម្ដងទៀត។ ពេលវេលាដែលគេបានរង់ចាំភស្តុតាង ដែលគួរអោយរំពឹង បានកន្លងផុតទៅ។ ពួកគេនៅតែនៅលើផែនដីដដែល ហើយផលនៃបណ្តាសាហាក់ដូច ជាមិនបានឃើញផ្ទាល់ភ្នែកសោះ។ គេបានដាក់ទ្រព្យសម្បត្តិរបស់គេនៅឯស្ថានសួគ៌ ហើយក្នុងការរង់ចាំដ៏រំភើប យ៉ាងផ្អែមល្ហែម បានសាកល្បងការរំដោះ ដ៏មិនចេះស្លាប់ ប៉ុន្តែ សេចក្ដីសង្ឃឹមរបស់គេ មិនត្រូវបានគេដឹងឡើយ។GCKh 124.1

    ការភ័យខ្លាចដែលមានចំពោះមនុស្សជាច្រើនមិនបានរលាយបាត់ភ្លាមៗនោះទេ។ គេមិនអាចមានជ័យជំនះភ្លាមៗលើអ្នកដែលអស់សង្ឃឹមនោះឡើយ។ ប៉ុន្តែនៅពេលដែលគ្មានសេចក្ដីក្រោធជាក់ស្តែងរបស់ព្រះបានធ្លាក់មកលើពួកគេ គេបានធូរស្បើយពីការភ័យខ្លាចដែលគេមាន ហើយបានចាប់ផ្តើមចំអកមើលងាយ និងបន្តុះបង្អាប់។ រាស្ត្ររបស់ព្រះត្រូវបានទទួលការបញ្ជាក់ និងការសាកល្បងម្ដងទៀត។ លោកិយសើចចំអក និងស្ដីបន្ទោសដល់ពួកគេ ហើយអ្នកដែលបានជឿដោយគ្មានការសង្ស័យថាព្រះយេស៊ូវនឹងយាងមក និងប្រោសអ្នកស្លាប់អោយរស់ឡើង និងផ្លាស់ប្ដូរពួកបរិសុទ្ធដែលរស់នៅ ហើយយកនគរទ្រង់ និងឋិតនៅរៀងរហូតដូចជាសាវករបស់ព្រះគ្រីស្ទបានចែងថា គេបានយកព្រះអម្ចាស់ខ្ញុំទៅបាត់ ហើយខ្ញុំមិនដឹងជាគេទុកទ្រង់នៅឯណាទេ។GCKh 125.1

    ________________________________________
    សូមអានម៉ាថាយ ២៤:៣៦, ២៥:៦ យ៉ូហាន ២០:១៣ វិវរណៈ ១៤:៨។
    GCKh 125.2