Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី២៦ - ការបកស្រាយមួយទៀត

    ទេវតាបានបង្ហាញខ្ញុំ នូវការចាប់អារម្មណ៍នៃស្ថានសួគ៌ទាំងអស់ចំពោះការងារដែលបានធ្វើមកលើផែនដី។ ព្រះយេស៊ូវបានត្រាស់បង្គាប់ទេវតាដ៏ខ្លាំងពូកែ និងមានចេស្ដាមួយអង្គ អោយចុះទៅប្រកាសប្រាប់ដល់មនុស្សនៅលើផែនដី អោយរៀបចំខ្លួនសំរាប់ការលេចមកជាលើកទីពីរ។ ខ្ញុំបានឃើញទេវតាដ៏មានចេស្ដា ចាកចេញពីវត្តមានរបស់ព្រះយេស៊ូវនៅស្ថានសួគ៌។ ពន្លឺដ៏មានសិរីល្អនិងភ្លឺត្រចះត្រចង់បានធ្វើដំណើរមុន លោក។ ខ្ញុំត្រូវបានគេប្រាប់ថា បេសកកម្មរបស់ទេវតានោះ គឺទៅបំភ្លឺពិភពលោកដោយសិរីល្អរបស់លោកនិងប្រកាសប្រាប់ដល់មនុស្សអំពីការមកដល់នៃសេចក្ដីក្រោធរបស់ព្រះ។ មនុស្សជាច្រើនបានទទួលពន្លឺ។ អ្នកខ្លះហាក់ដូចជាមាំមួនណាស់ នៅពេលដែលអ្នកខ្លះទៀត មានអំណរនិងអណ្ដែតអណ្ដូង។ ពន្លឺនោះបានចាំងទៅលើមនុស្សទាំងអស់ ប៉ុន្តែអ្នកខ្លះ គ្រាន់តែបានមកក្រោមឥទ្ធិពលនៃពន្លឺនោះតែប៉ុណ្ណោះ មិនបានទទួលវា ដោយអស់ពីចិត្តឡើយ។ ប៉ុន្តែអ្នកបានទទួលពន្លឺនោះ បានបែរមុខរបស់គេទៅឯស្ថានសួគ៌ ហើយសរសើរតំកើងព្រះ។ មនុស្សជាច្រើនបានទទួលសេចក្ដីក្រោធយ៉ាងធំ។ គ្រូគង្វាលនិងមនុស្សជាច្រើន បានរួបរួមជាមួយនឹងពួកអាក្រក់ ហើយប្រឆាំងនឹងពន្លឺ ដែលចាំងដោយទេវតានោះយ៉ាងខ្លាំង។ ប៉ុន្តែអ្នកដែលបានទទួលពន្លឺនោះ បានទាញចេញពីលោកីយ៍ ហើយបានរួបរួមគ្នាយ៉ាងជិតស្និទ្ធ។ សាតាំងនិងទេវតារបស់វា បានធ្វើការយ៉ាងមមាញឹកក្នុងគំនិតមនុស្សទាំងឡាយ ដែលវាអាចធ្វើទៅបានអោយចេញពីពន្លឺនោះ។ ក្រុមដែលមិនទទួលពន្លឺនោះ ត្រូវបានទុកនៅក្នុងភាពងងឹត។ ខ្ញុំបានឃើញទេវតាបានពិនិត្យដោយការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ លើអ្នកដែលមានជំនឿរបស់ព្រះដើម្បីកត់ត្រានូវអត្តចរិតដែលគេបានបង្កើតនៅពេល ដែលដំណឹងដែលមានប្រភពពីស្ថានសួគ៌ ត្រូវបានទេវតាបង្ហាញដល់គេ។ ហើយនៅពេលដែលមនុស្សជាច្រើនមានសេចក្ដីស្រឡាញ់ដល់ព្រះយេស៊ូវបានបែរចេញពីដំណឹងនៃស្ថានសួគ៌ដោយប្រមាថមើលងាយ និងស្អប់ខ្ពើម នោះទេវតាដែលមានពន្លឺនៅនឹងព្រះហស្ត បានធ្វើបញ្ជីដ៏គួរអោយខ្មាស់។ ស្ថានសួគ៌ទាំងមូលបានពេញដោយការតូចចិត្ត ពីព្រោះព្រះយេស៊ូវត្រូវបានមើលងាយដោយអ្នកដែលអះអាងថា ជាសិស្សរបស់ទ្រង់។GCKh 132.2

    ខ្ញុំបានឃើញអ្នកខកចិត្តដែលមានការស្មោះត្រង់។ គេមិនបានឃើញព្រះអម្ចាស់របស់គេនៅពេលដែលគេបានរំពឹងទុកនោះឡើយ។ វាគឺជាគោលបំណងរបស់ព្រះដែលលាក់ពីអនាគត និងនាំរាស្ត្ររបស់ទ្រង់ទៅកាន់ចំណុចនៃការសំរេចចិត្តមួយ។ប្រសិនបើគ្មានចំណុចនៃពេលវេលានេះ មនុស្សនឹងមិនបំពេញការងារដែលព្រះបានរៀបចំនោះឡើយ។ សាតាំងបានដឹកនាំគំនិតមនុស្សច្រើនណាស់ទៅកាន់អនាគតយ៉ាងឆ្ងាយ។ រយៈពេលមួយដែលគេបានប្រកាសអំពីការលេចឡើងរបស់ព្រះគ្រីស្ទ ត្រូវតែ ចងគំនិតអោយស្វែងរកការរៀបចំយ៉ាងស្មោះត្រង់នៅពេលបច្ចុប្បន្ន។ នៅពេលដែលពេលវេលាបានកន្លងផុតទៅ អ្នកដែលមិនបានទទួលពន្លឺពីទេវតាសោះ បានរួបរួមជាមួយនឹងអ្នកដែលស្អប់ដំណឹងនៃស្ថានសួគ៌ ហើយគេបានទៅរកអ្នកខកចិត្តដោយមើលងាយ។ ខ្ញុំបានឃើញទេវតានៃស្ថានសួគ៌ពិភាក្សាជាមួយព្រះយេស៊ូវ។ លោកបានកត់សំ គាល់ស្ថានភាពរបស់ពួកសិស្សដែលជឿលើព្រះគ្រីស្ទ។ ការកន្លងផុតទៅនៃពេលវេលា ដ៏ជាក់លាក់មួយ បានសាកល្បង និងពិសោធពួកគេ ហើមានមនុស្សជាច្រើន ត្រូវបានថ្លឹងនៅជញ្ជីង ឃើញថាមានទម្ងន់មិនគ្រប់។ គេបានប្រកាសខ្លាំងៗថា គេជាគ្រីស្ទានតែគេបរាជ័យក្នុងការធ្វើតាមព្រះគ្រីស្ទនៅគ្រប់ចំណុច។ សាតាំងបានសំដែងសេចក្ដីរីករាយចំពោះអ្នកដែលជាសាវករបស់ព្រះគ្រីស្ទតែមាត់ក្រៅ។ វាមានពួកគេនៅក្នុងអន្ទាក់របស់វា។ វាបានដឹកនាំមនុស្សភាគច្រើនអោយចាកចេញពីផ្លូវត្រង់ ហើយវាចង់អោយមនុស្សឡើង ទៅកាន់ស្ថានសួគ៌តាមផ្លូវផ្សេងវិញ អ្នកស្អាតស្អំ និងអ្នកបរិសុទ្ធ លាយឡំ ជាមួយអ្នកមានបាបនៅទីក្រុងស៊ីយ៉ូន និងអ្នកកំពុតដែលស្រឡាញ់លោកិយ។ គេបានសំឡឹងមើលអ្នកដែលមានសេចក្ដីស្រឡាញ់ពិត គឺព្រះយេស៊ូវ ប៉ុន្តែការពុករលួយរបស់វាបានបំផ្លាញភាពបរិសុទ្ធរបស់វា។GCKh 133.1

    អ្នកដែលមានចិត្តពុះកញ្ជ្រោល ដោយការរង់ចាំក្នុងសេចក្ដីប្រាថ្នា ដើម្បីជួបព្រះយេស៊ូវយ៉ាងខ្លាំងក្លាត្រូវពួកអ្នកដែលអះអាងថា បងប្អូនរបស់គេហាមឃាត់មិនអោយនិយាយពីការយាងមកឡើយ។ ទេវតាបានឃើញទិដ្ឋភាពទាំងអស់ ហើយបានអាណិតអាសូរដល់អ្នកសំណល់ដែលស្រឡាញ់ការលេចមកបស់ព្រះយេស៊ូវ។ ព្រះបានបង្គាប់ដល់ទេវតាដ៏មានចេស្ដាមួយអង្គទៀត អោយចុះទៅផែនដី។ ព្រះយេស៊ូវបានដាក់សំណេរមួយទៅទេវតា ហើយនៅពេលដែលលោកយាងដល់ផែនដី លោកបានស្រែកថា បាបីឡូនដ៏ជាធំ បានរលំហើយ បានរលំហើយ។ ពេលនោះ ខ្ញុំបានឃើញអ្នកខកចិត្តម្ដងទៀត មានការរីករាយ ហើយងើបភ្នែកសំឡឹងមើលទៅស្ថានសួគ៌ដោយសេចក្ដីជំនឿ និងក្តីសង្ឃឹមចំពោះការយាងមកនៃព្រះអម្ចាស់របស់គេ។ ប៉ុន្តែមានមនុស្សជាច្រើននៅក្នុងភាពវង្វេងដូចជាដេកលក់ដដែល តែខ្ញុំអាចឃើញស្នាមនៃសេចក្ដីទុក្ខព្រួយយ៉ាងជ្រាលជ្រៅនៅនឹងមុខគេ។ អ្នកខកចិត្តបានឃើញពីក្នុងព្រះគម្ពីរថា គេនៅក្នុងពេលរារង់ និងថាពួកគេត្រូវតែរង់ចាំការសំរេចនៃការបើកសំដែងនេះដោយអត់ធ្មត់។ ភស្តុតាង ដូចគ្នាដែលបានដឹកនាំគេអោយទន្ទឹងរង់ចាំព្រះអម្ចាស់របស់គេ នៅឆ្នាំ១៨៤៣ បានដឹកនាំគេអោយរំពឹងថា ទ្រង់នឹងយាងមកនៅឆ្នាំ១៨៤៤។ ខ្ញុំបានឃើញថាមនុស្សភាគច្រើនមិនបានមានថាមពលនោះ ដែលកត់សំគាល់សេចក្ដីជំនឿរបស់គេ នៅឆ្នាំ១៨៤៣ នោះទេ។ ការខកចិត្តរបស់គេបានធ្វើអោយសេចក្ដីជំនឿរបស់គេធ្លាក់ចុះ។ ប៉ុន្តែនៅពេលដែលអ្នកខកចិត្តបានរួបរួមគ្នាជាមួយនឹងសំរែករបស់ទេវតាទីពីរ ទេវតានៃស្ថានសួគ៌ បានទតមើលដោយការចាប់អារម្មណ៍យ៉ាងខ្លាំង និងបានកត់សំគាល់ផលនៃដំណឹងនោះលោកបានឃើញអ្នកដែលមានឈ្មោះនៃគ្រីស្ទាន បែរចេញដោយការស្អប់ខ្ពើម និងការប្រមាថដល់អ្នកដែលបានខកចិត្ត។ នៅពេលដែលពាក្យពេចន៍បានចេញពីបបូរមាត់របស់អ្នកចំអកឡកឡឺយថា អ្នកមិនទាន់ទៅទេ ឬទេវតាបានកត់ពាក្យនោះ។ ទេវតាបានមានបន្ទូលថា អ្នកបានប្រមាថព្រះហើយ។GCKh 134.1

    ទេវតាបានចង្អុលបង្ហាញខ្ញុំត្រឡប់ទៅការបកស្រាយរបស់អេលីយ៉ា អាវរបស់គាត់បានធ្លាក់មកលើអេលីសេ នោះមានក្មេងប្រុសជំទង់ៗបានដើរតាមគាត់ដោយស្រែកចំអកថា អាទំពែកអើយ ចូរឡើងទៅចុះ អាទំពែកអើយ ចូរឡើងទៅចុះគេបានចំអកអោយព្រះ ហើយបានបង្កាត់ភ្លើងទណ្ឌកម្មឡើង។ គេបានរៀនការនេះពីឪពុកម្ដាយគេមក។ ហើយអ្នកដែលបានមើលងាយនិងចំអកអោយគំនិតរបស់ពួកបរិសុទ្ធអំពីការឡើងទៅស្ថានសួគ៌នឹងបានជួបនូវការវេទនារបស់ព្រះ ហើយនឹងបានដឹងថា វាមិនមែនជារឿងតូចតាចដែលត្រូវលេងសើចជាមួយនឹងទ្រង់ឡើយ។GCKh 135.1

    ព្រះយេស៊ូវបានត្រាស់បង្គាប់ដល់ទេវតាមួយអង្គទៀតអោយហោះយ៉ាងលឿនទៅកែតម្រូវ និងពង្រឹងសេចក្ដីជំនឿរបស់មនុស្សដែលបានធ្លាក់ចុះ និងរៀបចំពួកគេអោយយល់អំពីសាររបស់ទេវតាទីពីរ និងការសំរេចមួយដែលនឹងធ្វើឡើងនៅពេល ឆាប់ៗនេះនៅស្ថានសួគ៌។ ខ្ញុំបានឃើញទេវតាទាំងនោះទទួលអំណាចនិងភ្លើងពីព្រះយេស៊ូវ ហើយហោះយ៉ាងលឿនទៅកាន់ផែនដី ដើម្បីបំពេញបេសកកម្មរបស់ខ្លួនជាជំនួយ ដល់ទេវតាទីពីរ នៅក្នុងការងាររបស់លោក។ ពន្លឺដ៏ធំបានចាំងមកលើរាស្ត្ររបស់ព្រះនៅពេលដែលទេវតាបានស្រែកថា មើលហ្ន៎! កូនកំឡោះបានមកដល់ហើយ ចូរចេញទៅទទួលលោកចុះ។ នោះខ្ញុំបានឃើញអ្នកខកចិត្តក្រោកឡើង ហើយប្រកាសព្រមគ្នាជាមួយទេវតាទីពីរថា មើលហ្ន៎! កូនកំឡោះបានមកដល់ហើយ ចូរចេញទៅទទួលលោកចុះ។ ពន្លឺពីទេវតាកំចាត់ភាពងងឹតគ្រប់ទិសទី។ សាតាំងនិងទេវតារបស់វា បានស្វែងរកវិធីកំចាត់ពន្លឺនេះពីការរីករាលដាល និងពីការមានជោគជ័យនៃពន្លឺនោះ។ ពួកវាបានប្រជែងជាមួយទេវតារបស់ព្រះ ហើយជំរាបលោកថា ព្រះបានបោកបញ្ឆោតមនុស្ស និងថាលោកមិនអាចធ្វើអោយមនុស្សជឿថាព្រះយេស៊ូវនឹងយាងមកដោយសារពន្លឺ និងអំណាចរបស់លោកបានឡើយ។ ទេវតារបស់ព្រះបានបន្តការងាររបស់លោក ទោះបីជាសាតាំងខិតខំរារាំងផ្លូវយ៉ាងខ្លាំង និងទាញគំនិតមនុស្សពីពន្លឺនោះក៏ដោយ។ អ្នកដែលបានទទួលពន្លឺនោះមើលទៅសប្បាយរីករាយជាខ្លាំង។ គេចោលភ្នែករបស់គេទៅស្ថានសួគ៌ ហើយរង់ចាំការយាងមករបស់ព្រះយេស៊ូវ។ ខ្លះមានកង្វល់ជាខ្លាំង គេយំនិងអធិស្ឋាន។ ភ្នែករបស់គេហាក់សំឡឹងមើលមកខ្លួនឯង គេមិនហានសំឡឹងមើលទៅលើ ឡើយ។GCKh 135.2

    ពន្លឺដ៏ភ្លឺពីស្ថានសួគ៌បំបែកភាពងងឹតចេញពីពួកគេ ហើយភ្នែករបស់គេដែលបានដាក់ការអស់សង្ឃឹមមកលើពួកគេ បានបែរទៅលើនៅពេលដែលការដឹងគុណ និងអំណរដ៏បរិសុទ្ធបានសង្កត់មកលើអ្វីៗទាំងអស់។ ព្រះយេស៊ូវ និងពពួកទេវតានៃស្ថានសួគ៌ទាំងអស់បានទតមើលដោយក្តីអំណរយ៉ាងខ្លាំង មកលើអ្នករង់ចាំដោយស្មោះត្រង់។ អ្នកដែលប្រឆាំងទៅនឹងពន្លឺនៃសាររបស់ទេវតាទីមួយ និងបាត់បង់នូវពន្លឺនៃទេវតាទីពីរ និងមិនអាចបានទទួលផលប្រយោជន៍ពីអំណាច និងសិរីល្អដែលមានដំណឹងថា មើលហ្ន៎! កូនកំឡោះបានមកហើយ ចូរចេញទៅទទួលលោកចុះ នោះឡើយ។ ព្រះយេស៊ូវបានបែរចេញពីពួកគេដោយការចងចិញ្ចើម។ គេបានមើលងាយនិងបដិសេធទ្រង់។ អ្នកដែលបានទទួលដំណឹងនោះនឹងត្រូវបានរុំដោយពពកនៃសិរីល្អ។ គេបានរង់ចាំ ទាំងចាំយាម និងអធិស្ឋាន អោយដឹងពីព្រះហឫទ័យរបស់ព្រះ។ គេមិនហានធ្វើអោយទ្រង់ អាក់អន់ព្រះទ័យឡើយ។ ខ្ញុំបានឃើញអារក្ស និងទេវតារបស់វាស្វះស្វែងបិទបាំងពន្លឺពីស្ថានសួគ៌នេះពីរាស្ត្ររបស់ព្រះ។ ប៉ុន្តែដរាបណាអ្នកដែលរង់ចាំបានអបអរសារទរនឹងពន្លឺនោះនឹងចោលភ្នែករបស់គេឡើងលើចេញពីផែនដីទៅឯព្រះយេស៊ូវ សាតាំងមិនអាចមានអំណាចនឹងដកហូតពន្លឺដ៏មានតម្លៃនោះចេញពីពួកគេបានទេ។ ដំណឹងដែលបានប្រទានមកពីស្ថានសួគ៌នេះ បានប្រយុទ្ធជាមួយសាតាំង និងទេវតារបស់វា និងអ្នកដែលគ្រាន់តែអះអាងថា ស្រឡាញ់ព្រះយេស៊ូវ ប៉ុន្តែគេបានស្អប់ការយាងមករបស់ទ្រង់ បានប្រមាថ និងមើលងាយអ្នកស្មោះត្រង់ដែលទុកចិត្តទ្រង់។ ប៉ុន្តែទេវតាបានកត់សំគាល់រាល់ការអាម៉ាស់ រៀងរាល់ការមើលងាយ រៀងរាល់ការរំលោភបំពាន ដែលគេបានទទួលពីបងប្អូនដែលគ្រាន់តែថាតែមាត់របស់គេប៉ុណ្ណោះ។ មនុស្សជាច្រើនបានបំពងសំឡេងរបស់គេស្រែកឡើងថា មើលហ្ន៎! កូនកំឡោះបានមកហើយ ហើយបានចាកចេញពីបងប្អូនរបស់គេ ដែលមិនបានស្រឡាញ់ការលេចមករបស់ព្រះយេស៊ូវ។ និងមិនអនុញ្ញាតអោយគេថ្លែងអំពីការយាងមកជាលើកទីពីររបស់ទ្រង់។ ខ្ញុំបានឃើញព្រះយេស៊ូវបានបែរព្រះភ័ក្ត្រចេញពីអ្នកដែលបដិសេធ និងស្អប់ការយាងមករបស់ទ្រង់ ហើយទ្រង់បានត្រាស់បង្គាប់ទេវតាអោយដឹកនាំរាស្ត្ររបស់ទ្រង់ចេញពីមនុស្សមិនស្អាតក្រែងពួកគេត្រូវបានបង្ខូច។ អ្នកដែលបានស្តាប់តាមដំណឹងនោះបានឈរយ៉ាងមានសេរីភាព និងរួបរួមគ្នា។ ពន្លឺដ៏ល្អនិងបរិសុទ្ធបានចែងចាំងមកលើពួកគេ។ ពួកគេបានលះបង់ លោកិយចោល កាត់ផ្ដាច់ទ្រព្យលោកិយចោល កាត់ផ្ដាច់ទ្រព្យសម្បត្តិរបស់គេចេញពីលោកីយ៍ និងកំចាត់ការចាប់អារម្មណ៍នៃលោកីយ៍របស់គេចោល។ ពួកគេបានលះបង់ ទ្រព្យសម្បត្តិរបស់គេចោល ហើយទេវតាបាននាំភ្នែកគេអោយសំឡឹងឆ្ពោះទៅស្ថានសួគ៌ដោយរំពឹងថា នឹងឃើញអ្នករំដោះជាទីស្រឡាញ់របស់គេ។ អំណរដ៏ពិសិដ្ឋនិងបរិសុទ្ធបានចាំងចែងមកលើទឹកមុខរបស់គេ និងបានប្រាប់ពីសេចក្ដីសុខសាន្ត និងអំណរដែលគេបានសោយរាជ្យ។ ព្រះយេស៊ូវបានត្រាស់បង្គាប់អោយទេវតាទៅចំរើនកម្លាំងដល់គេ ដ្បិតពេលវេលានៃការពិបាករបស់គេនៅបន្តទៅទៀត។ ខ្ញុំបានឃើញថា អ្នកដែលរង់ចាំមិនទាន់បានអត់ធន់ដូចដែលគេត្រូវធ្វើនៅឡើយទេ។ គេមិនទាន់រួចពីការខុសឆ្គងទេ។ហើយខ្ញុំបានឃើញថា សេចក្ដីមេត្តាករុណា និងសេចក្ដីល្អរបស់ព្រះក្នុងការបញ្ជូនការព្រមានដល់មនុស្សនៅផែនដី និងដំណឹងដដែលៗដើម្បីនាំពួកគេឡើងទៅកាន់ចំណុចនៃពេលវេលាមួយ ដើម្បីដឹកនាំគេអោយស្រាវជ្រាវយ៉ាងហ្មត់ចត់ដោយខ្លួនឯងថាពួកគេគួរ តែដកខ្លួនចេញពីការខុសឆ្គងដែលត្រូវបានគេបន្តតាំងពីអ្នកមិនជឿ និងអ្នកប៉ាបនិយម មក។ តាមរយៈដំណឹងទាំងនេះ ព្រះបាននាំរាស្ត្ររបស់ទ្រង់ចេញដែលទ្រង់អាចធ្វើការសំរាប់ពួកគេក្នុងអំណាចដ៏ខ្លាំងក្លា និងដែលគេអាចរក្សាគ្រប់ទាំងបញ្ញត្តិរបស់ទ្រង់ទាំងអស់។GCKh 136.1

    ________________________________________
    សូមអាន ពង្សាវតាក្សត្រទី២ ២:១១-២៥ ដានីយ៉ែល ៨:១៤ ហាបាគុក ២:១-៤ ម៉ាថាយ ២៥:៦ វិវរណៈ ១៤:៨, ១៨:១-៥។
    GCKh 138.1