Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ជំពូកទី៣១ - ការលោភលន់

    ខ្ញុំបានឃើញសាតាំង និងទេវតារបស់វាពិភាក្សាជាមួយគ្នា។ វាបានបង្គាប់អោយ ទេវតារបស់វាចេញទៅរាយអន្ទាក់របស់វា ជាពិសេសចំពោះអ្នក ដែលកំពុងរង់ ចាំការយាងមកជាលើកទីពីរ របស់ព្រះគ្រីស្ទ និងអ្នកដែលគោរពគ្រប់ទាំងបញ្ញត្តិទាំងអស់របស់ព្រះ។ សាតាំងបាន ប្រាប់ទេវតារបស់វាទាំងអស់ថា ពួកជំនុំកំពុងតែដេកលក់។ វានឹងបង្កើនអំណាច និងការអស្ចារ្យ កំភូតរបស់វា ហើយវាអាចគ្រប់គ្រងពួកគេ។ ប៉ុន្តែនិកាយដែលរក្សាថ្ងៃបរិសុទ្ធ គឺជានិកាយដែលវាស្អប់។ វាបានធ្វើការប្រឆាំងនឹងយើងជាបន្ត និងដកយកពីយើងនូវកម្មវត្ថុនៃការគោរពច្បាប់ ដែលគួរឱ្យស្អប់របស់ ព្រះនោះ។GCKh 159.2

    ចូរចេញទៅធ្វើអោយម្ចាស់ដី និងម្ចាស់លុយឈ្លក់នឹងការខ្វល់ខ្វាយ។ ប្រសិនបើអ្នក អាចធ្វើអោយគេដាក់សេចក្ដីស្រឡាញ់របស់គេ ទៅលើការខ្វល់ខ្វាយទាំងនេះ យើងនឹងបានពួកគេទៀតផង។ គេនឹងអះអាងនូវអ្វីដែលគេចូលចិត្ត ចូរធ្វើអោយពួកគេខ្វាយខ្វល់ តែទៅលើលុយកាក់ខ្លាំងជាងជោគជ័យនៃនគររបស់ព្រះគ្រីស្ទ ឬក៏ការផ្សព្វផ្សាយសេចក្ដីពិតដែលយើងស្អប់។ ចូរបង្ហាញដល់គេ នូវលោកីយ៍ក្នុងពន្លឺដ៏គួរអោយចាប់អារម្មណ៍បំផុត ដើម្បីឱ្យគេស្រឡាញ់ និងគោរពវា។ យើងត្រូវតែថែរក្សានូវគ្រប់មធ្យោបាយទាំងអស់ នៅក្នុងកណ្ដាប់ដៃយើង។ គេមានមធ្យោបាយកាន់តែច្រើន គេ នឹងធ្វើអោយអាប់ឱននគររបស់យើងកាន់តែខ្លាំង ដោយបានទទួលរាស្ត្ររបស់យើង។ ហើយបើគេចាត់តាំងការប្រជុំនៅកន្លែងផ្សេងៗជាច្រើន នោះយើងមានគ្រោះថ្នាក់ហើយ។ ពេលនោះចូរប្រុងប្រយ័ត្នអោយមែនទែន។ ចូរធ្វើអោយគេច្របូកច្របល់ ឱ្យអស់លទ្ធភាព។ ធ្វើអោយគេស្អប់គ្នាទៅវិញទៅមក។ បំបាក់ទឹកចិត្ត និងបាត់បង់សេចក្ដីក្លាហានដល់គ្រូគង្វាលរបស់គេ ព្រោះយើងស្អប់ពួកគេ។ ចូរបញ្ឈប់នូវការដោះសារសមហេតុសមផលទាំងឡាយ ចំពោះអ្នកមានធនធាន ក្រែងគេចែកចាយវាបន្ត។ ចូរគ្រប់គ្រងរឿងលុយកាក់របស់គេ បើអាចធ្វើបាន ហើយត្រូវអូសទាញអ្នកបំរើការងាររបស់គេ ឱ្យប្រាថ្នាចង់បានប្រាក់។ ធ្វើដូច្នេះ នឹងធ្វើអោយគេបាត់បង់សេចក្ដីក្លាហាន និង ចិត្តអង់អាច។ ចូរប្រយុទ្ធនៅលើដីគ្រប់ចង្អាម។ ចូរធ្វើអោយគេមានលក្ខណៈជាអ្នកលោភលន់ និងស្រឡាញ់ទ្រព្យសម្បត្តិលោកីយ៍។ នៅពេលដែលលក្ខណៈនេះ គ្រប់គ្រងលើពួកគេ សេចក្តីសង្គ្រោះ ហើយនិងព្រះគុណ នឹងដើរថយក្រោយ។ ចូរនាំគ្នាព័ទ្ធជុំវិញ ពួកគេឱ្យអស់លទ្ធភាព ហើយទាក់ទាញពួកគេ នោះគេពិតជានឹងក្លាយជារបស់យើង។មិនមែនគ្រាន់តែអ្នកដែល យើងចូលចិត្តនឹងពួកគេនោះទេ ប៉ុន្តែ ឥទ្ធិពលនៃសំអប់របស់គេនឹងមិនទទួល ការដឹកនាំទៅស្ថានសួគ៌ពីអ្នកដទៃឡើយ។ ហើយអ្នកដែលប៉ុនប៉ងដាក់ការប្រឆាំង ដោយកំហឹងទៅលើគំនិតពួកគេ នោះវាអាចនឹងមិនមានប្រយោជន៍ឡើយ។GCKh 160.1

    ខ្ញុំបានឃើញថា សាតាំងបានអនុវត្តផែនការរបស់វាបានយ៉ាងល្អ។ ហើយនៅពេលដែលអ្នកបំរើរបស់ព្រះចាត់តាំងអង្គប្រជុំ សាតាំង និងទេវតារបស់វាបានយល់អំពីការងាររបស់វា នៅលើផែនដី ដើម្បីបំផ្លាញការងាររបស់ព្រះ វាបានដាក់យោបល់របស់វាជានិច្ច ទៅក្នុងគំនិតនៃរាស្ត្ររបស់ព្រះ។ វាបានដឹកនាំអ្នកនេះទៅតាមផ្លូវនេះ ហើយដឹកនាំអ្នកខ្លះទៀតតាមផ្លូវនោះ ឆ្លៀតយកប្រយោជន៍ ពីលក្ខណៈអាក្រក់របស់បងប្អូនប្រុសស្រីទាំងឡាយ កកូរកកាយ និងធ្វើឱ្យរំជើបរំជួល នូវការរំខានពីធម្មជាតិរបស់គេ ឥតឈប់ឈរ។ ប្រសិនបើពួកគេត្រូវបានធ្វើឱ្យស្រឡាញ់ការកំណាញ់ និងការលោភលន់សាតាំងរីករាយ នឹងឈរនៅខាងពួកគេណាស់ ហើយបន្ទាប់មក វាស្វះស្វែងនឹងនាំពួកគេ ដោយអំណាចគ្រប់បែបយ៉ាងរបស់វា អោយបង្ហាញនូវអំពើបាប ដែលជាការរំខានឥតឈប់ឈររបស់ពួកគេ។ ប្រសិនបើព្រះគុណរបស់ព្រះ និងពន្លឺនៃសេចក្ដីពិត បានរំលាយសេចក្ដីលោភ និងភាពអាត្មានិយមទាំងនេះតែបន្តិច នោះពួកគេមិនមានជ័យជំនះទាំងស្រុងលើការលោភលន់ និងការកំណាញ់នោះទេ នៅពេលនោះគេមិននៅក្រោមឥទ្ធិពលនៃសេចក្ដីសង្គ្រោះឡើយ។ សាតាំងបានចូលមក និងដកយកនូវគោលការណ៍ថ្លៃថ្នូរ និងសប្បុរសចេញ ហើយគេគិតថា គេបានធ្វើច្រើនពេកហើយ។ គេអស់កម្លាំងនឹងធ្វើល្អ ហើយបានភ្លេចទាំងអស់ នូវការលះបង់ដ៏ធំ ដែលព្រះយេស៊ូវបានធ្វើសំរាប់ពួកគេ ដើម្បីលោះពួកគេ ពីអំណាចរបស់សាតាំង និងអាថ៌កំបាំងដ៏អស់សង្ឃឹម។GCKh 161.1

    សាតាំងបានឆ្លៀតយកចំណេញ ពីការកំណាញ់ និងការលោភលន់របស់យូដាសហើយបាននាំគាត់អោយរអូរទាំជាមួយនឹងទឹកអប់ ដែលនាងម៉ារីបានថ្វាយព្រះយេស៊ូវ។ យូដាសបានមើលទៅការនោះ ជាការខ្ជះខ្ជាយណាស់ គួរតែទុកប្រេងនោះ លក់យកលុយចែកអ្នកក្រីក្រវិញ។ គាត់មិនមែនខ្វាយខ្វល់ពីអ្នកក្រីក្រទេ តែគាត់បានពិចារណាអំពីដង្វាយសប្បុរសដ៏មានតម្លៃលើសលប់ ដែលបានថ្វាយទៅព្រះយេស៊ូវទៅវិញទេ។ យូដាសបានកាត់តម្លៃព្រះអម្ចាស់របស់គាត់យ៉ាងទាប ដោយលក់ទ្រង់យកប្រាក់បន្តិចបន្តួច តែពីរបីដុំប៉ុណ្ណោះ។ ហើយខ្ញុំបានឃើញថា មានមនុស្សដូចយូដាសខ្លះ នៅក្នុងចំណោមអ្នកដែលប្រកាសថា កំពុងរង់ចាំព្រះអម្ចាស់។ សាតាំងបានគ្រប់គ្រងលើពួកគេតែគេមិនបានដឹងទេ។ គ្មានការលោភលន់ ឬការកំណាញ់ណាមួយ ដែលព្រះយល់ព្រមនោះទេ។ ទ្រង់ស្អប់វា ហើយទ្រង់ស្អប់សេចក្ដីអធិស្ឋាន និងពាក្យសំដីរបស់មនុស្ស ដែលមានការលោភលន់ និងកំណាញ់ផង។ ដោយសាតាំងបានឃើញពេលវេលារបស់វា នៅកាន់តែខ្លី វាដឹកនាំមនុស្សអោយកាន់តែកំណាញ់ឡើង កំណាញ់ឡើង លោភឡើងលោភឡើង ហើយវាក៏រីករាយ នៅពេលដែលវាឃើញពួកគេចងខ្លួនឯងជាប់ ដោយការលោភលន់ និងការកំណាញ់។ ប្រសិនបើភ្នែករបស់ពួកគេបានបើក គេនឹងឃើញសាតាំងក្នុងជ័យជំនះដ៏កំណាញ់ កំពុងរីករាយនៅជុំវិញពួកគេ និងកំពុងសើចចំពោះកំហុសរបស់អ្នក ដែលទទួលការឱ្យយោបល់របស់វា ហើយចូលក្នុងអន្ទាក់របស់វា។ រួចសាតាំង និងទេវតារបស់វា យកសកម្មភាពលោភលន់ និងការកំណាញ់របស់មនុស្សម្នាក់ៗទាំងនេះ ហើយបង្ហាញទៅឯព្រះយេស៊ូវ និងទេវតាបរិសុទ្ធរបស់ពួកគេ ដែលរៀបចំខ្លួននឹងទទួលការជំនុំជំរះ រួចសាតាំងកត់ត្រាអំពើអាក្រក់របស់គេ រួចមកប្រៀបធៀបទៅនឹងព្រះ គម្ពីរ ដែលជាដំណឹងទាស់នឹងសេចក្ដីទាំងអស់នេះទាំងស្រុង ហើយក៏បង្ហាញទៅទេវតានៅស្ថានសួគ៌ធ្វើអោយមួរម៉ៅ ទាំងនិយាយដោយចោទប្រកាន់ថា នេះគឺជាអ្នកដែលដើរតាមព្រះគ្រីស្ទ និងព្រះបន្ទូលរបស់ទ្រង់ ទាំងអស់នេះគឺជាផលផ្លែនៃការជាប់ឆ្កាង និង ការប្រោសលោះរបស់ព្រះគ្រីស្ទ ទេវតាបែរចេញពីទស្សនីយភាពនោះ ទាំងខ្ពើមរអើម។ ព្រះតម្រូវឱ្យរាស្ត្ររបស់ទ្រង់ធ្វើល្អជានិច្ច ហើយនៅពេលដែលគេមិនចង់ធ្វើល្អ និងការសប្បុរស ព្រះក៏ល្វើយជាមួយនឹងគេដែរ។ ខ្ញុំបានឃើញថា ព្រះអង្គមិនសព្វព្រះទ័យជាមួយនឹងការបង្ហាញពីភាពកំណាញ់យ៉ាងតូចបំផុត នៃរាស្ត្ររបស់ទ្រង់ឡើយ តគឺពួកគេហើយ ដែលព្រះយេស៊ូវមិនសំចៃទុកព្រះជន្ម ដ៏មានតម្លៃរបស់ទ្រង់។ បុគ្គលដែល កំណាញ់ និងលោភលន់ នឹងធ្លាក់ចុះពីផ្លូវ។ ដូចជាយូដាស បានលក់ព្រះអម្ចាស់របស់គាត់ដែរ ពួកគេបានលក់គោលការល្អ និងសេចក្ដីសប្បុរស យករបស់បន្តិចនៃផែនដី។ អំពើទាំងអស់នេះនឹងត្រូវយកចេញពីរាស្ត្ររបស់ព្រះ។ អ្នកណាដែលចង់បានស្ថានសួគ៌ ត្រូវតែបានលើកទឹកចិត្ត ដោយគោលការនៃស្ថានសួគ៌ និងគ្រប់ថាមពល ដែលខ្លួនមានហើយជាជាងអោយព្រលឹងរបស់គេ ស្វះស្វែងរកសេចក្ដីកំណាញ់ គេគួរតែពង្រឹងចិត្តមេត្តា ករុណា និងគួរបង្កើនការធ្វើល្អ ទៅរកគ្នាទៅវិញទៅមក និងបង្កើនអោយកាន់តែធំធាត់នូវគោលការរបស់ស្ថានសួគ៌ នៅគ្រប់កាលៈទេសៈ។ ទេវតាបាននាំព្រះយេស៊ូវមកឯខ្ញុំជាគំរូ ដ៏គ្រប់លក្ខណ៍។ ព្រះជន្មរបស់ទ្រង់គ្មានការចាប់អារម្មណ៍ លើភាពកំណាញ់ឡើយ ហើយត្រូវបានកត់សំគាល់ ដោយសេចក្ដីមេត្តាករុណា ដែលមិនគិតពីផលប្រយោជន៍ផ្ទាល់ព្រះអង្គឡើយ។GCKh 162.1

    ________________________________________
    សូមអានម៉ាកុស ១៤:៣-១១, លូកា ១២:១៥-៤០, កូល៉ូស ៣:៥-១៦, យ៉ូហានទី១ ២:១៥-១៧។
    GCKh 163.1

    Larger font
    Smaller font
    Copy
    Print
    Contents