Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ជំពូកទី៣៣ - អំពើបាបរបស់ទីក្រុងបាបីឡូន

    ខ្ញុំបានឃើញសភាពរបស់ពួកជំនុំ ផ្សេងៗគ្នាជាច្រើន តាំងពីទេវតាទីពីរបានប្រកាសពីការធ្លាក់ចុះរបស់គេមក។ ពួកគេបានធ្វើខុសកាន់តែខ្លាំងឡើងៗ តែគេនៅតែរក្សាឈ្មោះថា ជាសិស្សរបស់ព្រះគ្រីស្ទដដែល។ វាមិនអាចបែងចែកពួកគេចេញពីលោកីយ៍ឡើយ។ គ្រូគង្វាលរបស់គេបានយកអត្ថបទពីលោកីយ៍ ហើយអធិប្បាយពីរឿងដែលងាយស្រួល។ ចិត្តធម្មជាតិរបស់មនុស្ស គ្មានការប្រឆាំងនឹងរឿងនេះឡើយ។ មានតែអំណាច និងព្រលឹងនៃសេចក្ដីពិត សេចក្ដីសង្គ្រោះទេ ដែលចិត្តរបស់លោកីយ៍ស្អប់ខ្ពើម។ គ្មានអ្វីនៅក្នុងការងារដ៏មានប្រជាប្រិយ៍ ដែលបំផុសកំហឹងរបស់សាតាំងដែលធ្វើអោយអ្នកមានបាបញ័ររន្ធត់ ឬអនុវត្តទៅលើចិត្ត និងស្មារតីនៃសេក្តីពិតដ៏គួរអោយភ័យខ្លាចរបស់ការជំនុំជំរះ ដែលនឹងមកដល់នៅពេលឆាប់ៗនេះឡើយ។ ជាទូទៅមនុស្សតែងតែពេញចិត្តនឹងការល្អ ដែលគ្មានសេចក្ដីពិត ហើយគេនឹងបន្ថែម និងគាំទ្រថា ជារឿងសាសនា។ ទេវតាបានមានបន្ទូលថា គ្មានអ្វីតូចជាងគ្រឿងសឹកនៃសេចក្ដីសុចរិតទាំងមូល អាចមានជ័យជំនះ និងរក្សាជ័យជំនះលើភាពងងឹតឡើយ សាតាំង បានយកតួនាទី ជាអង្គការរបស់ពួកជំនុំទាំងស្រុង។ ការនិយាយ និងទង្វើរបស់មនុស្សត្រូវបានគេយកមកដាក់ជំនួសអោយសេចក្ដីពិត នៃព្រះបន្ទូលរបស់ព្រះ។ ទេវតាបានមានបន្ទូលថា មិត្តភ័ក្ដិ និងវិញ្ញាណរបស់លោកីយ៍ គឺជាសត្រូវជាមួយនឹងព្រះ។ នៅពេលដែលសេចក្ដីពិត ក្នុងភាពងាយស្រួល និងកម្លាំងរបស់វាមានហាក់ ដូចជាព្រះយេស៊ូវត្រូវបាននាំមកទាស់នឹងវិញ្ញាណរបស់លោកីយ៍ វាដាស់វិញ្ញាណនៃការបៀតបៀនភ្លាម។ មានមនុស្សជាច្រើន ច្រើនមែនទែនដែលអះអាងថា ជាគ្រីស្ទាន តែមិនស្គាល់ព្រះ។ លក្ខណៈនៃចិត្តពីធម្មជាតិរបស់គេមិនបានផ្លាស់ប្ដូរឡើយ ហើយគំនិតលោកីយ៍នៅមានជាសត្រូវជាមួយនឹងព្រះដដែល។ ពួកគេគឺជាអ្នកបំរើដ៏ស្មោះត្រង់របស់សាតាំងផ្ទាល់ ថ្វីបើគេបានប្រើប្រាស់ឈ្មោះផ្សេងក៏ដោយ។GCKh 169.2

    ខ្ញុំបានឃើញថា តាំងពីព្រះយេស៊ូវបានចាកចេញពីកន្លែងបរិសុទ្ធ នៃទីបរិសុទ្ធនៃស្ថានសួគ៌ ហើយបានយាងចូលទៅក្នុងវាំងននទីពីរ ពួកជំនុំត្រូវបានបោះបង់ចោលដូចជាសាសន៍យូដាដែរ ហើយគេបានបំពេញដោយបក្សីមិនស្អាត និងគួរអោយស្អប់ខ្ពើម។ ខ្ញុំបានឃើញភាពទុច្ចរិត និងអំពើហឹង្សាជាច្រើននៅក្នុងពួកជំនុំ តែគេនៅតែអះអាងថា គេជាគ្រីស្ទាន។ ការអះអាងរបស់គេ ការអធិស្ឋានរបស់គេ និងពាក្យសំដីរបស់គេ គឺជាការស្អប់ខ្ពើមនៅចំពោះ ព្រះភ័ក្ត្ររបស់ព្រះ។ ទេវតាបានមានបន្ទូលថា ព្រះនឹងមិនហិតក្លិនការប្រជុំរបស់គេឡើយ។ ភាពកំណាញ់ ការបំភ័ន្ត និងការឆបោកត្រូវបានពួក គេអនុវត្តដោយគ្មានការភ្ញាក់រឭក។ ហើយលើសពីនេះទៅទៀត លក្ខណៈអាក្រក់ទាំងអស់នេះ គេបានបំភ័ន្តរូបរាងខាងក្រៅនៃសាសនា។ ទេវតាបានបង្ហាញខ្ញុំ ពីអំនួតរបស់ពួកជំនុំតែខាងក្រៅ។ ព្រះមិនបានគង់នៅក្នុងគំនិតរបស់គេទេ ប៉ុន្តែគំនិតលោកីយ៍របស់គេបាននៅពីលើពួកគេ។ គេតុបតែងរូបកាយដែលត្រូវស្លាប់ ដ៏កំសត់របស់គេ ហើយសំឡឹងមើលខ្លួនឯងដោយការពេញចិត្ត និងអំណររីករាយ។ ព្រះយេស៊ូវ និងទេវតា របស់ទ្រង់បានទតមើលទៅកាន់ពួកគេដោយកំហឹង។ ទេវតាបានមានបន្ទូលថា អំពើ បាប និងអំនួតរបស់គេបានឮដល់ស្ថានសួគ៌ហើយ។ ចំណែករបស់គេត្រូវបានរៀបចំហើយ។ សេចក្ដីយុត្តិធម៌ និងការជំនុំជំរះបានដេកលង់លក់យ៉ាងយូរ ប៉ុន្តែនឹងក្រោកឡើងនៅពេលឆាប់ៗ ព្រះអម្ចាស់បានមានបន្ទូលថា ការសងសឹកនោះស្រេចនឹងអញអញនឹងសងដល់គេ។ គេបានដឹង ពីការគំរាមយ៉ាងគួរអោយភ័យខ្លាចរបស់ទេវតាទីបី ហើយគេនឹងផឹកពីសេចក្ដីក្រោធរបស់ព្រះ។ ហើយពួកទេវតាអាក្រក់យ៉ាងច្រើនឥតគណនា បានពង្រាយពាសពេញផែនដីទាំងមូល។ ពួកជំនុំ និងអង្គការសាសនាទាំងឡាយត្រូវបានព័ទ្ធជុំវិញដោយពពួកទេវតាអាក្រក់។ ហើយវាសំឡឹងមើលទៅអង្គការសាសនាទាំងនោះ ដោយភាពអំណរ ដ្បិតរូបរាងរបស់ សាសនា ត្រូវបានគ្របដណ្ដប់ដោយភាពឧក្រិដ្ឋ និងទុច្ចរិតយ៉ាងក្រៃលែង។GCKh 170.1

    ទេវតាទាំងអស់ ទតមើលដោយការតូចចិត្តមកលើមនុស្សជាតិ ដែលជាស្នាព្រះហស្តរបស់ព្រះ ដែលត្រូវបានបញ្ចុះដល់ភាពថោកទាបយ៉ាងជ្រៅបំផុត ហើយបានដាក់នូវកំរិតទាប ដូចសត្វតិរច្ឆានដោយមនុស្សដូចគ្នា។ តែគេបានអះអាងថា ជាអ្នកដើរតាមព្រះអង្គសង្គ្រោះ ជាទីស្រឡាញ់ ដែលសេចក្ដីមេត្តាករុណារបស់ទ្រង់ មិនបានយកចេញឡើយ នៅពេលដែលទ្រង់បានទតឃើញ សេចក្ដីទុក្ខសោករបស់មនុស្សទាក់ទងខាងផ្លូវចិត្ត នៅក្នុងអំពើបាបដ៏ធំសំបើម និងឈឺចាប់ ហើយទាក់ទងជាមួយនឹងទាសភាព និងព្រលឹងរបស់មនុស្ស។ ទេវតាបានកត់ត្រារឿងនេះទាំងអស់។ វាត្រូវបាន ទេវតាកត់ត្រានៅក្នុងសៀវភៅមួយ។ ទឹកភ្នែកនៃអ្នកមានជំនឿ និងស្រឡាញ់យ៉ាងស៊ប់ បុរសដែលជាប់ចំណង ស្ត្រីដែលជាប់ចំណង ឪពុកម្ដាយ កូន បងប្អូនប្រុស បងប្អូនស្រីទាំងឡាយ ត្រូវបានទុកជាប់នៅស្ថានសួគ៌។ ការឈឺចាប់របស់មនុស្ស ត្រូវបានគេយកទៅពីកន្លែងមួយទៅកន្លែងមួយ ហើយត្រូវបានគេលក់ និងទិញថែមទៀត ផង។ ព្រះនឹងទប់កំហឹងរបស់ទ្រង់តែបន្តិចទៀតទេ។ សេចក្ដីក្រោធរបស់ទ្រង់បានឆេះ ទាស់នឹងសាសន៍នេះ ហើយជាពិសេសទាស់នឹងអង្គការសាសនា ដែលបានអោយសេចក្ដីយល់ព្រម និងបានភ្ជាប់ខ្លួនគេដោយផ្ទាល់ ជាមួយនឹងទំនិញដ៏រន្ធត់នេះ។ ភាពអយុត្តិធម៌បែបនេះ ការប្រឆាំងបែបនេះ ការឈឺចាប់បែបនេះ អ្នកដែលអះអាងថា ជាអ្នកដើរតាមព្រះយេស៊ូវជាច្រើន អ្នកស្លូតបូត និងទន់ទាបជាច្រើន អាចមើលឃើញយ៉ាងពិបាក។ ហើយពួកគេជាច្រើនអាចទទួលយក ដោយការពេញចិត្ត ដ៏គួរអោយស្អប់ខ្ពើមមនុស្សជាច្រើនឥតគណនាទាំងនេះឈឺចាប់ខ្លួនឯង ហើយនៅតែហានថ្វាយបង្គំព្រះ ដដែល។ វាគឺជាការចំអកយ៉ាងខ្លាំង ហើយសាតាំងសប្បាយចំពោះរឿងនេះ និងបន្ទោសដល់ព្រះយេស៊ូវ និងទេវតារបស់ទ្រង់ដដែលៗ ដោយជោគជ័យនៃស្ថាននរក ដោយនិយាយថា សិស្សរបស់ព្រះគ្រីស្ទគឺជាមនុស្សដូច្នេះឯង?GCKh 171.1

    អ្នកដែលអះអាងថា ជាគ្រីស្ទានទាំងនោះ បានឃើញការរងទុក្ខវេទនារបស់ទុក្ករបុគ្គល ហើយទឹកភ្នែកក៏ហូរកាត់ថ្ពាល់ទាំងគូរបស់គេ។ គេឆ្ងល់អំពីមនុស្សមានចិត្តរឹង ប្រព្រឹត្តិអំពើឃោរឃៅដ៏អមនុស្សធម៌ ទៅរកមនុស្សជាតិដូចគ្នា ហើយនៅពេលជាមួយគ្នានោះ គេបានយកមនុស្សដូចគ្នាជាទាសករ។ ហើយមិនត្រឹមតែប៉ុណ្ណោះទេ គេកាត់ផ្ដាច់ចំណងធម្មជាតិ ហើយគៀបសង្កត់ដល់មនុស្សដូចគ្នា ពីមួយថ្ងៃ ទៅមួយថ្ងៃ យ៉ាងឃោរឃៅ។ ពួកគេអាចធ្វើទារុណកម្ម ជាច្រើនដោយអំពីឃោរឃៅ ឥតបង្អង់ដៃដូចជាអំពើឃោរឃៅ ដែលពួកនិយមប៉ាប និងអ្នកមិនជឿបានអនុវត្តទៅលើអ្នកគ្រីស្ទានដែរ។ ទេវតាបានមានបន្ទូលថា នៅថ្ងៃជំនុំជំរះរបស់ព្រះ ពួកប៉ាបនិយម និងអ្នកមិនជឿនឹងទ្រាំបានជាងពួកមនុស្សទាំងនេះ។ សំរែក និងការឈឺចាប់របស់អ្នកដែលគេជិះជាន់បានឮដល់ស្ថានសួគ៌ ហើយទេវតាឈរដោយងឿងឆ្ងល់ នៅជិតអ្នកមានចិត្តរឹង រូស ដោយឈឺចាប់យ៉ាងខ្លាំង មនុស្សនៅក្នុងរូបភាពនៃអ្នក ដែលបានបង្កើតគេមក បាន ធ្វើអាក្រក់ទៅលើមនុស្សដូចគ្នា។ ទេវតាបានមានបន្ទូលថា ឈ្មោះពួកទាំងនេះត្រូវបានសរសេរដោយឈាម បានខ្វែងដោយគំនូស ជោរជន់ដោយទឹកភ្នែក នៃអ្នកដែលមានការឈឺចាប់យ៉ាងខ្លាំង ដោយសារគេដុតទាំងរស់។ សេចក្ដីក្រោធរបស់ព្រះ នឹងមិនឈប់ឡើយ ទាល់តែទ្រង់បានធ្វើអោយដីនៃពន្លឺបានផឹកកករ ពីពែងនៃសេចក្ដីក្រោធរបស់ទ្រង់ និងទាល់តែទ្រង់បានប្រទាន រង្វាន់ដល់ទីក្រុងបាបីឡូនមួយជាពីរ។ ចូរអោយរង្វាន់ដល់គេ ដូចដែលគេបានអោយដល់អ្នកទ្វេដងទៅគេតាមការងារ ដែលគេបានធ្វើមកលើអ្នក នៅក្នុងពែងដែលគេបានបំពេញ។ ចូរបំពេញអោយគេវិញមួយជាពីរ។GCKh 172.1

    ខ្ញុំបានឃើញថា មេរបស់ទាសករនឹងត្រូវតែឆ្លើយទៅនឹងមនុស្សទាសកររបស់ខ្លួន ដែលខ្លួនបានគ្រប់គ្រងក្នុងស្តង់ដា និងអំពើបាបទាំងអស់របស់ទាសករ នឹងត្រូវធ្លាក់មកលើចៅហ្វាយនោះ។ ព្រះមិនអាចយកទៅស្ថានសួគ៌ នូវទាសករដែលគេបានរក្សាទុកក្នុងភាពល្ងង់ខ្លៅ និងភាពថោកទាបមិនដឹងពីព្រះសោះ មិនដឹងពីព្រះគម្ពីរសោះ មិនខ្លាច អ្វីក្រៅពីរំពាត់ខ្សែតីរបស់ចៅហ្វាយខ្លួន និងមិនលើកដំកើងតួនាទីណា ដូចជាចៅហ្វាយជាសត្វតិរច្ឆានរបស់ខ្លួននោះឡើយ។ ប៉ុន្តែទ្រង់យកអ្នកធ្វើការល្អបំផុត ដែលព្រះដ៏មានការអាណិតអាសូរវិញ។ វាធ្វើដូចជាមិនមែនជាវា នៅពេលដែលចៅហ្វាយនោះ ទទួលឈឺចាប់ដោយការវេទនាចុងក្រោយទាំងប្រាំពីរ ហើយរស់ឡើងវិញ ជាលើកទីពីរ និងទទួលការស្លាប់ដ៏គួរអោយខ្លាចជាលើកទីពីរ។ ពេលនោះសេចក្ដីក្រោធរបស់ព្រះនឹងត្រូវ បានស្ងប់។GCKh 173.1

    ________________________________________
    សូមអាន អេម៉ូស ៥:២១, រ៉ូម ១២:១៩, វិវរណៈ ១៤:៩-១០, ១៨:៦។
    GCKh 173.2

    Larger font
    Smaller font
    Copy
    Print
    Contents