Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី៣៤ - សម្រែកយ៉ាងខ្លាំង

    ខ្ញុំបានឃើញទេវតាប្រញាប់ប្រញាល់ទៅមកនៅស្ថានសួគ៌។ លោកបានចុះទៅកាន់ផែនដី ហើយបានឡើងទៅកាន់ស្ថានសួគ៌វិញ រៀបចំសំរាប់ការសំរេចព្រឹត្តិការណ៍សំខាន់អ្វីមួយ។ រួចខ្ញុំបានឃើញទេវតាដ៏មានបារមីមួយ អង្គទៀតត្រូវបានបង្គាប់អោយចុះទៅផែនដី ហើយរួមសំឡេងជាមួយទេវតាទីបី ដើម្បីផ្តល់កម្លាំង និងអំណាចទៅលើដំណឹងរបស់លោក។ អំណាចនិង សិរីល្អដ៏ខ្លាំងអស្ចារ្យត្រូវបានប្រទានដល់ទេវតានោះ ហើយនៅពេលដែលលោកបានចុះទៅផែនដី លោកបានបំភ្លឺដោយសិរីល្អរបស់លោក។ ពន្លឺបាននៅខាងមុខ និងតាមក្រោយទេវតានោះ ចាំងចូលទៅគ្រប់ទិសទី នៅពេលដែលលោកបានស្រែកដោយសំលេងខ្លាំងៗថា ទីក្រុងបាបីឡូនដ៏ជាធំ បានរលំហើយ បានរលំហើយ។ ហើយបានក្លាយជាទីលំនៅរបស់អារក្ស និងជារន្ធរបស់វិញ្ញាណអាក្រក់ និងជាទ្រុងរបស់បក្សីមិនស្អាត និងគួរអោយស្អប់ខ្ពើមគ្រប់មុខ។ ដំណឹងនៃការដួលរលំរបស់ទីក្រុងបាបីឡូន ដូចដែលទេវតាទីពីរបានប្រកាស ត្រូវបានប្រកាសម្ដងទៀត ជាមួយ នឹងការបន្ថែមនៃការពុករលួយ ដែលបានចូលទៅក្នុងពួកជំនុំតាំងពីឆ្នាំ១៨៤៤។ ការងាររបស់ទេវតានេះមកចំពេលហើយ រួមនៅក្នុងការងារដ៏ធំចុងក្រោយរបស់ទេវតាទីបី នៅពេលដំណឹងនោះកំពុងឮខ្លាំងឡើង នៅក្នុងសំរែកយ៉ាងខ្លាំងមួយ។ ហើយរាស្ត្ររបស់ព្រះត្រូវបានរៀបចំនៅគ្រប់ទិសទី អោយឈរនៅក្នុងពេលវេលានៃសេចក្ដីល្បួង ដែលនឹងជួបនៅពេលឆាប់ៗនេះ។ ខ្ញុំបានឃើញពន្លឺយ៉ាងខ្លាំងនៅលើពួកគេ ហើយពួកគេបាន រួបរួមជាមួយនឹងដំណឹងនោះ ព្រមទាំងប្រកាសដោយគ្មានការភ័យខ្លាច ដោយអំណាចយ៉ាងខ្លាំង នូវសាររបស់ទេវតាទីបី។GCKh 174.1

    ព្រះបានបញ្ជូនទេវតាពីស្ថានសួគ៌ អោយមកបន្ថែមលើទេវតាដ៏មានចេស្ដាហើយខ្ញុំបានឮសំឡេង ដែលហាក់ដូចជាបានឮគ្រប់ទិសទី រាស្ត្ររបស់ខ្ញុំអើយ ចូរដកខ្លួនចេញពីវា ដ្បិតអំពើបាបរបស់វាបានទៅដល់ស្ថានសួគ៌ហើយ ហើយព្រះបាននឹកចាំពីការទុច្ចរិតរបស់វា។ ដំណឹងនេះហាក់ដូចជាការបន្ថែម ទៅលើដំណឹងរបស់ទេវតាទីបី ហើយបានរួមគ្នាដូចជាសម្រែកនាពេលកណ្តាលអាធ្រាត្រ បានរួបរួមគ្នាជាមួយនឹងដំណឹងរបស់ទេវតាទីពីរ នៅឆ្នាំ១៨៤៤ដែរ។ សិរីល្អរបស់ព្រះបានសណ្ឋិតលើពួកបរិសុទ្ធដ៏អត់ធ្មត់ដែលរង់ចាំ ហើយគេផ្តល់ការប្រមាណចុងក្រោយដ៏រឹងមាំ ដោយប្រកាសអំពីការធ្លាក់ចុះរបស់ទីក្រុងបាបីឡូន ហើយហៅរាស្ត្ររបស់ព្រះអោយចេញពីទីក្រុងនោះ ដើម្បីអោយគេរួចពីវាសនាដ៏គួរអោយខ្លាចរបស់វា។GCKh 175.1

    ពន្លឺដែលបានចាំងមកលើអ្នករង់ចាំ បានភ្លឺសព្វទិសទី និងអ្នកដែលមានពន្លឺ នៅក្នុងពួកជំនុំ ដែលមិនបានឮ និងមិនបានបដិសេធដំណឹងទីបី ហើយបានឆ្លើយតបនឹងការត្រាស់ហៅ និងបានចេញពីពួកជំនុំដែលដួលរលំ។ មនុស្សជាច្រើនមានការទទួលខុសត្រូវយ៉ាងយូរ តាំងពីដំណឹងនេះត្រូវបានផ្តល់អោយ និងពន្លឺបានចាំងលើពួកគេមក ហើយគេមានឱកាសនឹងជ្រើសរើសយកជីវិត ឬសេចក្ដីស្លាប់។ អ្នកខ្លះបានជ្រើសរើសយកជីវិត ហើយបានឈរនៅជាមួយព្រះអម្ចាស់របស់គេ និងរក្សាគ្រប់ទាំងបញ្ញត្តិរបស់ទ្រង់។ ដំណឹងទីបីបានធ្វើការងារបស់ខ្លួន មនុស្សទាំងអស់ត្រូវបានសាកល្បង ដោយដំណឹងនោះហើយអ្នកសុចរិតត្រូវបានហៅចេញពី អង្គការសាសនានោះ។ អំណាចដ៏ច្រើនលើសលុបបានធ្វើការនៅក្នុងអ្នកស្មោះត្រង់ នៅពេលដែលការបង្ហាញអំណាចរបស់ព្រះគ្រប់គ្រងដោយកោតខ្លាច ហើយទប់បងប្អូន និងមិត្តភ័ក្ដិគេកុំឱ្យប្រើអំណាចរបស់គេ ដើម្បីរារាំងអ្នកដែលដឹង ពីការងាររបស់ព្រះវិញ្ញាណនៃព្រះមកលើពួកគេ។ ការត្រាស់ហៅចុង ក្រោយ ត្រូវបានប្រកាសរហូតដល់ទាសករដ៏ក្រីក្រ និងអ្នកដែលមានជំនឿ ក្នុងចំណោម ពួកគេ ដោយការបន្ទាបខ្លួន បញ្ចេញចម្រៀងនៃអំណរដ៏លើសលប់របស់គេ នៅគ្រាដែលមានឡើងវិញនូវសេចក្ដីសប្បាយ និងការរំដោះរបស់ពួកគេ ហើយចៅហ្វាយរបស់គេមិនអាចត្រួតពិនិត្យលើគេ ដោយការភ័យខ្លាចទៀតទេ ហើយការរន្ធត់របស់គេត្រូវនៅស្ងៀម។ ការអស្ចារ្យដ៏ធំបានកើតឡើង អ្នកឈឺត្រូវបានព្យាបាល ហើយសញ្ញា និងការអស្ចារ្យបានដើរតាមពួកអ្នកជឿ។ ព្រះធ្វើការ ហើយពួកបរិសុទ្ធមិនខ្លាចលទ្ធផល អាក្រក់នោះឡើយ គេធ្វើតាមការកែប្រែនៃសម្បជញ្ញៈផ្ទាល់របស់គេ ហើយបានរួបរួមជាមួយនឹងអ្នក ដែលបានគោរពបញ្ញត្តិទាំងអស់របស់ព្រះ ហើយគេបានប្រកាសសាររបស់ទេវតាទីបី ដោយអំណាច។ ខ្ញុំបានឃើញថា សារទីបីបានបញ្ចប់ដោយអំណាច និងកម្លាំងខ្លាំងលើសលុបជាង សម្រែកនាពាក់កណ្តាលអាធ្រាត្រទៅទៀត។GCKh 175.2

    អ្នកបំរើរបស់ព្រះមានពេញដោយអំណាចមកពីលើ ដែលមានមុខចាំងពន្លឺ និងការចែងចាំងនៃការលះបង់ដ៏បរិសុទ្ធ បានចេញទៅមុខបំពេញការងាររបស់ខ្លួន ហើយប្រកាសដំណឹងពីស្ថានសួគ៌។ ព្រលឹងដែលបានបែកខ្ញែកទៅក្នុងអង្គការសាសនាទាំងឡាយ បានឆ្លើយតបទៅនឹងការត្រាស់ហៅ ហើយអ្នកល្អបានប្រញាប់ប្រញាល់ ចេញពីទីក្រុងសុដុំម មុននឹងត្រូវបានទទួលការបំផ្លាញដូច្នោះដែរ។ រាស្ត្ររបស់ព្រះត្រូវបានរៀបចំ និងចំរើនកម្លាំង ដោយសិរីរុងរឿងដ៏ឧត្តម ដែលធ្លាក់មកលើគេជាច្រើនឥតគណនា ដើម្បីរៀបចំពួកគេអោយទប់ទល់នឹងការល្បួង។ ខ្ញុំបានឮសំឡេងជាច្រើនបានស្រែកឡើងនៅគ្រប់ទិសទី នេះគឺជាការអត់ធ្មត់របស់ពួកបរិសុទ្ធ នេះគឺជាពួកអ្នកដែលគោរពបញ្ញត្តិរបស់ព្រះ និងសេចក្ដីជំនឿលើព្រះយេស៊ូវ។GCKh 176.1

    ________________________________________
    សូមអានលោកុប្បត្តិ ជំពូក ១៩, វិវរណៈ ១៤:១២, ១៨:២-៥។
    GCKh 176.2