Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី៣៦ - ពេលវេលានៃការរងទុក្ខរបស់យ៉ាកុប

    ខ្ញុំបានមើលឃើញពួកបរិសុទ្ធ ចាកចេញពីទីក្រុង និងពីភូមិរបស់ពួកគេ ហើយពួកគេបានមករួមគ្នារស់នៅឯទីដាច់ស្រយាលពីគេ។ ទេវតាបានប្រទានម្ហូបអាហារ និងទឹកដល់ពួកគេ ប៉ុន្តែអ្នកមានបាបបានចងទុក្ខដោយការស្រេកឃ្លានវិញ ហើយនៅពេលនោះ ខ្ញុំបានមើលឃើញអ្នកដឹកនាំរបស់ផែនដីនេះ បានប្រជុំគ្នា ហើយសាតាំង និងទេវតារបស់វាបានក្រវែលជុំវិញពួកគេទាំងនោះ។ ខ្ញុំក៏បានឃើញសេចក្ដីប្រកាសនៅគ្រប់ទីកន្លែងថា “ប្រសិនបើពួកបរិសុទ្ធមិនព្រមលះបង់ចោលសេចក្ដីជំនឿរបស់គេ ហើយបោះបង់ចោលនូវថ្ងៃបរិសុទ្ធ ទៅគោរពថ្ងៃទីមួយនៃសប្តាហ៍ទេនោះ ពួកគេនឹងត្រូវស្លាប់”។ ប៉ុន្តែនៅពេលនេះអស់អ្នកបរិសុទ្ធ បាននាំគ្នានៅស្ងៀម ហើយទុកចិត្តទៅលើព្រះ និងបានពឹងផ្អែកទៅលើសេចក្ដីសន្យារបស់ព្រះ ដែលថាទ្រង់នឹងនាំពួកគេអោយរួចផុតពីការបៀតបៀនទាំងនេះ។ នៅកន្លែងខ្លះ មុនពេលកាត់ទោសប្រហារជីវិត ពួកអ្នកមានបាបបានតាមរកអ្នកបរិសុទ្ធ ដើម្បីនឹងសម្លាប់គេ ប៉ុន្តែទេវតារបស់ព្រះដែលមានលក្ខណៈជាមនុស្ស បានការពារពួកបរិសុទ្ធ មិនអោយគេធ្វើបាបឡើយ។ សាតាំងប្រាថ្នានឹងបំផ្លាញរាស្ត្ររបស់ព្រះ ប៉ុន្តែព្រះយេស៊ូវបានអោយទេវតារបស់ទ្រង់ថែរក្សាពួកគេ ពីព្រោះទ្រង់នឹងបានសរសើរដំកើង ដោយការតាំងសេចក្ដីសញ្ញា ជាមួយនឹងអស់អ្នកដែលរក្សាច្បាប់របស់ទ្រង់ នៅពេលដែលមានសេចក្ដីទុក្ខនៅជុំវិញពួកគេ ហើយទ្រង់ក៏បានទទួលកិត្តិស័ព្ទ នៅពេលដែលរាស្ត្ររបស់ទ្រង់បានរង់ចាំទ្រង់ ដោយមិនគិតពីសេចក្ដីស្លាប់នៅជុំវិញពួកគេ។GCKh 181.2

    ក្រោយមក ខ្ញុំបានឃើញពួកបរិសុទ្ធបានទទួលរងទុក្ខខាងផ្លូវចិត្ត ពីព្រោះពួកគេរស់នៅដោយមានពួកអ្នកមានបាបព័ទ្ធជុំវិញទាំងអស់ ហើយពួកគេបានប្រឈមមុខនឹងការប្រឆាំងគ្រប់បែបយ៉ាង។ មានអ្នកខ្លះបានចាប់ផ្តើមភ័យខ្លាចថាព្រះបានបោះបង់ពួកគេចោល ហើយបណ្តោយអោយពួកគេវិនាស ក្នុងកណ្ដាប់ដៃរបស់អ្នកមានបាប ប៉ុន្តែប្រសិនបើគេបានបើកភ្នែករបស់គេនោះ ពួកគេនឹងឃើញថា ពួកគេមានសុទ្ធតែទេវតានៅជុំវិញគេ ហើយបន្ទាប់ពីទេវតារបស់ព្រះគឺជាហ្វូងអ្នកមានបាប ហើយ ស្រទាប់ក្រៅបង្អស់ គឺជាទេវតារបស់សាតាំង ពួកវាទាំងនោះចង់បៀតបៀនដល់ពួកបរិសុទ្ធ ពួកគេត្រូវឆ្លងកាត់ទេវតារបស់ព្រះជាមុនសិន។ ទេវតារបស់ព្រះបានធ្វើអោយទេវតារបស់សាតាំងមានការពិបាក ហើយទីបំផុតពួកគេក៏ត្រូវដកថយទៅវិញ។ វាគឺជាពេលនៃសេចក្ដីរងទុក្ខវេទនា និងពោរពេញទៅដោយភាពភ័យខ្លាចសំរាប់រាស្ត្របរិសុទ្ធរបស់ព្រះ ពួកគេបានយំស្រែកពីមួយថ្ងៃទៅមួយថ្ងៃ ដល់ព្រះអោយជួយរំដោះពួកគេ។ បើមើលពីខាងក្រៅយើងឃើញថាពួកគេ គ្មានផ្លូវចេញមកបានទេពួកអ្នកមានបាបបានដាក់ទណ្ឌកម្មដល់ពួកគេ ហើយបានចំអកឡកឡើយថា “ហេតុអ្វីបានជាព្រះរបស់ឯងមិនជួយឯងទៅ? ហេតុអ្វីបានជាឯងមិនទៅខាងលើ ដើម្បីសង្គ្រោះជីវិតរបស់ឯងទៅ?” ប៉ុន្តែ ពួកបរិសុទ្ធពុំបានឆ្លើយតបទេ។ ពួកគេបានមានបញ្ហាជាមួយ ព្រះ ដូចជាលោកយ៉ាកុបដូច្នេះដែរ។ ទេវតាចង់រំដោះពួកគេអោយរួចដែរ ប៉ុន្តែពួកគេ ត្រូវរង់ចាំបន្តិចទៀត ហើយពួកគេក៏ត្រូវតែផឹកពីពែងនោះ ព្រមទាំងទទួលបុណ្យជ្រមុជទឹកលាងបាបសិន។ ពួកទេវតាដែលមានជំនឿនឹងការទុកចិត្ត ទៅលើព្រះបានរង់ចាំពេលវេលា ហើយថែរក្សាពួកបរិសុទ្ធ។ ពេលវេលាដែលព្រះនឹងរំដោះពួកបរិសុទ្ធដោយអំណាចរបស់ទ្រង់ នោះបានជិតមកដល់ហើយ។ ព្រះជាម្ចាស់នឹងមិនរងទុក្ខក្នុងព្រះនាមរបស់ទ្រង់ ដើម្បីជួយរំដោះអស់អ្នកអាក្រក់នោះឡើយ។ អ្នកដែលបានរង់ចាំទ្រង់ដោយអត់ធ្មត់ និងមានឈ្មោះនៅក្នុងបញ្ជី។GCKh 182.1

    ខ្ញុំត្រូវបានសំដែងអោយឃើញអំពីលោកណូអេ ដែលពេញទៅដោយសេចក្ដីជំនឿ។ ភ្លៀងបានធ្លាក់មក ហើយទឹកក៏បានជន់ឡើង ហើយគ្រួសាររបស់ណូអេ ក៏បានចូលទៅក្នុងទូក ដោយព្រះជាអ្នកបិទទ្វារទូក។ ណូអេបានប្រកាសប្រាប់ មនុស្សម្នាទាំងឡាយដោយជំនឿ អំពីលោកីយ៍នេះ ប៉ុន្តែពួកគេបានប្រឆាំងនឹងណូអេទៅវិញ។ នៅពេលដែលទឹកបានជន់ឡើង ទូទាំងពិភពលោក ហើយបន្ទាប់ ពីមនុស្សមួយចំនួនបានលង់ទឹកស្លាប់ នោះ ពួកគេបានមើលទៅឯទូក ដែលពួកគេមិនជឿ ដែលមានតែគ្រួសារណូអេ នៅក្នុង នោះ។ ខ្ញុំបានឃើញថារាស្ត្ររបស់ព្រះ ដែលបានប្រកាសប្រាប់ពិភពលោកអំពីគ្រោះកាច ដែលកំពុងមកដល់ ត្រូវបានសង្គ្រោះ។ ពួកគេបានប្រាប់ដល់មនុស្សលើលោកនេះដោយសេចក្ដីជំនឿ ហើយព្រះទ្រង់ក៏មិនព្រមរងទុក្ខជាមួយនឹងអ្នកមានបាបដែលធ្វើទុក្ខ បៀតបៀនដល់អ្នកដែលមិនព្រមគោរពសត្វនោះ ឬទទួលត្រារបស់វានោះដែរ។ ខ្ញុំបានឃើញថា ប្រសិនបើអ្នកមានបាប បានទទួលការអនុញ្ញាត ដើម្បីនឹងធ្វើបាបអ្នកបរិសុទ្ធ នោះសាតាំងនិងទេវតារបស់វាទាំងអស់ ដែលស្អប់ព្រះ នឹងមានសេចក្ដីរីករាយយ៉ាងក្រៃលែង។ ប៉ុន្តែពួកសាតាំងគ្មានឱកាស នឹងបៀតបៀនរាស្ត្ររបស់ព្រះទៀតទេ នៅវេលាចុងក្រោយនេះ។ អស់អ្នកដែលប្រឆាំង នឹងព្រះរាជសារដែលថាពួកបរិសុទ្ធនឹងត្រូវបានទទួលយកទៅខាងស្ថានសួគ៌ និងធ្វើជាសាក្សីថា ព្រះបានការពាររាស្ត្ររបស់ ទ្រង់ និងបានរំដោះរាស្ត្ររបស់ទ្រង់។GCKh 183.1

    នៅពេលដែលពួកបរិសុទ្ធបានចាកចេញពីទីក្រុង ហើយនិងភូមិរបស់គេ ពួកគេបានទទួលការបៀតបៀនពីសំណាក់អ្នកមានបាប។ ពួកអ្នកមានបាប បានលើកដាវសម្លាប់ពួកបរិសុទ្ធ ប៉ុន្តែដាវរបស់ពួកគេនឹងបាក់ជាកំណាត់ៗ ហាក់បីដូចជាចំបើង។ ទេវតារបស់ព្រះបានការពារពួកបរិសុទ្ធ នៅពេលដែលពួកគេបានយំសោក ទាំងថ្ងៃទាំងយប់ សុំអោយព្រះជួយរំដោះពួកគេ។GCKh 184.1

    ________________________________________
    សូមអាន លោកុប្បត្តិ ជំពូក ៦ និង៧, ៣២:២៤-២៨,
    ទំនុកដំកើង ៩១,ម៉ាថាយ ២០:២៣ និង វិវរណៈ ១៣:១១-១៧។
    GCKh 184.2