Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី៣៧ - ការរំដោះពួកបរិសុទ្ធ

    វាគឺជាពេលពាក់កណ្តាលអាធ្រាត្រមួយ ដែលព្រះជ្រើសយកក្នុងការរំដោះរាស្ត្ររបស់ទ្រង់ ក្នុងខណៈដែលអ្នកមានបាបបានព័ទ្ធជុំវិញពួកបរិសុទ្ធ ស្រាប់តែព្រះអាទិត្យក៏បានលេចឡើង បញ្ចេញរស្មីយ៉ាងពេញទំហឹង ហើយព្រះច័ន្ទក៏នៅស្ងៀម។ ពួកអ្នកមានបាបក៏បានមើលទៅដោយមានការអស្ចារ្យ ហើយនៅពេលនោះគេនឹងបានឃើញសញ្ញា ហើយភាពអស្ចារ្យ តាមមកជាប់ៗគ្នា។ គ្រប់យ៉ាងមានលក្ខណៈខុសពីធម្មជាតិ ហើយពួកបរិសុទ្ធក៏បានសំឡឹងរង្វាន់របស់គេដោយសេចក្ដីអំណរ។GCKh 184.3

    ទឹកបានឈប់ហូរ ពពកដ៏ក្រាស់ហើយងងឹតបានលេចឡើង ហើយទង្គិចគ្នាប៉ុន្តែ មានប្រឡោះមួយយ៉ាងច្បាស់ដែលពោរពេញទៅដោយសិរីល្អ និងមានសំឡេងមួយបានចេញមកពីទីនោះ ដែលជាព្រះបន្ទូលរបស់ព្រះហាក់បីដូចជាទឹកដែលធ្វើអោយ ស្ថានសួគ៌ និងផែនដីកក្រើកឡើង។ នឹងមានការរញ្ជួយផែនដីយ៉ាងខ្លាំង ផ្នូរខ្មោចទាំងឡាយបានកក្រើកឡើង ហើយអស់អ្នកណាដែលស្លាប់ ដោយសេចក្ដីជំនឿលើសារទីបី ហើយដែលបានរក្សាថ្ងៃឈប់សំរាក នឹងងើបឡើងពីផ្នូររបស់គេ មកទទួលសេចក្ដី សញ្ញា ដែលព្រះនឹងប្រទានអោយដល់ពួកគេ។GCKh 184.4

    មេឃបានបើកឡើង ហើយបានបិទទៅវិញ ទាំងពោរពេញទៅដោយការភ័ន្តភាំង។ ភ្នំបានកក្រើកឡើង ហាក់បីដូចជាខ្យល់បក់ ហើយធ្វើអោយផ្ទាំងថ្មខ្ចាយទៅឆ្ងាយ។ ទឹកសមុទ្របានពុះកញ្ជ្រោលឡើង ហើយបានបំបែកផ្ទាំងសិលាធំៗនៅលើដី។ នៅពេលដែលព្រះបានមានបន្ទូលពីការយាងមករបស់ព្រះយេស៊ូវ ហើយនិងការតាំងសេចក្ដីសញ្ញាដ៏អស់កល្ប ជាមួយនឹងរាស្ត្ររបស់ទ្រង់ ទ្រង់បានមានបន្ទូលមួយឃ្លាម្ដងៗនៅពេលនោះឯងព្រះបន្ទូលរបស់ ទ្រង់បានឮខ្ទរនៅពាសពេញផែនដី។ សាសន៍អ៊ីស្រាអែលរបស់ទ្រង់បានឈរមើលទៅឯទ្រង់ ព្រមទាំងស្តាប់នូវព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះយេហូវ៉ា ដែលឮរំពងដូចជាផ្គរលាន់។ នៅចុងឃ្លានីមួយៗដែលព្រះបានមានបន្ទូល ពួកបរិសុទ្ធបានស្រែកឡើងថា “សិរីល្អ ហាលេលូយ៉ា” ហើយមុខរបស់គេបានភ្លឺឡើង ដោយសិរីរុងរឿងរបស់ព្រះ ហើយពួកគេក៏បានចែងចាំងរស្មីដូចជាម៉ូសេ នៅពេលដែលចុះពីភ្នំសីណាយដែរ។ ពួកមានបាបមិនអាចសំឡឹង មើលមុខពួកបរិសុទ្ធបានទេ ដោយសារតែសិរីល្អទាំងនោះ ហើយនៅពេលដែលព្រះពរដ៏អស់កល្ប បានប្រទានអោយដល់ពួកបរិសុទ្ធ ដែលគោរពព្រះ ដោយការរក្សាថ្ងៃឈប់សំរាកនោះមានសំឡេងដ៏អស្ចារ្យ ស្រែកឡើងដោយជ័យជំនះ លើសត្វកំណាចនិងរូបរបស់វា។GCKh 185.1

    នៅពេលនោះស្រាប់តែមានអំណរកើតមានឡើង ពេលដែលផែនដីគួរតែសំរាក។ ខ្ញុំបានឃើញអ្នករងទុក្ខដោយព្រោះសេចក្ដីជំនឿ បានងើបឡើង ដោយជ័យ ជំនះហើយបានបណ្តាច់ច្រវាក់ដែលចងពួកគេ។ នៅខណៈនោះ មេដឹកនាំអំពើបាបបានពោរពេញទៅដោយការភ័ន្តភាំង ហើយពុំដឹងថា នឹងធ្វើដូចម្តេចទេ ពីព្រោះអ្នកមានបាបពុំអាចយល់ព្រះបន្ទូលរបស់ព្រះបានទេ ហើយនៅខណៈនោះ ស្រាប់តែមានពពកលេចឡើងមក ហើយកូនមនុស្សក៏បានអង្គុយ នៅលើពពកនោះ។GCKh 185.2

    ពពកនោះមើលទៅហាក់បីដូចជាតូចមែនទែន ហើយទេវតាក៏បានប្រាប់ថានេះគឺជា សញ្ញារបស់កូនមនុស្ស។ នៅពេលដែលដុំពពកនេះមកកាន់តែជិតឡើងៗនោះយើងអាចមើល ឃើញសិរីល្អនិងព្រះបារមីរបស់ព្រះយេស៊ូវដែលទ្រង់គង់លើពពកនោះ។ នៅជុំវិញទ្រង់ពោរពេញ ទៅដោយកងទេវតារួមទាំងមានពន្លឺចែងចាំងពីមកុដរបស់លោកដែលហែហមទ្រង់មក។ ខ្ញុំមិនអាចពិពណ៌នាពីភាពអស្ចារ្យនោះបានទេ នៅពេលដែលដុំពពកនោះបានរំកិលមកជិតឡើងៗ នោះយើងនឹងបានឃើញអង្គដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់ដែលជាព្រះយេស៊ូវ។ ទ្រង់មិនបានពាក់មកុដ ដែលធ្វើពីបន្លានោះទៀតទេ ប៉ុន្តែជាមកុដដែលពោរពេញទៅដោយសិរីរុងរឿង ហើយលើនោះមានពាក្យថា “ស្តេចលើអស់ទាំងស្តេច និងព្រះលើអស់ទាំងព្រះ” ព្រះនេត្ររបស់ទ្រង់ប្រៀបបានដូចជាអណ្ដាតភ្លើង នៅក្រោមព្រះបាទទ្រង់មានលក្ខណៈដូចជាមាស ហើយព្រះសូរសៀងរបស់ទ្រង់ហាក់បីដូចជាការប្រគំតន្ត្រី។ ព្រះភ័ក្ត្ររបស់ទ្រង់ចែងចាំងដូចជាព្រះច័ន្ទ និងព្រះអាទិត្យ ហើយផែនដីនេះអោនលំទោននៅចំពោះទ្រង់ ហើយស្ថានសួគ៌ក៏បានលាតត្រដាងឡើង ភ្នំហើយនិងកោះក្នុងសមុទ្របានរើចេញពីទីរបស់វា។ អស់ទាំងស្តេចនៅលើផែនដី ពួកអ្នកមាន អ្នកធំ អ្នកមានសេរីភាពព្រមទាំងមនុស្សម្នាទាំងអស់របស់ផែនដីនេះ បានលាក់ខ្លួននៅក្នុងរូងភ្នំ ហើយនិងក្នុងក្រហែងថ្មភ្នំ។ ពួកគេបានសុំអោយភ្នំរលំសង្កត់ពួកគេ ដើម្បីអោយពួកគេរួចពីព្រះភ័ក្ត្ររបស់ព្រះ ហើយនិងរួចពីគ្រោះកាចដែលនឹងកំពុងមកដល់ ពីព្រោះពួកគេមិនអាច ធន់ទ្រាំបាន។GCKh 186.1

    អស់អ្នកដែលមានគំរោងការ នឹងសម្លាប់រាស្ត្ររបស់ព្រះនោះ នឹងត្រូវធ្វើជាសាក្សីនៃសិរីរុងរឿងរបស់ព្រះទៅលើពួកគេ ហើយនៅក្នុងបណ្តាការទាំងនោះ ពួកគេនឹងបានឮសំឡេងរបស់ពួកបរិសុទ្ធបន្លឺឡើង ដោយអំណរថា “មើលចុះ នេះហើយគឺជាព្រះរបស់យើង ពួកយើងបានរង់ចាំទ្រង់ ហើយទ្រង់នឹងជួយសង្គ្រោះពួកយើង”។ នៅពេលដែលកូនមនុស្សបានមានបន្ទូលទៅកាន់ពួកបរិសុទ្ធ ដែលបានស្លាប់ទៅនោះផែនដីក៏បានកក្រើកឡើងជាខ្លាំង។ ពួកអ្នកបរិសុទ្ធក៏បានងើបពីសេចកី្តស្លាប់ ព្រមទាំងបានបំពាក់នូវសំលៀកបំពាក់នៃសិរីល្អ ហើយបន្លឺសំឡេងថា “ជយោ ជយោ យើងមានជ័យជំនះលើសេចកី្តស្លាប់ ព្រមទាំងផ្នូរខ្មោចហើយ។ ឱសេចក្ដីស្លាប់អើយ តើទ្រនិចរបស់ឯងនៅឯណាទៅ? ឱផ្នូរកប់ខ្មោចអើយ តើជ័យជំនះរបស់ឯងនៅឯណា? នៅពេលនោះពួកបរិសុទ្ធដែលមានជីវិតរស់នៅ និងពួកបរិសុទ្ធ ដែលទើបនឹងងើបពីស្លាប់ បានបន្លឺ សំឡេងទាំងអស់ថា “ជយោ ជយោ”។ រាងកាយដែលបានពុករលួយនៅក្នង្មុផ្នូរ បានត្រឡប់មកជាមានជីវិតវិញ ហើយអស់អ្នកបរិសុទ្ធដែលនៅរស់បានផ្លាស់ប្រែមួយប៉ព្រិចភ្នែក ហើយពួកគេក៏បានទៅជួបព្រះជាម្ចាស់របស់គេនៅលើពពក។ តើវាជាការជួបជុំដ៏ល្អប្រសើរយ៉ាងណាទៅហ្ន៎? មិត្តភ័ក្ដិដែលបានបែកពីគ្នាដោយសារតែសេចក្ដីស្លាប់ និងមិនចាកចេញពីគ្នាទៀតឡើយ។GCKh 187.1

    នៅសងខាងនៃរាជរថពពកនោះមានស្លាប ហើយនៅក្រោមនោះមានកង់រទេះដ៏រស់។ រាជរថពពកនោះក៏បានធ្វើដំណើរឆ្ពោះទៅមុខជាដរាប ហើយកង់នោះបានបន្លឺសំឡេងថា “បរិសុទ្ធ” អស់ទាំងទេវតានៅជុំវិញនោះក៏ បានបន្លឺសំឡេងថា “បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ ព្រះជាម្ចាស់ទ្រង់អស្ចារ្យ”។ ពួកបរិសុទ្ធនៅលើពពកនោះក៏បានបន្លឺសំឡេងដែរថា “សិរីរុងរឿង ហាលេលូយ៉ា ព្រះជាម្ចាស់ទ្រង់ខ្ពស់បំផុត”។ រទេះនោះ ក៏បានធ្វើដំណើរទៅកាន់ទីក្រុងបរិសុទ្ធ ប៉ុន្តែមុនពេលដែលគេចូលទៅក្នុងទីក្រុងនោះ ពួកបរិសុទ្ធ ត្រូវបានតំរៀបជួរបួនជ្រុងយ៉ាងត្រឹមត្រូវ ដោយមានព្រះយេស៊ូវនៅកណ្តាល។ ទ្រង់គឺជាស្មា ហើយក៏ជាព្រះសិរសា ខ្ពស់លើអស់ទាំងពួកបរិសុទ្ធ ហើយខ្ពស់លើសអស់ពួកទេវតា។ ទម្រង់នៃព្រះបាមីរបស់ទ្រង់ និងព្រះភ័ក្ត្រដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់របស់ទ្រង់ ត្រូវបានមើលឃើញពីគ្រប់ជ្រុង។GCKh 187.2

    ________________________________________
    សូមអាន ពង្សាវតាក្សត្រទី២ ២ៈ១១, អេសាយ ២៥ៈ៩, កូរិនថូសទី១ ១៥ៈ៥១-៥៥, ថែស្សាឡូនីចទី១ ៤ៈ១៣-១៧, វិវរណៈ ១ៈ ១៣- ១៦,៦ៈ១៤-១៧, ១៩ៈ១៦។
    GCKh 188.1