Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី៣៩ - ផែនដីត្រូវបានគេបោះបង់ចោល

    ខ្ញុំបានមើលទៅឯផែនដីនេះ ពួកអ្នកមានបាបបានស្លាប់អស់ហើយ សាកសពរបស់គេបានរាយលើផែនដីនេះ។ គ្រប់យ៉ាងដែលរស់នៅលើផែនដី បានទទួលការរងទុក្ខពីការក្រោធរបស់ព្រះ តាមរយៈគ្រោះកាចទាំង៧ ពួកគេបានខាំអណ្តាតរបស់គេដោយការឈឺចាប់ ព្រមទាំងបានដាក់បណ្តាសាដល់ព្រះផងដែរ។ អ្នកគង្វាលក្លែងក្លាយគឺជាសញ្ញាទាស់នឹងសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា ភ្នែករបស់គេបានបំផ្លាញនៅក្នុងរន្ធរបស់គេ ហើយអណ្តាតនៅក្នុងមាត់របស់គេ នៅពេលដែលគេកំពុងឈរមើល។ ក្រោយពីពួកបរិសុទ្ធត្រូវបានរំដោះដោយព្រះបន្ទូលរបស់ព្រះ នោះកំហឹងរបស់ពួកអ្នកមានបាបបានបែរដាក់គ្នា ហើយពិភពលោកនេះហាក់ដូចជាត្រូវបានបញ្ចប់ដោយការបង្ហូរឈាម ចំណែកសាកសពរបស់ពួកគេបានចោលពាសពេញពិភពលោកនេះ។GCKh 190.2

    ពិភពលោកនោះស្ថិតនៅក្នុងសភាពដែលត្រូវបានគេបោះបង់ចោល ហើយទីក្រុង និងភូមិស្រុកនានាត្រូវបានរលំចុះដោយសារការរញ្ជួយផែនដី។ ភ្នំបានរើចេញពីកន្លែង ហើយបានបន្សល់ទុកនូវរូងភ្នំជាច្រើន ទឹកសមុទ្រក៏បានបង្កើតអោយមានផ្ទាំងថ្មនៅលើផែនដី ហើយផ្ទាំងថ្មទាំងនោះក៏ត្រូវបានកំទេច បំបែកនៅលើផែនដី ហើយក៏ បែកខ្ញែកនៅគ្រប់ទីកន្លែង។ ពិភពលោកនេះ មើលទៅហាក់បីដូចជាទីរហោស្ថានដែលគេ បោះបង់ចោល ដើមឈើត្រូវបានគេរំលំទាំងឫស ហើយបោះចោលពាសពេញផ្ទៃដី។ នេះហើយគឺជាទីលំនៅរបស់សាតាំង ព្រមជាមួយនឹងទេវតារបស់វា អស់រយៈពេល១០០០ឆ្នាំ។ ពួកគេត្រូវបានជាប់ឃុំឃាំង នៅលើផ្ទៃដីដែលខ្ទេចខ្ទាំរបស់ផែនដីនេះ ហើយពួកគេក៏នឹងបានមើលឃើញនូវលទ្ធផលដែលគេបានប្រឆាំងនឹងច្បាប់របស់ព្រះ។ លទ្ធផលរបស់បណ្តាសាដែលពួកគេបានដាក់នោះ គឺពួកគេនឹងរងទុក្ខ អស់រយៈពេល១០០០ឆ្នាំ។ ពួកគេបានត្រឹមតែរស់នៅលើផែនដីនេះទេ ហើយគ្មានឱកាសនឹងទៅរុកកួនភពឯទៀតបានឡើយ សាតាំងនឹងរងទុក្ខវេទនាជាទីបំផុត ក្នុងកំឡុងពេលនេះ។ ចាប់តាំងពីពេលដែលសាតាំងបានប្រព្រឹត្តិបាបមក គេបានទទួលនូវអ្វីដែលគេមិនគួរទទួល ប៉ុន្តែនៅពេលនេះគេត្រូវបានកាត់ចេញពីអំណាចរបស់គេ ហើយសាតាំងត្រូវបានគេបោះបង់ចោល អោយគេនឹកឃើញនូវអំពើរបស់វា តាំងតែពីដើមមក។ ហើយវាក៏ត្រូវមើលទៅខាងមុខ ដោយសេចក្ដីភ័យខ្លាច និងញាប់ញ័រ នៅពេលដែលគេនឹងរងទុក្ខវេទនា ដោយសារអំពើអាក្រក់ទាំងប៉ុន្មាន ដែលវាបានប្រព្រឹត្ត ហើយគេនឹងទទួលទណ្ឌកម្ម ចំពោះអំពើបាបទាំងនោះ។GCKh 190.3

    ហើយខ្ញុំក៏បានឮសំឡេងស្រែកឡើង ដោយជ័យជំនះពីពួកទេវតា ព្រមទាំងពួកបរិសុទ្ធ ដែលមានសំឡេងដូចជាមានគ្រឿងតន្ត្រីរាប់ពាន់គ្រឿង មកប្រគំគ្នាពីព្រោះពួកគេបានត្រូវអាកំណាចល្បួង នឹងបៀតបៀនពីមុនមក។ ហើយគ្រប់ទាំងជីវិតរបស់ពិភពដទៃទៀត ក៏បានរំដោះចេញពីវត្តមាននៃសេចក្ដីល្បួងដែរ។GCKh 191.1

    នៅពេលនោះខ្ញុំក៏បានឃើញបល្ល័ង្កជាច្រើន ហើយព្រះយេស៊ូវនិងរាស្ត្ររបស់ទ្រង់បានអង្គុយលើបល្ល័ង្កទាំងនោះ។ ពួកបរិសុទ្ធបានក្លាយទៅជាស្តេច និងសង្ឃនៅចំពោះព្រះ ហើយពួកមានបាបដែលបានស្លាប់ត្រូវបានទទួលការជំនុំជំរះ តាមអ្វីដែល ពួកគេបានប្រព្រឹត្ត។ ព្រះយេស៊ូវរួមជាមួយនឹងរាស្ត្ររបស់ទ្រង់ បានចាត់ចែងអោយមានការរងទុក្ខដល់អ្នកមានបាប ទៅតាមអំពើរបស់ពួកគេ ហើយវាក៏បានសរសេរទុកនៅក្នុងសៀវភៅនៃសេចកី្តស្លាប់ សំរាប់ឈ្មោះគេម្នាក់ៗ។ សាតាំងព្រមទាំងទេវតារបស់វាក៏ត្រូវបានជំនុំជំរះ ដោយព្រះយេស៊ូវ និងពួកបរិសុទ្ធដែរ ហើយទារុណកម្ម របស់គេនោះធ្ងន់ជាងអស់អ្នក ដែលគេបានបោកបញ្ឆោតទៅទៀត។ ក្រោយពេលអស់អ្នកដែលបានដើរតាមសាតាំងទទួលទោស ហើយវិនាសទៅនោះ សាតាំងត្រូវរងទុក្ខចុងក្រោយគេ ហើយយូរជាងគេ។GCKh 191.2

    ក្រោយពេលដែលការជំនុំជំរះ ពួកមានបាបបានបញ្ចប់ទៅនោះ នៅចុងឆ្នាំទី១០០០នោះ ព្រះយេស៊ូវបានចាកចេញពីទីក្រុង ហើយពួកទេវតានៃស្ថានសួគ៌បានតាមទ្រង់ទៅ ព្រមទាំងពួកបរិសុទ្ធផងដែរ។ ព្រះយេស៊ូវបានយាងទៅឯលើភ្នំធំ ហើយក្រោយពេលដែលព្រះបាទរបស់ ទ្រង់ឈរនៅលើភ្នំនោះ ភ្នំនោះក៏បានក្លាយទៅជាទីវាលរាបដ៏ល្វឹងល្វើយ។ ហើយយើងបានមើលទៅឃើញទីក្រុងដ៏ស្អាតមួយ ដែលមានគ្រឹះ១២ មានទ្វារ១២ យើងបានស្រែកឡើងថា “ទីក្រុងដ៏អស្ចារ្យ បានមកពីព្រះនៃស្ថានសួគ៌ ហើយវាបានមកក្នុងសិរីល្អរបស់ព្រះ ហើយបានតាំងនៅលើទីរាបដ៏អស្ចារ្យដែលព្រះបានរៀបចំ”។GCKh 192.1

    ________________________________________
    សូមអាន សាការី ១៤:៤-១២, វិវរណៈ ២០:២-៦, ២០:១២, ២១:១០-២៧។
    GCKh 192.2