Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី៤០ - ការរស់ឡើងវិញជាលើកទីពីរ

    នៅពេលនោះព្រះយេស៊ូវ និងទេវតាព្រមទាំងពួកបរិសុទ្ធបានចាកចេញពីទីក្រុង។ ពពួកទេវតាបានហែហមជុំវិញព្រះយេស៊ូវ ដែលមានពួក បរិសុទ្ធដ៏ច្រើនកុះករធ្វើដំណើរតាមផង។ បន្ទាប់មក ព្រះយេស៊ូវបានហៅពួកមានបាប ដែលបានស្លាប់ទៅទាំងភិតភ័យ ដោយព្រះបារមីរដ៏ពោរពេញរបស់ទ្រង់។ នៅពេលដែលពួកគេបានងើប មកទាំងមានភាពកំសោយ និងរូបកាយខ្ទេចខ្ទាំ ដូចនៅពេលដែលពួកគេបានចូលទៅក្នុងផ្នូរដែរ។ វាមានការខុសប្លែកគ្នាមែនទែន រវាងការរស់ឡើងវិញជាលើកទី១ និងរស់ឡើងវិញជាលើកទី២ ព្រោះថាកាលលើកទី១ នោះពួកបរិសុទ្ធបានងើបពីផ្នូរមកពោរពេញទៅដោយសិរីល្អរបស់ព្រះ តែលើកទី២នេះ មានការផ្ទុយគ្នាស្រះទៅវិញ។ ស្តេច អ្នកប្រាជ្ញ និងមនុស្សរបស់ផែនដីនេះ បានងើបចេញពីផ្នូរមក ហើយពួកគេក៏បានឃើញកូនមនុស្ស។ អស់អ្នកដែលបានបៀតបៀនដល់ព្រះយេស៊ូវបានមើលងាយ ទ្រង់ វាយធ្វើបាបទ្រង់ ហើយអស់អ្នកដែលបានបំពាក់មកុដបន្លាអោយទ្រង់នោះ នឹងសំឡឹងមើលទៅឯទ្រង់ ដែលគង់នៅក្នុងសិរីល្អរបស់ទ្រង់។ អស់អ្នកដែលបានស្តោះដាក់ទ្រង់ នៅពេលដែលទ្រង់បានត្រូវគេធ្វើទុក្ខនោះ បានបែរទៅឯទ្រង់ ហើយគេនឹងឃើញព្រះភ័ក្ត្ររបស់ទ្រង់ ដែលពោរពេញទៅដោយសិរីល្អ។ អស់អ្នកដែលបានទំលុះព្រះហស្ត និងព្រះបាទរបស់ទ្រង់ដោយដែកគោល ពេលនោះគេបានមើលទៅឯស្នាមរបួស របស់ទ្រង់ នៅលើឈើឆ្កាង។ អស់អ្នកដែលបានយកលំពែងទៅចាក់ទ្រង់ពីចំហៀ ង បានមើលទៅឯស្នាមរបួសនោះដែរ ហើយពួកគេទាំងនោះ នឹងបានដឹងជាក់ច្បាស់ថាម្នាក់នេះហើយដែលពួកគេបានឆ្កាងនៅលើឈើឆ្កាងនោះ។ នៅពេលនោះស្រាប់តែ មានសំរែកនៃការឈឺចាប់ បានលេចមក នៅពេលដែលពួកគេបានរត់ទៅពួន ពីព្រះភ័ក្ត្ររបស់ស្តេចលើអស់ទាំងស្តេច ហើយព្រះលើអស់ទាំងព្រះ។GCKh 193.1

    គ្រប់គ្នាបាននាំគ្នាពួននៅក្នុងផ្ទាំងថ្ម ដើម្បីបិទបាំងពួកគេពីសិរីល្អរបស់ទ្រង់ដែលពួកគេបានបៀតបៀន។ នៅពេលដែលគ្រប់គ្នាបានមានការស្ញប់ស្ញែង និងឈឺចាប់ដោយព្រោះតែសិរីល្អរបស់ទ្រង់នោះ ពួកគេក៏បានបន្លឺសំឡេងយ៉ាងព្រមគ្នាថា “មានពរ ហើយអស់អ្នកណាដែលបានមក ដោយនៅក្នុងព្រះនាមរបស់ព្រះ”។GCKh 194.1

    នៅពេលនោះព្រះយេស៊ូវ ដែលអមដំណើរដោយទេវតាបរិសុទ្ធ និងពួកបរិសុទ្ធបានធ្វើដំណើរឆ្ពោះទៅឯទីក្រុងម្ដងទៀត ហើយការយំសោក និងការឈឺចាប់របស់ពួកគេបានស្រែកឡើងរំពងអាកាស។ នៅពេលនោះខ្ញុំបានឃើញសាតាំងបានចាប់ផ្តើមធ្វើកិច្ចការរបស់វាសារជាថ្មី។ វាបានធ្វើអោយរូបកាយដ៏ខ្ទេចខ្ទាំ និងមានភាពកំសោយ បានរឹងមាំឡើងវិញ ហើយវាបានប្រាប់ថា វាហើយនិងទេវតារបស់វាមានអំណាចគ្រប់បែបយ៉ាង។ វាបានចង្អុលទៅអ្នកដែលទើបតែនឹងងើបពីស្លាប់ចំនួនរាប់លាននាក់ និងអ្នកចំបាំងជាច្រើនកុះករ ហើយនឹងស្តេចដែលមានការស្ទាត់ជំនាញក្នុងការធ្វើសឹក ព្រមទាំងបានទទួលជ័យជំនះ ក្នុងការច្បាំងកន្លងមកទៀតផង។ មាន ទាំងយក្សកំណាចជាច្រើន ហើយព្រមទាំងមនុស្សដែលមានភាពក្លាហាន ហើយដែលមិនដែលទទួលការបរាជ័យក្នុងការច្បាំងឡើយ។ មានទាំងណាប៉ូឡេអុងដែលពោរពេញទៅដោយក្តីអំនួត និងមហិច្ឆិតាលោភលន់ ដែលបានធ្វើអោយនគរមានភាពច្របូកច្របល់។ ពួកគេក៏បានឃើញរូបដ៏ខ្ពស់ ដែលមាននាមល្បីល្បាញ ដែលត្រូវបានគេរំលំចុះក្នុងចំបាំងដែរ។ ពួកនេះបានរលំចុះ ដោយសារតែការលោភលន់ក្នុងចំបាំងរបស់គេគេចង់បានអំណាច តែគេក៏បានស្លាប់ទៅ។ នៅខណៈពេលដែលពួកគេបានងើបពីផ្នូរ របស់ពួកគេមក គេក៏នៅតែមានគំនិតដដែល។ សាតាំងបានពិភាក្សាជាមួយនឹងទេវតា របស់វា ព្រមទាំងអ្នកចំបាំងដ៏ឆ្នើមរបស់គេថា “អ្នកដែលនៅក្នុងទីក្រុងនោះមានគ្នាតិចណាស់ ហើយពួកគេក៏មិនមានកម្លាំងដែរ ពួកយើងនឹងទៅឯទីនោះ ហើយដណ្តើមយកទីក្រុងនោះ ហើយយើងនឹងទំលាក់ពួកដែលរស់នៅទីនោះចេញ ហើយយើងនឹងបានគ្រងនូវមរតក ហើយនិងសិរីល្អរបស់ពួកគេ វិញ”។GCKh 194.2

    សាតាំងក៏បានសំរេចក្នុងការបោកបញ្ឆោតពួកមនុស្ស ហើយវាក៏បានបញ្ជាអោយពួកគេរៀបចំដើម្បីនឹងធ្វើសឹកសង្គ្រាម។ ពួកគេបានផលិតអាវុធ សំរាប់ច្បាំងដោយព្រោះគេមាន មនុស្សចំណានជាច្រើនក្នុងចំណោមពួកគេ ហើយគេក៏បានបន្តដំណើររបស់គេជាលំដាប់។ ស្តេចរបស់លោកីយ៍ ព្រមទាំងអ្នកចំបាំងបាននៅជាប់ជាមួយនឹងសាតាំង រួចបន្ទាប់មកគឺហ្វូងមនុស្ស។ ក្រុមរបស់គេនីមួយៗមានមេដឹកនាំម្នាក់ ហើយពួកគេក៏បានស្តាប់បញ្ជាក្នុងការធ្វើដំណើរនៅលើផែនដីដ៏ខ្ទេចខ្ទាំនោះ ទៅកាន់ទីក្រុងបរិសុទ្ធ។ ព្រះយេស៊ូវបានបិទទ្វារទីក្រុងនោះ ហើយទ័ពរបស់សាតាំងក៏បានព័ទ្ធ ជុំវិញទីក្រុង ទាំងច្បាំងផង។ ពួកគេបានត្រៀមរួចជាស្រេចនូវគ្រប់ទាំងអាវុធ ក្នុងការច្បាំងដ៏ធំនេះ ហើយពួកគេក៏បានរំពឹងទុកថា នឹងមានចំបាំងដ៏ធំនេះកើតឡើង។ ព្រះយេស៊ូវព្រមទាំងទេវតានិងពួកបរិសុទ្ធ បានធ្វើដំណើរទៅឯកំពូលកំផែងរបស់ទីក្រុង ហើយព្រះយេស៊ូវក៏បានមានបន្ទូលថា “មើលចុះពួកឯងជាអ្នកមានបាបអើយ នេះហើយគឺជារង្វាន់របស់ពួកបរិសុទ្ធ។ ពួកបរិសុទ្ធ ចូរមើលចុះ នេះហើយគឺជារង្វាន់របស់អ្នកមានបាប” ពួកទាហានរបស់សាតាំង ក៏បានឃើញរស្មីចែងចាំងចេញពីមកុដរបស់ពួកបរិសុទ្ធ ហើយបានមើលឃើញមុខរបស់ពួកគេ នោះពោរពេញទៅ ដោយសិរីល្អ ដែលសំដែងអោយឃើញព្រះយេស៊ូវ ហើយពួកគេក៏បានឃើញសិរី ល្អរបស់ស្តេចលើអស់ទាំងស្តេច និងព្រះលើអស់ទាំងព្រះផងដែរ នៅរំពេចនោះ សេចក្ដីក្លាហានរបស់ពួកគេក៏បានរលាយបាត់ទៅ ហើយពួកគេក៏បានយល់ដឹងយ៉ាងច្បាស់ថា ឈ្នួលនៃអំពើ បាបគឺសេចក្ដីស្លាប់។ ពួកគេបានឃើញពួកបរិសុទ្ធដែលពួកគេធ្លាប់បានបៀតបៀនបំពាក់ទៅដោយសិរីល្អ និងកិត្តិនាម ហើយនិងទទួលបានជីវិតអស់កល្ប តែផ្ទុយទៅវិញ ពួកគេនៅខាងក្រៅទីក្រុង ដែលពោរពេញទៅដោយភាពសោកសង្រេង។GCKh 195.1

    ________________________________________
    សូមអានម៉ាថាយ ២៣:២៩, វិវរណៈ ៦:១៥-១៦, ២០:៧-៩ ២២:១២-១៥។
    GCKh 196.1