Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ជំពូកទី៤១ - ការស្លាប់លើកទីពីរ

    សាតាំងក៏បានរត់ទៅក្នុងកណ្តាលចំណោមហ្វូងមនុស្ស ដើម្បីធ្វើការបញ្ចុះបញ្ចូលសារជាថ្មី អោយពួកគេច្បាំង ប៉ុន្តែភ្លើងពីស្ថានសួគ៌បានធ្លាក់មកលើពួកគេ ហើយអស់ទាំងស្តេច អ្នកប្រាជ្ញ អ្នកមាន អ្នកក្រទាំងអស់ក៏បានឆេះក្នុងភ្លើងនោះ។ ខ្ញុំបានឃើញថាមានអ្នកខ្លះ បានឆេះខ្ទេចទៅនៅមួយរំពេច ហើយមានអ្នកខ្លះទៀតបានរងទុក្ខក្នុងភ្លើងជាច្រើនថ្ងៃ។ ពួកគេបានរងទុក្ខ ទៅតាមអំពើដែលរូបកាយគេបានធ្វើ។ ពួកទេវតាបាននិយាយថា “ដង្កូវនៃជីវិត នឹងមិនស្លាប់ទេ ហើយវានៅតែមានដង្ហើម ដរាបណាវានៅមាន សូម្បីតែចំណែកតូចមួយ សំរាប់ស៊ី”។GCKh 196.2

    ប៉ុន្តែទេវតារបស់សាតាំងបានរងទុក្ខជាយូរ ហើយសាតាំងមិនត្រឹមតែទទួលបន្ទុក និងទារុណកម្មនៃបាបរបស់វាប៉ុណ្ណោះទេ ប៉ុន្តែគ្រប់ទាំង អំពើបាបដែលពួកបរិសុទ្ធបានលន់តួ នឹងធ្លាក់មកលើវាដែរ ហើយវាក៏ត្រូវរង ទុក្ខចំពោះគ្រប់ទាំងវិញ្ញាណ ដែលវាបានធ្វើអោយបាត់បង់ទៅ ហើយភាពយុត្តិធម៌របស់ព្រះក៏ត្រូវបានទ្រង់សព្វព្រះទ័យដែរនោះពួកទេវតានៃស្ថានសួគ៌ ព្រមទាំងពួកបរិសុទ្ធក៏បានបន្លឺសំឡេងថា “អាម៉ែន”។GCKh 196.3

    ទេវតាក៏បានមានបន្ទូលថា “សាតាំងគឺជាឫស ហើយកូនរបស់វាគឺជាមែកធាងហើយ នៅពេលនេះទាំងឫស ព្រមទាំងមែកធាងត្រូវបានឆេះអស់ទៅហើយ ពួកគេបានស្លាប់ជារៀងរហូត រួចពួកគេនឹងមិនរស់ឡើងវិញទៀតទេ ហើយព្រះជាម្ចាស់ទ្រង់នឹងធ្វើពិភពដ៏ស្អាតមួយ”។ ខ្ញុំក៏បានមើលទៅឃើញភ្លើង ដែលបានឆេះពួកអ្នកមានបាប បានបញ្ឆេះសំអាតផែនដីដែរ ហើយគ្មានកាកសំណល់នៃបណ្តាសាទៀតទេ។ ផែនដីបានបែកខ្ទេចខ្ទាំ នៅពេលនេះបានក្លាយទៅជាដីរាប ហើយពិភពទាំងមូលរបស់ព្រះក៏បានស្អាត ហើយវិវាទដ៏ធំក៏បានបញ្ចប់ជារៀងរហូត។ គ្រប់យ៉ាងដែលយើងមើលឃើញ នោះសុទ្ធតែល្អ ហើយនិងបរិសុទ្ធទាំងអស់ ហើយពួកបរិសុទ្ធទាំងក្មេងទាំងចាស់ ទាំងតូចទាំងធំ ក៏បានថ្វាយបង្គំព្រះជាទីស្រឡាញ់ ហើយជាព្រះដ៏នៅអស់កល្បរៀងទៅ។ ផែនដីថ្មីនេះគឺជាកេរ្តិ៍មរតករបស់ពួកបរិសុទ្ធ ហើយគ្រប់ទាំងអស់នៃនគរ ព្រមទាំងភាពអស្ចារ្យដែលនៅក្រោមស្ថានសួគ៌ ត្រូវបានប្រគល់អោយពួកបរិសុទ្ធរបស់ព្រះដ៏ខ្ពស់ទាំងអស់ ហើយពួកគេនឹងគ្រងរាជ្យរៀងរហូតតទៅ ដរាបដល់អស់កល្ប។GCKh 197.1

    ________________________________________
    សូមអាន អេសាយ ៦៦:២៤, ដានីយ៉ែល ៧:២៦-២៧, វិវរណៈ ២០:៩-១៥, ២១:១, ២២:៣។
    GCKh 197.2

    ចប់ដោយបរិបូរ

    Larger font
    Smaller font
    Copy
    Print
    Contents