Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៨ ឧសភា

    នៅពេលលោកម៉ូសេបានទូលថ្វាយនូវការសុំរំដោះសាសន៍អ៊ីស្រាអែល ដល់ស្តេចលើកដំបូង គាត់បានទូលព្រមានពីគ្រោះកាចគួរឱ្យភ័យខ្លាចបំផុត។ “ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា អ៊ីស្រាអែលជាកូនអញ គឺជាកូនច្បងរបស់អញ ហើយអញប្រាប់ឯងថា ចូរបើកឱ្យកូនអញចេញទៅ ដើម្បីនឹងថ្វាយបង្គំអញ បើឯងមិនព្រមទេ នោះមើលអញនឹងសម្លាប់កូនច្បងរបស់ឯងចោល” ( និក្ខមនំ ៤:២២, ២៣)។ PPKh1 266.1

    ព្រះជាម្ចាស់ចង់ថែរក្សាមនុស្សដែលទ្រង់បានបង្កើតឡើងដូចជារូបអង្គ របស់ទ្រង់នេះ។ ប្រសិនបើការបាត់បង់ភោគផលនិងហ្វូងចៀម ហ្វូងគោរបស់គេ អាចធ្វើឱ្យប្រជារាស្ត្រអេស៊ីព្ទកែប្រែចិត្តនោះកូនចៅរបស់គេនឹងមិនត្រូវឈឺចាប់ ឡើយ។ ប៉ុន្តែ បណ្តាជនទាំងនេះបានរឹងទទឹងទាស់នឹងការត្រាស់បង្គាប់របស់ព្រះវិញ។ ឥឡូវនេះ ព្យុះចុងក្រោយបង្អស់ហៀបនឹងបោកបក់មក ហើយ។ PPKh1 266.2

    គេបានហាមឃាត់មិនឱ្យលោកម៉ូសេចូលទៅគាល់ស្តេចសាជាថ្មីម្តងទៀតទេ បើគាត់នៅតែរឹងទទឹង នោះគាត់នឹងត្រូវឈឺសាច់ ឬត្រូវស្លាប់។ លោកម៉ូសេបានមកនៅចំពោះស្តេចផារ៉ោន ដោយប្រកាសយ៉ាងគួរឱ្យភ័យ-ខ្លាចថា “ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ដល់ពាក់កណ្តាលអធ្រាត្រ អញនឹងទៅនាកណ្តាលស្រុកអេស៊ីព្ទ នោះអស់ទាំងកូនច្បងនៅស្រុកអេស៊ីព្ទនឹងស្លាប់ ចាប់តាំងពីកូនច្បងរបស់ ផារ៉ោន ដែលគង់លើបល្ល័ង្ករាជ្យ ចុះមកដល់កូនច្បងបាវស្រីដែលនៅខាងក្រោយត្បាល់កិន ហើយគ្រប់ទាំងកូនច្បងក្នុងហ្វូងសត្វដែរ នោះគេនឹងស្រែកទ្រហោយំនៅពេញក្នុងស្រុកអេស៊ីព្ទ ដល់ម៉្លេះបានជាពីដើមមក មិនដែលមានដូច្នេះឡើយ ហើយទៅមុនទៀតក៏មិនដែលមានដែរ ប៉ុន្តែ នៅក្នុងពួកកូនចៅ អ៊ីស្រាអែល ចាប់តាំងពីមនុស្សដល់សត្វ នោះសូម្បីតែឆ្កែក៏នឹងមិនកម្រើកទាស់នឹងគេឡើយ នេះដើម្បីឱ្យអ្នករាល់គ្នាបានដឹងថា ព្រះយេហូវ៉ាទ្រង់រាប់សាសន៍អេស៊ីព្ទនិងអ៊ីស្រាអែលផ្សេងគ្នា”។ PPKh1 266.3

    មុននឹងអនុវត្តសាលក្រមរបស់ទ្រង់ ព្រះអង្គបានប្រទានការណែនាំដល់សាសន៍អ៊ីស្រាអែល តាមរយៈលោក ម៉ូសេ អំពីការចាកចេញពីប្រទេសអេស៊ីព្ទ និងអំពីរបៀបការពារខ្លួនឱ្យរួចពីការជំនុំជម្រះដែលនឹងមកដល់នេះ។ គ្រួសារនីមួយ ទោះជាគ្រួសារខ្លួនឯងផ្ទាល់ ឬចូលរួមជាមួយនឹងគ្រួសារដទៃក្តី ត្រូវសម្លាប់កូនចៀមឬកូនពពែ “ល្អឥតខ្ចោះ” មួយ ហើយយកមែកហ៊ីស៊ុបមករលាស់ឈាមកូនចៀមដែលបានសម្លាប់នោះនៅលើ “ក្របទ្វារទាំងពីរនិងនៅលើធ្នឹម” នៃផ្ទះដើម្បីឱ្យទេវតាដែលមកបំផ្លាញជីវិតកូនច្បងនៅពាក់កណ្តាល អធ្រាត្រនឹងមិនចូលក្នុងផ្ទះនោះឡើយ។ ត្រូវឱ្យពួកគេបរិភោគសាច់អាំង ជា មួយនំប៉័ងឥតមេ និងបន្លែល្វីងនៅពេលយប់ ដូចលោកម៉ូសេបានបង្គាប់ថា “ដោយក្រវាត់ចង្កេះ ពាក់ស្បែកជើង ទាំងកាន់ដំបងនៅដៃ ហើយត្រូវបរិភោគឱ្យរហ័សផង នេះជាដំណើររំលងនៃព្រះយេហូវ៉ា”។PPKh1 267.1

    ព្រះអម្ចាស់បានប្រកាសថា “ដ្បិត នៅយប់នោះអញនឹងដើរកាត់ស្រុកអេស៊ីព្ទ ហើយនិងវាយអស់ទាំងកូនច្បងនៅក្នុងស្រុក ចាប់តាំងពីមនុស្សដល់សត្វ ព្រមទាំងធ្វើទោសដល់អស់ទាំងព្រះនៃស្រុកអេស៊ីព្ទផង គឺអញនេះជាព្រះយេហូវ៉ា ឈាមនោះនឹងបានជាទីសម្គាល់ សម្រាប់ឯងរាល់គ្នា នៅផ្ទះណាដែលឯងរាល់គ្នាអាស្រ័យនៅ កាលណាអញឃើញឈាម នោះអញនឹងរំលងផុតពីឯងរាល់គ្នាទៅ ហើយនិងគ្មានសេចក្តីវេទនាណាបំផ្លាញឯងរាល់គ្នា ក្នុងវេលាដែលអញវាយស្រុកអេស៊ីព្ទនោះឡើយ”។ ដើម្បីរំឭកពួកគេអំពីការរំដោះដ៏អស្ចារ្យនេះ សាសន៍អ៊ីស្រាអែលត្រូវតែប្រារឰពិធីជប់លៀង ប្រចាំឆ្នាំនៅគ្រប់ទាំងតំណដរាបតរៀងទៅ “ជាតង្វាយបុណ្យរំលងថ្វាយព្រះយេហូវ៉ា ដែលបានរំលងផ្ទះកូនចៅ អ៊ីស្រាអែល នៅពេលទ្រង់វាយប្រហារស្រុកអេស៊ីព្ទ ហើយរំដោះកូនចៅយើង”។PPKh1 267.2

    បុណ្យរំលងចង្អុលទៅឯព្រះគ្រីស្ទ

    បុណ្យរំលងគឺជាបុណ្យរំឭកនិងជានិមិត្តរូបដែលមិនមែនគ្រាន់តែចង្អុល បង្ហាញទៅឯការរំដោះដ៏ធំ ចេញពីប្រទេសអេស៊ីព្ទប៉ុណ្ណោះទេ ប៉ុន្តែ ចង្អុលទៅឯការរំដោះដ៏អស្ចារ្យ ដែលព្រះគ្រីស្ទបានសម្រេចដើម្បីរំដោះរាស្ត្ររបស់ទ្រង់ ឱ្យមានសេរីភាពចេញពីទាសករនៃអំពើបាបផងដែរ។ កូនចៀមដែលគេសម្លាប់នោះតំណាងឱ្យ “កូនចៀមនៃព្រះ” ដែលជាក្តីសង្ឃឹមនៃសេចក្តីសង្គ្រោះ តែមួយគត់របស់ពួកយើង។ សាវកប៉ុលបានសរសេរថា “ព្រះគ្រីស្ទដ៏ជាយញ្ញ-បូជានៃបុណ្យរំលងសម្រាប់យើង” (កូរិនថូសទី១ ៥:៧)។ ការដែលគ្រាន់តែសម្លាប់កូនចៀមនៃបុណ្យរំលងនោះមិនទាន់គ្រប់គ្រាន់ទេ គេត្រូវតែយកឈាម នៃកូនចៀមនោះទៅលាបនៅលើក្របទ្វារទៀតផង។ យ៉ាងណាមិញយើងក៏ត្រូវយកសេចក្តីសុចរិតនៃព្រះលោហិតរបស់ព្រះគ្រីស្ទមកដាក់នៅក្នុងចិត្តរបស់ យើងដែរ។ យើងមិនត្រូវគ្រាន់តែជឿថាទ្រង់សុគតសម្រាប់មនុស្សនៅលើពិភពលោកទេ ប៉ុន្តែ ត្រូវជឿថាទ្រង់បានសុគតសម្រាប់យើងម្នាក់ៗផងដែរ។PPKh1 268.1

    មែកហ៊ីស៊ុបតំណាងឱ្យភាពបរិសុទ្ធ។ “សូមជម្រះទូលបង្គំដោយមែកហ៊ីស៊ុបនោះទូលបង្គំនឹងបានជ្រះស្អាត សូមដុសលាងទូលបង្គំ នោះនឹងបានសជាងហិមៈ” (ទំនុកដំកើង ៥១:៧)។ គេត្រូវយកកូនចៀមដែលល្អឥតខ្ចោះ គឺមិនមានឆ្អឹងបាក់ ដូចជាកូនចៀមនៃព្រះ ដែលបានសុគតជំនួសមនុស្ស ដែលឥតមានបាក់ឆ្អឹងណាមួយដូច្នោះដែរ។ (សូមមើលយ៉ូហាន ១៩:៣៦)។ PPKh1 268.2

    Larger font
    Smaller font
    Copy
    Print
    Contents