Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៩ មករា

    “ដោយសារសេចក្តីជំនឿ នោះហេណុកបានឡើងទៅលើ មិនបានឃើញ សេចក្តីស្លាប់ឡើយ ហើយគេរកគាត់មិនឃើញទៀត ពីព្រោះព្រះបានយកគាត់ទៅ ដ្បិតកាលមុនដែលលើកយកគាត់ទៅនោះមានសេចក្តីបន្ទាល់ពីគាត់ថា ព្រះទ្រង់សព្វព្រះហឫទ័យនឹងគាត់ណាស់” ហេព្រើរ ១១:៥។ លក្ខណៈ នៃព្រះ ខាងអត្តចរិតរបស់ហោរានេះ តំណាងឱ្យសភាពបរិសុទ្ធ ដែលត្រូវតែប្រកាន់ខ្ជាប់ដោយអ្នកដែល “ទ្រង់លោះពីផែនដីចេញ” (វិវរណៈ ១៤:៣) នៅគ្រាយាងមក វិញជាលើកទីពីររបស់ព្រះគ្រីស្ទ។ ពេលនោះអំពើបាបនឹងចម្រើនឡើងដូចនៅគ្រាមុនទឹកជំនន់ ជន់លិចដែរ។ មនុស្សជាច្រើននឹង បះបោរប្រឆាំងនឹងអំណាចគ្រប់គ្រងនៃឋានសួគ៌។ ប៉ុន្តែ រាស្ត្ររបស់ព្រះនឹងស្វែងរកភាពបរិសុទ្ធនៃចិត្តនិងភាពដូចគ្នាទៅនឹងព្រះហឫទ័យរបស់ទ្រង់ រហូតដល់គេអាចឆ្លុះបញ្ចាំងពីភាពដូចគ្នារបស់ព្រះគ្រីស្ទ ដូចជាលោកហេណុក ដែរ។ ពួកគេនឹងប្រកាសប្រាប់ដល់លោកិយអំពីការយាងមកវិញរបស់ព្រះអម្ចាស់ ហើយគំរូដ៏បរិសុទ្ធរបស់ពួកគេនឹងថ្កោលទោសដល់អំពើបាបរបស់មនុស្សដែល គ្មានព្រះ ដូចជាលោកហេណុកដែរ។ ពួកមនុស្សសុចរិតនឹងត្រូវបានលើកឡើងចេញពីផែនដី ដូចជាព្រះបានលើកលោកហេណុក ឡើងទៅឋានសួគ៌ដែរ មុននឹងផែនដីនេះត្រូវវិនាសដោយសារភ្លើង។ សូមអានគម្ពីរ កូរិនថូសទី១ ១៥:៥១, ៥២; ថែស្សាឡូនីចទី១ ៤:១៦-១៨។PPKh1 61.1

    *****

    Larger font
    Smaller font
    Copy
    Print
    Contents