Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ៦ មករា

    “ផ្ទៃមេឃបានកើតមកដោយសារព្រះបន្ទូលព្រះយេហូវ៉ា ហើយពួកបរិវារ នៅលើនោះ បានកើតដោយសារខ្យល់ពីព្រះឱស្ឋទ្រង់. . . ដ្បិតទ្រង់គ្រាន់តែមានបន្ទូល នោះក៏កើតមានដូច្នោះ ទ្រង់បានបង្គាប់ នោះក៏មាននៅ” (ទំនុក-តម្កើង ៣៣:៦៩)។PPKh1 12.1

    នៅពេលដែលផែនដីនេះប្រសូតចេញពីព្រះហស្តនៃព្រះអាទិកររបស់ខ្លួនមក វាមានសម្រស់ល្អ អស្ចារ្យមិនគួរឱ្យជឿ។ ដីដ៏មានជីជាតិបង្កើតរុក្ខ-ជាតិដែលមានផលផ្លែត្រសុំត្រសាយ ខៀវស្រងាត់ នៅគ្រប់ទីកន្លែង។ មិនមានទឹកកខ្វក់ជន់លិច ឬវាលខ្សាច់ហួតហែងដ៏សោះកក្រោះឡើយ។ ចោលភ្នែកទៅទីណាក៏ឃើញសុទ្ធតែចុល្លព្រឹក្សតាក់តែងលម្អ និងផ្កាដ៏ស្រស់ស្អាតចម្រុះពណ៌គួរឱ្យគយគន់ រង់ចាំស្វាគមន៍ដល់ភ្នែកដែរ។ ខ្យល់អាកាសបរិសុទ្ធនិងពោរពេញទៅដោយផាសុកភាព។ ទេសភាពទាំងឡាយល្អស្រស់បំព្រងលើសពីទីធ្លាដែលបានតុបតែងលម្អនៃព្រះរាជវាំងដ៏ល្អបំផុតនៅលើលោកនេះទៅទៀត។PPKh1 12.2

    បន្ទាប់ពីព្រះបានបង្កើតផែនដី ដែលពោរពេញដោយសត្វមានជីវិតនិងរុក្ខជាតិមក ព្រះអង្គក៏បានចាប់ផ្តើមបង្កើតមនុស្សដែលជាស្នាព្រះហស្តដ៏ពិសេសរបស់ព្រះអាទិករ។ ទ្រង់ក៏មានបន្ទូលថា “ចូរយើងធ្វើមនុស្សឱ្យដូចជារូបយើង ឱ្យមានភាពដូចយើង ហើយឱ្យមានអំណាច . . . នៅលើផែនដីទាំងមូល ទ្រង់ក៏បង្កើតមនុស្សឱ្យដូចរូបអង្គទ្រង់ គឺបានបង្កើតគេឱ្យចំនឹងរូប-អង្គទ្រង់នោះឯង ក៏បង្កើតគេឡើងជាប្រុស ជាស្រី”។PPKh1 13.1

    ដើមកំណើតរបស់មនុស្សត្រូវបានបង្ហាញយ៉ាងច្បាស់នៅទីនេះ។ ព្រះបានបង្កើតយើងតាមរូបអង្គរបស់ទ្រង់។ គ្មានហេតុផលណាដែលបញ្ជាក់ថាមនុស្សយើងវិវត្តន៍មកពីជីវិតសត្វ ឬរុក្ខជាតិដែលមានសណ្ឋានតូចទាបណាមួយនោះឡើយ។ ការដកដង្ហើមបានបង្ហាញអំពីដើមកំណើតរបស់មនុស្សលោកយើងយ៉ាងច្បាស់ថា មិនមែនមកពីការលូតលាស់តាមសែស្រ-ឡាយនៃសត្វល្អិត ក្តាមខ្យង ឬសត្វចតុប្បាទណាមួយឡើយ គឺមកពីព្រះ-អាទិករដ៏ធំឧត្តម។ ទោះបីជាព្រះបានបង្កើតមនុស្សពីធូលីដីក៏ដោយ ក៏លោកអ័ដាម “ជាកូនព្រះ” ដែរ (លូកា ៣:៣៨)។PPKh1 13.2

    លំដាប់ដ៏ទាបនៃសត្វទាំងនោះមិនអាចយល់ពីព្រះតម្រិះរបស់ព្រះបានឡើយ ប៉ុន្តែ ព្រះទ្រង់បានបង្កើតវាមកសម្រាប់ជាទីស្រឡាញ់និងដើម្បីឱ្យបម្រើដល់មនុស្សតែប៉ុណ្ណោះ។ “ទ្រង់បានតាំងគេឱ្យត្រួតលើអស់ទាំងការនៃព្រះហស្តទ្រង់ ក៏បានបញ្ចុះបញ្ចូលគ្រប់ទាំងអស់ឱ្យនៅក្រោមជើងគេ គឺអស់ទាំងចៀម និងគោ អើទាំងសត្វព្រៃផង អស់ទាំងសត្វហើរលើអាកាស . . .” ទំនុកតម្កើង ៨:៦-៨។PPKh1 13.3

    គឺព្រះគ្រីស្ទតែមួយអង្គគត់ដែលជា “រស្មីភ្លឺ” មកពីព្រះវរបិតា (ហេព្រើរ ១:៣)។ ព្រះអង្គបានបង្កើតលោកអ័ដាមនិងនាងអេវ៉ាឱ្យដូចជារូបអង្គរបស់ ទ្រង់។ និស្ស័យរបស់ពួកគេដូចគ្នាទៅនឹងព្រះហឫទ័យរបស់ព្រះ គំនិតរបស់គេអាចយល់បានអំពីកិច្ចការរបស់ព្រះ។ សេចក្តីស្រឡាញ់របស់ពួកគេបរិសុទ្ធ ចំណង់ទទួលអាហារនិងតណ្ហារបស់គេស្ថិតនៅក្រោមហេតុផលដែលអាចគ្រប់គ្រងបាន។ ពួកគេបរិសុទ្ធ ហើយរីករាយក្នុងការទទួលរូបអង្គរបស់ព្រះ និងស្តាប់បង្គាប់តាមព្រះហឫទ័យ យ៉ាងត្រឹមត្រូវគ្រប់លក្ខណ៍របស់ទ្រង់។PPKh1 13.4

    នៅពេលដែលឪពុកម្តាយដើមដំបូងរបស់យើងចេញពីព្រះហស្តរបស់ព្រះអាទិករមក ទឹកមុខរបស់លោកគ្របដណ្តប់ដោយពន្លឺនៃជីវិតនិងក្តីអំណរ។ លោកអ័ដាមមានកម្ពស់ខ្ពស់ជាងមនុស្សនៅសម័យសព្វថ្ងៃនេះ។ នាងអេវ៉ាមានរូបរាងតូចជាងលោកអ័ដាមបន្តិច តែទ្រង់ទ្រាយរបស់នាងថ្លៃថ្នូរនិងស្រស់ស្អាតយ៉ាងក្រៃលែង។ គូស្រករដែលគ្មានបាបមួយគូនេះមិនមានសម្លៀក បំពាក់ដែលដៃមនុស្សធ្វើ ស្លៀកពាក់ឡើយ គឺពួកគាត់បានប្រដាប់កាយដោយពន្លឺដូចជាពួកទេវតាដែរ។PPKh1 14.1