Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៧ មិថុនា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ការបើក សម្តែងព្រះបន្ទូលទ្រង់ នោះផ្សាយពន្លឺចេញ ក៏ធ្វើឲ្យមនុស្សឆោតល្ងង់មានយោបល់។ ទំនុកតម្កើង១១៩ : ១៣០PPKh2 54.3

    នៅក្នុងអំឡុងពេលជាទាសករ នៅក្នុងប្រទេសអេស៊ីព្ទ រហូតដល់ការអស្ចារ្យដ៏ធំនេះជនជាតិអ៊ីស្រាអែលជាច្រើនបានបាត់បង់ចំណេះដឹងនៃក្រឹត្យវិន័យរបស់ព្រះ ហើយបានលាយបញ្ចូលទៅក្នុងក្រឹត្យវិន័យនោះ នូវទំនៀមទម្លាប់និងប្រពៃណីរបស់ពួកអ្នកមិនជឿព្រះ។ ព្រះបាននាំពួកគេទៅកាន់ភ្នំ ស៊ីណាយហើយទីនោះទ្រង់បានប្រកាសពីក្រឹត្យវិន័យរបស់ទ្រង់ដោយ ព្រះសូរសៀងរបស់ព្រះអង្គផ្ទាល់។PPKh2 54.4

    ទោះបីជានៅពេលដែលព្រះកំពុងតែប្រកាសអំពីក្រឹត្យវិន័យរបស់ទ្រង់ ប្រាប់ដល់ពូកបណ្តាជនក៏ដោយ ក៏សាតាំងបានរៀបចំកលឩបាយដើម្បីល្បួង ពួកគេឱ្យប្រព្រឹត្តអំពើបាបដែរ។ ដោយនាំពួកគេឱ្យថ្វាយបង្គំរូបព្រះ វាបានបំផ្លាញតម្លៃនៃការថ្វាយបង្គំទាំងអស់ ដ្បិតតើមនុស្សម្នាក់អាចត្រូវបានគេសរសើរតម្កើងដោយស្នាដៃរបស់ខ្លួនយ៉ាងណា? ប្រសិនបើមនុស្សអាចបំភ្លេច ទំនាក់ទំនងរបស់ខ្លួនជាមួយនឹងព្រះ ដោយក្រាបថ្វាយបង្គំដល់វត្ថុដែលគ្មានវិញ្ញាណនិងធ្វើឱ្យក្តៅក្រហាយនោះ សេចក្តីប៉ងប្រាថ្នាអាក្រក់នៃចិត្តនឹងពុះកញ្ជ្រោលឡើង ហើយសាតាំងនឹងគ្រប់គ្រងអ្នកនោះទាំងស្រុង។ PPKh2 54.5

    នៅត្រង់ជើងភ្នំស៊ីណាយ សាតាំងបានចាប់ផ្តើមគម្រោងការផ្ដួលរំលំក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ទង្វើដូច្នេះគឺជាការបន្តកិច្ចការដដែល ដែលវាបានចាប់ផ្តើមនៅឋានសួគ៌។ នៅក្នុងអំឡុងពេលសែសិបថ្ងៃដែលលោកម៉ូសេ បាននៅលើភ្នំជាមួយព្រះ សាតាំងបានបំផុសឱ្យមានការសង្ស័យ ការក្បត់ជំនឿ និងការបះបោរ។ នៅពេលដែលលោកម៉ូសេបានចុះមកពីព្រះវត្តមាននៃសិរីរុងរឿងរបស់ព្រះវិញ ជាមួយនឹងក្រឹត្យវិន័យ ដែលពួកគេបានសន្យាថានឹងគោរពតាមនោះ គាត់បានឃើញមនុស្សដែលជាសេចក្តីសញ្ញារបស់ព្រះ កំពុងឱនគោរពនៅចំពោះរូបគោមាស។PPKh2 55.1

    សាតាំងមានផែនការធ្វើឱ្យពួកគេវិនាស។ ដោយពួកគេបានធ្លាក់ចូលទៅក្នុងអំពើបាបយ៉ាងថោកទាបទាំងស្រុងបែបនេះ សាតាំងជឿជាក់ថា ព្រះអម្ចាស់នឹងលែងទទួលស្គាល់ពួកគេតទៅទៀតជាប្រាកដ។ ធ្វើដូច្នេះ ព្រះនឹងដាក់បណ្តាសាដល់ពូជ (កូនចៅ) នៃលោកអ័ប្រាហាំដែលត្រូវរក្សាចំណេះដឹងអំពីព្រះដ៏មានព្រះជន្មរស់ ហើយដែលតាមរយៈពួកនេះពូជពិតប្រាកដមួយដែលនឹងមានជ័យជម្នះលើសាតាំងនឹងកើតឡើង។ ប៉ុន្ដែ ការប្រឆាំងបះបោរ ដ៏ធំនេះត្រូវបានបរាជ័យម្តងទៀត។ ខណៈដែលអ្នករឹងចចេសបានចូលរួមនៅខាងសាតាំងត្រូវបានព្រះកាត់ផ្តាច់ចេញ ព្រះបានអត់ទោសដោយសេចក្តីមេត្តាករុណាដល់អ្នកបន្ទាបខ្លួននិងបានកែប្រែចិត្ដ។ មនុស្សនៅលើលោក សន្និវាសនេះទាំងមូល បានមើលឃើញទស្សនីយភាពនៅឯភ្នំស៊ីណាយ ទាំងអស់គ្នាបានមើលឃើញភាពខុសគ្នារវាងការគ្រប់គ្រងរបស់ព្រះ ហើយនិងការគ្រប់គ្រងរបស់សាតាំង។PPKh2 55.2

    សញ្ញាពិតប្រាកដនៃភាពស្មោះត្រង់ចំពោះព្រះ គឺថ្ងៃសប្ប័ទ

    ការទាមទាររបស់ព្រះឱ្យ គោរពនិងថ្វាយបង្គំទ្រង់យ៉ាងពិសេស ខុសពី ព្រះក្លែងក្លាយរបស់ពួកមិនជឿព្រះ គឺផ្អែកលើការពិតដែលបញ្ជាក់ថាទ្រង់គឺជាព្រះអាទិករ ជាព្រះដែលបង្កើតអ្វីៗគ្រប់យ៉ាង។ ហោរាយេរេមាបានមានប្រសាសន៍ថា “តែព្រះយេហូវ៉ាទ្រង់ជាព្រះដ៏ពិតវិញ ទ្រង់ជាព្រះដ៏មានព្រះជន្មរស់នៅ . . . ព្រះទ្រង់បានបង្កើតផែនដី ដោយឫទ្ធិតេជះរបស់ទ្រង់ ទ្រង់បានតាំងលោកិយឡើង ដោយសារប្រាជ្ញារបស់ទ្រង់ ហើយបានលាតផ្ទៃមេឃ ដោយសារយោបល់” “គ្រប់ទាំងមនុស្សបានទៅជាកំរោល ហើយឥតមានចំណេះ គ្រប់ទាំងជាងទងបានត្រូវខ្មាស ដោយសាររូបដែលគេឆ្លាក់ ដ្បិតរូបសិតរបស់គេជាសេចក្តីកំភូតទទេ ឥតមានដង្ហើមឡើយ វាសុទ្ធតែអសារឥតការ ជាការបញ្ឆោតហើយ នៅគ្រាដែលផ្ចាញ់ផ្ចាល នោះវានឹងវិនាសបាត់ទៅ” (យេរេមា ១០: ១១-១២, ១៤, ១៥) ។ ថ្ងៃសប្ប័ទគឺជាការរំឭកពីអំណាចនៃការបង្កបង្កើតលោករបស់ព្រះ ដែលចង្អុលបង្ហាញទៅឯព្រះអង្គថាជាព្រះអាទិករដែលបង្កើតផ្ទៃមេឃនិងផែនដី។ គឺជាទីបន្ទាល់ជារៀងរហូតពីឩត្តមភាព គតិបណ្ឌិតនិងសេចក្ដីស្រឡាញ់របស់ទ្រង់។ ប្រសិនបើមនុស្សនៅតែគោរពថ្ងៃសប្បាតហ៍ឱ្យបានបរិសុទ្ធ នោះនឹងមិនមានអ្នកគ្មានសាសនានិងអ្នកថ្វាយបង្គំរូបព្រះឡើយ។ PPKh2 56.1

    Larger font
    Smaller font
    Copy
    Print
    Contents