Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ១០ មិថុនា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ព្រះយេហូវ៉ានឹងស្រែកគ្រហឹមពីស៊ីយ៉ូនមក ហើយបញ្ចេញព្រះសៀងពីក្រុងយេរូសាឡិម នោះទាំងផ្ទៃមេឃ ហើយផែនដីនឹងកក្រើករំពើកទៅ តែព្រះយេ-ហូវ៉ា នឹងធ្វើជាទីពំនាក់ ដល់រាស្ត្រទ្រង់ ហើយជាទីមាំមួន ដល់ពួកកូនចៅ អ៊ីស្រាអែល។ យ៉ូអែល ៣ : ១៦PPKh2 60.3

    នៅពេលដែលលោកម៉ូសេបានត្រឡប់មកពីព្រះវត្តមានរបស់ព្រះនៅលើភ្នំវិញ នោះរាស្រ្តអ៊ីស្រាអែលដែលមានទោសមិនអាចទ្រាំទ្រនឹងពន្លឺនៃសិរីល្អរបស់ព្រះអង្គ ដែលចែងចាំងទៅលើមុខរបស់គាត់បានទេ។ តើមនុស្សមានបាបអាចទ្រាំទ្រមើលទៅព្រះរាជបុត្រារបស់ព្រះ នៅពេលព្រះអង្គនឹងលេច ឡើងនៅក្នុងសិរីល្អនៃព្រះវរបិតាព័ទ្ធជុំវិញដោយពួកទេវតារបរិសុទ្ធរបស់ទ្រង់ ដែលនឹងយាងមកកាត់ទោសដល់មនុស្សមានបាប ជាអ្នកបំពានក្រឹត្យវិន័យរបស់ទ្រង់ និងពួកអ្នកដែលបដិសេធតង្វាយធួននឹងបាបរបស់ទ្រង់ បានយ៉ាងណាទៅ?។ “អស់ទាំងស្តេចនៅផែនដី និងពួកអ្នកធំ ពួកអ្នកមាន ពួកមេទ័ព ពួកខ្លាំងពូកែ ហើយគ្រប់ទាំងបាវបម្រើ និងអ្នកជាទាំងប៉ុន្មាន” គេពួន “នៅក្នុងរអាង ហើយក្នុងក្រហែងភ្នំ ទាំងអស់គ្នា គេអង្វរទៅភ្នំ ហើយទៅថ្មថា ” សូមធ្លាក់មកលើយើង ដើម្បីបំបាំងយើងពីព្រះភក្ត្រព្រះអង្គ ដែលគង់នៅលើបល្ល័ង្ក និងពីសេចក្តីក្រោធរបស់កូនចៀមចេញ ដ្បិតថ្ងៃធំនៃសេចក្តីក្រោធរបស់ទ្រង់បានមកដល់ហើយ តើអ្នកណាអាចនឹងឈរនៅបាន” (វិវរណៈ ៦:១៥-១៧) ។PPKh2 61.1

    សាតាំងបានអះអាងថានឹងមានលទ្ធផលល្អ កើតចេញមកពីការបំពាន នឹងក្រឹត្យវិន័យរបស់ព្រះ ប៉ុន្តែ មនុស្សនឹងឃើញថា “ឈ្នួលរបស់អំពើបាបគឺសេចក្ដីស្លាប់” (រ៉ូម ៦:២៣) ។ “ដ្បិតមើលថ្ងៃនោះកំពុងតែមកដល់ ថ្ងៃនោះឆេះធ្លោ ដូចជាគុកភ្លើង នោះអស់ពួកអ្នកឆ្មើងឆ្មៃ ហើយនិងអស់ពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនឹងដូចជាជញ្ជ្រាំង ហើយថ្ងៃដែលត្រូវមកដល់នោះនឹងឆេះបន្សុសគេទាំងអស់ទៅ ឥតទុកឱ្យគេមានឫស ឬមែកនៅសល់ឡើយ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ” (ម៉ាឡាគី ៤:១) ។ PPKh2 61.2

    ប៉ុន្តែ នៅកណ្តាលព្យុះសង្ឃរានៃការជំនុំជម្រះរបស់ព្រះ កូនៗរបស់ព្រះនឹងមិនភ័យខ្លាចឡើយ។ “ព្រះយេហូវ៉ានឹងស្រែកគ្រហឹមពីស៊ីយ៉ូនមក ហើយបញ្ចេញព្រះសៀងពីក្រុងយេរូសាឡិម នោះទាំងផ្ទៃមេឃ ហើយផែនដីនឹងកក្រើករំពើកទៅ តែព្រះយេហូវ៉ានឹងធ្វើជាទីពំនាក់ដល់រាស្ត្រទ្រង់ ហើយជាទីមាំមួន ដល់ពួកកូនចៅអ៊ីស្រាអែល” (យ៉ូអែល ៣:១៦) ។ PPKh2 61.3

    ផែនការនៃការប្រោសលោះដ៏អស្ចារ្យផ្តល់ជាលទ្ធផល ដែលនាំមនុស្ស ទាំងអស់នៅលើពិភពលោកឱ្យបានត្រឡប់មករកការសព្វព្រះហឫទ័យរបស់ព្រះយ៉ាងពេញលេញវិញ។ អ្វីៗគ្រប់យ៉ាងដែលបានបាត់បង់ដោយសារអំពើបាប ត្រូវបានស្ដារឱ្យប្រសើរឡើងវិញ។ មិនមែនគ្រាន់តែពូជមនុស្សប៉ុណ្ណោះទេ ប៉ុន្តែ ផែនដីនេះត្រូវបានប្រោសលោះឱ្យត្រឡប់ទៅជាផ្ទះដ៏អស់កល្បជានិច្ចរបស់អ្នកដែលគោរពប្រតិបត្តិដល់ក្រឹត្យវិន័យរបស់ព្រះផងដែរ។ ឥឡូវនេះ ព្រះជាម្ចាស់បានសម្រេចគោលបំណងដើមរបស់ទ្រង់ ក្នុងការបង្កើតលោកនេះហើយ។ “តែពួកបរិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត គេនឹងទទួលរាជ្យហើយនឹងបានរាជ្យនោះជារបស់ផងខ្លួននៅជានិច្ច គឺអស់កល្បតទៅ” (ដានីយ៉ែល ៧:១៨)។ PPKh2 62.1

    ក្រឹត្យវិន័យដ៏ពិសិដ្ឋរបស់ព្រះដែលសាតាំងបានស្អប់និងព្យាយាមបំផ្លាញនោះ ត្រូវបានមនុស្សដែលគ្មានបាបនៅពាសពេញលោកសន្និវាសនេះគោរព។ “ដ្បិតដែលដីធ្វើឱ្យចេញពន្លក ហើយសួនច្បារបណ្តាលឱ្យពូជផ្សេងៗ ដែលគេដាំនៅទីនោះបានដុះឡើងជាយ៉ាងណា នោះព្រះអម្ចាស់យេហូវ៉ា ទ្រង់នឹងធ្វើឱ្យសេចក្តីសុចរិត និងសេចក្តីសរសើរ បានលេចឡើង នៅចំពោះអស់ទាំងសាសន៍យ៉ាងនោះដែរ” (អេសាយ ៦១:១១) ។PPKh2 62.2

    *****