Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៧ វិច្ឆិកា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ព្រះយេហូវ៉ាទ្រង់ជាពន្លឺ ហើយជាសេចក្តីសង្គ្រោះរបស់ខ្ញុំតើខ្ញុំនឹងត្រូវខ្លាចចំពោះអ្នកណា ព្រះយេហូវ៉ាទ្រង់ជាទីពឹងពំនាក់នៃជីវិតខ្ញុំ តើត្រូវឲ្យខ្ញុំភ័យចំពោះអ្នកណា។ ទំនុកដំកើង ២៧:១PPKh3 190.1

    ដាវីឌនិងពួកលោកមិនបានចូលរួមក្នុងការប្រយុទ្ធរវាងស្តេចសូល និងកងទ័ពភីលីស្ទីនទេ ទោះបីពួកគេបានដង្ហែក្បួនកងទ័ពជាមួយនឹងទាហាន ភីលីស្ទីនទៅកាន់សមរភូមិក៏ដោយ។ ខណៈដែលកងទ័ពទាំងពីរកំពុងប្រឈម មុខដាក់គ្នា កូនរបស់លោកអ៊ីសាយបានរកឃើញថាខ្លួនឯងកំពុងព្រួយបារម្ភយ៉ាងខ្លាំង។ ស្តេចអ័គីសចង់ឱ្យដាវីឌច្បាំងជំនួសកងទ័ពភីលីស្ទីន។ តើគាត់គួររត់ចោលខ្សែត្រៀមដែលស្តេចបានប្រគល់ឱ្យ ហើយដកថយពីសមរភូមិដោយការរមិលគុណ និងក្បត់ចំពោះស្តេចអ័គីស ដែលបានការពារគាត់ ឬយ៉ាងណា? ទង្វើបែបនេះនឹងផ្តល់កេរ្តិ៍ឈ្មោះដ៏អាក្រក់ដល់គាត់ និងធ្វើឱ្យគាត់ធ្លាក់ទៅក្នុងកំហឹងរបស់ខ្មាំងសត្រូវ ដែលគួរឱ្យខ្លាចជាងស្តេចសូលទៅទៀតនេះ។ PPKh3 190.2

    ប៉ុន្ដែ លោកមិនអាចយល់ព្រមប្រយុទ្ធប្រឆាំងនឹងកងទ័ពអ៊ីស្រាអែល ហើយក្លាយជាជនក្បត់ចំពោះប្រទេសរបស់ខ្លួនឯងក្នុងមួយរំពេចនោះឡើយ ព្រោះធ្វើដូច្នោះនឹងក្លាយជាសត្រូវរបស់ព្រះនិងរាស្រ្តរបស់ទ្រង់ហើយ។ ទង្វើនេះអាចជាការរារាំងផ្លូវគាត់មិនឱ្យចូលទៅកាន់រាជបល្ល័ង្កនៃប្រទេសអ៊ីស្រាអែល ជារៀងរហូត។ ហើយប្រសិនបើស្តេចសូលត្រូវបានគេសម្លាប់នៅក្នុងសមរភូមិ នេះ មនុស្សជាច្រើនអាចនឹងចោទដាវីឌពីការធ្វើគុតដល់ទ្រង់។ PPKh3 190.3

    ការស្វែងរកការជ្រកកោននៅក្នុងបន្ទាយយ៉ាងរឹងមាំរបស់ព្រះនៅលើភ្នំ នោះប្រសើរជាងការជ្រកកោនជាមួយនឹងសត្រូវសួរពូជនៃរាស្រ្តរបស់ព្រះអម្ចាស់ ឆ្ងាយណាស់។ ប៉ុន្តែ នៅក្នុងសេចក្ដីមេត្ដាករុណាដ៏ធំរបស់ទ្រង់ ព្រះមិនដាក់ទោសដល់អ្នកបម្រើរបស់ទ្រង់ដោយការចាកចេញពីទ្រង់ នៅក្នុងទុក្ខព្រួយនិងការខ្វល់ខ្វាយរបស់គេនោះទេ។ ទោះជាដាវីឌបានចាកចេញពីផ្លូវនៃសេចក្តីសុចរិតយ៉ាងតឹងរ៉ឹង នៅពេលដែលគាត់បានបាត់បង់អំណាចរបស់ព្រះក៏ដោយ ក៏គាត់នៅតែមានគោលបំណងស្មោះត្រង់ជាមួយនឹងព្រះ នៅក្នុងចិត្តរបស់គាត់ដែរ។ ពួកទេវតារបស់ព្រះជាម្ចាស់បានជំរុញទឹកចិត្តមេដឹកនាំ កងទ័ពភីលីស្ទីនឱ្យប្រឆាំងជំទាស់នឹងការអនុញ្ញាតឱ្យដាវីឌនិងកងទ័ពរបស់លោកនៅជាមួយនឹងកងទ័ពភីលីស្ទីន នៅក្នុងសង្គ្រាមដែលនឹងចូលមកដល់នៅពេលខាងមុខនេះ។ PPKh3 191.1

    ពួកមេដឹកនាំដែលនៅជុំវិញស្តេចអ័គីសបានស្រែកឡើងថា “ពួកសាសន៍ ហេព្រើរទាំងនេះមកធ្វើអី?”។ រួចអ័គីសឆ្លើយតបថា “នេះតើមិនមែនដាវីឌ ជាអ្នកបម្រើរបស់សូល ស្តេចសាសន៍អ៊ីស្រាអែល ដែលបាននៅជាមួយនឹងខ្ញុំ ជាយូរថ្ងៃយូរឆ្នាំមកហើយទេឬអី ហើយខ្ញុំមិនឃើញជាមានទោសអ្វីនៅក្នុងគាត់ ចាប់តាំងពីវេលាដែលគាត់មក ដរាបដល់ថ្ងៃនេះ”។ PPKh3 191.2

    គេបានបញ្ជូនដាវីឌឱ្យទៅទីក្រុងស៊ីកឡាក់វិញ

    ប៉ុន្តែ ពួកមេនៃកងទ័ពភីលីស្ទីនគេខឹងនឹងទ្រង់ រួចទូលថា “‘ចូរឱ្យមនុស្ស នេះទៅវិញទៅ ដើម្បីឱ្យត្រឡប់ទៅឯកន្លែងដែលទ្រង់បានតម្រូវឱ្យនៅនោះ កុំឱ្យចុះទៅឯចម្បាំងជាមួយនឹងយើងឡើយ ក្រែងលោកំពុងតែច្បាំង នោះវា ត្រឡប់ជាទាស់នឹងយើងវិញ ដ្បិតវានឹងបានជាមេត្រីនឹងចៅហ្វាយវាយ៉ាងណាបាន បើមិនមែនដោយសារយកក្បាលនៃមនុស្សទាំងនេះទេ តើនេះមិនមែនដាវីឌទេឬអី ជាអ្នកដែលគេបានច្រៀងឆ្លើយគ្នាពីដំណើរវាក្នុងចម្បាំងគេថា “សូលបានសម្លាប់ទាំងពាន់ តែដាវីឌទាំងម៉ឺន”?។ ពួកគេមិនជឿថា ដាវីឌនឹងប្រយុទ្ធជាមួយនឹងប្រជារាស្រ្តរបស់ខ្លួនឡើយ។ នៅក្នុងពេលកំពុងប្រយុទ្ធគ្នា ដាវីឌអាចធ្វើឱ្យមានគ្រោះថ្នាក់ដល់កងទ័ពភីលីស្ទីនខ្លាំងជាងកងទ័ពរបស់ ស្តេចសូលទៅទៀត។ PPKh3 191.3

    Larger font
    Smaller font
    Copy
    Print
    Contents