Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៥ ធ្នូ

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ឱព្រះអង្គអើយ សូមបង្កើតចិត្តបរិសុទ្ធនៅក្នុងទូលបង្គំហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង។ ទំនុកដំកើង ៥១:១០PPKh3 230.1

    មនុស្សដែលចង្អុលទៅឯគំរូរបស់ស្តេចដាវីឌ ដើម្បីព្យាយាមកាត់បន្ថយ កំហុសនៃអំពើបាបរបស់ខ្លួន គួរតែរៀនពីកំណត់ត្រាក្នុងព្រះគម្ពីរថា ផ្លូវនៃការរំលងនឹងក្រឹត្យវិន័យរបស់ព្រះ គឺជាការលំបាកណាស់។ លទ្ធផលនៃអំពើបាប មានភាពជូរចត់ពិបាកនឹងទ្រាំទ្រខ្លាំងណាស់ ទោះបីជានៅក្នុងជីវិតនាពេលបច្ចុប្បន្ននេះក៏ដោយ។ PPKh3 230.2

    ព្រះមានបំណងយកប្រវត្តិសាស្រ្តនៃការធ្លាក់ចុះរបស់ស្តេចដាវីឌ ធ្វើជាការព្រមានថា សូម្បីតែអ្នកដែលទ្រង់បានប្រទានពរយ៉ាងជាច្រើន ក៏មិនត្រូវគិតថានឹងបានរួចខ្លួន (មានសុវត្ថិភាព) នោះដែរ។ ហើយកំណត់ត្រានេះបានបម្រើគោលបំណងនេះ ដល់មនុស្សគ្រប់គ្នាដែលបានស្វះស្វែងរៀនសូត្រ ពី មេរៀនដែលទ្រង់បានរចនាឡើងទុកជាការបង្រៀននេះ ដោយបន្ទាបខ្លួន។ ការដួលចុះរបស់ស្តេចដាវីឌ ជាអ្នកដែលព្រះបានលើកតម្កើងយ៉ាងខ្ពស់ បានដាស់សតិមនុស្សជាច្រើនកុំឱ្យទុកចិត្តលើខ្លួនឯង។ ដោយដឹងថាកម្លាំង និងសុវត្ថិភាពរបស់ពួកគេឋិតនៅតែក្នុងព្រះជាម្ចាស់តែមួយប៉ុណ្ណោះ ពួកគេបានភ័យខ្លាចការបោះជំហានដំបូងចូលទៅក្នុងទឹកដីរបស់សាតាំង។ PPKh3 230.3

    ទ្រង់បានប្រមូលផលពីផលផ្លែនៃការបំពាននឹងក្រឹត្យវិន័យរបស់ព្រះ តាំងពីមុនពេលដែលព្រះប្រកាសការកាត់ទោសទាស់នឹងស្តេចដាវីឌ ទៅ ទៀត។ គេឃើញការឈឺចាប់ដែលទ្រង់បានទ្រាំទ្រនៅពេលនោះ នៅក្នុងគម្ពីរទំនុកតម្កើងជំពូកទីសាមសិបពីរៈ PPKh3 230.4

    កាលទូលបង្គំបានស្ងៀមនៅ នោះឆ្អឹងទូលបង្គំ បានខ្សោះទៅ ដោយសារតមម្ងូរដែលទូលបង្គំថ្ងូរជាដរាបរាល់ថ្ងៃ ដ្បិតព្រះហស្តនៃទ្រង់បានសង្កត់លើទូលបង្គំជាធ្ងន់ ទាំងយប់ទាំងថ្ងៃ ។ (ទំនុកតម្កើង ៣២:៣, ៤) ឱព្រះអង្គអើយ សូមបង្កើតចិត្តបរិសុទ្ធនៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឱ្យត្រឹមត្រូវឡើង សូមកុំចោលទូលបង្គំចេញពីចំពោះទ្រង់ ហើយកុំដកយកព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ចេញពីទូលបង្គំឡើយ ។ ឱព្រះអង្គ ជាព្រះដ៏ជួយសង្គ្រោះទូលបង្គំអើយ សូមដោះទូលបង្គំឱ្យរួចពីទោសកម្ចាយឈាម នោះអណ្តាតទូលបង្គំនឹងបន្លឺសំឡេង ច្រៀងពីសេចក្តីសុចរិតរបស់ទ្រង់។ (ទំនុកតម្កើង ៥១:១០, ១១, ១៤)PPKh3 230.5

    ដូច្នេះ ស្តេចនៃស្រុកអ៊ីស្រាអែលបានប្រាប់ពីអំពើបាប ការកែប្រែចិត្ត និងក្តីសង្ឃឹមនៃការលើកលែងទោសតាមរយៈសេចក្ដីមេត្ដាករុណានៃព្រះរបស់ទ្រង់។ ទ្រង់ចង់ឱ្យមនុស្សដទៃបានរៀនសូត្រពីប្រវត្តិសាស្រ្តនៃការធ្លាក់ចុះដ៏ក្រៀមក្រំរបស់ទ្រង់នេះ។PPKh3 231.1

    លើសពីការអត់ឱនទោស

    ការកែប្រែចិត្ដរបស់ស្តេចដាវីឌគឺស្មោះអស់ពីចិត្ត។ ទ្រង់មិនបានព្យាយាម ធ្វើឱ្យបទល្មើសរបស់ទ្រង់មើលទៅឃើញថាមិនធ្ងន់ធ្ងរនោះទេ ឬក៏មិនមានបំណងគេចវេះពីការជំនុំជម្រះដែលបានគំរាមកំហែងនោះដែរ។ ព្រះអង្គបានទតឃើញភាពសៅហ្មងនៅក្នុងចិត្តរបស់ទ្រង់ ហើយទ្រង់បានស្អប់អំពើបាបរបស់ទ្រង់។ ទ្រង់មិនអធិស្ឋានសម្រាប់ការលើកលែងទោសប៉ុណ្ណោះទេ តែសម្រាប់ភាពបរិសុទ្ធនៃចិត្តរបស់ទ្រង់ផងដែរ។ ទ្រង់បានឃើញភស្តុតាងនៃការលើកលែងទោសនិងការទទួលយករបស់ទ្រង់ នៅក្នុងការសន្យារបស់ព្រះចំពោះមនុស្សមានបាបដែលបានកែប្រែចិត្ដថា “ឯតង្វាយដែលគួរថ្វាយដល់ព្រះ នោះគឺជាវិញ្ញាណខ្ទេចខ្ទាំ ឱព្រះអម្ចាស់អើយ ទ្រង់មិនមើលងាយចំពោះចិត្តខ្ទេចខ្ទាំ ហើយទន់ទាបឡើយ”។ (ទំនុកតម្កើង ៥១:១៧)។ PPKh3 231.2

    ទោះបីជាស្តេចដាវីឌបានធ្លាក់ចុះក៏ដោយ ក៏ព្រះជាម្ចាស់បានលើកទ្រង់ឡើងវិញដែរ។ នៅក្នុងសេចក្ដីអំណរនៃការធូរស្បើយរបស់ទ្រង់ ព្រះអង្គបានច្រៀងថា “ទូលបង្គំបានរ៉ាប់ទទួលអំពើបាបរបស់ទូលបង្គំនៅចំពោះទ្រង់ ឥតលាក់ការទុច្ចរិតរបស់ទូលបង្គំទុកឡើយ ទូលបង្គំបាននិយាយថា ទូលបង្គំនឹងលន់តួអស់ទាំងការរំលងរបស់ទូលបង្គំដល់ព្រះយេហូវ៉ា ឯទ្រង់ក៏បានអត់ទោសចំពោះអំពើបាបនៃទូលបង្គំទៅ” (ទំនុកតម្កើ ៣២:៥)។ ស្តេចដាវីឌបានបន្ទាបខ្លួន ហើយបានលន់តួអំពើបាបរបស់ទ្រង់ ខណៈដែលស្តេចសូលបានប្រព្រឹត្តផ្ទុយពីនោះ ដោយមើលងាយការប្រដៅតម្រង់ និងធ្វើឱ្យចិត្តរបស់ទ្រង់រឹងមានះ ដោយខំលាងសម្អាតអំពើបាបដោយខ្លួនឯង។ PPKh3 231.3

    សារនៅក្នុងប្រវត្តិសាស្រ្តរបស់ស្តេចដាវីឌគឺជាផ្នែកមួយនៃការបកស្រាយដ៏ល្អបំផុត ដែលព្រះបានប្រទានឱ្យយើង ដែលកំពុងប្រឈមជាមួយនឹងការលំបាកនិងការល្បួងរបស់មនុស្ស ជាមួយនឹងការកែប្រែចិត្តពិតប្រាកដ។ នៅគ្រប់សម័យកាល កូនរបស់ព្រះរាប់ពាន់នាក់ដែលបានវង្វេងធ្លាក់ចូលទៅក្នុងអំពើបាប បានចងចាំពីការកែប្រែចិត្តនិងការរលន់តួទោសដ៏ស្មោះអស់ពីចិត្តរបស់ស្តេចដាវីឌ ហើយបានទទួលភាពក្លាហានក្នុងការកែប្រែ ចិត្តនិងបានព្យាយាមដើរតាមផ្លូវនៃក្រឹត្យវិន័យរបស់ព្រះជាថ្មីឡើងវិញ។ PPKh3 232.1

    អស់អ្នកដែលនឹងបន្ទាបខ្លួនដោយការលន់តួបាបនិងការកែប្រែចិត្ត ដូចជាស្តេចដាវីឌ អាចប្រាកដថាមានក្តីសង្ឃឹមសម្រាប់ពួកគេ។ ព្រះជាម្ចាស់នឹងមិនបោះបង់ចោលមនុស្សដែលបានកែប្រែចិត្ដយ៉ាងពិតប្រាកដនោះឡើយ។ PPKh3 232.2

    *****

    Larger font
    Smaller font
    Copy
    Print
    Contents