Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៧ ធ្នូ

    ខចងចាំប្រចាំសប្តាហ៍ ៖ ដ្បិតអ្នកនោះជាមនុស្សមានចិត្ត២ ចេះតែសាវាក្នុងគ្រប់ទាំងផ្លូវ។ យ៉ាកុប ១:៨PPKh3 235.1

    បន្ទាប់មក នាងបានសុំការអនុញ្ញាតពីស្តេចដើម្បីនិយាយបន្ថែមទៀត នាងបានចង្អុល បង្ហាញថាទ្រង់មានកំហុសក្នុងការមិនបាននាំយកបុត្រាដែលបានបណ្ដេញចេញនោះឱ្យត្រឡប់មកផ្ទះវិញ។ នាងបាននិយាយថា “ឯយើងរាល់គ្នាត្រូវតែស្លាប់ជាមិនខាន ហើយយើងរាល់គ្នាក៏ដូចជាទឹកដែលកំពប់ខ្ចាយទៅលើដី និងប្រមូលមកវិញមិនបានឡើយ ឯព្រះទ្រង់មិនកាត់ជីវិតចេញទេ គឺទ្រង់បង្កើតផ្លូវណាមួយ ដើម្បីឱ្យអ្នកដែលត្រូវនិរទេស មិនត្រូវកាត់ចេញពីទ្រង់នៅជាដរាបវិញ”។ ការពិពណ៌នាដ៏ទន់ភ្លន់និងគួរឱ្យរំជួលចិត្ត អំពីសេចក្ដីស្រឡាញ់របស់ព្រះចំពោះមនុស្សមានបាបនេះ កំពុងវាយប្រហារទៅលើភស្តុតាងដែលបញ្ជាក់ថាប្រជារាស្រ្តអ៊ីស្រាអែលចេះដឹងអំពីសេចក្ដីពិតដ៏អស្ចារ្យនៃការសង្រ្គោះ។ ព្រះមហាក្សត្រមិនអាចប្រឆាំងនឹងការអំពាវនាវនេះឡើយ។ ទ្រង់បានចេញបញ្ជាថា “ដូច្នេះ ចូរទៅនាំអាប់សាឡំម ជាកូនប្រុសយើង មកវិញចុះ”។PPKh3 235.2

    លទ្ធផលដ៏ក្រៀមក្រំនៃអំពើបាបរបស់ស្តេចដាវីឌ

    ស្តេចបានអនុញ្ញាតឱ្យអាប់សាឡំមវិលត្រឡប់មកកាន់ក្រុងយេរូសាឡិម វិញ ប៉ុន្តែ មិនបានឱ្យមកបង្ហាញខ្លួននៅព្រះរាជវាំងឬទៅជួបនឹបិតារបស់ទ្រង់ឡើយ។ ដោយភាពទន់ភ្លន់ ព្រះទ្រង់ស្រឡាញ់ដល់បុត្រដ៏ស្រស់ស្អាត និងមានអំណោយទាននេះ ស្តេចដាវីឌបានជ្រាបថា វាជាការចាំបាច់ដែលត្រូវតែបង្ហាញពីការស្អប់ខ្ពើម ចំពោះអំពើឧក្រិដ្ឋដែលទ្រង់បានប្រព្រឹត្ត។ អាប់សាឡំម បានរស់នៅក្នុងព្រះដំណាក់របស់ទ្រង់ ជាអ្នកដែលត្រូវបណ្តេញចេញពីព្រះរាជវាំងអស់រយៈពេលពីរឆ្នាំ។ វត្ដមាននៃប្អូនស្រីរបស់ទ្រង់បានរំឭកទ្រង់ពីកំហុសដែលមិនអាចយកអ្វីមកជួសជុលឡើងវិញបាន ដែលនាងបានទទួលរងគ្រោះនេះ។ នៅក្នុងក្រសែភ្នែករបស់សាធារណជន បុត្រាអង្គនេះគឺជា វីរបុរសមួយអង្គ មិនមែនជាជនល្មើសទេ ហើយទ្រង់បានដាក់ព្រះកាយនៅក្នុងស្ថានភាពមួយដើម្បីទាក់ទាញទឹកចិត្តរបស់ប្រជានុរាស្រ្ត។ PPKh3 235.3

    រូបរាងខាងក្រៅរបស់ទ្រង់ល្មមគ្រប់គ្រាន់ អាចនឹងដណ្តើមយកការកោតសរសើរពីសំណាក់ប្រជារាស្រ្តទាំងអស់បាន។ “រីឯនៅក្នុងពួកអ៊ីស្រាអែល ទាំងអស់គ្នា គ្មានអ្នកណាដែលគួរសរសើរ ឱ្យស្មើនឹងអាប់សាឡំម ពីដំណើរទ្រង់មានរូបល្អនោះទេ ដ្បិតចាប់តាំងពីផ្ទៃព្រះបាទ រហូតដល់កំពូលព្រះសិរទ្រង់ នោះឥតមានខ្ចោះត្រង់ណាសោះ”។ ការសម្រេចព្រះទ័យរបស់ស្តេចដាវីឌ ក្នុងការអនុញ្ញាតឱ្យទ្រង់វិលត្រឡប់មកកាន់ក្រុងយេរូសាឡិមវិញ បានបដិសេធ មិនទទួលស្គាល់ឱ្យទ្រង់មានវត្តមាននៅចំពោះព្រះអង្គដូច្នេះ បានលើកទឹកចិត្តឱ្យប្រជារាស្រ្តកាន់តែអាណិតអាសូរដល់ទ្រង់កាន់តែខ្លាំងឡើង។ PPKh3 236.1

    នៅមុនអំពើបាបរបស់ទ្រង់ ស្តេចដាវីឌមានចិត្ដក្លាហាននិងហ៊ានធ្វើការសម្រេចចិត្តគ្រប់បែបយ៉ាង។ ឥឡូវនេះ ទ្រង់មានភាពទន់ខ្សោយនិងស្ទាក់ស្ទើរ។ ហើយការនេះបានក្លាយជាទីពេញចិត្តដល់ផែនការនៃបុត្រារបស់ទ្រង់យ៉ាងក្រៃលែង។ PPKh3 236.2

    តាមរយៈឥទ្ធិពលរបស់លោកយ៉ូអាប់ គេបានអនុញ្ញាតឱ្យអាប់សាឡំម មានវត្តមាននៅចំពោះបិតារបស់ទ្រង់ជាថ្មីឡើងវិញ។ ទ្រង់បានបន្តគម្រោងការ របស់ទ្រង់ដោយព្យាយាមផ្គាប់ចិត្តប្រជារាស្រ្តដើម្បីដណ្តើមយកប្រជាប្រិយ យ៉ាងហ្មត់ចត់និងប្រកបដោយវិធីសាស្រ្តដ៏ប៉ិនប្រសប់ ដោយបង្វែរការអាក់អន់ចិត្តទាំងឡាយឱ្យត្រឡប់ទៅជាផលប្រយោជន៍របស់ទ្រង់វិញ។ ពីមួយថ្ងៃទៅមួយថ្ងៃ គេអាចឃើញបុរសដ៏ថ្លៃថ្នូរម្នាក់នេះនៅមាត់ទ្វារក្រុង ជាកន្លែងដែលហ្វូងមនុស្សដែលមានរឿងក្តីបានរង់ចាំទូលថ្វាយរឿងរបស់ពួកគេដល់ស្តេចឱ្យជួយដោះស្រាយ។ អាប់សាឡំមបានស្តាប់ ហើយសម្តែងនូវការអាណិតអាសូរ ចំពោះការរងទុក្ខរបស់ពួកគេ និងការសោកស្តាយចំពោះការខ្វះខាតក្នុងការគ្រប់គ្រងរបស់ស្តេចនេះ។ “ឱបើយើងបានធ្វើជាចៅហ្វាយ នៅក្នុងនគរនេះទៅអេះ នោះអស់អ្នកណាដែលមានរឿងមានក្តីនឹងបានមកឯយើង ហើយយើងនឹងជំនុំជម្រះឱ្យគេតាមយុត្តិធម៌ នៅគ្រានោះ បើមានអ្នកណាមកថ្វាយបង្គំដល់ទ្រង់ នោះទ្រង់ក៏លូកព្រះហស្តទៅចាប់ទាញមកថើបអ្នកនោះ”។ PPKh3 236.3

    Larger font
    Smaller font
    Copy
    Print
    Contents