Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៨ ធ្នូ

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ អញនឹងឡើងទៅផុតទីខ្ពស់នៃពពក អញនឹងលើកខ្លួនឲ្យបានដូចជាព្រះដ៏ខ្ពស់បំផុត។ អេសាយ ១៤:១៤PPKh3 237.1

    ការបះបោរបានរីកធំឡើងជាសម្ងាត់

    ការមិនសប្បាយចិត្តជាមួយនឹងការគ្រប់គ្រងរបស់ស្តេចបានរីករាលដាលយ៉ាងឆាប់រហ័ស ក្រោមការជំរុញនិងលើកទឹកចិត្តពីបុត្រារបស់ស្តេច។ ជាទូទៅ មនុស្សជាច្រើនបានចាត់ទុកអាប់សាឡំមថាជាស្តេចរបស់ពួកគេ ហើយមនុស្សជាច្រើនចង់ឱ្យទ្រង់ឡើងគង់លើបល្ល័ង្ក។ “ដូច្នេះអាប់សាឡំម ទ្រង់បានទាក់ចិត្តពួកជនជាតិអ៊ីស្រាអែលទាំងឡាយ”។ ប៉ុន្ដែ ស្ដេចមិនបានសង្ស័យអ្វីសោះ។ ស្តេចដាវីឌបានគិតថាតួនាទីជាព្រះអង្គម្ចាស់ដែល អាប់សាឡំម បានបំពេញនេះគឺមានគោលបំណងដើម្បីផ្តល់កិត្តិយសដល់ព្រះបរមរាជវាំងរបស់ទ្រង់ប៉ុណ្ណោះ។ PPKh3 237.2

    អាប់សាឡំមបានផ្ញើសារជាសម្ងាត់ទៅទាហានគ្រប់អំបូរ ឱ្យរៀបចំផែនការបះបោរ។ហើយឥឡូវនេះទ្រង់បានប្រើភក្ដីភាពចំពោះសាសនា ដើម្បីគ្របបាំងផែនការក្បត់របស់ទ្រង់។ អាប់សាឡំមបានទូលស្ដេចថា “សូមទ្រង់អនុញ្ញាតឱ្យទូលបង្គំទៅឯក្រុងហេប្រុន ដើម្បីនឹងលាបំណន់ ដែលទូលបង្គំបានបន់ដល់ព្រះយេហូវ៉ា ដ្បិតកាលទូលបង្គំ ជាអ្នកបម្រើទ្រង់ នៅស្រុកកេស៊ូរី អើរ៉ាមនៅឡើយ នោះទូលបង្គំបានបន់ទុកថា បើកាលណាព្រះយេហូវ៉ានាំទូលបង្គំ ត្រឡប់មកឯក្រុងយេរូសាឡិមវិញ នោះទូលបង្គំនឹងប្រតិបត្តិដល់ព្រះយេហូវ៉ា”។ PPKh3 237.3

    បិតាដ៏រីករាយនេះបានស្បើយទុក្ខជាមួយនឹងលក្ខណៈនៃជំនឿសាសនានៅក្នុងបុត្រារបស់ទ្រង់នេះ ហើយក៏បានបញ្ជូនទ្រង់ចេញទៅទាំងប្រសិទ្ធពរដល់ទ្រង់ផង។ អាប់សាឡំមបានរៀបចំផែនការដណ្តើមរាជបល្ល័ង្ករបស់ទ្រង់ដោយការលាក់ពុត មិនមែនគ្រាន់តែបំភាន់ភ្នែក ស្តេចទេ ប៉ុន្តែថែមទាំងទាក់ទាញទំនុកចិត្តពីប្រជារាស្រ្តថែមទៀតផង។ នៅក្នុងវិធីនេះ ទ្រង់បានដឹកនាំពួកគេឱ្យបះបោរប្រឆាំងនឹងស្តេចដែលព្រះបានជ្រើសរើស។ PPKh3 238.1

    ស្ដេចអាប់សាឡំមបានចេញដំណើរទៅកាន់ហេប្រុន ហើយអ្នកដែលបានទៅជាមួយនឹងទ្រង់ “មានមនុស្ស២០០នាក់ចេញពីក្រុងយេរូសាឡិម . . . គេក៏ទៅដោយចិត្តត្រង់ ឥតដឹងការអ្វីឡើយ”។ មនុស្សដែលបានទៅជាមួយនឹងទ្រង់ទាំងនេះ មិនបានគិតថាសេចក្ដីស្រឡាញ់របស់ពួកគេចំពោះបុត្រារបស់ស្តេចនេះ កំពុងដឹកនាំពួកគេ ចូលទៅក្នុងការបះបោរប្រឆាំងនឹងបិតារបស់ទ្រង់ដូច្នេះឡើយ។ នៅក្រុងហេប្រុន ស្ដេចអាប់សាឡំម បានត្រាស់ហៅ អ័ហ៊ីថូផែល ជាបុរសម្នាក់ដែលល្បីល្បាញនិងមានប្រាជ្ញាឱ្យមកជួប។ ការគាំទ្ររបស់អ័ហ៊ីថូផែលបានធ្វើឱ្យការបះបោររបស់អាប់សាឡំមបានជ័យជម្នះយ៉ាងជាក់ច្បាស់ ហើយបានទាក់ទាញមនុស្សដែលមានឥទ្ធិពលជាច្រើននាក់ឱ្យចូលមកខាងទ្រង់។ នៅពេលដែលសំឡេងត្រែនៃការបះបោរបានបន្លឺឡើង អ្នកស៊ើបការណ៍របស់ទ្រង់នៅទូទាំងប្រទេស បានប្រកាសដំណឹងថា អាប់សាឡំមបានឡើងសោយរាជ្យជាស្តេចហើយ នោះមនុស្សជាច្រើនបានប្រមូលផ្តុំគ្នាមកឯទ្រង់។ PPKh3 238.2

    សកម្មភាពចុងក្រោយបង្អស់របស់ស្តេចដាវីឌ

    នៅពេលជាមួយគ្នានេះ មានគេនាំដំណឹងនៃគ្រោះអាសន្ននេះទៅក្រុងយេរូសាឡិម។ រំពេចនោះស្តេចដាវីឌបានឃើញថាការបះបោរនេះបានផ្ទុះឡើងនៅក្បែរបល្ល័ង្ករបស់ព្រះអង្គ។ បុត្រារបស់ទ្រង់មានផែនការដណ្តើមPPKh3 239.1

    រាជបល្ល័ង្ករបស់ទ្រង់ ហើយពិតជាចង់ធ្វើគុតទ្រង់ថែមទៀតផង។ នៅក្នុងគ្រោះថ្នាក់ដ៏អាសន្នរបស់ទ្រង់នេះ ស្តេចដាវីឌបានបញ្ចេញការអស់សង្ឃឹម ដែលបានឆាបឆេះនៅក្នុងព្រះកាយរបស់ទ្រង់ជាយូរមកហើយ និងបានត្រៀមខ្លួនជា ស្រេចដើម្បីជួបនឹងគ្រោះអាសន្នដ៏គួរឱ្យខ្លាចនេះ។ អាប់សាឡំមនៅប្រហែលជាប៉ុន្មានគីឡូម៉ែត្រទៀតប៉ុណ្ណោះ។ ក្រុមបះបោរនេះនឹងចូលមកដល់មាត់ ទ្វារទីក្រុងយេរូសាឡិមនៅក្នុងពេលដ៏ខ្លីខាងមុខនេះជាក់ជាមិនខាន ។ PPKh3 239.2

    Larger font
    Smaller font
    Copy
    Print
    Contents