Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២១ ធ្នូ

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ដ្បិតទូលបង្គំទទួលស្គាល់អំពើរំលងរបស់ទូលបង្គំហើយឯអំពើបាបរបស់ទូលបង្គំនោះក៏នៅចំពោះមុខទូលបង្គំជានិច្ច។ ទំនុកដំកើង ៥១:៣PPKh3 244.1

    ស្តេចដាវីឌជ្រាបថាបញ្ហានេះគឺជាលទ្ធផលនៃអំពើបាបរបស់ទ្រង់

    នៅពេលដែលប្រជារាស្រ្តដែលស្មោះត្រង់របស់ស្ដេចដាវីឌបានភ្ញាក់ផ្អើល ចំពោះវាសនាអាក្រក់ដែលនឹងកើតឡើងដល់ទ្រង់នៅពេលខាងមុខនេះ នោះមិនមានអ្វីជាអាថ៌កំបាំងដល់ទ្រង់ឡើយ។ ទ្រង់ធ្លាប់មានប្រថ្នូលអាក្រក់ភ្លាមៗដូចនេះជាញឹកញាប់ណាស់មកហើយ។ ទ្រង់ស្ញប់ស្ញែងជាខ្លាំងដោយព្រះជាម្ចាស់បានអត់ឱនដល់អំពើបាបរបស់ទ្រង់ជាយូរមកហើយ។ ហើយឥឡូវនេះ នៅក្នុងការរត់គេចខ្លួនដ៏ប្រញាប់ប្រញាល់និងព្រួយបារម្ភរបស់ទ្រង់ ព្រះអង្គបានគិតអំពីរាជធានីជាទីស្រឡាញ់របស់ទ្រង់ ជាកន្លែងដែលទ្រង់បានជ្រាបពីអំពើបាបរបស់ទ្រង់។ ខណៈដែលទ្រង់បាននឹកចាំពីការអត់ធ្មត់របស់ព្រះ ទ្រង់បានជ្រាបថា ព្រះជាម្ចាស់នឹងនៅតែដោះស្រាយជាមួយនឹងទ្រង់ដោយសេចក្ដីមេត្តាករុណាដដែល។ PPKh3 244.2

    ស្តេចដាវីឌបានលន់តួអំពើបាប ហើយបានព្យាយាមបំពេញកាតព្វកិច្ច របស់ទ្រង់ ជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះជាម្ចាស់។ ទ្រង់បានធ្វើការដើម្បីស្ថាបនានគររបស់ទ្រង់ឡើង។ ទ្រង់បានប្រមូលសម្ភារៈសាងសង់ព្រះរាជដំណាក់របស់ព្រះជាម្ចាស់។ ហើយឥឡូវនេះ តើលទ្ធផលនៃការខំប្រឹងប្រែងជាច្រើនឆ្នាំមកហើយនេះ ត្រូវតែធ្លាក់ទៅក្នុងកណ្តាប់ដៃនៃបុត្រាក្បត់ដ៏ព្រហើន របស់ទ្រង់ទៅវិញឬអ្វី?។ PPKh3 244.3

    ព្រះអង្គបានទតឃើញបុព្វហេតុនៃការពិបាករបស់ទ្រង់ នៅក្នុងអំពើបាបរបស់ទ្រង់ផ្ទាល់។ ហើយព្រះជាម្ចាស់មិនបានបោះបង់ចោលស្តេចដាវីឌ ឡើយ។ នៅក្រោមកំហុសឆ្គងដ៏ឃោរឃៅ និងការប្រមាថ ទ្រង់បានបង្ហាញការបន្ទាបខ្លួន ភាពមិនអាត្មានិយម ព្រះទ័យសប្បុរស និងការស្ដាប់បង្គាប់។ មិនដែលមានអ្នកគ្រប់គ្រងណានៃសាសន៍អ៊ីស្រាអែល មានភាពប្រសើរឧត្តមនៅចំពោះព្រះនេត្ររបស់ព្រះនៃឋានសួគ៌ ជាងស្តេចដាវីឌ នៅក្នុងម៉ោងនៃភាពអាម៉ាស់យ៉ាងធ្ងន់ធ្ងរដូច្នេះឡើយ។ PPKh3 245.1

    នៅក្នុងបទពិសោធន៍ដែលទ្រង់បានបណ្ដាលឱ្យស្តេចដាវីឌឆ្លងកាត់ ព្រះជាម្ចាស់បានបង្ហាញថាទ្រង់មិនអាចសម្របសម្រួលឬអត់ឱនទោសដល់អំពើបាបឡើយ។ ប្រវត្តិសាស្រ្តរបស់ស្តេចដាវីឌជួយយើងឱ្យអាចតាមដានគោលបំណងនៃសេចក្ដីមេត្ដាករុណាព្រះ តាមរយៈការជំនុំជម្រះដ៏ខ្មៅងងឹតបំផុតនោះ។ ព្រះអង្គបានបណ្តាលឱ្យស្តេចដាវីឌត្រូវទទួលទោស ប៉ុន្តែទ្រង់មិនបានបំផ្លាញទ្រង់ទេ។ ភ្លើងសម្រាប់តែបន្សុទ្ធ (មាស) ប៉ុណ្ណោះ មិនមែនសម្រាប់បំផ្លាញចោលឡើយ។ PPKh3 245.2

    ព្រះមិនប្រទានប្រាជ្ញាឱ្យអាប់សាឡំមឡើយ

    បន្ទាប់ពីស្តេចដាវីឌបានចាកចេញពីក្រុងយេរូសាឡិមភ្លាម អាប់សាឡំម និងកងទ័ពរបស់ទ្រង់បានកាន់កាប់បន្ទាយអ៊ីស្រាអែល។ លោកហ៊ូសាយនៅក្នុងចំណោមបណ្តាមនុស្សដំបូងដែលស្វាគមន៍ក្សត្រដែលទើបនឹងឡើងគ្រងរាជ្យថ្មីនេះ ហើយស្តេចថ្មីនេះមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលមិត្តភក្តិចាស់និងជាមហាតលិករបស់បិតាទ្រង់ បានចូលរួមជាមួយទ្រង់ដូច្នេះ។ អាប់សាឡំមមានទំនុកចិត្តនឹងជោគជ័យរបស់ទ្រង់។ ដើម្បីធានាទំនុកចិត្តរបស់ប្រជារាស្រ្ត ទ្រង់បានទទួលស្វាគមន៍លោកហ៊ូសាយនៅក្នុងព្រះរាជវាំងរបស់ទ្រង់។ PPKh3 245.3

    កងទ័ពជាច្រើនបានហ៊ុមព័ទ្ធជុំវិញអាប់សាឡំម ប៉ុន្តែ ពួកគេភាគច្រើនជាមនុស្សដែលមិនធ្លាប់ហ្វឹកហ្វឺនសម្រាប់ធ្វើសង្គ្រាមទេ។ អ័ហ៊ីថូផែលបានដឹងយ៉ាងច្បាស់ថា ប្រជារាស្រ្តភាគច្រើននៅតែស្មោះត្រង់ជាមួយនឹងស្តេច ដាវីឌ នៅឡើយ និងថាគាត់ត្រូវបានហ៊ុំព័ទ្ធដោយទាហានដែលនៅក្នុងការសាកល្បងនិងបញ្ជាដោយឧត្តមសេនីយ៍ដែលមានសមត្ថភាពនិងបទពិសោធន៍ជាច្រើននាក់។ អ័ហ៊ីថូផែលក៏បានដឹងផងដែរថាបន្ទាប់ពីមានសន្ទុះនៃភាពរីករាយដំបូងនៃការពេញចិត្តជាមួយនឹងស្ដេចថ្មីនេះមក នឹងមានប្រតិកម្មកើតឡើងជាមិនខាន។ ប្រសិនបើការបះបោរនោះត្រូវបរាជ័យ នោះអាប់សាឡំមនិងបិតាទ្រង់អាចនឹងផ្សះផ្សាគ្នាឡើងវិញ។ ពេលនោះ អ័ហ៊ីថូផែលក្នុងPPKh3 246.1

    នាមមហាឧបរាជរបស់ទ្រង់ នឹងត្រូវមានទោសជាទម្ងន់ ហើយទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរនឹងត្រូវធ្លាក់មកលើគាត់។ PPKh3 246.2

    Larger font
    Smaller font
    Copy
    Print
    Contents