Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២២ ធ្នូ

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ចិត្តដែលសប្បាយជាថ្នាំយ៉ាងវិសេស តែវិញ្ញាណបាក់បែករមែងឲ្យឆ្អឹងរីងស្ងួតទៅ។ សុភាសិត ១៧:២២PPKh3 246.3

    ដើម្បីទប់ស្កាត់អាប់សាឡំមពីការបោះបង់ចោលការបះបោររបស់ទ្រង់ នេះ អ័ហ៊ីថូផែល បានដាក់ចេញផែនការមួយដែលនឹងធ្វើឱ្យការផ្សះផ្សានោះមិនអាចកើតឡើងបានឡើយ។ ជាមួយនឹងកលល្បិចដ៏អាក្រក់នេះ ប្រយោគដែលគ្មានគោលការណ៍នេះបានជំរុញឱ្យស្តេចអាប់សាឡំម បន្ថែមបទឧក្រិដ្ឋនៃការបះបោរប្រឆាំងនឹងបិតាទ្រង់កាន់តែខ្លាំងឡើងថែមទៀត។ ទ្រង់បានយកស្រីស្នំរបស់បិតាទ្រង់ទាំងអស់នៅចំពោះមុខប្រជារាស្រ្តអ៊ីស្រាអែល ដោយសកម្មភាពនេះ ទ្រង់បានប្រកាសថាព្រះអង្គទទួលជ័យជម្នះលើ រាជបល្ល័ង្ករបស់បិតាទ្រង់ហើយ។ ហើយអាប់សាឡំមអនុវត្តតាមការផ្តល់យោបល់អាក្រក់នេះ។ ការនេះបានសម្រេចតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទៅកាន់ស្តេច ដាវីឌ តាមរយៈហោរាថា “ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចាំមើល អញនឹងបណ្តាលឱ្យមានការអាក្រក់កើតឡើង ពីក្នុងគ្រួឯង ឱ្យទាស់នឹងឯង ក៏នឹងយកពួកប្រពន្ធទាំងប៉ុន្មានរបស់ឯង ប្រគល់ឱ្យដល់អ្នកជំនិតឯងនៅមុខឯងផង អ្នកនោះនឹងរួមដំណេក និងប្រពន្ធឯងទាំងនោះ នៅទីពន្លឺថ្ងៃ ដ្បិតឯងបានធ្វើការនោះដោយសម្ងាត់ តែអញនឹងធ្វើការនេះនៅទីពន្លឺវិញ ឱ្យពួក អ៊ីស្រាអែលទាំងអស់គ្នាបានឃើញ” (សាំយូអែលទី២ ១២:១១, ១២)។ ព្រះមិនបានជំរុញឱ្យសកម្មភាពនេះកើតឡើងទេ ប៉ុន្តែទ្រង់ក៏មិនបានប្រើអំណាចរបស់ទ្រង់ដើម្បីការពារពួកគេដែរ។ PPKh3 246.4

    អ័ហ៊ីថូផែលមិនមានការបំភ្លឺពីព្រះទាំងស្រុងតែម្តង ឬក៏គាត់មិនអាចប្រើបទឧក្រិដ្ឋនៃទំនាស់គ្រួសារនេះដើម្បីជោគជ័យនៃការក្បត់របស់គាត់បានទេ។ មនុស្សដែលមានចិត្ដអាក្រក់ មានផែនការទុច្ចរិត ធ្វើហាក់ដូចជាគ្មានកម្លាំងអ្វីមកទប់ស្កាត់ផែនការរបស់ខ្លួនយ៉ាងដូច្នោះ។ PPKh3 247.1

    ដោយទទួលបានជោគជ័យក្នុងការធានាសុវត្ថិភាពផ្ទាល់ខ្លួនរបស់គាត់ អ័ហ៊ីថូផែលជំរុញថា “សូមឱ្យទូលបង្គំទៅរើសទាហាន១ម៉ឺន២ពាន់នាក់នាំចេញទៅ ដេញតាមដាវីឌនៅយប់នេះឯង ទូលបង្គំ នឹងបានទាន់ ក្នុងកាលដែលកំពុងតែអស់កម្លាំង ហើយមានដៃខ្សោយ រួចនឹងធ្វើឱ្យភ័យ យ៉ាងនោះ PPKh3 247.2

    បណ្តាទ័ពទាំងអស់ដែលនៅជាមួយនឹងរត់ចេញទៅ ទូលបង្គំនឹងវាយតែស្តេចប៉ុណ្ណោះ ហើយនឹងនាំបណ្តាជនទាំងអស់មកវិញថ្វាយដល់ទ្រង់ ដ្បិតបើចាប់បានម្នាក់ដែលទ្រង់ត្រូវរក នោះទុកដូចជាបានមនុស្សទាំងអស់មកវិញដែរ”។ ប្រសិនបើផែនការនេះត្រូវបានគេអនុវត្តតាម ស្តេចដាវីឌពិតជាត្រូវបានគេធ្វើគុត។ ប៉ុន្តែ “ព្រះយេហូវ៉ាទ្រង់បានតម្រូវឱ្យបំបាត់គំនិតរបស់អ័ហ៊ីថូផែលចេញ ដើម្បីនឹងនាំសេចក្តីអាក្រក់មកលើអាប់សាឡំមវិញ”។PPKh3 247.3

    គេមិនបានអញ្ជើញលោកហ៊ូសាយឱ្យចូលរួបប្រជុំប្រឹក្សាយោបល់ទេ។ ប៉ុន្តែបន្ទាប់ពីកិច្ចប្រជុំនេះរួច អាប់សាឡំមដែលជាអ្នកមានអំណាចខ្លាំង ទៅលើពួកមន្រ្តីរបស់បិតាទ្រង់ បានជំរាបផែនការរបស់ អ័ហ៊ីថូផែលដល់គាត់។ PPKh3 247.4

    លោកហ៊ូសាយបានមើលឃើញថាប្រសិនបើផែនការនេះត្រូវបានគេអនុវត្ត នោះស្តេចដាវីឌពិតជាត្រូវវិនាសបាត់បង់ជាមិនខាន។ ដូច្នេះគាត់និយាយថា “សេចក្តីប្រឹក្សាដែលអ័ហ៊ីថូផែលបានទូលម្តងនេះ មិនល្អទេ ដ្បិតទ្រង់ជ្រាបថា ព្រះបិតានិងពួកអ្នកដែលនៅជាមួយ សុទ្ធតែជាមនុស្សខ្លាំងពូកែ ហើយមានចិត្តក្តៅក្រហាយ ដូចជាខ្លាឃ្មុំញីនៅវាលដែលត្រូវព្រាត់ពីកូន មួយទៀតព្រះបិតាទ្រង់ជាមនុស្សថ្នឹកចម្បាំងផង ទ្រង់មិនផ្ទំនៅជាមួយនឹងពួកពលទេ ពេលថ្មើរនេះ មុខជាទ្រង់ពួននៅក្នុងរណ្តៅណាមួយ ឬនៅកន្លែងណាទៀតមិនខាន”។ ប្រសិនបីកងទ័ពរបស់អាប់សាឡំមដេញតាម ដាវីឌ នោះពួកគេនឹងមិនអាចចាប់ស្តេចបានឡើយ ហើយការនោះនឹងធ្វើឱ្យពួកគេណាយចិត្ត រួចក្លាយជាការឈឺចាប់យ៉ាងដំណំដល់អាប់សាឡំម។ គាត់បានមានប្រសាសន៍ថា “ដ្បិតពួកអ៊ីស្រាអែលទាំងអស់គ្នាដឹងថា ព្រះបិតាទ្រង់ និងពួកដែលនៅជាមួយ សុទ្ធតែជាមនុស្សក្លាហានណាស់”។PPKh3 248.1

    Larger font
    Smaller font
    Copy
    Print
    Contents