Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៣ ធ្នូ

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ចិត្តរបស់មនុស្សវាងវៃ តែងតែចំរើនចំណេះឡើង ហើយត្រចៀករបស់មនុស្សដែលមានប្រាជ្ញា ក៏ស្វះស្វែងរកចំណេះដែរ។ សុភាសិត ១៨:១៥PPKh3 248.2

    លោកហ៊ូសាយបានដាក់ស្នើផែនការមួយជំនួសវិញ

    លោកហ៊ូសាយបានស្នើផែនការមួយ ដែលបានអំពាវនាវឱ្យមាននិស្ស័យ នៃភាពអាត្មានិយមនិងឥតប្រយោជន៍ “ឯទូលបង្គំ សូមថ្វាយសេចក្តីដូច្នេះថា គួរឱ្យប្រមូលពួកសាសន៍អ៊ីស្រាអែលទាំងអស់មកឯទ្រង់ ចាប់តាំងពីក្រុងដាន់ រហូតទៅដល់បៀរសេបា ដូចជាខ្សាច់នៅមាត់សមុទ្រ រួចយាងទៅច្បាំងដោយព្រះអង្គទ្រង់វិញ យ៉ាងនោះ យើងខ្ញុំរាល់គ្នានឹងទៅទាន់ព្រះបិតាទ្រង់ នៅកន្លែងណាដែលរកឃើញ ហើយនឹងស្ទុះទៅលើ ដូចជាទឹកសន្សើមធ្លាក់មកលើដីតែម្តង ឥតទុកឱ្យអ្នកណាមួយនៅសល់ឡើយ ទោះទាំងព្រះបិតា និងពួកដែលនៅជាមួយផង ឬបើបានចូលទៅជ្រក ក្នុងទីក្រុងណា នោះពួក អ៊ីស្រាអែល ទាំងអស់នឹងយកពួរ ទៅទាញអូសទីក្រុងនោះទម្លាក់ចុះក្នុងទន្លេ ដរាបដល់រកថ្ម១យ៉ាងតូច នៅទីនោះមិនឃើញផង”។PPKh3 248.3

    “នោះអាប់សាឡំម និងពួកអ៊ីស្រាអែលក៏ឆ្លើយឡើងថា គំនិតរបស់ហ៊ូសាយ ជាពួកអើគីនេះល្អជាងគំនិតរបស់អ័ហ៊ីថូផែល”។ PPKh3 249.1

    ប៉ុន្តែ មនុស្សម្នាក់បានឃើញយ៉ាងច្បាស់ ពីលទ្ធផលនៃកំហុសដ៏ធ្ងន់ធ្ងររបស់អាប់សាឡំមនេះ អ័ហ៊ីថូផែលបានដឹងថាបុព្វហេតុនៃការបះបោរនេះត្រូវបានបាត់បង់ហើយ។ ហើយគាត់បានដឹងថាទោះបីជាស្តេចមានជោគវាសនា យ៉ាងណាក៏ដោយ ក៏គ្មានសេចក្តីសង្ឃឹមអ្វីសម្រាប់ពួកមហាតលិកដែលជាមេគំនិតនៃអំពើឧក្រិដ្ឋនោះដែរ។ អ័ហ៊ីថូផែល បានជំរុញអាប់សាឡំមឱ្យបះបោរ លោកបានទូន្មានឱ្យទ្រង់ប្រព្រឹត្តអំពើអាក្រក់គួរឱ្យស្អប់ខ្ពើម មិនឱ្យគោរពដល់បិតារបស់ទ្រង់ លោកបានផ្ដល់យោបល់អំពីផែនការធ្វើគុតស្តេចដាវីឌ លោកបានកាត់ផ្តាច់លទ្ធភាពចុងក្រោយបង្អស់នៃការផ្សះផ្សាជាមួយនឹងស្តេច ស្រាប់តែឥឡូវនេះអាប់សាឡំមត្រូវបានសម្លឹងមើលទៅឯអ្នកផ្សេងជំនួសគាត់ទៅវិញ។ ដោយការច្រណែន កំហឹង និងអស់សង្ឃឹម អ័ហ៊ីថូផែល “ត្រឡប់ទៅដល់ផ្ទះ . . . ចាត់ចែងការក្នុងផ្ទះស្រេចហើយ រួចចងកស្លាប់ទៅ”។ នេះជាលទ្ធផលនៃប្រាជ្ញារបស់មនុស្សដែលមិនបានយកព្រះជាម្ចាស់ធ្វើជាអ្នកផ្តល់យោបល់របស់ខ្លួន។ PPKh3 249.2

    លោកហ៊ូសាយមិនឱ្យខាតពេលនឹងជូនដំណឹងដល់ដាវីឌ ឱ្យគេចខ្លួនទៅត្រើយម្ខាងនៃទន្លេយ័រដាន់កុំបង្អង់ឡើយ “នៅយប់នេះ សូមទ្រង់កុំផ្ទំនៅ ទីរហោស្ថានឡើយ សូមយាងឆ្លងទៅខាងមុខទៀតទៅ ក្រែងព្រះករុណា និងពួកអ្នកដែលនៅជាមួយ ត្រូវវិនាសបាត់”។ PPKh3 249.3

    ស្តេចដាវីឌដែលកំពុងតែនឿយហត់ លំបាកវេទនា និងមានទុក្ខព្រួយ បន្ទាប់ពីថ្ងៃដំបូងនៃការរត់គេចខ្លួននេះ បានទទួលសារដែលប្រាប់ឱ្យទ្រង់ត្រូវតែឆ្លងទន្លេយ័រដាន់នៅយប់នេះដ្បិតបុត្រារបស់ទ្រង់បានស្វែងរកធ្វើគុតទ្រង់ហើយ។ តើស្ដេចអង្គនេះមានអារម្មណ៍យ៉ាងណា នៅពេលមានគ្រោះថ្នាក់ និងការរន្ធត់បែបនេះ? ក្នុងពេលនៃការពិបាកដ៏ខ្មៅងងឹតបំផុតរបស់ទ្រង់នេះ ព្រះហឫទ័យរបស់ស្តេចដាវីឌបានដិតជាប់នៅជាមួយនឹងព្រះជាម្ចាស់ ហើយទ្រង់បានច្រៀងថា ៖PPKh3 249.4

    ឱព្រះយេហូវ៉ាអើយ ពួកខ្មាំងនៃទូលបង្គំមានគ្នាកាន់តែច្រើនឡើងយ៉ាងណាហ្ន៎! មានមនុស្សជាច្រើនបានលើកគ្នាទាស់នឹងទូលបង្គំហើយ មានគ្នាច្រើននិយាយពីព្រលឹងទូលបង្គំថា “នៅក្នុងព្រះ គ្មានសេចក្តីសង្គ្រោះដល់វាទៀតទេ”។ ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ ទ្រង់ជាខែលបាំងទូលបង្គំជុំវិញ ក៏ជាសិរីល្អនៃទូលបង្គំ ហើយជាអ្នកលើកក្បាលទូលបង្គំឡើងដែរ ខ្ញុំឡើងសំឡេងអំពាវនាវដល់ព្រះយេហូវ៉ា ទ្រង់ក៏ឆ្លើយតបមកខ្ញុំ ពីលើភ្នំបរិសុទ្ធរបស់ទ្រង់។ ខ្ញុំបានដេកលក់ទៅ ហើយក៏ភ្ញាក់ឡើងវិញ ដ្បិតព្រះយេហូវ៉ាទ្រង់ទប់ទល់ខ្ញុំ ខ្ញុំមិនខ្លាចដល់មនុស្សទាំងសល់សែន ដែលបានតាំងខ្លួនព័ទ្ធជុំវិញទាស់នឹងខ្ញុំឡើយ។ (ទំនុកតម្កើង ៣:១-៦)PPKh3 250.1

    ស្តេចដាវីឌនិងអស់អ្នកដែលហែហមទ្រង់ទាំងប៉ុន្មាន បានឆ្លងកាត់ទន្លេ ដ៏ជ្រៅ ហើយមានទឹកហូរខ្មួលខ្មាញ់ ទាំងយប់ងងឹត។ “លុះថ្ងៃភឺ្លឡើង នោះគ្រប់គ្នាបានឆ្លងទន្លេយ័រដាន់ ទាំងអស់ផុតឥតសល់ដល់ម្នាក់ឡើយ”។ PPKh3 250.2

    ស្តេចដាវីឌ និងកងកម្លាំងរបស់ទ្រង់បានធ្វើដំណើរចុះទៅឯក្រុង PPKh3 250.3

    ម៉ាហាណែម ដែលជាបល្ល័ង្ករបស់ស្ដេចអ៊ីសបូសែត។ ទីនោះមានបន្ទាយមាំៗចំនួនសែសិបប្រាំ ដែលបានតាំងនៅតាមជួរភ្នំ ជាកន្លែងដែលល្អសម្រាប់ឈប់សម្រាក នៅពេលមានសង្គ្រាម។ ប្រទេសនេះមានសម្ភារៈជាច្រើនក្រៃលែងហើយប្រជាជននៅទីនេះ រាប់អានស្តេចដាវីឌគ្រប់ៗគ្នា។PPKh3 250.4

    អាប់សាឡំមជាស្តេចដែលកំពុងច្រឡោតនិងប្រញាប់ប្រញាល់ បានចេញដំណើរដេញតាមបិតារបស់ទ្រង់ភ្លាមឥតបង្អង់។ កងទ័ពរបស់ទ្រង់មានគ្នាច្រើន ប៉ុន្តែមិនមានវិន័យទេ ហើយពិបាកនឹងទប់ទល់ជាមួយនឹងកងទ័ពដ៏រឹងមាំរបស់បិតាទ្រង់ខ្លាំងណាស់។PPKh3 250.5

    ស្តេចដាវីឌបានបែងចែកកងទ័ពរបស់ទ្រង់ជាបីកង ក្រោមបញ្ជារបស់ លោកយ៉ូអាប់ លោកអ័ប៊ីសាយ និងអ៊ីតតាយ។ PPKh3 250.6

    Larger font
    Smaller font
    Copy
    Print
    Contents