Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៦ កញ្ញា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ចូរខំដកគ្រប់ទាំងសេចក្តីជូរល្វីង ក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ និងគ្រប់ទាំងសេចក្តីអាក្រក់ ចេញពីពួកអ្នករាល់គ្នាទៅ។ អេភេសូរ ៤:៣១PPKh3 31.4

    ផែនការដ៏សាមញ្ញរបស់ព្រះ នៅក្នុងសមរភូមិ

    តាមរយៈការណែនាំពីព្រះ ព្រះអង្គបានណែនាំពីផែនការនៃការវាយប្រហារមួយ។ ត្រូវចែកមនុស្សទាំងបីរយនាក់នេះជាបីកង។ ត្រូវចែកត្រែនិងចន្លុះដែលលាក់ទុកក្នុងក្អមដីមួយដល់មនុស្សគ្រប់រូប។ បុរសទាំងបីកងនេះត្រូវឈរជើងដើម្បីរៀបចំចូលទៅជិតជំរំកងទ័ពម៉ាឌាន ពីទិសផ្សេងៗគ្នា។ នៅក្នុងរាត្រីដ៏ស្ងាត់ជ្រងំ នៅពេលគេឌានផ្លុំត្រែជាសញ្ញា ទាហានទាំងបីកងក៏ត្រូវផ្លុំស្នែងរបស់គេទាំងអស់គ្នាដែរ។ បន្ទាប់មក ត្រូវបំបែកក្អមរបស់ពួកគេ ហើយគ្រវីចន្លុះដែលឆេះ រួចប្រញាប់ប្រញាល់រត់ចូលទៅរកសត្រូវដោយសម្រែកនៃជ័យជម្នះយ៉ាងកងរំពងថា “ដោយដាវរបស់ព្រះយេហូវ៉ានិងដាវរបស់គេឌាន!”PPKh3 32.1

    កងទ័ពដែលកំពុងដេកលក់បានភ្ញាក់ឡើងភ្លាម។ ពួកទាហានបានឃើញពន្លឺនៃភ្លើងចន្លុះនៅគ្រប់ជ្រុង។ ពួកគេបានឮសំឡេងត្រែស្នែងគ្រប់ទិស ជាមួយនឹងសម្រែកសន្ធាប់នៃកងទ័ពដែលកំពុងវាយសម្រុក។ ដោយជឿថាពួកគេនឹងទទួលសេចក្តីមេត្ដាករុណាពីកងទ័ពដ៏ខ្លាំងក្លានេះ កងទ័ពម៉ាឌានបានរត់យកតែរួចខ្លួនទាំងភ័យស្លន់ស្លោ។ ថែមទាំងច្រឡំគ្នាឯងថាជាខ្មាំង សត្រូវរបស់ខ្លួន ហើយសម្លាប់គ្នាឯងទៅវិញទៅមក។ PPKh3 32.2

    កាលដំណឹងពីការទទួលជ័យជម្នះនេះបានឮសុះសាយ ពួកអ៊ីស្រាអែល រាប់ពាន់នាក់ ដែលគេបានបណ្តេញឱ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញនោះ ក៏បានមកជួយដេញតាមពួកខ្មាំងសត្រូវដែលកំពុងរត់យករួចខ្លួននេះ។ គេឌានបានចាត់អ្នកនាំសារទៅកាន់អំបូរអេប្រាអ៊ីមប្រាប់ពួកគេឱ្យស្ទាក់ពួកទាហាន ដែលរត់គេចខ្លួន នៅត្រង់ទីឆ្លងទឹកទន្លេយ័រដាន់ភាគខាងត្បូង។ ជាមួយគ្នានេះ គេឌាននិងពួកទាហានបីរយនាក់ “ឆ្លងទៅទាំងនឿយហត់ តែចេះតែខំដេញតាមគេទៅ”។ គេឌានបានឆ្លងទឹកដែលកំពុងហូរប្រកៀកប្រកិត តាមអ្នកដែលបានឡើងដល់ត្រើយម្ខាង ទៅកាន់ត្រើយនាយរួចទៅហើយ សេបានិងសាលម៉ូណា ជាមេបញ្ជាការពីរនាក់ដែលបានរត់គេចជាមួយទាហានមួយម៉ឺនប្រាំពាន់នាក់ ត្រូវបានកងទ័ពលោកគេឌានវាយបំបែកខ្ចាត់ខ្ចាយ ហើយចាប់បានមេទ័ពទាំងពីរនាក់នោះ រួចក៏សម្លាប់ចោលទៅ។ PPKh3 32.3

    កងទ័ពសត្រូវឈ្លានពានបានស្លាប់អស់មួយសែនពីរម៉ឺននាក់។ ហើយ អំណាចនៃកងទ័ពម៉ាឌានត្រូវបានដួលរលំ។ ពួកគេមិនអាចធ្វើសង្រ្គាមជាមួយ សាសន៍អ៊ីស្រាអែលបានតទៅទៀតឡើយ។ នៅពេលដែលនគរនៅជុំវិញបានដឹងថាមធ្យោបាយងាយៗអាចយកជ័យជម្នះលើសាសន៍ដែលធ្លាប់តែមាន ជោគជ័យ មានអំណាចនិងខ្លាំងពូកែខាងសង្គ្រាមនេះដូច្នេះ ពួកគេភ័យញ័រជាខ្លាំងមិនអាចរកពាក្យអ្វីមកពណ៌នាបានឡើយ។ PPKh3 33.1

    មេដឹកនាំដែលព្រះជាម្ចាស់បានជ្រើសរើសឱ្យផ្តួលរំលំជនជាតិម៉ាឌាន នេះមិនមែនជាអ្នកគ្រប់គ្រង មិនមែនជាសង្ឃ ឬពួកលេវីទេ។ លោកបានគិតពីខ្លួនឯងថា គាត់គឺជាមនុស្សអន់បំផុតនៅក្នុងផ្ទះឪពុករបស់គាត់។ ប៉ុន្តែ គាត់មិនបានទុកចិត្តខ្លួនឯងទេ ហើយយល់ព្រមធ្វើតាមការណែនាំរបស់ព្រះអម្ចាស់ ទាំងស្រុង។ ព្រះជាម្ចាស់បានជ្រើសរើសមនុស្សទាំងឡាយណា ដែលទ្រង់អាចប្រើការបានល្អបំផុត។ “សេចក្តីសុភាពរាបសាតែងតែនាំមុខកិត្តិយស”។ (សុភាសិត ១៥:៣៣)។ គាត់ធ្វើឱ្យខ្លួនឯងខ្លាំងដោយការរួបរួមភាពកម្សោយរបស់ខ្លួន ជាមួយនឹងកម្លាំងនិងប្រាជ្ញារបស់ព្រះ ដោយភ្ជាប់ភាពល្ងង់ខ្លៅរបស់ខ្លួនជាមួយនឹងព្រះប្រាជ្ញាញ្ញាណរបស់ព្រះ។ PPKh3 33.2

    មានមនុស្សតិចតូចណាស់ដែលព្រះអាចប្រទានការទទួលខុសត្រូវនិងជោគជ័យធំៗឱ្យ ដោយមិនបានភ្លេចទីពឹងទៅលើព្រះរបស់ពួកគេទាំងស្រុង នោះ។ ដោយមូលហេតុនេះហើយ បានជានៅក្នុងការជ្រើសរើសយកឧបករណ៍សម្រាប់បំពេញការងាររបស់ទ្រង់ ព្រះអម្ចាស់បានយាងរំលងមនុស្ស ដែលមានកិត្តិយសខ្ពង់ខ្ពស់ខាងលោកិយ មានទេពកោសល្យនិងមានប្រាជ្ញាវាងវៃ។ ពួកគេនឹងមានអំនួត ហើយគិតថាខ្លួនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចធ្វើកិច្ចការនោះដោយមិនបាច់សុំការណែនាំពីព្រះ។ PPKh3 33.3

    ការជឿទុកចិត្តលើព្រះជាម្ចាស់និងការស្តាប់បង្គាប់តាមព្រះហឫទ័យរបស់ទ្រង់គឺជាការសំខាន់នៅក្នុងសង្គ្រាមខាងវិញ្ញាណ ដូចជាលោកគេឌាន និងលោកយ៉ូស្វេធ្វើសង្រ្គាមជាមួយកងទ័ពកាណានដូច្នោះដែរ។ ព្រះជាម្ចាស់គ្រាន់តែចង់ធ្វើការជាមួយនឹងការខិតខំប្រឹងប្រែងនៃរាស្រ្តរបស់ទ្រង់ នៅពេល ឥឡូវនេះ និងដើម្បីសម្រេចកិច្ចការធំៗ តាមរយៈឧបករណ៍ដ៏កម្សោយរបស់ទ្រង់ប៉ុណ្ណោះ។ ព្រះ “អាចនឹងធ្វើហួសសន្ធឹក លើសជាងអស់ទាំងសេចក្តីដែលយើងសូមឬគិតក្តី” (អេភេសូរ ៣:២០) ។ PPKh3 34.1

    Larger font
    Smaller font
    Copy
    Print
    Contents