Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៤ តុលា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ផលនៃសេចក្តីឆ្មើងឆ្មៃ នោះមានតែការទាស់ទែងគ្នាប៉ុណ្ណោះ តែប្រាជ្ញាស្ថិតនៅនឹងពួកអ្នកដែលស្តាប់តាមសេចក្តីទូន្មាន។សុភាសិត ១៣:១០PPKh3 110.2

    ការបាក់ទឹកចិត្តដោយកាលៈទេសៈ

    ស្តេចសូលបានរង់ចាំមួយថ្ងៃហើយមួយថ្ងៃទៀត ប៉ុន្តែទ្រង់មិនបានលើក ទឹកចិត្តដល់បណ្តាជននិងទូន្មានពួកគេឱ្យមានទំនុកចិត្តទៅលើព្រះឡើយ។ បន្ទាប់ពេលដែលបានកំណត់បានកន្លងផុតទៅ ស្តេចសូលក៏បានបណ្តោយឱ្យខ្លួនព្រះអង្គបានបាក់ទឹកចិត្តដោយស្ថានភាពដ៏លំបាករបស់ទ្រង់ដែរ។ ជំនួសឱ្យការព្យាយាមរៀបចំបណ្តាជន សម្រាប់ពិធីដែលលោកសាំយូអែលនឹងប្រារព្ធធ្វើ ទ្រង់បែរជាបានបណ្តោយទៅតាមការមិនជឿទៅវិញ។ ការស្វែងរកព្រះដោយការថ្វាយតង្វាយយញ្ញបូជានោះគឺជាការងារយ៉ាងឱឡារិក ព្រះតម្រូវឱ្យរាស្រ្តរបស់ទ្រង់ពិនិត្យចិត្ដខ្លួនឯង ហើយកែប្រែចិត្តពីអំពើបាបរបស់ គេ ដើម្បីឱ្យព្រះទទួលតង្វាយរបស់ពួកគេ ហើយព្រះអង្គអាចនឹងប្រទានពរដល់ពួកគេឱ្យអាចដណ្តើមយកឈ្នះលើសត្រូវរបស់ខ្លួន។ ស្តេចសូលបានអន្ទះសា ហើយពួកបណ្តាជនបានសម្លឹងមើលទៅស្តេចដើម្បីដឹកនាំ និងណែនាំពួកគេថាតើត្រូវធ្វើយ៉ាងណា ជំនួសឱ្យការទុកចិត្តលើព្រះឱ្យជួយដល់ពួកគេទៅវិញ។ PPKh3 110.3

    ប៉ុន្ដែ ព្រះជាម្ចាស់នៅតែយកព្រះទ័យទុកដាក់ចំពោះពួកគេ និងមិនបោះបង់ចោលពួកគេឡើយ។ ព្រះអង្គបាននាំពួកគេចូលទៅក្នុងកន្លែងដែលមានការលំបាកដើម្បីឱ្យពួកគេដឹងពីភាពល្ងង់ខ្លៅរបស់គេ ក្នុងការពឹងផ្អែកលើកម្លាំងរបស់មនុស្ស ហើយថាពួកគេត្រូវតែងាកបែរទៅរកទ្រង់ ជាជំនួយរបស់ពួកគេតែមួយប៉ុណ្ណោះ។ ពេលវេលាដែលត្រូវសាកល្បងស្តេចសូលបានមកដល់។ តើព្រះអង្គត្រូវទីពឹងទៅលើព្រះជាម្ចាស់ ហើយរង់ចាំដោយចិត្ដអត់ធ្មត់ទៅតាមការត្រាស់បង្គាប់របស់ទ្រង់ ដើម្បីបង្ហាញឱ្យឃើញថាព្រះអាចទុកចិត្តដល់ទ្រង់ (សូល) ឱ្យធ្វើជាអ្នកដឹកនាំលើរាស្រ្តរបស់ព្រះអង្គ (ព្រះ) ទោះបីស្ថិតនៅក្រោមសម្ពាធយ៉ាងណាក៏ដោយ ឬមួយក៏ទ្រង់នឹងមិនមានសីលធម៌និងមិនមានតម្លៃចំពោះការទទួលខុសត្រូវដ៏ពិសិដ្ឋរបស់ទ្រង់នេះទេ តើព្រះអង្គនឹងស្ដាប់បង្គាប់តាមស្តេចលើអស់ទាំងស្ដេច ដែរឬទេ? តើទ្រង់នឹងបង្វែរចិត្តទាហានរបស់ទ្រង់ ដែលកំពុងបាក់ទឹកចិត្តនោះ ទៅឯព្រះមួយអង្គដែលមានកម្លាំងនិងការសង្គ្រោះគ្មានទីបញ្ចប់នោះដែរឬទេ?PPKh3 111.1

    ជាមួយនឹងការខ្វះភាពអត់ធ្មត់យ៉ាងពុះពោរ ព្រះអង្គបានរង់ចាំហោរាសាំយូអែលមកដល់ ទាំងបន្ទោសដល់អវត្តមានរបស់ហោរានេះថាជាមូលហេតុដែលនាំឱ្យមានទុក្ខព្រួយនិងការរត់ចោលជួរនៃកងទ័ពរបស់ទ្រង់។ ពេលវេលាដែលបានកំណត់បានមកដល់ តែអ្នកសំណព្វរបស់ព្រះមិនទាន់លេចមកនៅឡើយ។ ការដឹកនាំរបស់ព្រះបានពន្យារពេលអ្នកបម្រើរបស់ទ្រង់។ ដោយគិតថា ទ្រង់ត្រូវតែធ្វើអ្វីមួយដើម្បីរំងាប់ចិត្តពួកបណ្តាជន សូលបានសម្រេចចិត្តត្រូវឱ្យមនុស្សមកជួបជុំគ្នា ហើយថ្វាយតង្វាយយញ្ញបូជាដើម្បី សុំជំនួយមកពីព្រះ។ ព្រះជាម្ចាស់បានបង្គាប់ថាមានតែសង្ឃប៉ុណ្ណោះ ដែលអាចថ្វាយតង្វាយយញ្ញបូជាដល់ទ្រង់បាន ប៉ុន្តែ ស្តេចសូលបានបញ្ជាថា “ចូរយកតង្វាយដុតនោះមកឯខ្ញុំ” រួចទ្រង់ក៏បានចូលទៅជិតអាសនា ហើយថ្វាយតង្វាយដុតទៅ។ PPKh3 111.2

    Larger font
    Smaller font
    Copy
    Print
    Contents