Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២០ កញ្ញា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ មិនត្រូវឲ្យឯងរាល់គ្នាបំបាត់គ្នាឡើយ ត្រូវតែកោតខ្លាចដល់ព្រះនៃឯងវិញ ដ្បិតអញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។ លេវិវិន័យ ២៥:១៧..PPKh3 13.1

    ផែនការរបស់ព្រះជាម្ចាស់នឹងដោះស្រាយបញ្ហាសេដ្ឋកិច្ច និងសង្គមនាពេលបច្ចុប្បន្ននេះ

    មនុស្សជាច្រើនមានទឹកចិត្តរីករាយចង់ឱ្យមនុស្សទាំងអស់ទទួលព្រះពរ នៅលើផែនដីនេះ ស្មើៗគ្នា ប៉ុន្តែ នេះមិនមែនជាផែនការរបស់ព្រះអាទិករទេ។ ភាពខុសគ្នានៃលក្ខខណ្ឌនេះគឺជាវិធីមួយក្នុងចំណោមវិធីទាំងឡាយ ដែលព្រះជាម្ចាស់បានតាក់តែងឡើងដើម្បីអភិវឌ្ឍអត្តចរិត។ ព្រះអង្គចង់ឱ្យអ្នកដែល មានទ្រព្យសម្បត្ដិលោកិយនេះ ចាត់ទុកខ្លួនឯងជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិរបស់ទ្រង់ ដែលព្រះអង្គទុកដាក់ឱ្យពួកគេប្រើប្រាស់ ដើម្បីជាប្រយោជន៍ដល់អ្នកក្រីក្រ។ PPKh3 13.2

    ព្រះគ្រិស្តបានមានបន្ទូលថា យើងតែងតែមានអ្នកក្រីក្រនៅជាមួយយើងជានិច្ច។ ព្រះហឫទ័យនៃព្រះអង្គដ៏ប្រោសលោះរបស់យើង គឺអាណិតអាសូរដល់អ្នកទន់ទាបជាងគេបំផុត នៅក្នុងចំណោមកូនចៅរបស់ទ្រង់ នៅលើផែនដីនេះ។ ទ្រង់បានប្រាប់យើងថាពួកគេគឺជាតំណាងរបស់ទ្រង់នៅលើផែនដីនេះ ដែលទ្រង់បានដាក់នៅក្នុងចំណោមពួកយើង ដើម្បីដាស់សេចក្តីស្រឡាញ់នៅក្នុងចិត្តយើង ដូចដែលទ្រង់មានចំពោះអ្នករងទុក្ខវេទនានិងអ្នកត្រូវគេសង្កត់សង្កិនដែរ។ ទ្រង់បានចាត់ទុកទង្វើកាចសាហាវឬឃោរឃៅដែលមនុស្សប្រព្រឹត្តទៅកាន់ពួកគេ ជាការប្រព្រឹត្តិទៅលើទ្រង់ផ្ទាល់។ PPKh3 13.3

    ប្រសិនបើមនុស្សលោកនៅតែបន្តគោរពតាមក្រឹត្យវិន័យ ដែលព្រះជាម្ចាស់បានប្រទានមកសម្រាប់ជាប្រយោជន៍ដល់អ្នកក្រីក្រនោះ ស្ថានភាពនៃពិភពលោកនាពេលបច្ចុប្បន្ននេះនឹងមានការខុសប្លែកគ្នាជាខ្លាំង ទាំងខាងសីលធម៌ ព្រលឹងវិញ្ញាណ និងសេដ្ឋកិច្ច! ភាពក្រីក្រដែលកំពុងរីករាលដាលដែលយើងមើលឃើញនៅបណ្តាប្រទេសជាច្រើននាពេលបច្ចុប្បន្ននេះ នឹង លែងមានតទៀតជាក់ជាមិនខាន។ PPKh3 13.4

    គោលការណ៏ដែលព្រះបានប្រទានមកនេះនឹងទប់ស្កាត់អំពើអាក្រក់ដ៏គួរឱ្យខ្លាច ដែលកើតឡើងពីការគាបសង្កត់ទៅលើអ្នកក្រ ពីសំណាក់អ្នកមាន និងមន្ទិលសង្ស័យនិងសម្អប់ពីអ្នកក្រចំពោះអ្នកមាន។ ខណៈដែលគោលការណ៏នេះអាចទប់ស្កាត់មនុស្សពីការប្រមូលទ្រព្យសម្បត្ដិ សម្រាប់ធ្វើជាអ្នកមានតែខ្លួនឯង គោលការណ៏ទាំងនេះនឹងទប់ស្កាត់ភាពល្ងង់ខ្លៅនិងភាពក្រខ្សត់របស់មនុស្សរាប់ម៉ឺននាក់ជាខ្ញុំបម្រើដែលទទួលបានប្រាក់ខែតិចតួច សម្រាប់កសាងឱ្យបានសម្បត្តិមហាសាលនោះផងដែរ។ គោលការណ៏ទាំងនេះនឹងនាំមកនូវដំណោះស្រាយដោយសន្តិវិធី នូវបញ្ហាដែលកំពុងយាយីពិភពលោក ដែលពោរពេញទៅដោយការទទឹងច្បាប់និងការបង្ហូរឈាមនេះ។ PPKh3 14.1

    *****

    Larger font
    Smaller font
    Copy
    Print
    Contents