Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៩ វិច្ឆិកា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ខ្ញុំបានស្វែងរកព្រះយេហូវ៉ា ហើយទ្រង់ក៏ឆ្លើយតបមកខ្ញុំក៏ប្រោសឲ្យខ្ញុំរួចពីអស់ទាំងសេចក្តីភិតភ័យរបស់ខ្ញុំ។ ទំនុកដំកើង ៣៤:៤PPKh3 147.3

    ខណៈដែលសម្អប់របស់ស្តេចសូលចំពោះដាវីឌកាន់តែកើនឡើង ទ្រង់បានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ រកឱកាសដើម្បីសម្លាប់គាត់ ប៉ុន្តែ មិនមានផែនការណាមួយរបស់ទ្រង់ អាចទទួលបានជោគជ័យប្រឆាំងទាស់នឹងអ្នកដែលព្រះបានចាក់ប្រេងតាំងនេះឡើយ។ ដាវីឌបានទុកចិត្ដលើព្រះដែលមានកម្លាំងខ្លាំង ដើម្បីជួយរំដោះគាត់។ “សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ាជាដើមចមនៃប្រាជ្ញា” (សុភាសិត ៩:១០) ហើយដាវីឌបានអធិស្ឋានសូមឱ្យគាត់អាចដើរនៅចំពោះព្រះឱ្យបានល្អគ្រប់លក្ខណ៍។ PPKh3 147.4

    ប្រជារាស្រ្តឃើញភ្លាមថាដាវីឌជាមនុស្សម្នាក់ដែលមានសមត្ថភាពគ្រប់គ្រាន់។ គាត់បានដោះស្រាយបញ្ហាដោយប្រាជ្ញានិងជំនាញដែលព្រះបានប្រទានឱ្យគាត់។ ដំបូន្មានរបស់យុវជនវ័យក្មេងនេះមានសុវត្ថិភាពអាចឱ្យប្រជារាស្រ្តដើរតាមបាន ខណៈដែលការវិនិច្ឆ័យរបស់ស្តេចសូលលែងអាចឱ្យពួកគេទុកចិត្តបានតទៅទៀតនោះ។ PPKh3 148.1

    ស្តេចសូលខ្លាចដាវីឌ ព្រោះមានភស្តុតាងបញ្ជាក់ថាព្រះជាម្ចាស់គង់ នៅជាមួយគាត់។ ស្តេចបានដឹងថាជីវិតរបស់ដាវីឌបានទម្លាក់ការស្តីបន្ទោសទៅលើព្រះអង្គ ដោយការប្រៀបធៀបឃើញថាអត្តចរិតរបស់ទ្រង់អន់ជាង ដាវីឌ។ ការច្រណែនបានធ្វើឱ្យស្តេចសូលទទួលរងវេទនា។ ស្នាមនៃអំពើអាក្រក់នេះបានធ្វើការយ៉ាងខ្លាំងនៅក្នុងពិភពលោកយើងសព្វថ្ងៃនេះ! ការច្រណែនគឺជាពន្លកនៃអំនួត ហើយប្រសិនបើយើងបណ្តោយឱ្យវាមាននៅក្នុងចិត្តយើង វានឹងនាំឱ្យមានការកាប់សម្លាប់គ្នា។ PPKh3 148.2

    ស្តេចបានឃ្លាំចាំមើល ដោយសង្ឃឹមថានឹងរកឃើញរឿងអ្វីមួយយកមកធ្វើជាលេស ដើម្បីសម្លាប់យុវជនវ័យក្មេងនេះ ហើយទ្រង់នៅតែមានភាពសុចរិតដោយអំពើអាក្រក់របស់ទ្រង់ នៅចំពោះមុខប្រជារាស្រ្តដដែល។ ទ្រង់បានដាក់អន្ទាក់ ដោយជំរុញឱ្យដាវីឌទៅច្បាំងជាមួយនឹងកងទ័ពភីលីស្ទីន ដែលមានកម្លាំងច្រើនជាង ដោយសន្យាថានឹងលើកកូនស្រីច្បងនៃគ្រួសាររាជវង្សឱ្យជារង្វាន់។ ចម្លើយដ៏សុភាពរបស់ដាវីឌ តបទៅនឹងការផ្តល់រង្វាន់នោះគឺថា “តើទូលបង្គំជាអ្វី ឬជីវិតទូលបង្គំវិសេសយ៉ាងណា ឬគ្រួនៃឪពុកទូលបង្គំជាអ្វីនៅក្នុងពួកអ៊ីស្រាអែល បានជាសព្វព្រះទ័យឱ្យទូលបង្គំធ្វើជាកូន ប្រសានៃទ្រង់ព្រះករុណាដូច្នេះ?” ស្តេចនេះបានបង្ហាញចិត្ដមិនស្មោះរបស់ទ្រង់ ដោយបានលើកបុត្រីច្បងទៅឱ្យរៀបការជាមួយអ្នកដទៃផ្សេងទៅវិញ។ PPKh3 149.1

    ស្តេចសូលបានលើកព្រះនាងមីកាលជាកូនស្រីពៅរបស់ទ្រង់ទៅឱ្យដាវីឌ ជាមួយនឹងលក្ខខណ្ឌដែលតម្រូវឱ្យលោកសម្លាប់សត្រូវតាមចំនួនជាក់លាក់ណាមួយ។ “សូលបានគិតថា អញនឹងឱ្យនាងទៅវាចុះ ដើម្បីឱ្យបានជាអន្ទាក់ដល់វា ហើយឱ្យដៃនៃពួកភីលីស្ទីនបានទាស់នឹងវា”។ ប៉ុន្តែ ដាវីឌបានត្រឡប់មកពីសមរភូមិជាអ្នកមានជ័យជម្នះ ហើយបានក្លាយជាកូនប្រសារបស់ស្តេច។ “ឯមីកាល ជាបុត្រីសូល នាងប្រតិព័ទ្ធស្រឡាញ់ដល់ដាវីឌណាស់” ហើយស្តេចសូលដែលពោរពេញដោយកំហឹងនេះដឹងកាន់តែច្បាស់ថា យុវជន នេះជាអ្នកដែលព្រះអម្ចាស់បានមានបន្ទូលថាជាមនុស្សដែលល្អប្រសើរជាងទ្រង់ និងជាអ្នកដែលនឹងឡើងគ្រងរាជ្យជំនួសទ្រង់។ ស្តេចសូលលាក់បាំងអារម្មណ៍របស់ទ្រង់តទៅទៀតលែងបាន ទ្រង់បានបញ្ជាឱ្យមហាតលិករបស់ទ្រង់សម្លាប់អ្នកដែលទ្រង់ស្អប់នោះបង់។ PPKh3 149.2

    យ៉ូណាថានបានរំឭកដល់ស្ដេចអំពីអ្វីដែលដាវីឌបានធ្វើដើម្បីការពារកិត្ដិយសនិងអាយុជីវិតនៃប្រទេសជាតិ និងពីកំហុសដែលនឹងធ្លាក់ទៅលើអ្នកណាដែលបានសម្លាប់អ្នកដែលព្រះបានឱ្យកម្ចាត់ខ្មាំងសត្រូវរបស់ពួកគេ។ មនសិការរបស់ស្ដេចបានភ្ញាក់រឭក។ “នោះសូល . . . ចេញវាចាស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា វាមិនត្រូវស្លាប់ទេ”។ យ៉ូណាថាន់ ក៏នាំដាវីឌទៅឯសូល ហើយគាត់បានបម្រើការងារនៅក្នុងវត្តមានរបស់ទ្រង់ដូចកាលពីមុន។ PPKh3 149.3

    Larger font
    Smaller font
    Copy
    Print
    Contents