Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១០ វិច្ឆិកា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ឯមនុស្សសុចរិត គេអំពាវនាវ ហើយព្រះយេហូវ៉ាទ្រង់ទទួលស្តាប់ ទ្រង់ក៏ប្រោសគេឲ្យរួចពីគ្រប់សេចក្តីលំបាករបស់គេ។ ទំនុកដំកើង ៣៤:១៧PPKh3 149.4

    ដាវីឌដឹកនាំកងទ័ពដ៏មានជោគជ័យ

    នគរនេះបានប្រកាសសង្រ្គាមជាថ្មីម្តងទៀត ហើយដាវីឌបានដឹកនាំកងទ័ពប្រយុទ្ធនឹងសត្រូវរបស់ពួកគេ។ កងទ័ពហេព្រើរបានទទួលជ័យជម្នះយ៉ាងត្រចះត្រចង់ ហើយប្រជារាស្រ្តបានសរសើរប្រាជ្ញានិងវីរភាពរបស់ដាវីឌ។ ការនេះបានក្លាយជាមូលហេតុដែលកកូរកកាយភាពល្វីងជូរចត់របស់សូលទាស់នឹងដាវីឌឡើងវិញ។ ខណៈដែលបុរសវ័យក្មេងនេះកំពុងលេងភ្លេង បង្ហើរសំឡេងដ៏ពីរោះពេញទាំងព្រះរាជវាំង ស្តេចសូលដែលពោរពេញដោយកំហឹង បានចោលលំពែងទៅលើដាវីឌ ប៉ុន្តែទេវតានៃព្រះជាម្ចាស់បានបង្វែរអាវុធប្រល័យជីវិតនោះចេញ។ ដាវីឌបានគេចខ្លួនត្រឡប់ទៅផ្ទះរបស់គាត់វិញ។ ស្តេចសូលបានចាត់អ្នកស៊ើបការណ៍ឱ្យទៅនាំគាត់ត្រឡប់មកវិញ នៅពេលព្រឹកឡើង ហើយនឹងប្រហារជីវិតរបស់គាត់បង់នៅពេលនោះតែម្តង។ PPKh3 150.1

    ព្រះនាងមីកាលបានជម្រាបដល់ដាវីឌអំពីបំណងនៃបិតារបស់នាង។ នាងបានជំរុញឱ្យដាវីឌរត់គេចខ្លួន ហើយនាងយោងដាវីឌសម្រូតចុះតាមបង្អួច ដើម្បីរំដោះគាត់។ លោកបានភៀសខ្លួនទៅឯលោកសាំយូអែលនៅភូមិរ៉ាម៉ា ជាកន្លែងដែលលោកហោរាបានស្វាគមន៍ដល់ការភៀសខ្លួនរបស់គាត់នេះ។ គឺនៅកណ្តាលជួរភ្នំ ទីនោះហើយដែលអ្នកបម្រើរបស់ព្រះដ៏មានកិត្តិយសបានបន្តការងាររបស់គាត់។ ពួកហោរាមួយក្រុមបានសិក្សាអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់យ៉ាងជិតស្និទ្ធជាមួយគាត់ ហើយស្ដាប់ការបង្រៀន របស់លោកសាំយូអែលដោយគោរព។ លោកដាវីឌបានរៀនមេរៀនដ៏មានតម្លៃអំពីលោកគ្រូរបស់សាសន៍អ៊ីស្រាអែល។ តែ ទំនាក់ទំនងរបស់ដាវីឌជាមួយលោកសាំយូអែលបានដាស់ការច្រណែនរបស់ស្តេចសូលឱ្យភ្ញាក់ឡើងវិញ ព្រោះសូលខ្លាចក្រែងហោរានេះផ្តល់ឥទ្ធិពលរបស់គាត់ឱ្យដាវីឌមានព្រៀបជាងទ្រង់។ ស្តេចបានចាត់មន្រ្តីឱ្យទៅនាំដាវីឌមកគីបៀរ ជាកន្លែងដែលទ្រង់មានបំណងនឹងសម្លាប់លោកចោល។ PPKh3 150.2

    ព្រះទប់ស្កាត់អំពើអាក្រក់

    អ្នកនាំសារមួយចំនួនបានធ្វើដំណើរនៅក្នុងគោលបំណងទៅប្រហារជីវិតដាវីឌ ប៉ុន្តែ ព្រះមួយអង្គដែលធំជាងស្តេចសូលបានគ្រប់គ្រងពួកគេ។ ដោយបានជួបជាមួយនឹងពួកទេវតាដែលគេមើលមិនឃើញ ពួកគេបានចាប់ផ្តើមនិយាយពាក្យទំនាយ និងប្រកាសពីសិរីល្អនៃព្រះយេហូវ៉ា។ ដូច្នេះ ព្រះបានបង្ហាញអំណាចរបស់ទ្រង់ដើម្បីទប់ស្កាត់អំពើអាក្រក់។ PPKh3 151.1

    ដោយសេចក្តីក្រេវក្រោធជាខ្លាំង ស្តេចសូលបានចាត់អ្នកនាំសារផ្សេងឱ្យទៅទៀត។ ពួកទាំងនេះត្រូវបានគ្រប់គ្រងដោយព្រះវិញ្ញាណនៃព្រះ ហើយបានរួបរួមជាមួយពួកដែលទៅលើកមុន ក្នុងការទាយទំនាយទៀត។ ស្ដេចក៏បានចាត់ក្រុមទីបីឱ្យទៅទៀត ប៉ុន្តែឥទ្ធិពលរបស់ព្រះបានធ្លាក់មកលើពួកគេដដែល ហើយពួកគេក៏បានទាយទំនាយដូចពួកមុនៗ។ PPKh3 151.2

    ពេលនោះស្តេចសូលបានសម្រេចចិត្តថា នឹងយាងទៅដោយព្រះអង្គផ្ទាល់។ ខណៈដែលទ្រង់បានទៅដល់ដាវីឌភ្លាម ទ្រង់មានបំណងនឹងសម្លាប់គាត់ដោយផ្ទាល់ដៃ ទោះជាមានផលវិបាកយ៉ាងណាក៏ដោយ។ PPKh3 151.3

    ប៉ុន្តែ ទេវតានៃព្រះជាម្ចាស់បានមកជួបទ្រង់ ហើយអំណាចនៃព្រះវិញ្ញាណនៃព្រះបានគ្រប់គ្រងទ្រង់។ ព្រះអង្គបានយាងទៅមុខទាំងនិយាយអធិស្ឋានដល់ព្រះ ជាមួយនឹងពាក្យទំនាយនិងបទចម្រៀងយ៉ាងពីរោះ។ នៅពេលដែលគាត់បានមកផ្ទះរបស់ហោរានៅរ៉ាម៉ា ទ្រង់បានដោះអាវផាយពីខាងក្រៅដែលជាសញ្ញានៃតំណែងរបស់ទ្រង់ចេញហើយបានដាក់នៅ ចំពោះ លោកសាំយូអែលនិងសិស្សរបស់គាត់ នៅក្រោមឥទ្ធិពលនៃព្រះវិញ្ញាណរបស់ព្រះ។ ពួកប្រជារាស្រ្តបានមកជួបជុំគ្នាដើម្បីធ្វើជាសាក្សីនៃហេតុការណ៍ដ៏ចម្លែកនេះ ហើយបទពិសោធន៍របស់ស្ដេចនេះត្រូវបានគេ រាយការណ៍យ៉ាងឆ្ងាយនិងទូលំទូលាយ។ PPKh3 151.4

    Larger font
    Smaller font
    Copy
    Print
    Contents