Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៤ វិច្ឆិកា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ កុំឲ្យច្រឡំឡើយ ពីព្រោះពួកម៉ាកអាក្រក់តែងនឹងបង្ខូចកិរិយាល្អ។ កូរិនថូសទី១ ១៥:៣៣PPKh3 159.1

    “តែមានម្នាក់ឈ្មោះអ័បៀថើរ ជាកូនអ័ហ៊ីម៉ាលេកដែលជាកូនអ័ហ៊ីទូប បានរត់រួចទៅដល់ដាវីឌ ជំរាបពីដំណើរដែលសូលបានសម្លាប់ពួកសង្ឃនៃព្រះយេហូវ៉ាអស់ហើយ នោះដាវីឌមានប្រសាសន៍ទៅអ័បៀថើរថា នៅថ្ងៃនោះ កាលខ្ញុំឃើញដូអេក ជាសាសន៍អេដឹម នៅទីនោះ ខ្ញុំបានដឹងថា វានឹងទូលពិតដល់សូលជាមិនខាន ដំណើរនេះខ្ញុំបាននាំឱ្យពួកគ្រួឪពុកអ្នកត្រូវស្លាប់ទាំងអស់គ្នាហើយ ដូច្នេះ ចូរអ្នកនៅជាមួយនឹងខ្ញុំចុះ កុំភ័យខ្លាចឡើយ ដ្បិតអ្នកដែលស្វែងរកជីវិតខ្ញុំ ខ្ញុំក៏រកជីវិតអ្នកដែរ តែនៅជាមួយនឹងខ្ញុំនេះ អ្នកនឹងបានសេចក្តីសុខវិញ”។ PPKh3 159.2

    ដោយនៅតែមានការតាមប្រមាញ់ពីសំណាក់ស្តេចសូលដដែល ក្រុមរបស់ដាវីឌបានដកថយទៅឯវាលរហោស្ថានស៊ីភ ដោយក្លាហាន។ នៅពេលនេះ គ្រាដែលមានពន្លឺតិចតួចបំផុត នៅតាមផ្លូវរបស់ដាវីឌ គាត់បានទទួលដំណើរមកសួរសុខទុក្ខដោយមិនបានរំពឹងទុកពីសំណាក់សម្ដេចយ៉ូណាថាន។ មិត្តភក្តិទាំងពីរនេះបានរៀបរាប់ប្រាប់គ្នាទៅវិញទៅមក អំពីបទពិសោធន៍របស់ពួកគេ ដែលគេបានឆ្លងកាត់រៀងៗខ្លួន ហើយយ៉ូណាថាបានលើកទឹកចិត្តដល់ដាវីឌដោយមានបន្ទូលថា “កុំឱ្យខ្លាចឡើយ ដ្បិតដៃរបស់បិតាខ្ញុំនឹងរាវរកអ្នកមិនឃើញទេ អ្នកនឹងបានធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែល ហើយខ្ញុំនឹងបានជាបន្ទាប់របស់អ្នក ដំណើរនេះបិតាខ្ញុំក៏បានជ្រាបដែរ”។ ជនរងគ្រោះពីការតាមប្រមាញ់ក៏មានសេចក្តីក្លាហានឡើង “នោះអ្នកទាំង២ក៏ចុះសញ្ញាគ្នានៅចំពោះព្រះយេហូវ៉ា រួចដាវីឌក៏នៅតែក្នុងព្រៃនោះទៅ តែយ៉ូណាថាន លោកវិលទៅឯលំនៅរបស់លោកវិញ”។ PPKh3 159.3

    គ្រានោះពួកអ្នកស្រុកស៊ីភបានទូលដល់សូលនៅគីបៀរថា ពួកគេបាន ដឹងពីកន្លែងដែលដាវីឌកំពុងលាក់ខ្លួន ហើយថាពួកគេអាចនឹងដឹកនាំព្រះអង្គទៅកាន់កន្លែងដែលដាវីឌបានដកថយទៅនោះ។ ប៉ុន្តែ មានគេបានប្រាប់ដាវីឌ ឱ្យដឹងពីគោលបំណងរបស់ពួកគេ ហើយគាត់បានផ្លាស់ប្តូរទីតាំងរបស់គាត់ទៅកន្លែងមានសុវត្ថិភាពនៅក្នុងតំបន់ភ្នំម៉ាអូននិងសមុទ្រមរណៈវិញ។ PPKh3 160.1

    គេក៏បាននាំពាក្យមកទូលដល់សូលម្តងទៀតថា “ឥឡូវនេះដាវីឌនៅត្រង់ទីរហោស្ថានអេនកេឌី ដូច្នេះ សូលទ្រង់ក៏យកមនុស្សដែលជ្រើសរើស ពីក្នុងពួកអ៊ីស្រាអែលទាំងប៉ុន្មានមានចំនួន៣ពាន់នាក់ ចេញទៅរកដាវីឌ និងពួកលោកនៅលើភ្នំថ្មពពែព្រៃ”។ ដាវីឌមានទាហានត្រឹមតែប្រាំមួយរយនាក់នៅក្នុងកងប៉ុណ្ណោះ។ នៅក្នុងរូងភ្នំ កូនលោកអ៊ីសាយបានរង់ចាំការណែនាំពីព្រះ ថាតើត្រូវធ្វើយ៉ាងណា។ PPKh3 160.2

    កាលស្តេចសូលកំពុងយាងឡើងទៅលើភ្នំ ទ្រង់ក៏បានយាងចូលក្នុងរូងភ្នំដែលដាវីឌនិងពួកមនុស្សរបស់គាត់បានលាក់ខ្លួន តែមួយអង្គឯង។ ពេល ពួកទាហានដែលនៅជាមួយនឹងដាវីឌបានឃើញដូច្នេះ ពួកគេបានជំរុញឱ្យមេដឹកនាំរបស់ពួកគេសម្លាប់ស្តេចសូល។ ឥឡូវនេះស្តេចអង្គនេះកំពុងធ្លាក់ចូលទៅក្នុងអំណាចរបស់ដាវីឌហើយ ជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា ព្រះបានប្រគល់ខ្មាំងសត្រូវរបស់គេមកក្នុងកណ្ដាប់ដៃគេ ដើម្បីឱ្យគេអាចបំផ្លាញទ្រង់ហើយ។ សាតាំងបានល្បួងឱ្យដាវីឌឆ្លៀតឱកាសនេះដើម្បីសម្លាប់សូល ប៉ុន្ដែ សំឡេងនៃមនសិការប្រាប់គាត់ថា “សូមព្រះយេហូវ៉ាទ្រង់ឃាត់ កុំឱ្យខ្ញុំប្រព្រឹត្តដូច្នេះ ដល់ចៅហ្វាយរបស់ខ្ញុំ ដែលទ្រង់បានចាក់ប្រេងតាំងឱ្យ គឺដែលខ្ញុំនឹងលើកដៃទាស់នឹងទ្រង់ឡើយ ដ្បិតព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ហើយ”។ PPKh3 160.3

    ពួកទាហានរបស់ដាវីឌបានរំឭកមេបញ្ជាការរបស់ពួកគេនូវព្រះបន្ទូលរបស់ព្រះថា ” ‘មើល នេះហើយជាថ្ងៃដែលព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលនឹងលោកថា ទ្រង់នឹងប្រគល់ពួកខ្មាំងសត្រូវមកក្នុងកណ្តាប់ដៃនៃលោក នោះលោកនឹងធ្វើសម្រេចតាមតែចិត្ត” ដូច្នេះ ដាវីឌក៏ក្រោកឡើងលបចូលទៅថ្នមៗ កាត់ផ្តាច់ជាយព្រះពស្ត្ររបស់សូលចេញ’”។ PPKh3 161.1

    Larger font
    Smaller font
    Copy
    Print
    Contents