Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២០ មីនា

    ដោយសេចក្តីមេត្តាករុណា ព្រះអម្ចាស់បានបើកបង្ហាញពីអនាគតនៅចំពោះមុខជនភៀសខ្លួននេះដើម្បីឱ្យគាត់ត្រៀមខ្លួនតយុទ្ធជាមួយនឹង សេចក្តី ល្បួងទាំងឡាយ ដែលនឹងកើតឡើងដល់គាត់ នៅពេលដែលគាត់នៅក្នុងចំណោមអ្នកថ្វាយបង្គំរូបព្រះ និងពួកអ្នកប្រើឧបាយកល។ ចំណេះដឹងដែលប្រាប់ថាបំណងព្រះហឫទ័យរបស់ព្រះនឹងត្រូវបានសម្រេចតាមរយៈគាត់ នាំឱ្យគាត់ស្មោះត្រង់ជាមួយព្រះជានិច្ច។PPKh1 163.1

    នៅក្នុងការបើកសម្តែងនេះ យ៉ាកុបបានឃើញផ្នែកខ្លះរបស់ផែនការនៃការប្រោសលោះដែលមានសារៈសំខាន់សម្រាប់គាត់នៅពេលនោះ។ ជណ្តើរ អាថ៌កំបាំងដែលបានបង្ហាញនៅក្នុងយល់សប្តិនេះ ដូចជាការដែលព្រះគ្រីស្ទបានបង្ហាញដល់ណាថាណែលដែរ “អ្នករាល់គ្នានឹងឃើញមេឃបើកចំហ និងពួកទេវតានៃព្រះហោះឡើង ហោះចុះលើកូនមនុស្ស”។ យ៉ូហាន ១:៥១។ អំពើបាបរបស់លោកអ័ដាមនិងនាងអេវ៉ាបានបំបែកផែនដីចេញពីឋានសួគ៌ ធ្វើ ឱ្យមនុស្សលែងអាចប្រស្រ័យទាក់ទងជាមួយនឹងព្រះដែលបង្កើតគេតទៅទៀត បាន។ តែព្រះមិនបានទុកលោកកិយនេះចោល ឱ្យនៅអស់សង្ឃឹមឡើយ។ ជណ្តើរនេះតំណាងឱ្យព្រះយេស៊ូ ជាមធ្យោបាយនៃទំនាក់ទំនងដែលព្រះបានតែងតាំង។ ព្រះគ្រីស្ទភ្ជាប់យើងនៅក្នុងភាពកម្សោយនិងអស់សង្ឃឹមរបស់យើង ទៅនឹងប្រភពនៃអំណាចដែលគ្មានដែលកំណត់។PPKh1 163.2

    ព្រះបានបង្ហាញកិច្ចការទាំងអស់នេះដល់លោកយ៉ាកុប នៅក្នុងយល់សប្តិរបស់គាត់។ ទោះបីជាគំនិតរបស់គាត់បានយល់ពីការបើកសម្តែងនោះមួយ ផ្នែកភ្លាមៗក៏ដោយ ក៏សេចក្តីពិតដ៏ធំនិងអាថ៌កំបាំងនោះគឺជាមេរៀនសម្រាប់ គាត់អស់មួយជីវិត ដែលធ្វើឱ្យគាត់យល់ពីផែនការនោះកាន់តែច្បាស់ឡើងៗ។PPKh1 163.3

    យ៉ាកុបបានភ្ញាក់ឡើងទាំងកណ្តាលយប់ស្ងាត់សូន្យឈឹង។ ការបើកសម្តែងនោះក៏បានបាត់ទៅ។ ឥឡូវនេះ គាត់មើលឃើញតែភ្នំដ៏ត្រមង់ត្រមោច ព្រាលៗ និងផ្ទៃមេឃដែលបំភ្លឺដោយហ្វូងតារាប៉ុណ្ណោះ។ ប៉ុន្តែ គាត់បានដឹងយ៉ាងច្បាស់ថាព្រះគង់នៅជាមួយគាត់។ គាត់និយាយថា “ពិតប្រាកដជាព្រះយេហូវ៉ា ទ្រង់គង់នៅទីនេះហើយ តែអញមិនបានដឹងទេ គឺជា. . . ទីនេះ . . . ដំណាក់នៃព្រះ ហើយជាទ្វារឋានសួគ៌ពិត!”PPKh1 164.1

    “លុះព្រឹកឡើង យ៉ាកុបក្រោកពីព្រលឹម ក៏យកថ្មដែលគាត់បានកើយនោះបញ្ឈរឡើងធ្វើជាបង្គោល រួចចាក់ប្រេងពីលើ”។ គាត់បានហៅទីនោះថា បេតអែល ឬ “ដំណាក់របស់ព្រះ”។ រួចគាត់បានស្បថយ៉ាងឱឡារិកថា “បើព្រះទ្រង់គង់ជាមួយនឹងទូលបង្គំហើយរក្សាទូលបង្គំតាមផ្លូវដែលដើរទៅនេះព្រមទាំង ប្រទានអាហារឱ្យទូលបង្គំបានទទួលទាន និងសម្លៀកបំពាក់ផង ហើយបើកឱ្យទូលបង្គំបាន ត្រឡប់ទៅដល់ផ្ទះឪពុកទូលបង្គំវិញដោយសុខសាន្ត នោះទូលបង្គំនឹងយកព្រះយេហូវ៉ាទុកជាព្រះនៃទូលបង្គំពិត ឯថ្មដែលទូលបង្គំបានបញ្ឈរទុកជាបង្គោលនេះ នោះនឹងបានជាដំណាក់នៃព្រះ ហើយទូលបង្គំនឹងថ្វាយទ្រង់១ភាគក្នុង១០ ពីគ្រប់ទាំងរបស់ដែលទ្រង់ប្រទានមកទូលបង្គំដែរ”។PPKh1 164.2

    យ៉ាកុបមិនបានព្យាយាមតវ៉ាជាមួយនឹងព្រះទេ។ ព្រះបានសន្យាជាមួយនឹងគាត់រួចមកហើយថា ទ្រង់នឹងប្រទានភាពថ្កុំថ្កើងដល់គាត់ ហើយសម្បថរបស់គាត់ចេញមកពីចិត្តដែលពោរពេញទៅដោយការដឹងគុណចំពោះ ការធានារ៉ាប់រងនៃសេចក្តីមេត្តាករុណារបស់ព្រះ។ យ៉ាកុបដឹងថា ភស្តុតាងនៃការសព្វ ព្រះហឫទ័យជាពិសេសរបស់ព្រះតម្រូវឱ្យមានការឆ្លើយតបត្រឡប់ទៅវិញ។PPKh1 164.3

    គ្រីស្ទបរិស័ទគួរតែរំឭកឡើងវិញឱ្យបានញឹកញាប់អំពីការដឹងគុណ ចំពោះការរំដោះដ៏ថ្លៃថ្លា ដែលព្រះបានប្រទានឱ្យដល់ពួកគេ ដោយបើកផ្លូវនូវចំពោះអំណរគុណទាំងនោះ នៅពេលដែលគ្រប់យ៉ាងហាក់ដូចជាមានភាព-ងងឹតនិងគួរឱ្យភ័យខ្លាច ដុសខាត់ព្រឹត្តិការណ៍ទាំងនោះឱ្យថ្មីឡើងវិញ នៅពេលដែលពួកគេហៀបនឹងធ្លាក់ចុះ។ ដោយសារព្រះពរដ៏ច្រើនឥតគណនា គេម្នាក់ៗគួរតែសួរខ្លួនឯងថា “តើត្រូវឱ្យខ្ញុំយកអ្វីតបស្នងព្រះយេហូវ៉ា ចំពោះព្រះគុណ ដែលទ្រង់បានផ្តល់មកខ្ញុំទាំងប៉ុន្មាន”។ ទំនុកតម្កើង ១១៦:១២។PPKh1 164.4

    Larger font
    Smaller font
    Copy
    Print
    Contents