Go to full page →

៨ កុម្ភៈ PPKh1 80

ភ្នំទាំងឡាយដែលធ្លាប់តែល្អស្រស់ឆើតឆាយ ឥឡូវនេះបានប្រែក្លាយទៅជាបាក់បែក និងរដិបរដុប។ ថ្មដែលមិនរាបស្មើនិងរឆេចរឆូច ឥឡូវនេះបានខ្ចាត់ខ្ចាយពាសពេញផែនដី។ ផែនដីដែលធ្លាប់តែសម្បូរទៅដោយសម្បត្តិជាមាស ប្រាក់ និងត្បូងមានតម្លៃ ឥឡូវនេះគេឃើញតែការប្រមូលផលយ៉ាងវេទនា ដោយដីត្រូវបណ្តាសា។ ហើយនៅទីជនបទមិនមានមនុស្សរស់នៅឡើយ បើមានក៏ពួកគេដែលរស់នៅទីនោះមានអំពើឧក្រិដ្ឋកម្មតិចតូចបំផុត ហើយបណ្តាសាដែលធ្លាក់មកលើពួកគេនោះក៏កាន់តែតិចទៅៗដែរ។ PPKh1 80.1

គេនឹងឃើញពិភពលោកនេះមានសភាពអាក្រក់ជាងនេះជាខ្លាំង នៅគ្រានៃការយាងមកវិញជាលើកទីពីររបស់រពះគ្រីស្ទ។ ភ្នំទាំងឡាយនឹងឆេះដូចឡភ្លើង ដោយចាក់បង្ហូរកម្អែលភ្នំភ្លើងគួរឱ្យភ័យខ្លាច ជន់ជោរលើសួនច្បារ និងចំការ ភូមិឋាន និងទីក្រុងទាំងឡាយ ដូចរន្ទះមកពីលើមេឃ រួមជាមួយនឹងភ្លើងមកលើផែនដី។ នឹងមានរញ្ជួយផែនដីនិងអំពើពុករលួយគួរឱ្យភ័យខ្លាច នៅគ្រប់ទីកន្លែង។ PPKh1 80.2

ដូច្នេះ ព្រះនឹងបំផ្លាញមនុស្សអាក្រក់ចេញពីផែនដី។ ប៉ុន្តែមនុស្សសុចរិតព្រះនឹងរក្សាទុក ដូចជាទ្រង់បានការពារលោកណូអេនៅក្នុងទូកដូច្នោះដែរ។ អ្នកសរសេរគម្ពីរទំនុកតម្កើងបានសរសេរថា “ពីព្រោះឯងបានថា ព្រះយេហូវ៉ាជាទីពឹងជ្រកនៃឯង គឺបានយកព្រះដ៏ខ្ពស់បំផុតជាទីលំនៅរបស់ឯង យ៉ាងនោះ នឹងគ្មានសេចក្តីអាក្រក់ណាកើតឡើងដល់ឯងឡើយ ក៏គ្មានវេទនាណាមកជិតទីលំនៅរបស់ឯងដែរ” ទំនុកតម្កើង ៩១:៩, ១០ សូមមើល ខ១៤ និង ទំនុកតម្កើង ២៧:៥ ថែមទៀត។ PPKh1 81.1

*****