Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៨ កុម្ភៈ

    ភ្នំទាំងឡាយដែលធ្លាប់តែល្អស្រស់ឆើតឆាយ ឥឡូវនេះបានប្រែក្លាយទៅជាបាក់បែក និងរដិបរដុប។ ថ្មដែលមិនរាបស្មើនិងរឆេចរឆូច ឥឡូវនេះបានខ្ចាត់ខ្ចាយពាសពេញផែនដី។ ផែនដីដែលធ្លាប់តែសម្បូរទៅដោយសម្បត្តិជាមាស ប្រាក់ និងត្បូងមានតម្លៃ ឥឡូវនេះគេឃើញតែការប្រមូលផលយ៉ាងវេទនា ដោយដីត្រូវបណ្តាសា។ ហើយនៅទីជនបទមិនមានមនុស្សរស់នៅឡើយ បើមានក៏ពួកគេដែលរស់នៅទីនោះមានអំពើឧក្រិដ្ឋកម្មតិចតូចបំផុត ហើយបណ្តាសាដែលធ្លាក់មកលើពួកគេនោះក៏កាន់តែតិចទៅៗដែរ។ PPKh1 80.1

    គេនឹងឃើញពិភពលោកនេះមានសភាពអាក្រក់ជាងនេះជាខ្លាំង នៅគ្រានៃការយាងមកវិញជាលើកទីពីររបស់រពះគ្រីស្ទ។ ភ្នំទាំងឡាយនឹងឆេះដូចឡភ្លើង ដោយចាក់បង្ហូរកម្អែលភ្នំភ្លើងគួរឱ្យភ័យខ្លាច ជន់ជោរលើសួនច្បារ និងចំការ ភូមិឋាន និងទីក្រុងទាំងឡាយ ដូចរន្ទះមកពីលើមេឃ រួមជាមួយនឹងភ្លើងមកលើផែនដី។ នឹងមានរញ្ជួយផែនដីនិងអំពើពុករលួយគួរឱ្យភ័យខ្លាច នៅគ្រប់ទីកន្លែង។PPKh1 80.2

    ដូច្នេះ ព្រះនឹងបំផ្លាញមនុស្សអាក្រក់ចេញពីផែនដី។ ប៉ុន្តែមនុស្សសុចរិតព្រះនឹងរក្សាទុក ដូចជាទ្រង់បានការពារលោកណូអេនៅក្នុងទូកដូច្នោះដែរ។ អ្នកសរសេរគម្ពីរទំនុកតម្កើងបានសរសេរថា “ពីព្រោះឯងបានថា ព្រះយេហូវ៉ាជាទីពឹងជ្រកនៃឯង គឺបានយកព្រះដ៏ខ្ពស់បំផុតជាទីលំនៅរបស់ឯង យ៉ាងនោះ នឹងគ្មានសេចក្តីអាក្រក់ណាកើតឡើងដល់ឯងឡើយ ក៏គ្មានវេទនាណាមកជិតទីលំនៅរបស់ឯងដែរ” ទំនុកតម្កើង ៩១:៩, ១០ សូមមើល ខ១៤ និង ទំនុកតម្កើង ២៧:៥ ថែមទៀត។PPKh1 81.1

    *****

    Larger font
    Smaller font
    Copy
    Print
    Contents