Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៦ កុម្ភៈ

    ទឹកបានឡើងខ្ពស់ជាងភ្នំដ៏ខ្ពស់បំផុត។ គ្រួសារដែលនៅក្នុងទូកនេះ ភាគច្រើនសឹងតែស្លាប់ ខណៈដែលទូកបានអណ្តែតឃ្លេងឃ្លោងនៅលើទឹកអស់រយៈយ៉ាងយូរ រហូតដល់ទៅប្រាំខែ។ វាជាបទពិសោធន៍ដ៏អាក្រក់ តែជំនឿរបស់លោកណូអេមិនបានប្រែប្រួលឡើយ។PPKh1 76.1

    នៅពេលដែលទឹកបានចាប់ផ្តើមស្ងប់ ព្រះបានធ្វើឱ្យទូកអណ្តែតទៅកាន់កន្លែងមួយ ដែលការពារដោយជួរភ្នំ ហើយដែលថែរក្សាទុកដោយអំណាចរបស់ទ្រង់។ ភ្នំទាំងនេះនៅមិនឆ្ងាយប៉ុន្មានឡើយ ហើយទូកក៏បានរំកិលទៅកាន់កន្លែងដ៏ស្ងៀមស្ងាត់នេះ។ ការនេះបានផ្តល់នូវការធូរស្បើយបន្តិច ដល់អ្នកដំណើរដ៏ហេវហត់ និងត្រូវរលកបោកបក់ទាំងនេះ។PPKh1 76.2

    លោកណូអេ និងគ្រួសាររបស់គាត់ចង់ចេញទៅកាន់ផែនដីវិញជាខ្លាំង។ ក្រោយពីបានមើលកំពូលភ្នំអស់រយៈពេលសែសិបថ្ងៃមក ពួកគេបានលែងសត្វក្អែកមួយ ដើម្បីពិនិត្យមើលឱ្យដឹងថាតើទឹកនៅលើផែនដីនេះគោកហើយឬនៅ។ សត្វមួយក្បាលនេះមិនឃើញមានអ្វីក្រៅពីទឹកឡើយ។ ប្រាំពីរថ្ងៃក្រោយមក ពួកគេក៏បានលែងព្រាបមួយក្បាលទៅទៀត។ វាមិនអាចរកកន្លែងចុះបាន ហើយក៏បានហើរត្រឡប់មកកាន់ទូកវិញ។ លោកណូអេបានរង់ចាំប្រាំពីរថ្ងៃទៀត ហើយក៏បានលែងព្រាបសាជាថ្មី។ ពេលដែលវាបាន ត្រឡប់មកវិញ នៅពេលល្ងាចជាមួយនឹងមែកអូលីវមួយមែក ពួកគេមានអំណរជាខ្លាំង។ លោកណូអេនៅតែរង់ចាំការណែនាំពិសេសពីព្រះដោយអត់ធ្មត់ ដើម្បីចាកចេញពីទូក។PPKh1 76.3

    ទីបំផុត ទេវតាបានបើកទ្វារទូកដ៏ធំ ហើយបានប្រាប់ដល់លោកតានិងគ្រួសាររបស់គាត់ ឱ្យចេញមកកាន់ផែនដី និងយកសត្វមានជីវិតទាំងអស់មកជាមួយផង។ លោកណូអេមិនបានភ្លេចព្រះដែលបានថែរក្សាគាត់ដោយព្រះ-គុណដែលគាត់បានគោរពនោះឡើយ។ សកម្មភាពដំបូងរបស់គាត់គឺសាងអាសនាមួយ ហើយថ្វាយតង្វាយយញ្ញបូជា ធ្វើដូច្នេះដើម្បីបង្ហាញពីការដឹងគុណចំពោះព្រះ ចំពោះការរំដោះរបស់ទ្រង់ និងពីជំនឿរបស់គាត់ទៅលើ ព្រះគ្រីស្ទ ដែលជាតង្វាយយញ្ញបូជាដ៏ឧត្តម។ ព្រះអម្ចាស់សព្វព្រះហឫទ័យនឹងតង្វាយនេះជាខ្លាំង ហើយព្រះពរក៏បានធ្លាក់តបមកវិញ មិនមែនសម្រាប់តែលោកណូអេនិងគ្រួសាររបស់គាត់ប៉ុណ្ណោះទេ តែសម្រាប់មនុស្សទាំងអស់ដែលរស់នៅលើផែនដីនេះ “ព្រះយេហូវ៉ាទ្រង់សម្រេចក្នុងហប្ញទ័យថា អញនឹងមិនដាក់បណ្តាសាដី ដោយព្រោះមនុស្សទៀតទេ . . . ។ កាលនៅមានផែនដីនៅឡើយ នោះមិនដែលខាននឹងមានរដូវសាបព្រោះ រដូវច្រូតកាត់ ត្រជាក់ហើយក្តៅ ប្រាំង វស្សា ថ្ងៃហើយយប់ទៀតឡើយ”។ លោកណូអេបានចេញទៅកាន់ផែនដីដ៏សោះកក្រោះដែលអ្វីៗទាំងអស់ត្រូវបំផ្លាញខ្ទេចខ្ទី តែមុននឹងគាត់ធ្វើផ្ទះសម្រាប់ខ្លួនគាត់ គាត់បានសាងអាសនាថ្វាយដល់ព្រះជាមុនសិន។ គោឈ្មោលរបស់គាត់មានតិចណាស់ តែគាត់បានថ្វាយចំណែកជារបស់ព្រះដល់ទ្រង់ដោយរីករាយ ដើម្បីជាការទទួលស្គាល់ថាអ្វីៗទាំងអស់ជារបស់ទ្រង់។ យើងគួរតែទទួលស្គាល់សេចក្តីមេត្តាករុណារបស់ទ្រង់ចំពោះយើងដោយការថ្វាយបង្គំ និងថ្វាយតង្វាយទៅទ្រង់ដូចជាលោកណូអេដែរ។PPKh1 77.1

    Larger font
    Smaller font
    Copy
    Print
    Contents