Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៦ មេសា

    អ្នកថ្វាយពែងរបស់ស្តេចបានសម្តែងការដឹងគុណជាខ្លាំងដល់យ៉ូសែប ចំពោះការបកស្រាយយល់សប្តិដ៏រីករាយរបស់គាត់ និងចំពោះការប្រព្រឹត្តិទៅលើគាត់ដោយសេចក្តីសប្បុរសជាច្រើនកន្លងមកនេះ។ ជាការឆ្លើយតបត្រឡប់ ទៅវិញ យ៉ូសែបបានសុំឱ្យអ្នកថ្វាយពែងនោះទូលថ្វាយស្តេចឱ្យជ្រាបអំពីរឿងរបស់គាត់ផង ទាក់ទងនឹងការចាប់ខ្លួនគាត់ដោយអយុត្តិធម៌នេះ។ គាត់និយាយថា “កាលណាលោកបានសុខសាន្តហើយ នោះសូមនឹកចាំពីខ្ញុំផង ហើយសូមផ្សាយសេចក្តីសប្បុរសមកខ្ញុំ ក៏សូមដំណាលពីខ្ញុំទូលផារ៉ោន ដើម្បីឱ្យខ្ញុំបានរួចពីគុកនេះផង”។PPKh1 199.3

    នាយពិសេសថ្វាយពែងបានឃើញថាយល់សប្តិនោះត្រូវបានសម្រេច យ៉ាងឆុតឥតខុសបន្តិចសោះឡើយ តែនៅពេលដែលស្តេចបានគាប់ព្រះ-ហឫទ័យដល់គាត់ឡើងវិញ គាត់បានភ្លេចពីអ្នកដែលបានជួយដល់គាត់សូន្យឈឹង។ យ៉ូសែបបាននៅក្នុងគុកអស់រយៈពេលពីរឆ្នាំតទៅទៀត។ សេចក្តីសង្ឃឹម ដែលបានកើតឡើងនៅក្នុងចិត្តរបស់គាត់បានរលត់ទៅវិញបន្តិច ម្តងៗ ហើយទ្រនិចនៃការរមិលគុណដ៏ជូរចត់បានបន្ថែមទៅលើការពិបាកផ្សេងៗ ជាច្រើនរបស់គាត់ មួយថែមទៀត។ PPKh1 200.1

    ប៉ុន្តែ ព្រះហស្តរបស់ព្រះហៀប នឹងបើកទ្វារគុកហើយ។ ស្តេចនៃប្រទេសអេស៊ីព្ទបានមានសុបិននិមិត្តពីរ នៅក្នុងយប់តែមួយ ដែលហាក់ដូចជាចង្អុលទៅឯព្រឹត្តិការណ៍តែមួយដូចគ្នា ហើយហាក់ដូចជាប្រផ្នូលនៃវិបត្តិ-ភ័យយ៉ាងធ្ងន់ធ្ងរ។ ពួកហោរានិងពួកអ្នកប្រាជ្ញស្រុកអេស៊ីព្ទមិនអាចកាត់-ស្រាយបានឡើយ។ កង្វល់របស់ព្រះរាជាកាន់តែកើនខ្ពស់ឡើង ហើយភាពរន្ធត់នេះបានលេចឮពេញទាំងព្រះរាជវាំងរបស់ទ្រង់។ ការរំជើបរំជួលដ៏ ទូលំទូលាយនេះបានរំឭកដល់នាយពិសេសថ្វាយពែងឱ្យនឹកឃើញពី យល់សប្តិ របស់គាត់ ដែលធ្វើឱ្យគាត់នឹកឃើញដល់យ៉ូសែប និងពីវិប្បដិសារីចំពោះការភ្លេចនិងការរមិលគុណរបស់គាត់។ ភ្លាមនោះ គាត់បានទូលដល់ស្តេចអំពីការដែលទាសករសាសន៍ហេព្រើរម្នាក់បានកាត់យល់សប្តិរបស់គាត់ និងរបស់នាយលើពួកដុតនំ និងពីហេតុការណ៍ដែលការកាត់ស្រាយយល់ សប្តិនោះបានសម្រេច។PPKh1 200.2

    ការដែលពិភាក្សាជាមួយនឹងទាសករបែបនេះ វាហាក់ដូចជាការបន្ទាបព្រះកាយបន្តិចសម្រាប់ស្តេចផារ៉ោន ប៉ុន្តែព្រះអង្គបានរៀបចំព្រះកាយនឹងធ្វើដូច្នោះរួចជាស្រេច ប្រសិនបើការនោះអាចបន្ធូរបន្ថយភាពតានតឹងរបស់ទ្រង់បាន។ គេបានបញ្ជូនយ៉ូសែបទៅជាប្រញាប់់ គាត់បានដោះសម្លៀកបំពាក់អ្នកទោសរបស់គាត់ចេញ ហើយត្រូវបានគេនាំទៅជួបស្តេច។PPKh1 200.3

    “ផារ៉ោនទ្រង់មានបន្ទូលទៅយ៉ូសែបថា យើងបានយល់សប្តិ តែគ្មានអ្នកណាចេះកាត់សោះ ឥឡូវបានឮនិយាយពីឯងថា ឯងចេះកាត់សប្តិបាន យ៉ូសែបទូលឆ្លើយទៅផារ៉ោនថា ការនោះមិនស្រេចលើទូលបង្គំទេគឺព្រះនឹងឆ្លើយមកទ្រង់ព្រះករុណាជាសេចក្តីសុខវិញ”។ យ៉ូសែបបានប្រកែកយ៉ាង រមទម មិនព្រមទទួលកិត្តិយសថាមានប្រាជ្ញាដ៏ខ្ពង់ខ្ពស់ដោយខ្លួនឯងឡើយ។ មានតែព្រះមួយអង្គគត់ដែលអាចពន្យល់ពីអាថ៌កំបាំងនេះ។PPKh1 201.1

    ពេលនោះស្តេចផារ៉ោនបានចាប់ផ្តើមទូលរៀបរាប់ពីសុបិនរបស់ទ្រង់។ “យើងឈរនៅតាមទន្លេ ស្រាប់តែមានគោញី មានសាច់ធាត់ល្អឡើងពីទន្លេមកស៊ីនៅទីវាល រួចឃើញមានគោញី៧ទៀតឡើងមក តាមក្រោយ វាស្គមហើយអាក្រក់មើលណាស់ គឺស្គមដល់ម៉្លេះបានជាយើងមិនដែលឃើញសត្វអាក្រក់យ៉ាងនោះ នៅគ្រប់ក្នុងស្រុកអេស៊ីព្ទផង គោស្គមហើយអាក្រក់មើលនោះក៏ស៊ីលេបគោញីមុន ដែលធាត់ៗទាំង៧អស់ទៅ តែកាលបានស៊ីទៅហើយ នោះក៏មិនដឹងជាបានស៊ីអ្វីផង ដ្បិតនៅតែអាក្រក់មើលដូចកាលពីមុនដែរ នោះយើងក៏ភ្ញាក់ឡើង រួចយល់សប្តិទៀតថា មានគួរស្រូវ៧ មានគ្រាប់ធំ ថ្លោសល្អ បែកឡើងនៅដើមតែ១ រួចមានគួរ៧ទៀតមានគ្រាប់តូចៗ ស្វិតហើយស្កកដោយខ្យល់ពីទិសខាងកើត បែកមកជាខាងក្រោយ ហើយគួរស្រូវគ្រាប់តូចៗក៏លេបគួរដែលមានគ្រាប់ធំថ្លោសទាំង៧នោះទៅ យើងបានរ៉ាយរ៉ាប់សប្តិនេះប្រាប់ដល់ពួកហោរដែរតែគ្មានអ្នកណាមួយអាចនឹងកាត់ស្រាយឱ្យយើងបានសោះ”PPKh1 201.2

    Larger font
    Smaller font
    Copy
    Print
    Contents