Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៤ ឩសភា

    ស្តេចផារ៉ោនធ្វើឱ្យព្រះទ័យរបស់ទ្រង់កាន់តែរឹងរូសឡើង

    ឥឡូវនេះស្តេចផារ៉ោនបានអនុញ្ញាតឱ្យបណ្តាជនអ៊ីស្រាអែលថ្វាយតង្វាយយញ្ញបូជានៅក្នុងទឹកដីស្រុកអេស៊ីព្ទ ប៉ុន្តែ ពួកគេមិនព្រម។ លោកម៉ូសេ មានប្រសាសន៍ថា “មិនគួរគប្បីនឹងធ្វើដូច្នេះទេ បើធ្វើយ៉ាងនោះឈ្មោះថាយើងខ្ញុំនឹងថ្វាយបង្គំដល់ព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំដោយយញ្ញបូជាដែលជាទីស្អប់ខ្ពើមដល់សាសន៍អេស៊ីព្ទហើយ ចុះបើយើងខ្ញុំធ្វើយញ្ញបូជា នៅចំពោះមុខសាសន៍អេស៊ីព្ទ ដែលគេស្អប់ខ្ពើមដូច្នេះ នោះតើគេមិនចោលយើងខ្ញុំនឹងថ្មទេឬអី”។ សត្វដែលរាស្ត្រអ៊ីស្រាលែនឹងត្រូវថ្វាយជាតង្វាយ យញ្ញបូជានោះ គឺនៅក្នុងចំណោមសត្វទាំងឡាយដែលសាសន៍អេស៊ីព្ទចាត់ទុកថាជាព្រះរបស់ពួកគេ។ សូម្បីតែអ្នកណាសម្លាប់សត្វទាំងនោះមួយដោយអចេតនា ក៏ដោយ ក៏ត្រូវទទួលទណ្ឌកម្មដល់ស្លាប់ដែរ។ PPKh1 257.1

    លោកម៉ូសេបានស្នើដល់ស្តេចម្តងទៀត សុំនាំរាស្ត្រអ៊ីស្រាអែល ទៅថ្វាយតង្វាយយញ្ញបូជានៅទីរហោស្ថាន ត្រឹមតែចម្ងាយដើរផ្លូវបីថ្ងៃប៉ុណ្ណោះ។ ស្តេចក៏បានយល់ព្រម ហើយបានសុំឱ្យអ្នកបម្រើរបស់ព្រះទូលសូមដល់ព្រះរបស់ពួកគាត់ ឱ្យដកយកសេចក្តីវេទនានេះចេញទៅ។ ពួកគេបានសន្យាថា នឹងទូលអង្វរដល់ព្រះ តែសូមកុំឱ្យតែទ្រង់បញ្ឆោតដល់ពួកគេទៀត។ សេចក្តីវេទនានោះក៏បានឈប់ ប៉ុន្តែ ផារ៉ោនទ្រង់តាំងព្រះទ័យរឹងទទឹងឡើងវិញម្តងនេះទៀត គឺទ្រង់មិនព្រមបើកឱ្យបណ្តាជន ចេញទៅឡើយ។ ការវាយប្រហារដោយសេចក្តីវេទនាយ៉ាងធ្ងន់ធ្ងរថ្មីមួយទៀតក៏ធ្លាក់មកជាបន្ត គឺសត្វទាំងអស់របស់សាសន៍អេស៊ីព្ទ កើតមានជំងឺគ្មានសល់។ ទាំងពួកសត្វដែលគេចាត់ទុកថាជាសត្វសក្តិសិទ្ធិ និងសត្វដែលពួកគេប្រើប្រាស់ ដូចជា គោ ក្របី សេះ ចៀម អូដ្ឋ លា ជាដើមត្រូវបានបំផ្លាញគ្មានសល់។ គេបានទូលដល់ស្តេច ថាសត្វរបស់សាសន៍អ៊ីស្រាអែលមិនមានជំងឺទេ ដូច្នះ ស្តេចផារ៉ោនបានចាត់គេឱ្យទៅស៊ើបមើលដើម្បីបញ្ជាក់ថាតើដំណឹងនេះពិតមែនឬទេ ក៏ឃើញថា “គ្មានសត្វណាមួយក្នុងហ្វូងសត្វរបស់សាសន៍អ៊ីស្រាអែលបានស្លាប់សោះ”។ ប៉ុន្តែ ផារ៉ោន មានព្រះទ័យរឹងចចេសមិនព្រមបើកឱ្យបណ្តាជនទៅទេ។ PPKh1 257.2

    បន្ទាប់មក ព្រះទ្រង់បានបង្គាប់ឱ្យលោកម៉ូសេកើបផែះក្នុងគុកភ្លើងមួយក្តាប់ “រួចបាចទៅលើមេឃ នៅមុខផារ៉ោន”។ ផែះនោះក៏ត្រឡប់ទៅជាធូលីដីយ៉ាងម៉ដ្ឋនៅពេញទាំងស្រុកអេស៊ីព្ទទាំងមូល ហើយធូលីដីនេះហុយដល់កន្លែងណា នឹងបង្កើតជាបូស ធ្លាយចេញជាដំបៅនៅខ្លួនមនុស្ស ព្រមទាំងសត្វ នៅស្រុកអេស៊ីព្ទដែរ”។ ពួកសង្ឃនិងពួកគ្រូបានលើកទឹកចិត្តដល់ស្តេចផារ៉ោនកុំឱ្យចុះចាញ់ ប៉ុន្តែ ឥឡូវនេះការជំនុំជម្រះបានធ្លាក់មកលើពួកគេផងដែរ នៅក្រោមការវាយប្រហារពីជំងឺដ៏គួរឱ្យខ្ពើមនិងឈឺចាប់ ពួកគេមិនអាចប្រឆាំងទាស់នឹងព្រះនៃសាសន៍អ៊ីស្រាអែលតទៅទៀតបានទេ។ ពួកគ្រូមន្តអាគមមិនអាចការពារសូម្បីតែខ្លួនឯងបានផង។ PPKh1 258.1

    តែស្តេចផារ៉ោនរឹតតែមានព្រះទ័យរឹងទទឹងខ្លាំងឡើង។ ហើយឥឡូវនេះ ព្រះជាម្ចាស់បានប្រាប់ដល់ទ្រង់ថា “អញនឹងដាក់សេចក្តីវេទនាទាំងអស់មកទាស់នឹងចិត្តឯង និងពួកមហាតលិក ហើយនិងរាស្ត្ររបស់ឯង ដើម្បីឱ្យឯងដឹងថានៅគ្រប់លើផែនដីគ្មានអ្នកឯណាដូចអញឡើយ ប៉ុន្តែ អញបានទុកឱ្យឯងនៅរស់វិញ . . . ដើម្បីឱ្យឯងបានឃើញឫទ្ធិបារមីរបស់អញ”។ ភស្តុតាងរបស់ព្រះបានគ្រប់គ្រងព្រឹត្តិការណ៍ទាំងឡាយ ដើម្បីតាំងទ្រង់ (ស្តេច) នៅលើបល្ល័ង្ក នៅចំពេលដែលព្រះកំណត់ឱ្យមានការរំដោះរាស្ត្រអ៊ីស្រាអែល។ PPKh1 258.2

    ទោះបីអំណាចដ៏ព្រហើនរបស់ទ្រង់បានប្រឆាំងនឹងសេចក្តីមេត្តាករុណារបស់ព្រះក៏ដោយ ក៏ព្រះបានរក្សាព្រះជន្មរបស់ស្តេចផារ៉ោនដើម្បីបង្ហាញ ពីភាពអស្ចារ្យរបស់ព្រះអង្គ (ព្រះ) នៅក្នុងប្រទេសអេស៊ីព្ទ តាមរយៈភាពចចេសរឹងរូសរបស់ទ្រង់(ស្តេច)ដែរ។ ព្រះបានទុកឱ្យរាស្ត្ររបស់ព្រះអង្គទទួលការសង្កត់សង្កិនពីសំណាក់រាស្ត្រអេស៊ីព្ទ ដើម្បីកុំឱ្យពួកគេចាញ់បោកបញ្ឆោត ឥទ្ធិពលយ៉ាងថោកទាបនៃការថ្វាយបង្គំរូបព្រះ។ នៅក្នុងដំណោះស្រាយរបស់ទ្រង់ជាមួយនឹងស្តេចផារ៉ោន ព្រះជាម្ចាស់បានបង្ហាញសម្អប់របស់ទ្រង់ចំពោះការថ្វាយបង្គំរូបព្រះ និងការប្តេជ្ញារបស់ព្រះអង្គក្នុងការដាក់ទណ្ឌកម្ម និងការប្រឆាំងយ៉ាងធ្ងន់ធ្ងរ។PPKh1 258.3

    Larger font
    Smaller font
    Copy
    Print
    Contents